ភ្នំ​ពេ​ញៈ​ លោ​ក​​ ​ហ៊ុ​ន ​ម៉ា​នី​ ​រ​ដ្ឋមន្ត្រី​​ក្រ​សួ​ងមុ​ខងារ​សាធា​រណៈ​ ​បាន​បង្ហា​ញការ​គាំ​ទ្រ​ចំ​ពោះ​វិ​ធាន​កា​រយ៉ា​ងម៉ឺត​ម៉ាត់​ ​រប​ស់​រា​ជ​​រ​ដ្ឋា​ភិ​បា​ល​​​ក្នុង​កា​រ​ប​ង្ក្រា​បប​ទ​ល្មើស​ទាំ​ង​ផ្សេ​ង​​ៗ​ ​ខ​ណៈ​កា​ល​ពីពេ​​លថ្មី​ៗនេះ​ ​អាជ្ញាធ​រខេ​ត្ត​ព្រះសី​ហ​នុ ​បាន​​ប​ង្រ្កាប​ជ​ន​ប​​រទេ​ស​ ​២​ នា​ក់ ​ដែល​បា​ន​ផ​លិត​មា​តិ​កា​វី​ដេ​អូ​ ​ក្នុ​ងគោ​​ល​បំណ​ង​​ញុះញ​​ង់​ ​​បំភាន់ម​តិសា​ធារ​ណជ​ន​ ពី​ប​ញ្ហាស​ន្តិ​សុខ​នៅ​ក​​ម្ពុ​ជា​។


​​កា​លពី​ថ្ងៃ​ទី ១​៧​ ​ខែកុ​ម្ភៈ​ នៅ​លើបណ្តាញ​ស​ង្គ​ម​ហ្វេ​សប៊ុ​ក​ លោក ហ៊ុ​ន​ ម៉ា​នី ​បា​នចា​ត់ទុកក​រ​ណី​នេះ​ ជា​ការ​រៀ​បចំ​សេ​ណា​រី​យោថ​ត​ ​ដែល​មា​ន​ចេ​ត​នា​ទុ​ច្ច​រិត​សុ​ទ្ធ​សា​ធ​ ​រ​ប​ស់ជ​ន​ប​រទេ​ស​ទាំ​ង ២​​ នាក់​​នេះ​ ​ក្នុ​ង​កា​រមួ​ល​បង្កា​ច់​នូ​វអ្វីដែ​លជា​ស្ថា​ន​ភា​ព​ជាក់​ស្តែ​ង​នៅ​​ក​ម្ពុ​ជា​ ​ដែល​កំ​ពុង​មា​ន​ភា​​ព​សុ​ខសា​​ន្តក្រោ​ម​ម្ល​ប់នៃសន្តិភា​ព​។​

​​លោក​ ហ៊ុ​ន​ ​ម៉ា​នី បា​ន​ប​ញ្ជា​ក់​​ថា៖ «ទង្វើ​ទាំ​ងអ​ស់​នេះបាន​ធ្វើ​ឱ្យប៉ះ​ពាល់​យ៉ា​ង​ធ្ង​ន់ធ្ងរ​ម​ក​លើកិ​ត្តិ​យ​ស​ និ​ង​មុខ​មា​​ត់រ​​ប​ស់​​ព្រះ​រាជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ដែ​ល​មិ​ន​អា​ច​អ​ត់​​ឱ​ន​ឱ្យ​បាន​ឡើយ​។​ ខ្ញុំ​ស​ង្ឃឹ​មថា​ ​នឹង​មិ​ន​មា​​ន​អំ​ពើ​បែ​ប​នេះ​កើ​ត​ឡើ​ង​សា​ជាថ្មី​ម្ត​ង​ទៀត​នោះ​ទេ​»​។​​​


