​ភ្នំពេញៈ ​រាជរដ្ឋាភិ​បាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​ ១៤​ លាន​ដុល្លារ តាម​រយៈ​មជ្ឈម​ណ្ឌល​ស​កម្ម​ភាព​កំ​ចាត់​មីន​កម្ពុជា​ស៊ីម៉ាក់ (​CMAC) ដើម្បី​អនុវត្ត​គម្រោង​សាង​សាង់​ចំនួន​ ២​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​សៀម​រាប ក្នុ​ងបំណង​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​អង្គ​ភាពC​MACនិង​បង្កើន​ការ​អប់រំ​យល់​ដឹង​បន្ថែម​ពី​បញ្ហា​មីន​ដល់​សា​ធា​រណ​ជន​។​


ពិធី​ចុះ​ហត្ថ​លេខា​ផ្តល់​ជំនួយ​​ឥតសំ​ណង​ដែល​មាន​ថវិកា​សរុប​ចំនួន​ ២ ០៧​៩ ​៨០០ ​០០០ យ៉េន (​ប្រមាណ​ជិត ១៤​ លាន​ដុល្លារ​អាមេ​រិក​) ធ្វើ​ឡើង​ក្រោម​វត្តមាន​រវាង​ លោក​ ហេង រតនា ​ប្រតិភូ​រាជរ​ដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​ស៊ី​ម៉ាក់ ​និង​លោក Jun KATO អគ្គ​នាយក​ក្រុម​ហ៊ុន ​SATO KOGYO CO., LTD កាល​ពី​ថ្ងៃទី ១៤​ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។

ជំនួយ​នេះ​ដើម្បី​អនុវត្ត​គម្រោង​ចំនួន​ ២ គឺ​គម្រោង​សាង​សង់​អគារ​ហ្វឹក​ហ្វឺន​នៅ​វិទ្យាស្ថា​ន​ប​ច្ចេក​ទេស​សកម្ម​ភាព​កំចាត់​មីន​ក្នុង​ខេត្តកំ​ពង់​ឆ្នាំង និង​អគារ​ផ្សព្វ​ផ្សាយ​ ​អប់រំ​យល់​ដឹង​ពី​សង្គ្រាម ​(​សារ​មន្ទីរ​តេ​ជោ​សន្តិ​ភាព​) នៅ​ខេត្ត​សៀម​រាប​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គ​ភាព​ស៊ីម៉ាក់​។​


​សូម​ជម្រា​បថា អគារ​ដែល​ត្រូវ​សាងស​ង់​នៅ​ខេ​ត្តកំ​ពង់ឆ្នាំ​ង រួមមាន​ អគារ​សាលប្រ​ជុំ (​ចំណុះ​ ៤០០​ នាក់​)​ ១​ ខ្នង អគារសិ​ក្សា ១ ​ខ្នង​ ២​ ជាន់​មាន ​១០​ បន្ទប់ ​អគារ​អន្ដេ​វាសិក​ដ្ឋាន ​២ ​ខ្នង (​សម្រាប់​សិក្ខា​កាម​ចំនួន​ ១២០​ នាក់​) អគារ​អាហា​រដ្ឋា​ន​ ១ ​ខ្នង ​ព្រម​ទាំង​សម្ភារ​បំពាក់​ដូច​ជា ​កុំព្យូទ័រ​ ទូរទស្សន៍ ​សម្ភារ​សិក្សា​តុ​កៅអី​ជា​ដើម​។ 

​ចំពោះ​អគារ​សារ​មន្ទីរ​តេ​ជោ​សន្ដិ​ភាព​ស្ថិត​នៅ​ខេត្ត​សៀម​រាប ជា​អគារ​សំណង់​មាន​រាង​ការ៉េ​ ខាង​ក្រោម​មាន​ទំហំ ​១០៨ ​ម៉ែត្រ​គុណ​ ១០៨ ​ម៉ែត្រ ​និង​ខាង​លើ​រាង​មូល​មាន​អង្កត់​ផ្ចិត ​៥២ ​ម៉ែត្រ​ មាន​ ២​ ជាន់ ​កម្ពស់​ ១៧ ​ម៉ែត្រ ​មាន​ទំហំ​ជាង​ ១៥ ​០០០​ ម៉ែត្រ​ការ៉េ​ ហើយ​អាច​ក្លាយជា​អគារ​មាន​រាង​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​។ 


