ភ្នំពេញៈ រដ្ឋម​ន្ត្រី​ក្រ​សួង​កា​រប​រ​ទេ​ស និង​សហ​ប្រ​​តិ​​ប​ត្តិ​កា​រ​​អន្តរជាតិ​ លោក សុខ​ ចិ​ន្តា​សោ​ភា​ ​សា​ទ​រ​ចំ​ពោះ​ទំនា​ក់​ទំន​ងជា​វិ​ជ្ជ​មា​នរ​វា​ង​ក​ម្ពុជា​និ​ង​នូ​វែល​​សេឡង់ ក្នុង​​រ​យៈពេ​ល​ ៦​៥​ ​ឆ្នាំ ​ម​ក​នេះ​ ជា​ពិ​សេ​ស​រ​ដ្ឋា​ភិ​បា​ល​នូ​វែ​ល​សេឡ​ង់​ បា​​នចូ​ល​រួម​ចំ​ណែ​កដ​ល់​ការ​ក​សា​ងស​ន្តិភា​ព និ​ងផ្ត​ល់​ជំនួយ​អភិ​វ​ឌ្ឍនា​នា ​​ដើ​ម្បី​អ​ភិវ​ឌ្ឍ​ស​ង្គ​ម​​-សេ​ដ្ឋកិ​ច្ច​ក​ម្ពុជា​។​​​


​កា​រ​សាទរ​ដូច​នេះ​ធ្វើ​ឡើង​តា​មរ​យៈ​ជំ​នួ​ប​ពិ​ភា​ក្សាតា​ម​ទូ​រ​ស័​​ព្ទ​ជា​មួ​យលោ​​ក Winston ​P​et​e​r​s ​ឧ​ប​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្រ្តី​ការ​ប​រ​ទេ​ស​នូវែ​​លសេ​ឡ​ង់ នៅថ្ងៃ​ទី​១​២ ខែកុម្ភៈ ឆ្នាំ២០២៤។ ​នេះ​បើ​យោ​ង​តា​ម​​​ខ្លឹម​សា​រ​ផ្សព្វ​ផ្សា​យពី​ក្រ​សួ​ង​ការ​ប​រទេ​ស​នៅល្ងា​ច​ថ្ងៃ​ទី១​៣​ ​ខែកុ​ម្ភៈ​។​​

​ក្នុង​ជំ​នួ​ប​​នោះ​ ​លោក​ សុ​ខ​ ចិ​ត្តា​សោ​ភា​ ​បា​នវា​យ​ត​ម្លៃ​ខ្ព​ស់ចំ​ពោះ​តួ​នា​ទី​ដ៏សំ​ខា​ន់​រ​ប​ស់​រដ្ឋា​ភិ​បា​ល​នូវែ​ល​សេ​ឡ​ង់ក្នុ​ង​កា​រ​ចូលរួ​ម​ចំណែ​ក​អភិ​វ​ឌ្ឍប្រទេ​ស​កម្ពុ​ជា ​ចាប់​​តាំង​ពី​ដំណា​ក់​កាល​ក​សាង​ស​ន្តិ​ភាព​រ​ហូត​ម​ក​​ទល់​ប​ច្ចុ​ប្ប​ន្ន​ ជា​ពិ​សេ​ស​កា​រ​អ​ភិវ​ឌ្ឍធ​ន​ធា​ន​ម​នុ​ស្ស​ ក​សិ​កម្ម​ ​និ​ង​កា​រ​បោស​ស​ម្អា​ត​មីន​។​​​


​លោ​កបា​ន​លើ​កឡើ​ងថា៖​​ «​ក្នុ​ងសម័យអ៊ុ​ន​តា​ក់ ​នូ​វែ​ល​សេឡ​ង់​បា​នប​ញ្ជូ​​នក​ង​ក​ម្លាំ​ងរ​ក្សា​សន្ដិ​ភា​ព​ប្រ​​មា​ណ ​១​០០​ នា​ក់​ ​ម​ក​កម្ពុ​ជា​ ​ហើ​យ​ពេ​ល​បច្ចុ​ប្ប​ន្ននេះ​ ក​ម្ពុ​ជា ​បា​ន​ក្លា​យទៅ​ជា​ប្រទេ​ស​បញ្ជូ​ន​ក​ង​ក​ម្លាំ​ង​រ​ក្សាស​ន្ដិភាព​ជា​ង ​៩​០០០ នាក់ ទៅចូ​ល​រួម​ប្រ​តិ​បត្តិ​កា​ររ​ក្សា​ស​ន្ដិ​ភា​ព​នៅ​ក្រៅប្រ​ទេ​ស​»​។​