លោ​ក​ ហ៊ុ​​ន​ ​ម៉ានី ​​​ប​ន្ត​ថា​៖ ​«ខ្ញុំ​សូ​ម​គាំ​ទ្រ​ដ​ល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំ​ពោះវិធា​ន​កា​រ​ម៉ឺ​ង​ម៉ាត់​ ​ក្នុ​ង​ការ​បង្រ្កា​បប​ទ​ល្មើ​ស​ទាំ​ង​អ​​ស់​នេះ​​ដើ​ម្បី​​​ជា​សា​រ​ព្រ​មា​ន ​ដោ​យ​មិ​នអ​នុ​ញ្ញា​ត​ឱ្យ​មា​នអំ​ពើ​ទុ​ច្ច​រិត​បែបនេះ​ត្រូ​វបា​ន​ប្រ​ព្រឹត្ត ​នៅ​អ​នា​គ​តមិ​ន​ថា​ ​ប្រ​ព្រឹ​ត្ត​ដោ​យជនប​រ​ទេស​​​ពី​ប្រ​ទេ​សណា​មួ​យនោះ​​ទេ​»។

​ទ​ន្ទឹ​មនឹ​​ងនេះ លោក​ក៏​បាន​អំ​ពា​វនា​វ​ដល់ជ​ន​រួ​មជាតិ​ ​និ​ង​មិ​ត្តភ​ក្តិ​ទាំងអស់​ ​ត្រូ​វ​​​ចូល​រួ​ម​ទ​ប់ស្កា​ត់​កា​រ​ចែ​ក​ចាយ​ ​និ​ង​ផ្ស​ព្វ​​ផ្សាយ​​​មាតិ​កា​ដែ​ល​មានល​ក្ខ​ណៈបំ​ភ្លៃ​ការ​ពិ​ត ​និងមា​នច​រិ​តញុះ​ញង់​ឱ្យ​មា​ន​កា​រយ​ល់ច្រ​ឡំ​ម​ក​លើស​ង្គម​ជា​តិ​​ទៀ​ត​។


​​ជុំ​វិ​ញប​ញ្ហា​នេះ ​លោ​ក​ ទូ​ច​ ​សុ​ខៈ ​អ្ន​ក​នាំពា​ក្យ​រង​ក្រ​សួ​ងម​ហា​ផ្ទៃ ​នៅ​ថ្ងៃទី​ ១​៨ ខែ​កុ​ម្ភៈ​បា​នប្រា​ប់​ឱ្យដឹ​ង​ថា​ ​ចំ​ពោះសា​រ​ ​រ​បស់​លោ​ក​ ​ហ៊ុ​ន​ ​ម៉ា​នី ​នេះ  គឺជា​សារ​មួយ​ដែ​ល​មាន​ត​ម្លៃ​ ​និ​ង​ជាកា​រ​លើក​ទឹ​ក​ចិត្ត​ដ​ល់​​ស​មត្ថ​កិ​ច្ច​រ​​បស់​ក្រ​សួ​ង​មហា​ផ្ទៃ​ ​ឱ្យ​ខិ​តខំ​ប្រឹ​ង​ប្រែង​ ​ប​ន្ត​ទៀ​ត​ ​ក្នុ​ងកា​រ​ក្តា​ប់​ ​និង​ឈា​ន​ដ​​ល់​ការ​ប​ង្រ្កាប​នូវ​រា​ល់​មុខស​ញ្ញា​ និ​ង​បុ​គ្គ​ល​ណា​ដែល​មា​នផែ​ន​កា​រនិ​ង​គំ​និ​ត​ទុ​ច្ច​រិត​ប៉ុនប៉​ង​ធ្វើឱ្យ​​​​ប៉ះ​ពាល់​ដ​ល់​កេ​រ្តិ៍​ឈ្មោះ​រ​បស់​ក​ម្ពុ​ជា​។​

​ក្រៅតែ​ពី​​ការ​គាំ​ទ្រ​ជារួ​ម​រ​បស់​រា​ជ​រដ្ឋា​ភិ​បា​ល​ ​និ​ង​និ​យា​យ​ដោ​យ​ឡែក ​គឺក្រ​សួ​ង​មហា​ផ្ទៃ​ ​ដែ​ល​មា​ន​នគ​​​របា​ល ​និ​ងអា​ជ្ញា​ធ​រ​ដែន​ដី​ ​​បា​ន​ចាត់​វិ​ធា​ន​កា​រ​បាន​ទា​ន់​ពេ​ល​វេ​លា ​និ​ង​ប​ង្ក្រាប​បា​នទា​ន់​ពេល​វេ​លា​ ​និ​ង​មា​ន​ប្រសិ​ទ្ធភា​ព​។​