CMAC ​បាន​បញ្ជាក់ថា​​៖ «​អគារ​សារម​ន្ទីរ​នេះក៏​អាច​ក្លាយ​ជា​មរតក​ជាតិ​មួយ​ក្នុង​ការ​ដាក់​បង្ហាញ​ជូន​សា​ធារណ​ជន​ជាតិ​និង​អន្ដរ​ជាតិ​ ឱ្យ​យល់​កាន់​តែច្បា​ស់​ថែមទៀ​ត​នូវ​ការខិ​តខំ​ពុះពារ​ប្ដូរ​ផ្ដាច់​របស់​សម្ដេច​អគ្គម​ហា​សេនាប​តី​តេ​ជោ ​ហ៊ុន សែន ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ​និង​បាន​កសាង​សន្ដិ​ភាព​យ៉ាង​ពេញ​លេញ​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រជា​ជន​និង​ប្រទេស​ជាតិ​ដ៏​កម្សត់​»​។​

​ជា​មួយ​​គ្នានេះ ក្នុ​ងនា​ម​ប្រជាជន​​និង​រាជរ​ដ្ឋាភិបាល​កម្ពុជា លោ​ក ហេង រតនា ថ្លែង​អំ​ណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​ប្រជាជន​និង​រាជរដ្ឋាភិ​​បាល​ជប៉ុន​ដែល​តែង​តែ​គាំទ្រ​លើ​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​ជាពិ​សេស​ការ​ផ្តល់​ជំនួយ​ជា​ថវិកា ​ទីប្រឹក្សា​បច្ចេក​ទេស ​និង​សម្ភារ​បច្ចេក​ទេស​ដល់​អ​ង្គ​ភាព​ CMAC ​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​​ជោគ​ជ័យ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ 

​លោក​បាន​ថ្លែង​ថា​៖ «​ជំនួយ​ទាំង​នេះបា​ន​ចូលរួម​ក្នុងការ​លុប​បំបាត់​ការគំរា​ម​កំហែង​ដោយសា​រ​គ្រាប់មី​ន និ​ង​យុទ្ធភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​សំណល់​​សង្គ្រាម ​ការចូ​លរួម​ផ្តល់សុ​ខដុ​មរ​មនា​របស់​ប្រជាជ​ន​កម្ពុជា​ឡើង​វិញ និង​ការចូ​លរួម​កសាង​អនា​គត​កម្ពុជា​ប្រកប​ដោយ​ក្តី​សង្ឃឹម​ និង​ភាព​ជឿជា​ក់​នៅ​កម្ពុជា​ក៏ដូ​ចជា​កិច្ច​សហប្រ​តិប​ត្តិការ​ជាមួ​យ​ប្រទេស​នានា​លើ​វិស័យ​កម្ចាត់​មីន​នេះ​»​។​

​នៅ​ក្នុង​ឱកា​សនោះ​ដែរ ​តាងនា​ម​ថ្នាក់ដឹ​កនាំ​និង​មន្ត្រី​ទាំងអ​ស់​នៃ​អង្គភាព​ CM​AC លោក ហេង​ រតនា ក៏​បាន​ថ្លែង​អំណ​រ​គុណ​ និង​គោរព​ដឹង​គុណ​ចំពោះ​អតីត​នាយក​រ​ដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​តែងតែ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្នើសុំ​​​រាជរ​ដ្ឋា​ភិបា​ល​ជប៉ុន​ឱ្យប​ន្ត​ផ្តល់​ការគាំទ្រ​ដល់គ​ម្រោង​បោសសម្អាត​​មីន​នៅ​កម្ពុជា ជា​ពិសេ​ស​គម្រោង​សាង​សង់​អគារ​ទាំង​ ២ ​នេះ​៕