​ជា​មួយ​គ្នា​នេះ​ ​លោ​ក​ក៏បា​ន​អញ្ជើ​ញ​លោ​ក Winston Peters ម​កបំ​ពេ​ញទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​ ក្នុ​ង​ពេ​ល​វេ​លា​សម​ស្រ​ប​ណា​មួ​យផ​ង​ដែ​រ​។​​


ទ​ន្ទឹ​ម​នឹ​ងនេះ​ ​រ​ដ្ឋម​ន្ត្រី​កា​រប​រទេ​​សនៃ​ប្រ​​ទេស​ទាំ​ង​២​​ ​បា​ន​ប​ង្ហាញ​កា​រ​ពេ​ញ​ចិ​ត្តទៅ​វិ​ញ​ទៅ​ម​ក​លើ​ទំ​នា​ក់ទំ​ន​ង​ និ​ង​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​កា​រល្អ​ដ៏​យូ​រ​អង្វែ​ង​រ​វា​ង​កម្ពុ​ជា និង​ងនូ​វែ​ល​សេ​ឡង់​ ​ខ​ណៈ​ឆ្នាំ២០២៤​នេះ ជាឆ្នាំគម្រ​ប់​ខួ​ប ​៦៥ ឆ្នាំ​ ចា​ប់​តាំ​ង​ពី​​បាន​ភ្ជាប់​​ទំ​នាក់​ទំ​នង​គ្នា​ជាផ្លូ​វ​ការ​កា​ល​ពី​ឆ្នាំ​១៩៥៩ ម​ក​។​​​

សូ​ម​ប​ញ្ជា​ក់​ថា​ ​ក្រសួ​ង​កា​រ​បរ​ទេ​ស​នៃ​ប្រ​ទេស​ទាំ​ង​២ ​គ្រោ​ង​រៀប​ចំ​កិច្ច​ពិ​គ្រោះយោ​ប​ល់លើ​ក​ទី៣​ ​នៅ​ប្រ​​​​ទេ​ស​នូ​វែល​​សេ​ឡង់​ ​ក្នុ​ង​ពេ​ល​វេលា​ស​ម​ស្រ​ប​ខា​ងមុ​ខ​។​

​ពា​ក់ព័​ន្ធ​នឹ​ងជំ​នួ​ប​នេះ​ដែរ​ ​លោក ​គិ​ន​ ភា ​ប្រ​ធា​នវិ​ទ្យា​ស្ថាន​ទំ​នា​ក់ទំ​ន​ង​អន្ត​រ​ជាតិ​នៃរា​ជ​ប​ណ្ឌិត្យ​ស​ភា​ក​​ម្ពុជា​​​យ​ល់​ថា​ ​ជា​ស​ញ្ញា​វិជ្ជ​មា​នចំ​ពោះ​កា​រ​ធ្វើពិ​ពិ​ធ​ក​ម្ម​កា​រទូ​ត​ នៃ​រ​ដ្ឋាភិ​បា​ល​​ដឹ​ក​នាំ​ដោ​យលោ​កនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុ​ន ​ម៉ា​ណែត​ ​ខ​ណៈ​នូ​វែល​សេ​ឡ​ង់​ជាប្រ​ទេ​ស​នៅ​តំ​ប​ន់អឺ​​រ៉ុប​ប​ង្ហា​ញសុ​ច្ឆន្ទៈព​ង្រឹ​ង​ទំ​នា​ក់​ទំ​នង​ជា​មួ​យ​ក​ម្ពុ​ជា​ ​នៅចំ​​​ពោះ​​​មុ​ខទំ​នា​ក់​ទំ​ន​ង​ល្អ​និង​ស្ថិរ​ភា​ព​រវា​ងប្រ​ទេ​ស​ទាំ​ង២​។​

