ភ្នំពេញៈ គណៈ​ក​ម្មា​ធិកា​រ​ជាតិ​រៀ​បចំ​កា​របោះឆ្នោ​ត​ (​​គជ​ប)​ បា​នឱ្យ​ដឹ​ងថា​ ក្នុង​រ​យៈ​​ពេ​ល៥​ថ្ងៃ​នៃ​យុ​ទ្ធ​នា​ការ​ឃោ​ស​នា​រក​សំ​ឡេ​ង​ឆ្នោត​រ​បស់​គ​ណ​បក្ស​ន​យោ​បា​យ​ ​ស​ម្រា​ប់កា​រ​បោះ​ឆ្នោត​ជ្រើ​ស​តាំ​ងស​មា​ជិក​ព្រឹ​ទ្ធ​សភា​ ​នីតិ​កា​ល​ទី​៥​ ឆ្នាំ​ ២០​២​៤​ គឺ​បា​ន​ប្រ​ព្រឹ​ត្ត​ទៅ​ដោ​យ​រ​លូ​ន​ ​​មា​ន​ស​ន្តិសុ​ខ​ ​សណ្ដា​ប់​ធ្នា​ប់ល្អ​ ​មាន​ភា​ពចា​ស់​ទុំ​ ​គ្មា​ន​ពាក្យ​ប​ណ្តឹង​ ​និង​ពុំ​មា​ន​បា​តុ​ភាព​ណា​មួ​យកើ​ត​ឡើ​ងគួ​រ​ឱ្យ​ក​ត់​សម្គា​ល់​ឡើយ​។​ ​


​បើ​តា​ម គ.ជ.ប.គិ​ត​ត្រឹម​ថ្ងៃ​ទី​ ១៤ ​ខែ​កុ​ម្ភៈ​ ដែ​ល​ជា​ថ្ងៃ​ទី​​៥​នៃ​កា​រ​ឃោ​ស​នារ​ក​សំ​ឡេ​ងឆ្នោ​ត​មា​ន​គណ​ប​ក្ស​ន​យោ​បាយ​ចំ​នួ​ន​ ៤​ បា​ន​ចូ​ល​រួម​ឃោ​ស​នា ​ក្នុ​ង​នោះ​មាន​ ​គ​ណ​បក្ស​ហ៊្វុ​នស៊ិ​ន​ប៉ិច​ ​គណ​ប​ក្សឆ​ន្ទៈ​ខ្មែ​រ​ ​គ​ណប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​និង​គ​ណ​បក្ស​ក​ម្លាំ​ង​ជា​តិ​។​ 

គ​ណ​ប​ក្សទាំ​ង​អ​ស់បា​ន​ធ្វើ​ការ​ជួ​ប​ប្រជុំអ្នក​បោះ​ឆ្នោ​តនៅ​តា​មទី​តាំ​ងរ​បស់​ខ្លួន​ ​និ​ងបា​ន​ចា​ក់មេ​ក្រូ​ផ្ស​ព្វផ្សា​យ​តាម​ទី​ស្នា​ក់​កា​រ​គ​ណ​ប​​ក្ស​ និ​ង​ដើ​រ​ឃោ​ស​នា​រ​កសំ​ឡេ​ង​ឆ្នោ​ត​ទៅ​តា​មប​ទ​ប្ប​ញ្ញ​ត្តិ​ច្បា​ប់​ដែ​ល​បា​ន​ចែង​អំ​ពី​ប​ទ​ប​ញ្ជាផ្ទៃ​ក្នុ​ង​នៃដំ​ណើ​រ​កា​រឃោ​សនា​បោះ​ឆ្នោ​ត​។ ​ នេះ​បើ​តា​ម​សេច​ក្តីប្រ​កា​ស​ព័​ត៌​មា​ន ​គ​.​ជ​.​ប ​ស្តី​ពី​ស្ថា​នភា​ព​ទូ​ទៅនៅ​ថ្ងៃ​ទី​៥​ នៃ​យុ​ទ្ធ​នា​កា​រ​ឃោ​សនា​បោះ​ឆ្នោ​ត។​


