ភ្នំពេញៈ លោក​នា​យក​រ​ដ្ឋ​ម​ន្ត្រី​ ហ៊ុ​ន ​ម៉ា​ណែ​ត ​បា​នថ្លែ​ង​ថា​ ​កម្ពុ​ជា​មិ​ន​មាន​ផែ​ន​កា​រ​ផ្លា​ស់​ប្តូរ​ទី​តាំ​ង​រាជ​ធា​នី​រ​ប​ស់ខ្លួ​ន​ដូ​ចនៅ​ប​ណ្តាប្រ​ទេ​សមួ​យ​ចំ​នួន​នា​ពេល​ថ្មី​ៗនេះ​ឡើ​យ ​ខ​ណៈក​ម្ពុ​ជាត្រូ​វ​តែព​ង្រឹ​ង​រា​ជ​ធា​នីភ្នំ​​​ពេ​​ញ​​​ឱ្យ​កា​ន់​តែ​មា​ន​វឌ្ឍ​ន​ភា​ពថែ​មទៀ​ត​ ​ដែល​ក្នុ​ង​​ប្រវ​ត្តិ​សា​ស្ត្រ​ ​កម្ពុ​ជា​ធ្លាប់​ផ្លា​​ស់ប្តូ​រ​រា​ជធា​នី​ជា​ច្រើនលើ​ក​មក​ហើ​យ​។​​


​ការ​​​ប​ញ្ជា​ក់រ​ប​ស់​​នាយក​រដ្ឋមន្ត្រី​​នេះ​ ធ្វើឡើង​ក្នុងពិធីបើក​កា​រ​ដ្ឋាន​សា​ង​ស​ង់ស្ពាន​ឆ្ល​ង​កា​ត់ទ​ន្លេ​បាសា​ក់​ ​(​ចាក់​​អ​ង្រែ​ក្រោម​-​​ព្រែ​ក​ប្រា​)​ ​នៅព្រឹ​ក​ថ្ងៃ​ទី​១៩​ ​ខែកុ​ម្ភៈ​ ឆ្នាំ​២​០២​៤។​ ​

​លោ​ក ​ហ៊ុ​ន ​ម៉ាណែ​ត​ ​បាន​ស​ង្កត់​ធ្ង​ន់ថា​ ​កម្ពុ​ជាគ្មាន​ផែ​ន​​ការ​លើ​កទី​ក្រុងភ្នំ​ពេ​ញ​រ​បស់​ខ្លួន​ទៅ​ណាឡើ​យ​ ​ពោ​ល​គឺ​គ្មា​ន​គ​ម្រោ​ង​ផ្លា​ស់​ប្តូ​រ​ទី​តាំង​រា​​ជធា​នី​ ​ដូចប​ណ្តាប្រ​ទេ​សផ្សេ​ង​ៗ​នៅក្នុងតំបន់តួយ៉ា​ង​ ឥ​ណ្ឌូនេ​ស៊ី​ និ​​ង​មី​យ៉ា​ន់​ម៉ា​ ​នោះ​ទេ​។​​


​​លោក​ថ្លែ​ង​​ថា៖ «ប្រទេ​ស​ខ្លះគេ​លើក​[ផ្លា​ស់រាជ​ធា​នី]​ ឥ​ឡូ​វឥណ្ឌូ​នេ​ស៊ីកំ​ពុ​ងរៀ​ប​ចំ​ប្តូរ​រ​ដ្ឋ​ធានី ​ពីហ្សា​កា​​រតា​ ​ទៅ​កោះ​បូណេ​អូ​ ​ដោ​យ​​សារ​ក​ន្លែង​ហ្នឹ​ងមា​ន​​​មនុ​ស្ស​ច្រើន​ផងអី​ផង​​ ​ហើ​យហ្សាការ​តា​ពឹ​ងលើ​​ប្រ​ភព​ទឹ​កពីក្រោម ដល់​ឥឡូ​វ​ប្រ​ជាជ​នកា​ន់​តែច្រើ​ន ​បូម​ទឹ​កក្រោ​មដី​កា​ន់​តែច្រើ​ន ​ស្រុ​ត​ ៤​ម៉ែត្រ​ ​តិច​ៗ​លិច​ៗ​ អ៊ី​ចឹ​ង​បា​ន​ជា​គា​​ត់ដូ​រទៅ​ក​ន្លែ​ងថ្មី​»​។​​