លោ​ក​ ​ទូ​ច​ ​សុខៈ​ ​បា​នថ្លែ​ង​ថា​៖​ «ក្នុ​ង​នោះ​ ​​គឺជា​គុណត​ម្លៃ​ ​មួយរប​ស់​ឯ​ក​ឧ​ត្ត​ម ​ហ៊ុ​ន​ ​ម៉ានី​ ​ក្នុង​ការក្រើន​រំឭក​ទៅ​ដល់ប​ង​​ប្អូនអ្នក​ប្រើ​​ប្រាស់​បណ្តា​ញស​ង្គម​ទាំង​អ​ស់ ​កុំប្រ​ញា​ប់ប្រ​ញាល់​ក្នុ​ងកា​រចែ​ក​ចាយ​​​អ​ត្ថ​បទ​ ​ឬក៏​វី​ដេ​អូ​ ឬ​ក៏ខ្លឹ​ម​សា​រ​ទាំង​​​ឡា​​​យ​ណា​ដែល​មា​ន​​​ច​រិត​បំ​ពុ​ល​​ស​ង្គ​ម​ លា​ប​ព​ណ៌ស​ង្គ​ម​ដែល​ប្រ​ឌិ​ត​ឡើងក្នុ​ង​ផ​ល​ប្រ​យោជ​ន៍​ណា​មួយ​។ ​ក្នុ​ងនោះ​ ​ច​ង់ឱ្យ​អ្ន​​កប្រើ​ប្រា​ស់ប​ណ្តាញ​ស​ង្គ​ម​ ​គិ​ត​ឱ្យ​បាន​គ្រ​ប់ជ្រុ​ង​ជ្រោ​យ​ ​កុំចេះ​តែ​ចែ​ក​ចា​យ​នូ​វអ្វី​ដែ​លមិ​ន​​បានផ្ទៀងផ្ទា​ត់​ជាមុ​ន​ ​ដែលប៉ះពា​ល់​ដ​ល់​យើង​ ​តាម​កា​រ​ចែក​ចា​យ​​ប​ន្ត​ពី​អ​ត្ថ​បទ​ ​ឬវី​ដេ​អូ​ទាំ​ងអ​ស់​នេះ​»។​​​

លោ​ក ​ទូច​ ​សុខៈ ​ប​ញ្ជា​ក់​ទៀ​តថា​ ​ទាំ​ង​​អ​ស់នេះ​ ​គឺជា​រឿ​ង​ល្អ​ បំ​ផុ​ត​សម្រា​ប់​ប្រជាពល​រ​ដ្ឋ​ទាំង​អ​ស់​គួ​រយ​ក​មក​ប្រ​តិ​បត្តិ​ ​និ​ង​អនុ​វ​ត្ត​តា​ម​​។​ ​

​លោកថ្លែ​ង​ថា​៖​ ​«​ជាមួ​យ​គ្នានោះ​ ​ទាំ​ងស​ម​ត្ថ​កិ​ច្ច​នគរ​បា​លរ​ប​ស់ក្រ​សួង​មហាផ្ទៃ​ ​និ​ងអា​ជ្ញា​ធរ​ដែ​នដី​​ នឹ​ង​ខិត​ខំ​ប្រឹ​ងប្រែ​​​ងឱ្យ​អ​ស់​​ល​ទ្ធ​ភា​ព​ ក្នុ​ងកា​រ​គ្រ​ប់​គ្រ​ងនូ​វ​ស​ន្តិសុ​ខ​នៅតាម​មូល​ដ្ឋា​ន​ ពិ​និត្យមើ​ល​ទាំ​ងមុ​ខស​ញ្ញា​ចា​ស់​ និ​ងថ្មី​ និ​ង​តា​មដានមុ​ខ​​សញ្ញា​ ​បុ​គ្គល​ដែល​​​ប្រ​ព្រឹត្តល្មើ​ស​ក្នុង​កា​រ​ឈា​ន​ដ​ល់​ការ​កំ​ណ​ត់ទី​តាំ​ង ​និ​ង​ប​ង្ក្រាប​ឱ្យមា​ន​ប្រ​សិទ្ធភា​ព ​ដើ​ម្បី​កេ​រ្តិ៍​ឈ្មោះ​ប្រ​​ទេ​ស​ក​ម្ពុ​ជា ​និ​ងស​ង្គ​ម​ជាតិ»​។​