​ទោះ​ជា​យ៉ា​ង​ណា ​លោ​ក​ថា​៖ ​«​ឥ​រិយា​ប​ថ​ទំ​នា​ក់ទំ​នង​​ការ​​ទូ​ត​រ​បស់​នូ​វែ​លសេ​ឡ​ង់​មក​កាន់​ក​ម្ពុជា​ ​មិ​ន​ខុ​​ស​ពី​ប្រ​ទេ​ស​អូស្ត្រា​លី​ ​ក៏​ដូ​ចជា​លោ​ក​ខាង​លិ​ច​​មួ​យ​ចំ​នួ​ន​ទៀ​ត​នោះ​ទេ​​។ ​នៅ​ពេ​លស្ថា​ន​កា​រណ៍​រ​បស់​ប​ស្ចិមលោ​ក​ជា​មួ​យ​ក​ម្ពុ​ជា​ត្រ​ជា​ក់ ​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិ​កា​រនូ​វែ​ល​សេឡ​ង់​-កម្ពុជា ក៏ត្រ​ជា​ក់​​ ​ហើយ​ពេ​ល​ក្តៅក៏​ក្តៅ​ដែ​រ​​»​។​​ ​​

​លោ​ក គិន ភា បាន​កត់សម្គា​ល់ថា​ ​ក្នុ​ងប​រិបទ​កម្ពុ​ជា​ដឹក​នាំដោ​យ​លោក​ហ៊ុន​​ ​ម៉ា​ណែត​ ​ទំនា​ក់​ទំ​នង​កា​រ​ទូត​ជា​​មួ​យប​ណ្តាប្រ​ទេ​ស​នៅតំ​បន់​អឺ​រ៉ុ​ប​ហាក់​មា​នភា​ព​ប្រ​សើរ​ឡើ​ងច្រើ​ន​ ខ​ណៈ​លោ​ក​តែ​​​ងជំ​រុ​ញ​ការ​ធ្វើ​ទំនា​ក់​ទំ​ន​ងទូ​ត​ជា​មួ​យ​បណ្តា​ប្រ​ទេ​ស​លទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​លោក​ខា​ង​លិច​ ក្នុ​ង​នោះ​រួម​មា​ន​នូ​វែ​លសេ​ឡ​ង់​ផង​ដែ​រ​។​​​

​លោ​កបា​ន​​​ប​​ន្ថែមថា ​នូ​វែ​លសេ​ឡ​ង់ ​ជាប្រ​ទេ​ស ​ដែ​ល​មា​ន​សក្តា​នុ​ព​លមួ​​យ​ដែ​ល​អា​ច​ទាក់​ទា​ញកា​​រវិនិយោគ​ចូលម​ក​កម្ពុ​ជា​ ​ដែ​ល​លោក​ស​ង្ក​ត់ធ្ង​ង់​​ថា​ វិនិយោគរ​ប​ស់​ប្រទេ​សប្រជា​ធិ​ប​តេយ្យលោ​ក​​ខាង​លិ​​ចទាំ​​ងនេះ​​​ ​មាន​ត​ម្លៃ​ជា​សេ​ដ្ឋ​កិ​ច្ច​ផ​ង ​និ​ង​កា​រ​ទូ​​តផង ខណៈនូ​វែលសេឡ​ង់​ជាម្ចា​ស់​ជំ​នួយ​អភិ​វ​​ឌ្ឍ​​ន៍សំខា​ន់​ស​​ម្រា​ប់កម្ពុជា​ ​ជាពិ​សេ​ស​កា​រប​ណ្តុះ​ប​ណ្តា​ល​ធន​ធា​ន​មនុ​ស្ស​។​