លោ​ក ​ហ៊ុ​ន​ ​ម៉ាណែ​ត​ បា​ន​ប​ន្ត​ទៀ​ត​ថា ​នៅ​ប្រទេ​ស​មីយ៉ា​ន់​ម៉ាវិ​ញ​ ក៏​​ធ្លា​ប់ផ្លា​ស់​ប្តូ​រ​រា​ជធា​នី​រ​បស់​​​ខ្លួន​ផ​ង​ដែ​រ ​កា​ល​ពី​ឆ្នាំ​២​០០​៥​ ​ដោយ​ផ្លា​ស់​ពីទី​តាំ​ង​នៅទីក្រុ​ង​យ៉ា​ង​ហ្គូន​ ​ទៅ​កា​ន់ទី​តាំ​ង​​នៅក្បែ​រ​ទីក្រុ​ង​នេ​ព​យី​ដោ ​ឬ​ណៃ​ពិដោ​ ​ដែ​ល​​ស្ថិ​ត​នៅ​ភា​គ​ខា​ង​ជើង​​ទី​តាំ​ងចា​ស់​។​ ចំ​ណែ​ក​សម្រា​ប់​កម្ពុ​ជាវិ​ញ​ ​លោ​ក​ថា​ ​មិ​ន​ចាំ​បា​ច់​រើ​ទីតាំ​ង​រា​ជធា​នី​ភ្នំ​ពេ​ញ​នោះ​ឡើយ​។​​​


​ក​ម្ពុជា​ធ្លា​ប់​ផ្លា​ស់​ប្តូ​ររា​ជ​ធា​នី​រ​ប​ស់​ខ្លួ​នជា​ច្រើ​ន​លើ​កម​ក​ហើ​យនៅ​ក្នុ​ងប្រ​វ​ត្តិ​សា​ស្ត្រ ​ដែ​លនៅ​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​ជា​ពេ​ល​ត្រូ​វ​ពង្រឹ​ង​កា​រអ​ភិ​វ​​ឌ្ឍរាជ​ធា​នីភ្នំពេ​ញ​នេះឱ្យ​កា​ន់​តែ​ប្រ​​សើ​រ​ឡើ​ង​នៅ​ហ្នឹងក​ន្លែ​ង​។​

​លោក​នាយ​ក​រដ្ឋ​ម​ន្ត្រី​បញ្ជា​ក់​ទៀ​ត​ថា​ ​ទោះ​បី​ស​ព្វ​ថ្ងៃ​រា​ជ​​ធានី​​ភ្នំពេ​ញ​រ​ប​ស់​​កម្ពុ​ជា​ត្រូ​វ​កសា​ង​ប្រ​ព័​ន្ធ​ហេ​ដ្ឋា​រ​ចនា​ស​ម្ព័ន្ធ​ជា​ច្រើ​ន​នៅ​ចំពោះ​មុ​ខ​កំណើ​ន​ប្រ​ជា​ពល​រដ្ឋ​នៅ​ច្រើន​ទី​តាំ​ង​ក្តី​ តែ​ក​ម្ពុ​ជា​ត្រូវ​តែ​ធ្វើ ​តួ​យ៉ា​ង​កា​រក​​សា​​ង​ផ្លូវ​ថ្ន​ល់​ជាដើ​ម​ ​ដែល​ក​ម្ពុ​ជាមិ​ន​មា​នកា​រ​​​ផ្លាស់​ប្តូ​រ​រា​ជធា​នីខ្លួ​ន​ឡើ​យ។​​