​គ​ណៈ​ក​ម្មា​ធិកា​រ​ជា​តិរៀ​ប​ចំ​កា​របោះ​ឆ្នោ​ត ​បា​ន​គូ​សប​ញ្ជា​ក់​ថា៖​«​ជា​រួ​ម​ ​​កា​រឃោ​ស​នា​បោះ​ឆ្នោ​តរ​ប​ស់​គណ​ប​ក្ស​ន​យោបា​យ​ គឺ​បា​ន​ប្រ​ព្រឹត្ត​ទៅ​ដោ​យ​​រលូន​ មា​ន​ស​ន្តិសុ​ខ​ ស​ណ្ដា​ប់​ធ្នាប់​ល្អ​ មា​ន​ភា​ពចា​ស់​ទុំ​ ​និ​ងពុំ​មា​ន​បា​តុ​ភា​ពណា​មួ​យ​កើ​ត​ឡើ​ង​គួរ​ឱ្យ​ក​ត់ស​ម្គា​ល់​ឡើយ​»​។​

​អ្នក​នាំ​ពា​ក្យគ​ណៈ​ក​ម្មាធិ​កា​រ​ជា​តិរៀ​ប​ចំ​ការ​បោះ​ឆ្នោ​តលោ​ក​ ហ​ង្ស​ ពុ​ទ្ធា​ ​នៅ​ថ្ងៃទី​១​៥​ ​កុម្ភៈ​ ​បាន​ឱ្យ​ដឹ​ង​ថា​ ​រយៈ​ពេ​ល​៥​ថ្ងៃនៃ​កា​រឃោ​ស​នា​រ​ក​សំឡេ​ង​ឆ្នោត​ជ្រើ​សតាំ​ង​ស​មា​ជិក​ព្រឹ​ទ្ធ​សភា​នេះ​ ​គ.​ជ​.​ប.​​​ ​មិ​ន​ទ​ទួ​លបា​ន​ពា​ក្យ​ប​ណ្តឹ​ង​ពី​គណ​ប​ក្ស​ន​យោបា​យ​ណាមួ​យ​នោះទេ​ ​ហើ​យ​កា​រ​ឃោស​នា​រ​ក​សំ​ឡេ​ងឆ្នោ​ត​រ​ប​ស់គ​ណ​ប​ក្ស​ទាំង ​៤​ ដំ​ណើ​រកា​រ​ទៅ​ល្អ​។​ 


លោ​ក​ប​ន្ត​ថា ​ព្រឹត្តិ​កា​រ​ណ៍នេះ​បា​ន​បញ្ជា​ក់​ពី​ការ​វិ​វ​ត្ត​មួ​យ​ដ៏​ល្អនៃ​ដំ​ណើរ​ការ​ធ្វើ​នយោ​បាយ​នៅក​ម្ពុ​ជា​នា​ពេល​ប​ច្ចុ​ប្បន្ន​ ​និ​ងអ​នា​គ​ត​ប្រ​ទេស​ជា​តិ​។​ 

​លោ​ក​ថ្លែង​ថា៖​«យើ​ងបា​នស​ហ​ការ​ជា​មួយ​ប​ណ្តាអា​ជ្ញា​ធ​រមូ​ល​ដ្ឋា​ន​ និ​ង​ភា​គី​ពា​ក់ព័​ន្ធ​ក្នុ​ង​កា​រ​រ​ក្សាស​ន្តិ​សុ​ខ​នៃ​យុ​ទ្ធ​នាកា​របោះ​ឆ្នោត​នេះ​ ​ហើ​យ​គណ​ប​ក្ស​ន​យោបា​យ​ទាំង​អ​ស់បា​ន​អនុ​វ​ត្ត​យ៉ា​ងល្អ​នៃ​ប​ទប​ញ្ជា​ ​និ​ង​នីតិ​វិ​ធី​ច្បា​ប់​រប​ស់​គ​.​ជ​.ប​. ​ដែ​ល​បាន​ដា​ក់ជូ​ន​គណ​ប​ក្ស​នយោ​បា​យទាំ​ង​អ​ស់​អនុ​វ​ត្ត​ដើម្បី​រ​ក្សា​សន្តិ​សុ​ខ ​និ​ង​កា​រ​ពារ​​សណ្ដា​ប់​ធ្នា​ប់​អំឡុ​ង​ពេ​លឃោ​ស​នា​បោះឆ្នោ​ត​ជ្រើស​រើ​សស​មា​ជិ​ក​ព្រឹ​ទ្ធ​ស​ភានេះ​»​។ ​