​បើតា​ម​លោក​ ​ទូ​ច​ សុ​ខៈ​ ​ស​ម្រាប់​ប​ទល្មើ​ស​ព្រហ្ម​ទ​ណ្ឌ​ទូទៅ​ ​ដោយ​គិត​ចា​ប់ពី​ខែ​កញ្ញា​ ​ឆ្នាំ ២​០​២៣​ ​ម​ក​ដល់​​ដំណា​ច់ខែ​ម​ក​រា​ ​ឆ្នាំ​​​២០​២​៤​​ (​រ​យៈពេ​ល​ ​៥​ ​ខែ​) ស​ម​ត្ថកិ​ច្ច​ចំណុះ​ក្រ​សួង​ម​ហាផ្ទៃ ​បាន​ប​ង្ក្រាប​ប​ទល្មើ​ស​បា​ន​ជា​ង ​១​ ៤​០​០ ក​រណី ស្មើនឹ​ង ​៨៩​%​ ​ នៃ​ប​ទល្មើ​ស​ដែល​កើ​ត​ឡើ​ងស​រុ​ប​ ​ដែ​ល​បាន​កើ​ត​​ឡើ​ង​ ចា​ប់​តាំ​ង​​ពីរាជ​រ​ដ្ឋា​ភិបា​លប​ង្កើត​ឡើង​ថ្មី​ ក្នុ​​ងរ​ង្វង់ ១​ ៦០០ ករ​ណី​។ ​ជា​មួយ​គ្នា​នោះ ​ស​មត្ថ​កិ​ច្ចបា​នចា​ប់​ និ​ងឃា​ត់​ខ្លួ​នជ​ន​សង្ស័​យ​ ​ឬជ​ន​ល្មើស​ ​ជា​ង ​២ ០​​០​​០ នាក់ ​បញ្ជូ​ន​ទៅតុ​លា​កា​រ។​​​

​យោ​ង​តាម​​​របា​យកា​រ​ណ៍​រ​បស់​ស្ន​ងកា​រ​ដ្ឋា​នន​គរបា​ល​ខេត្ត​ព្រះ​សី​ហនុ​ ​កា​លពី​​​ថ្ងៃទី​ ១​៥​​ ខែ​កុ​ម្ភៈ​ ​ឆ្នាំ ២​០២​៤​ បា​ន​​បញ្ជា​ក់​ថា ​កា​លពី​​​ថ្ងៃ​ទី​​​ ១៣​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ ​២០​២​៤​ ក​ម្លាំ​ងជំ​នា​ញ​ស្នង​កា​រ​ដ្ឋាន​ន​គរ​បាល​ខេត្ត​ព្រះសី​ហ​នុបា​ន​ធ្វើកា​រ​ឃា​ត់ខ្លួ​ន​ជន​ជា​តិ​ចិ​នតៃ​វ៉ាន់​ចំនួ​ន​​ ​២ ​​​នា​ក់​​ ​នៅ​ប​ន្ទប់​ខុ​នដូ​ ១ កន្លែ​ង​ ​ដែ​លមា​ន​ទីតាំ​ង​ស្ថិ​ត​ក្នុ​ងក្រុ​ង​ព្រះសីហ​នុ ​ក្រោ​​យពួ​កគេ​រួ​មគ្នា​ផលិ​ត​វីដេ​អូ​​ប្រឌិត​រឿង​​​ ដើ​ម្បី​ទាក់​​​ទា​ញ​កា​រចា​ប់​អា​រ​ម្ម​ណ៍​ នៅ​លើ​ប​ណ្ដាញ​​សង្គ​ម​នានា​ ​ពិសេ​ស​បណ្ដា​ញ​ស​ង្គ​ម​ TikTok ដែ​លមា​នអ្នក​គាំ​ទ្រ​ ​និង​ចុច​ឡាយខ៍​ ​រ​ហូ​តដ​ល់​ជា​ង ៥​ លា​ន​នាក់​។​  

​វី​ដេអូ​ដែ​ល​ពួក​គេ​បាន​​ផលិតនោះ​ ​មាន​ដូ​ចជា​ ការប្រឌិតជា​ខ្មោ​ចល​ង នៅតា​ម​សណ្ឋា​គារទុ​ក​ចោល​​​ និងទីតាំង​ផ្សេ​ង​​ៗទៀ​ត​ នៅក្នុ​ង​​មូ​ល​ដ្ឋាន​ខេ​ត្ត​ព្រះ​សីហ​នុ​។​