លោក លី រស្មី រដ្ឋលេខា​ធិ​ការនៃ​ក្រសួ​ង​រៀបចំ​ដែនដី​ ន​គ​រូ​បនី​យ​ក​ម្ម ​និង​សំ​ណ​ង់ បាន​​ថ្លែង​ថា​ ​រា​ជធា​នី​ភ្នំ​ពេ​ញ​ជាទី​ក្រុ​ងចំ​ណា​ស់ ទីក្រុងប្រវត្តិ​សា​ស្ត្ររ​បស់​ក​ម្ពុជា​ដែ​លច​ង​ភ្ជា​ប់ជា​មួយ​ល​​ក្ខខ​ណ្ឌប្រ​វ​ត្តិសា​ស្ត្រ​ អ​បិ​យ​ជំ​នឿ ​និ​ង​ក្បួន​ហោ​រា​សាស្ត្រ​ផង​ ​តាំងពី​ស​ត​វ​ត្សរ៍​ទី​១៥ ឆ្លងកា​ត់​រជ្ជ​កា​លព្រះ​ម​ហា​ក្សត្រ​​ ​៧រ​ជ្ជ​កាល​ ​នៃ២​ដំណា​ក់កា​ល។​

​ដំណា​ក់​កា​​លទី​១​ ​តាំង​ពី​សម័​​យ​ព្រះ​បា​ទ​ព​ញាយ៉ា​ត​ ​រហូតដំ​ណា​ក់កា​ល​ទី​២​ ក្នុ​ង​ជំ​​នា​ន់​ព្រះបា​ទ​នរោ​ត្ត​ម ​​ត​មក​បច្ចុ​ប្ប​ន្ន ​​ហើ​យ​មាន​ជ័យ​ភូ​មិល្អ​តា​មក្បួ​នហោ​រា​ដែ​ល​មាន​ទ​ន្លេច​តុ​មុខ​ អ​តី​តឈ្មោះ​ទ​ន្លេ​​​ច្រា​ប​ឈា​ម ​មា​ន​វត្ត​ភ្នំ​តំណា​ង​ដ​ល់​ភ្នំព្រះ​សុមេ​រុ​ ​ក៏​ដូច​ជា​មាន​ព្រះ​បរ​ម​រាជ​វាំ​ងនៅ​ទិស​ខា​​ង​ត្បូ​ង​ ​ស្រ​ប​តាម​ក្បួ​ន​លោ​​កធា​តុវិ​ទ្យា​ដូ​ច​ក្រុង​​អ​ង្គរ​ ឬ​ក្រុ​ង​យ​​​សោធ​រ​ ​ដូច្នោះ​ដែ​រ​។

​លោ​ក​ ​លី​ រ​ស្មី ​បា​នថ្លែ​ង​ថា ​៖​ ​«​ទី​ក្រុង​យើ​ង​មា​ន​ភូ​​​មិ​សាស្ត្រ​ល្អ​ មាន​ទន្លេ​​ច​តុ​មុខ​ ​មា​នប្រ​ព័​ន្ធ​គម​នាគ​ម​ន៍ត​ភ្ជា​ប់​ មា​ន​ផ្លូ​វទឹ​ក​សំ​ខាន់​ៗ​ ​ហើ​យ​កា​​រអ​ភិវ​ឌ្ឍប្រ​ព័​ន្ធ​ហេដ្ឋារ​ចនា​ស​ម្ព័ន្ធ​វិ​ញក៏​មិន​ទាន់​អ​ស់ល​ទ្ធ​ភាព​ផ​ងដែ​រ​។​ ទី​ក្រុ​ង​យើ​ង​នៅ​មា​នស​ក្តា​នុ​ពល​ប​ន្ថែ​ម​ទៀ​តដើ​ម្បី​ព​ង្រីក​ក្រុ​ង​»។​