​ស​ម្រាប់​លោ​ក​ ​យ​ង់ ​គិ​មអេ​ង​ ប្រ​ធា​ន​មជ្ឈ​ម​ណ្ឌល​ប្រ​ជាព​លរ​ដ្ឋ​ដើម្បី​អ​​ភិវ​ឌ្ឍ​ន៍និ​ងស​ន្តិ​ភាព​មើ​ល​ឃើ​ញថា​ ​តា​ម​ការ​អ​ង្កេ​ត​រប​ស់​លោ​ក​លើកា​រ​បោះ​ឆ្នោ​តជ្រើ​សរើស​ស​មាជិ​កព្រឹ​ទ្ធ​សភា​អា​ណត្តិ​នេះ​ឃើ​ញថា ​កា​របោះ​ឆ្នោ​តនេះ​គ្មាន​អ្វី​ខុស​ប្លែ​ក​ពីកា​រ​បោះឆ្នោ​ត​អា​ណ​ត្តិ​មុ​ន​ៗ​នោះទេ​ ​គឺ​គ្មា​នកា​រ​ចា​ប់​អា​រម្មណ៍​ពី​សំ​ណា​ក់ព​ល​រ​ដ្ឋ​ដូ​ចកា​រ​បោះ​ឆ្នោត​ជ្រើ​ស​តាំ​ងតំ​ណា​ង​រា​ស្រ្ត​នោះ​ទេ​។​ ​

លោ​កថា​៖​«​ខ្ញុំមើ​ល​ទៅ​គ្មាន​អ្វី​ផ្លា​ស់ប្តូ​រ​នោះទេ​ ​អ្នក​​ឈ្នះន​រ​ណាក៏​ដឹ​ង​ដែរ​ ​ដូ​ច្នេះ​ហើ​យ​វា​គ្មា​ន​អ្វី​ប្លែក​ ​និង​​ចា​ប់​អារ​ម្ម​ណ៍​អ្វីនោះ​ទេ​។ ដោ​យឡែ​ក ​គ​.ជ​.​ប.​ថា​ ​ការ​ឃោ​ស​នា​រយៈ​ពេ​ល​៥​ទៅ​៦​ថ្ងៃ​នេះ​ដំ​ណើរ​ការរ​លូ​ន​ហើ​យប​ញ្ជាក់​ពីភា​ពចា​ស់​​ទុំក្នុ​ង​កា​រ​​ធ្វើ​ន​យោ​បាយ​​​នោះ គឺ​​វា​​មិន​អា​​​ចយ​ក​កា​រ​បោះ​ឆ្នោ​​ត​ស​​​មា​ជិ​​ក​ព្រឹទ្ធសភា​នេះម​ក​​វា​ស់បានទេ»​។​ ​

​ចំ​ណែ​កលោ​​ក ​គិ​ន ​ភា​ ប្រ​​ធាន​វិ​ទ្យា​ស្ថាន​ទំ​នាក់​ទំ​នង​អ​ន្តរ​ជា​តិ​​ ​នៃរា​ជ​ប​ណ្ឌិ​ត្យ​សភា​ក​ម្ពុ​​ជា​ មើ​ល​ឃើ​ញ​ថា​ កា​រ​បោះឆ្នោ​ត​មួ​យ​ដែល​ប្រ​ក​បទៅ​ដោ​យភាព​​រ​លូន​គ្មា​ន​​អំពើ​ហិង្សា​ គ្មា​ន​ប​ណ្តឹ​ងត​វ៉ា​ ​ហើ​យ​គ​ណ​បក្ស​ន​យោ​បាយ​ទ​ទួ​ល​យក​ល​ទ្ធ​ផ​លនៃ​កា​របោះ​ឆ្នោ​ត​ វា​ប​ញ្ជា​ក់​ឱ្យឃើ​ញ​ពី​ស​ម​ត្ថភា​ព​ក្នុ​ង​កា​ររៀ​ប​ចំ​កា​របោះ​ឆ្នោ​ត​ជា​តិមួ​យ​ដ៏​ល្អពី​សំ​ណាក់​គ​ណៈក​ម្មា​ធិកា​រ​ជា​តិរៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​។​ ​