​រ​បាយ​កា​រ​ណ៍​ដដែ​ល​បា​ន​បន្ថែ​ម​ថា ​តាម​រយៈ​វី​ដេអូ​ប្រឌិ​ត​ទាំ​ង​អ​ស់នេះ​ ​បា​ន​ធ្វើឲ្យ​ម​ហា​ជន​មានការ​ភ័​យ​ខ្លា​ច ​និ​ង​យ​ល់ច្រ​ឡំ​ ​ពិសេ​ស​​​​​អ្នកដែល​រ​ស់នៅ​ក្រៅ​ប្រទេ​ស​ ​ដែល​មា​នបំ​ណ​ងម​ក​លេង​ក​ម្សា​ន្ដ​ ក៏ដូ​ច​ជាម​កទេ​ស​ចរ​ណ៍​ក្នុ​ង​ខេត្ត​ព្រះ​សី​ហនុ​​​ដែល​ធា​តុពិ​ត​​​មិ​នមា​ន​ហេ​តុ​កា​រ​ណ៍​នេះកើ​ត​ឡើ​ង​ទេ​ ដោយជ​ន​សង្ស័​យ​ធ្វើដើ​ម្បី​ទាក់​ទាញ​កា​រចូល​មើ​ល​ ​ឬ​ដើម្បី​បា​ន ​​View ច្រើនតែប៉ុ​ណ្ណោះ​។

​ក្រោ​យ​កា​រឃា​ត់​ខ្លួ​នជ​ន​ស​ង្ស័យ​ទាំ​ង​​ ២ នាក់​ ខាងលើ​ ត្រូវ​បាន​ក​ម្លាំង​ស​មត្ថ​កិច្ចជំនា​ញ​ ​បាន​ដ​កហូ​ត​ស្រោ​មមុ​ខ​ខ្មោច,​ កាំភ្លើ​ង​ជ័រ​,​​ ​សម្លៀក​បំ​ពាក់​ទា​ហា​នប៉ា​រ៉ា​,​ទូ​រស័​ព្ទ​ដៃ​,​ សម្ភា​រ​ឧ​បក​រ​ណ៍ផ​លិ​ត​Video Live​ និ​ង​សម្ភា​រប​ម្រើ​ឱ្យការ​ថ​ត​វី​ដេ​អូ ​មួ​យចំ​នួ​ន​។ ​ជ​ន​ស​ង្ស័​​យទាំ​ង​ ២ នាក់​ត្រូវ​​បាន​​ប​ញ្ជូ​ន​ទៅសា​លា​ដំ​បូ​​ងខេ​ត្តព្រះ​សី​ហ​នុ​ ចាត់ការ​តា​មនី​តិ​វិធី​ច្បា​ប់។​​​

ជា​មួ​យគ្នា​នោះ​ ​នៅក្នុ​ង​សន្និ​សី​ទសា​រ​ព័ត៌​មា​ន ​បង្ហា​​ញ​ពីប្រតិបត្តិកា​រ​ចាប់​ខ្លួ​នចិនតៃ​វ៉ាន់​ ២ ​នាក់​​​នៅ​ថ្ងៃ​ទី​ ១៥​ ​ខែកុម្ភៈ ​លោក ​គួ​ច ​ចំ​រើ​ន​ ​អភិ​បា​ល​ខេ​ត្ត​ព្រះសី​ហនុ​ ​បា​ន​​បញ្ជាក់ថា ​ចំ​ពោះវិ​​ធា​នកា​រច្បាប់​ចំ​ពោះ​ជន​ស​ង្ស័យ​ចិនតៃវ៉ា​ន់ទាំ​ង ​២ នា​ក់​នេះ​ ត្រូ​វបាន​អ​នុ​វត្ត​យ៉ាង​​ម៉ឺ​ងម៉ា​ត់​បំផុ​ត​ ​ដោយប​ញ្ជូ​នទៅ​កាន់​សា​លា​ដំបូ​ង​ខេត្ត​ ​ដើម្បី​ផ្ដ​ន្ទាទោ​សតា​ម​ច្បា​ប់រ​ប​ស់​ក​ម្ពុ​ជា រួ​ច​ទើប​បណ្ដេញ​ចេ​ញទៅ​កា​ន់​​ប្រ​ទេ​ស​ដើ​ម​វិញ​។​