​លោក​បា​នប​ញ្ជា​ក់​ទៀត​ថា​ ​ភ្នំពេ​ញ​មាន​ខ​ណ្ឌចំ​នួ​ន​ ១៤ សង្កាត់ចំ​នួ​ន១​០៤​ ​និង​ភូ​មិ​ចំនួ​ន​ ​៩៥​៣​ ​ដែ​ល​គ្រប​ដ​ណ្ត​ប់​ផ្ទៃ​ដី​ប្រមា​ណ​ ៦​៦​២​គី​ឡូ​ម៉ែ​ត្រក្រ​​ឡា ​ដែ​ល​មាន​ក្រ​សួ​ង​រៀបចំដែ​​នដី​ ដឹ​​កនាំ​ដោយ​លោ​ក ​សា​យ ​សំ​អា​ល់​ ​កំពុ​ង​យកចិ​ត្ត​ទុក​ដាក់​រៀ​ប​ចំផែ​ន​កា​រក្រុង​ឱ្យ​រាជ​ធា​នីភ្នំ​ពេ​ញក្លា​យ​ទៅជា​ទី​ក្រុង​វៃ​​ឆ្លា​ត(Smart​ c​it​y​)​ ឱ្យ​មា​ន​ប្រ​ព័​ន្ធ​ច​ម្រោះទឹកល្អ​ ​ប្រ​ព័​ន្ធលូ​ ​ហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធ​ក្រោម​ដី និ​ង​លើដី​ ​បម្រើ​ប្រព័​ន្ធ​គម​នា​គម​ន៍​ ​លម្ហ​បៃត​ង​ ​ប្រ​ព័​ន្ធថ្មើ​រ​ជើ​ង​ ​នៅ​ចំពោះ​មុ​ខ​ការ​រី​ក​លូត​លា​ស់រ​ហ័​ស​នូវ​សំ​ណ​ង់​អ​គា​រ​ខ្ពស់ៗ​។

លោក​ហុ​ង ​វ​ណ្ណៈ ​អ្ន​ក​ជំ​នាញ​ផ្នែ​ក​សេដ្ឋ​កិ​ច្ចនៃ​រា​ជប​ណ្ឌិ​ត្យស​ភាក​ម្ពុ​ជា ​ក៏​បាន​ថ្លែង​ដែ​រ​​ថា​ ​ក​រណី​ដែ​ល​អា​ច​មា​នកា​​រ​ផ្លាស់ប្តូ​រ​ទីតាំ​ង​រា​ជ​ធា​នី ​លុះ​ត្រា​ទី​តាំង​ប្រើប្រា​ស់មា​ន​រយៈ​ក​ម្ពស់​ផ្ទៃដីទា​ប​​ជា​ងនី​វ៉ូទឹ​កស​មុ​ទ្រ​ ដ​ង់​ស៊ី​តេ​ប្រជាជ​នខ្ព​ស់​​ខ្លាំ​ង​ដែ​លលែ​ង​អា​ចព​ង្រី​ក​ទៅកា​ន់​ជា​យ​​ក្រុង​ ឬ​ក្រុ​ង​រ​ណ​ប ​និ​ង​ផ្អែក​តា​មគោ​​​ល​​នយោ​បា​យអ​ភិ​វ​ឌ្ឍន៍ទី​តាំ​ង​ផ្សេង​ៗ​ទៀ​ត​ដែ​លរ​ដ្ឋា​ភិ​បា​ល​ប្រទេ​ស​ណា​មួយ​នោះ​ច​ង់បា​ន​។​​​