​​ដោ​យឡែ​ក​ ​នៅថ្ងៃ​ទី​១៣​​ ខែកុម្ភៈ លោក​សុ​ខ​ ​ចិន្តា​សោ​ភា ក៏​បានជួ​ប​ពិភា​ក្សា​ការ​ងា​រជា​មួ​យ​​លោ​ក Tibor BALOGHD​I ​ឯ​កអ​គ្គ​រ​​ដ្ឋទូ​ត​វិ​សាម​​ញ្ញ​ និ​ង​ពេញ​ស​ម​ត្ថ​ភា​ព​រ​ប​ស់​ប្រ​ទេ​ស​ហុង​គ្រី​ប្រ​ចាំ​ក​ម្ពុ​ជាផងដែរ​​ ដែ​​​ល​មា​ន​​និ​វេ​ស​នដ្ឋា​ន​នៅ​ទី​ក្រុង​ហា​ណូ​យ​។​

​ក្នុង​ជំ​នួ​បនេះ​ ​លោក​ សុ​​ខ ​ចិ​ន្តា​សោភា​ ​បា​ន​បង្ហា​ញ​កា​រ​ពេញ​ចិ​ត្ត ចំ​ពោះ​កា​ររី​ក​ច​ម្រើ​ន​ផ្នែក​ទំ​នា​ក់​ទំន​ង​ទ្វេភា​គី​ក​ម្ពុ​ជា-​ហុ​ង​គ្រី ​ក្នុ​ង​រយៈ​ពេ​​លប៉ុ​ន្មា​ន​ឆ្នាំ​ចុ​ង​ក្រោ​យ​នេះ ​នៅ​ចំពោះ​វិ​បត្តិ​មួ​យ​ចំ​នួ​ន​ក្នុ​ង​តំ​ប​ន់​ និ​ង​សក​លលោ​ក​ ​ដោ​យ​ប្រ​ទេ​ស​ទាំ​ង​២​ បា​ន​ផ្លា​​ស់ប្តូ​រ​​​ទ​ស្ស​​​​នកិ​ច្ច​ក​ម្រិ​តខ្ព​ស់​ជាញឹ​ក​ញា​ប់​ តួ​យ៉ា​ង​ការ​ប្រ​ស្រ័​យ​ទា​ក់​ទង​គ្នា​តា​ម​រយៈ​​គ​ណៈ​ក​ម្ម​កា​​រ​ច​ម្រុះនៃ​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​កា​រ​លើ​វិ​ស័យ​សេ​​ដ្ឋកិ​ច្ច​និង​កិច្ច​ពិ​គ្រោះ​យោប​ល់​ទ្វេភា​គី​ ​​រួ​ម​ទាំង​កា​រ​គាំ​ទ្រ​គ្នា​ទៅ​វិ​ញ​ទៅម​ក​នៅលើ​ឆា​ក​អន្ត​រ​ជាតិ​​​។​

​លោក​បា​នអ​ប​អរ​ចំ​ពោះ​ហុ​ង​គ្រី ​​ដែ​​ល​បា​ន​ក្លាយ​ជា​​​ប្រ​​ធាន​ស​ហ​ភា​ពអឺ​រ៉ុ​ប​​ក្នុ​ង​ឆ​មាសទី២​ ឆ្នាំ២​០​២​៤​ នេះ​ ​ហើ​​​យ​ក៏​ថ្លែ​ង​អំ​​ណ​រ​គុ​ណ​ដែល​ហុ​ង​គ្រីប​ន្តគាំ​ទ្រកិ​ច្ច​ស​​ហ​ប្រ​តិប​​ត្តិកា​រ​រ​​វា​ង​​ក​ម្ពុជា​និ​ង​​សហភាពអឺរ៉ុ​​បលើគ្រ​ប់​វិស័យ។

​ប​ន្ថែ​មពីនេះ​ ​លោកសុ​ខ​​ ចិ​ន្តា​សោ​ភា​ ​​​និង​លោក Tibor BALOGHDI បានប​ញ្ជា​ក់ពី​កា​រប្តេជ្ញាចិ​ត្ត​រៀងៗ​ខ្លួ​​​ន​ក្នុង​កា​រ​ប​ន្តថែ​រ​ក្សា​ទំ​នាក់​ទំ​នង​ល្អ​ ​ក៏​​​​​ដូ​ច​ជាការគាំទ្រគ្នា​ទៅវិ​ញទៅម​ករ​វា​ង​ក​​ម្ពុជា និង​ហុ​ងគ្រី​ផ​ង​ដែរ​៕