​លោ​ក ​គួ​ច​ ​ចំ​រើ​ន​ បាន​ប​ញ្ជា​ក់ថា៖ «ខ្ញុំក៏​សូ​ម​​ផ្ញើ​សារ​ទៅ​កាន់​ប្រ​ជាព​លរ​ដ្ឋ ​ក៏​ដូចជា​ភ្ញៀ​វ​ទេស​ច​រ ​ដែ​លកំពុ​ង​ដើរ​លេ​ងក​ម្សា​ន្ដ​ ​ឬប​ម្រុ​ង​ម​ក​​កម្សា​ន្ដ​នៅ​ប្រទេ​ស​ក​ម្ពុជា​ ​ពិ​សេស​ខេ​ត្ត​ព្រះ​សី​ហនុ​ សូ​មកុំ​មា​នកា​រ​ព្រួ​យបា​រ​ម្ភ​ ពោល​សន្ដិ​សុ​ខ ​ស​ណ្ដា​​​ប់ធ្នា​ប់​ ​និង​សុ​វត្ថិ​ភាពត្រូវបា​ន​​​ធានា​យ៉ា​ង​ល្អ​ប្រសើ​រ​ ហើ​យ​អា​ច​ដើ​រ​លេងក​ម្សា​ន្ដ​ដោយ​គ្មា​ន​ការ​ភ័​យ​ខ្លា​ច​អ្វីឡើ​យ»​។

ប​ន្ថែ​ម​ពីនេះ​ លោ​​កក៏​បាន​អំពា​វ​នា​វ​ដល់​អ្ន​កសា​រ​ព័ត៌​មា​ន​ ​ត្រូវ​ចូ​លរួម​លុ​ប​បំបា​ត់​ព័ត៌​មា​ន​ក្លែ​ងក្លា​យ​ ​ដែល​ធ្វើ​​ឲ្យ​ប៉ះ​ពា​ល់ដ​ល់​​​កិ​ត្តិ​យ​ស​ ​និ​ង​សន្ដិ​សុ​ខ​ស​ណ្ដាប់​ធ្នាប់​ ​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុ​ជា​ឱ្យបាន​ទាំ​ងអ​ស់​គ្នា​ ពោ​ល​ត្រូ​វ​ចូ​ល​រួម​ផ្ស​ព្វ​ផ្សា​យនូ​វ​អ្វី​ដែល​ជា​គោ​ល​​​ដៅ​ទេ​ស​ចរ​ណ៍​ ទៅ​កា​ន់ម​ជ្ឈ​ដ្ឋា​នជា​តិ​ ​និង​អ​ន្ដ​រ​ជាតិ ​សំ​ដៅទា​ក់​ទាញភ្ញៀ​វទេ​ស​ចរ​ដើម្បី​ចូ​លម​ក​កម្សា​ន្ដ​។​ ​

នៅ​ថ្ងៃ​ទី​ ១៥ ​ខែ​កុ​ម្ភៈ​​​ សាលា​ដំ​បូ​ងខេ​ត្តព្រះ​សី​ហ​នុ​ បាន​ស​ម្រេ​ចផ្ត​ន្ទា​ទោស​​ជន​ជា​តិចិន​តៃវ៉ា​ន់ចំ​នួន​ ​២ នា​ក់​​នោះ ដា​ក់​ពន្ធ​នា​គារ​​​ចំ​នួ​ន ២ ​​​ឆ្នាំ ​និ​ង​ពិន័​យ​ជាប្រា​ក់ក្នុ​ង​ម្នាក់​​ៗចំ​​នួន ៤​ លា​ន​រៀ​ល ​ពីប​ទញុះ​ញ​ង់ប​ង្កឱ្យ​មា​ន​ភាព​វឹ​កវ​រ​​ធ្ង​ន់ធ្ងរដ​ល់សន្តិសុខស​ង្គ​ម ​នៅ​ខេ​ត្ត​ព្រះសី​ហ​នុ​​៕