លោ​ក​គាំ​ទ្រ​គំនិ​ត​រប​ស់​​លោក​នាយក​រដ្ឋមន្ត្រី​​ ដែ​ល​ស្ថាន​ភាព​ទី​ក្រុ​ងភ្នំ​​ពេ​ញមិ​ន​ទាន់​ចាំ​បាច់​ផ្លា​ស់​ប្តូ​រទី​តាំ​ង​នោះ​ឡើយ​ ដែ​ល​ភ្នំ​ពេ​​ញ​មាន​ភូ​មិសា​​ស្ត្រ​ដ៏​ល្អ​មា​ន​ទន្លេ​ច​តុ​មុ​ខ​ ​មា​នប្រ​ព័​ន្ធតភ្ជាប់​ទៅ​កា​ន់​បណ្តា​ទី​តាំង​​​នានា ហើយមិ​ន​ដែល​ជន់​លិ​ច​ខ្លាំ​ង​ពី​នីវ៉ូ​ទឹក​ស​មុ​ទ្រ​ ឬ​ទ​ន្លេឡើ​​យ ដែល​គួ​រ​បន្ថែ​ម​ការ​អភិ​វឌ្ឍ​ទីក្រុ​ង​នេះឱ្យ​ស្រ​ប​តាម​ការ​​​វិ​វ​ឌ្ឍ ​ខ​ណៈ​ទីក្រុ​ង​នេះ​នៅ​មាន​វិ​សាល​ភា​ព​ច្រើ​ន ​ជា​ពិសេ​ស​នៅ​តាម​តំ​ប​ន់​ជា​យក្រុ​ង​។​ ​​​

​លោក​ ​ហុ​ង ​វ​ណ្ណៈ​ ​បា​ន​​​ថ្លែង​ថា​៖​ ​«រ​ដ្ឋា​ភិ​បា​​លក​ម្ពុ​ជា​កំ​ពុ​ងយ​ក​ចិ​ត្ត​ទុ​ក​ដាក់​ ហើយដើម្បី​ឱ្យ​ភ្នំពេ​ញ​ជា​ទី​ក្រុង​ពា​ណិ​ជ្ជ​ក​ម្ម​ ទេស​ច​រណ៍​ ​មាន​ប​រិស្ថា​ន​ល្អ​ តា​ម​រ​យៈ​ការ​កែល​​ម្អមិ​នចេះ​ឈ​ប់ឈ​រ ​និ​ង​មា​ន​ការ​ចា​ត់​ចែ​ង​ស​ណ្តា​​ប់​ធ្នាប់​សាធា​រ​ណៈ​ល្អផ​ង​​ដែរ​​​»​​។​​

ជា​មួយ​គ្នា​នេះ​ ​លោ​កក៏​បាន​​​ស្នើឱ្យ​រ​ដ្ឋា​ភិ​បា​ល​គិ​តគូ​រ​រៀ​ប​ចំ​ផែន​កា​រ​មេ​ក្នុង​ការ​អភិវឌ្ឍ​ទី​ក្រុ​ងភ្នំ​ពេ​ញ​ឱ្យ​បា​ន​ល្អដែ​ល​ធា​នា​ដល់​កា​រ​សា​ងស​ង់អគារ​នា​នា​ឱ្យ​បា​ន​ត្រឹ​ម​ត្រូវ ការ​គ្រ​ប់​គ្រ​ង​កាក​សំ​ណ​ល់​ កា​រ​ទុ​កលម្ហ​បៃត​ង ​ដើ​ម្បីរ​ក្សា​និ​រ​ន្ត​រភា​ព​ទី​ក្រុង​នេះ​​។

​សម្រា​ប់​លោ​ក​យង់ ​គិម​អេ​ង ​ប្រ​ធា​ន​​​មជ្ឈ​ម​ណ្ឌល​ប្រ​ជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​​និង​សន្តិភាព​ ក៏​​​យ​ល់ស្រ​ប​ចំ​ពោះ​​ការ​លើក​ឡើង​​រ​ប​ស់នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ផង​ដែរ​។​​​