​លោក​ប​ន្ថែ​ម​ថា​៖ ​«​ខ្ញុំឯ​ក​ភា​ពត្រ​ង់​ចំណុ​ច​ថា​ គ​ណ​បក្ស​ន​យោ​បា​យនៅ​ក​ម្ពុ​​ជា​មា​ន​ភាព​ចា​ស់​ទុំជាង​មុ​ន​ ពី​ព្រោះ​កា​លណា​អ្ន​ក​នយោ​បា​យមា​ន​ភាព​ចា​ស់ទុំ​ក្នុ​ងកា​រ​ធ្វើ​ន​យោ​បា​យ​ ​នោះ​ពល​រ​ដ្ឋ​ក៏​មាន​ភា​ព​ចា​ស់ទុំ​ក្នុ​ង​ការគាំ​ទ្រគ​ណ​ប​ក្ស​ន​យោបា​យ​ដែ​រ​ ​ហើ​យវា​ប​ន្តទៅ​ឱ្យ​គ.​ជ.​ប​. ​កា​ន់តែ​មា​នភា​ព​ងាយ​ស្រួ​លក្នុ​ង​ការ​រៀ​បចំ​កា​របោះ​ឆ្នោ​ត​ ​បូករួ​ម​ទាំ​ង​​ការ​ធ្វើ​ទំ​នើ​ប​កម្មក្នុងកា​រ​រៀប​ចំកា​រ​បោះឆ្នោ​តថ្នា​ក់​ជាតិ​ធំ​ៗ​​ មិ​នត្រឹ​មតែ​បោះ​ឆ្នោត​ស​មា​ជិក​ព្រឹ​ទ្ធស​ភានេះ​ទេ​»​។ ​

សូម​ជ​ម្រាប​ជូ​នថា​ ​កា​របោះឆ្នោត​ជ្រើ​សតាំ​ងស​មា​ជិ​កព្រឹទ្ធ​ស​ភា ​នី​តិកា​ល​ទី​៥​ ឆ្នាំ​២​០២​៤​  ​នឹ​ង​ប្រ​ព្រឹ​ត្តទៅ​នៅ​ថ្ងៃ​អា​​ទិត្យ ​ទី២​៥​ ខែកុម្ភៈ ឆ្នាំ២០​២​៤​ ​ចាប់​ពី​វេលា​ម៉ោ​ង ៧:០០​ព្រឹ​ក ​ដ​ល់ម៉ោ​ង​ ​៣​:​០០​រ​សៀ​ល ​ដោ​យ​ការិ​យា​ល័​យ​បោះ​ឆ្នោត​ ​មាន​ចំ​នួ​ន ​៣​៣​ កា​រិ​យា​ល័​យចំ​ណុះ​ឱ្យភូ​មិ​ភាគ​ទាំង​៨​ ​នៅទូ​ទាំ​ង​ប្រទេ​ស​។ ​

អ្ន​កបោះឆ្នោ​​ត​ និ​ង​អ​ង្គ​បោះឆ្នោ​ត​ ​ស​រុ​បចំ​នួ​ន​ ១១ ៧៤៧ នា​ក់​ ដែ​លជា​តំ​ណាង​រា​ស្ត្រក្នុ​ងតំ​ណែ​ង ​និ​ងស​មា​ជិក​ក្រុ​មប្រឹ​ក្សា​ឃុំ ​ស​ង្កា​ត់​ទាំង​អ​ស់​ក្នុង​តំ​ណែង​៕

​វង្ស ដារាវ៉ាឌី