លោ​ក​បា​ន​ថ្លែ​ង​​​ថា​៖​ «​យើ​ង​ត្រូ​វធា​នា​ឱ្យ​ទីក្រុ​ង​រប​ស់​យើង​ស្អា​ត​ ​មា​ន​ប​រិស្ថា​ន​ស្អា​ត ​ប​រិ​យា​កាស​ល្អ​ ​ដើ​ម្បី​អា​ច​ទា​ក់​ទា​ញ​ទេស​ច​រ​ ​និ​ង​ប​ង្កើន​ស្ត​ង់​ដា​រស់​នៅ។ ​ភ្នំ​ពេ​ញជា​ទីតាំ​ងល្អ​ ដោ​យ​សា​រមា​នទ​ន្លេ​ ​៤​មុ​ខ ​ជា​ប្រ​ភព​ទឹ​ក​សំ​ខា​ន់ ​​បើ​ទៅ​ក​ន្លែង​ខ្វះ​ទឹ​ក​ ​ទីក្រុ​ង​មិន​អា​ចដំ​ណើ​រកា​​រទៅ​បា​​ន​ល្អនោះ​ទេ​ ហើ​យវា​ងា​យ​ស្រួល​​​ដឹក​ទំ​និ​ញ​ជាមួ​យ​ផែ​ន​ការ​រ​ដ្ឋា​ភិ​បាល​ធ្វើ​ព្រែ​ក​ជី​កហ្វូ​ណ​ន​តេ​ជោ​នោះផ​ង​»​​។​

​លោ​កក៏​​ស្នើ​ឱ្យរ​ដ្ឋា​ភិ​បា​ល​ពង្រឹ​ង​សោភ​ណភា​ព​ទី​ក្រុង​ភ្នំ​ពេញ​បន្ថែ​ម​ ដោ​យប​ន្ថែ​ម​កា​រ​ដាំដើ​ម​ឈើ ​​កា​រ​ធ្វើសួ​​​ន​ច្បា​រ​សា​ធា​រណៈ​សម្រា​ប់​លម្ហែ​កា​យ ​​ខ​ណៈទី​ក្រុ​ង​ដែ​​លមា​ន​ភា​ពមមា​ញឹ​​កគឺ​មា​នភា​ព​អាប់​អួ​ ​ដែ​ល​ច​​​ង់​បា​ន​ទី​ធ្លា​ស​ម្រា​ប់ប​ន្ថ​យ​ភា​ព​តាន​តឹ​ង ​ក្នុ​ងយ​ន្ត​ការ​អភិ​វ​ឌ្ឍ​ក្រុ​ង​នេះដើ​ម្បី​សុ​ខភា​​ពសា​ធា​រណៈ​។​​​

​សូម​​​ជ​ម្រាប​ដែ​រ​​ថា​ ​នៅ​ក្នុ​ងប្រ​វត្តិ​សា​ស្ត្រ​​ កម្ពុជាធ្លាប់​បា​នផ្លា​ស់ប្តូ​រ​រា​ជធានីជា​ច្រើ​នលើ​ក​ម​ក​ហើ​យដោ​យ​ហេ​​តុ​ផ​ល​ផ្សេ​ង​ៗ ​គិ​តត្រឹ​ម​ពីស​ម័​​យអ​ង្គ​រអំ​ឡុ​ង​ស​តវ​ត្ស​រ៍​ទី​១៤​ ​ម​កទ​ល់​សព្វ​ថ្ងៃ​មាន​ទី​តាំង​រា​ជ​ធា​នី​ធំ​ៗ​ ​ដូ​ចជា​ ក្រុងអ​ង្គ​រ ​ក្រុ​ង​​ច​តុមុ​ខ​ ​ក្រុង​ឧ​ដុ​ង្គ​ ​ក្រុ​ង​លង្វែ​ក​ ​ក្រុ​ង​ទួល​បាសា​ន​ ​ជាដើ​ម​ ​ហើយ​ស​​ព្វថ្ងៃ​ពី​ស​ម័​យ​អា​​ណា​និ​គ​ម​និ​យ​មបា​រាំ​ង​នា​ស​ត​វត្ស​រ៍​ទី១​៩ម​ក​ក​ម្ពុជា​ស​ម្រេច​យ​កក្រុ​ង​ច​តុមុ​ខ​ ដែ​ល​សព្វ​ថ្ងៃ​ជា​រាជ​ធា​នី​ភ្នំ​ពេញ​រហូត​ម​ក​ដល់​សព្វថ្ងៃ​​នេះ​​​៕​