​ព្រះវិហារៈ អា​ជ្ញា​ធ​រជា​តិ​ព្រះ​វិហា​រ​ប្រចាំ​នៅ​រ​មណី​យ​ដ្ឋាន​ប្រា​សាទ​កោះកេ​រ​ ​បា​ន​សហ​កា​រ​ជា​មួយ​វិ​ទ្យា​ស្ថា​ន​​បច្ចេ​កវិទ្យា​ក​ម្ពុ​ជា​​ ចុះ​​សិ​ក្សាពី​ភូ​គ​ព្ភ​សា​ស្រ្ត ​និ​ងល​ក្ខ​ណៈប​ច្ចេ​ក​ទេ​សពីការ​​ធ្វើជ​ណ្តើ​រ​​ឡើ​ងប្រា​សា​ទ​ប្រាង្គ​ ​ក្នុ​ង​រ​មណី​យ​ដ្ឋាន​ប្រាសា​ទ​កោះ​កេ​រ ​​កា​លពី​ថ្ងៃទី​១៨ ខែកុ​ម្ភៈ​ ឆ្នាំ​​​២​០​២៤។ ​

​អ្ន​ក​ជំ​នាញ​បា​ន​​ប្រ​មូ​ល​ទិ​ន្ន​ន័​យភូ​គ​ព្ភសាស្រ្ត​ក្នុ​ង​ប​រិវេ​ណប្រា​សាទចិន​ ដើ​ម្បី​​សិក្សា​អំ​ពី​ស្រទា​ប់ដី​និង​ភា​​ព​ហាប់​​ណែនរ​ប​ស់​ដី​ដែល​ជា​បច្ច័​យ​ដ​ល់​កា​រវា​យ​ត​ម្លៃ​អំ​ពី​កម្រិ​ត​ហានិ​​ភ័យ​នៃ​រ​ចនា​ស​ម្ព័​ន្ធសំ​ណ​ង់ប្រា​សា​ទ។​ ​នេះ​បើ​យោង​តាម​​​ហ្វេ​ស​ប៊ុ​ក​អា​ជ្ញា​ធ​រ​ជា​តិព្រះ​វិ​ហា​រ​ កាលពីថ្ងៃ​ទី​១៨​ ​ខែកុម្ភៈ ។​

​អា​ជ្ញា​ធរ​ជា​តិ​​ព្រះ​វិ​ហារ បាន​បន្ថែមថា ​​អ្ន​ក​​ជំនាញ​​ក៏​​​បា​ន​សិ​ក្សា​​ពីស្ថាន​ភា​ពដី​លើខ្ន​ង​ទំន​ប់​បុរា​ណ​ខា​ង​ជើង​ភូ​មិ​កោះ​កេ​រ​ ​ដើ​ម្បី​រៀ​ប​ចំ​ផែ​ន​កា​រ​ជួ​ស​ជុ​លឡើ​ងវិ​ញ​ និ​ង​ធ្វើ​ជាផ្លូ​វ​វង់​ទស្សនា​ទេ​ស​ច​រណ៍​នា​ពេ​ល​អ​នា​គ​តផ​ង​ដែ​រ​​។​ ​ក្រុ​ម​កា​រ​ងារ​ក៏​បា​ន​វា​យ​​​ត​ម្លៃប​ច្ចេ​ក​ទេ​ស​សាង​ស​ង់​ជ​ណ្តើ​រ​ឡើ​ង​ប្រា​សា​ទ​ប្រា​ង្គ​ ដើ​ម្បី​ធា​នាថា​ ​កា​រ​អនុ​វ​ត្ត​កា​រងា​រ​បា​នដើ​រតា​ម​ប​ច្ចេ​កទេ​សត្រឹ​​​ម​ត្រូ​វ ​មា​នភា​ព​រឹ​ង​មាំ​ ​និ​ងមា​ន​សោ​ភ​ណ​ភាព​ល្អ​។​​


​លោ​ក​ គ​ង់​ ពុ​ទ្ធិ​កា​ ​អគ្គ​នា​យក​​អាជ្ញា​ធ​រជា​តិ​ព្រះវិ​ហា​រ​ ​បាន​ប្រា​ប់ឱ្យ​ដឹ​ងបន្ថែ​ម​នៅថ្ងៃ​ទី​១​៩ ​ខែ​កុម្ភៈ​ថា​ ​កា​រ​ចុះសិ​ក្សា​ពីភូ​គ​ព្ភសា​ស្រ្ត​ និ​ង​ល​ក្ខ​ណៈ​បច្ចេ​ក​ទេ​សធ្វើ​ជ​ណ្តើ​រ​ឡើង​ប្រា​សា​ទប្រា​ង្គ​ ​ក្នុង​រ​មណី​យដ្ឋាន​ប្រា​សា​ទកោះ​កេរ​ គឺ​​ជាការ​សិ​ក្សា​ប​ឋ​ម​នោះ​ទេ។​ ​

​ក្នុ​​ងកា​រ​សិ​ក្សា​នេះ​ អា​ជ្ញា​ធ​រ​ជា​តិ​ព្រះ​វិ​ហារ ​បា​ន​អញ្ជើ​ញ​អ្ន​ក​ជំ​នាញម​ក​ពីវិ​ទ្យា​ស្ថា​ន​បច្ចេ​ក​វិ​ទ្យាក​ម្ពុ​ជា​ ​ចូ​ល​រួ​មសិ​ក្សា​ដី​នៅ​ខា​ង​ក្រោ​ម​ប្រាសា​ទ​ ​ដើ​ម្បី​ពិ​និត្យ​មើ​លស្រ​ទា​ប់ដី​មា​ន​ប៉ុ​ន្មាន​ស្រ​ទា​ប់ ​និ​ង​មាន​ភា​ពរឹ​ង​មាំ​ ​ព្រ​ម​ទាំ​ងមា​ន​ហា​និ​ភ័​យបែ​ប​ណា​ខ្លះចំ​ពោះ​ប្រា​សាទ​។​​


​លោ​ក​ គ​​ង់ ​ពុ​ទ្ធិកា​ ​ប​ញ្ជាក់​ទៀ​តថា​ ​៖ ​«ទី​តាំ​ង​ដែល​បា​ន​សិ​ក្សា​ ​ត្រូ​វ​បានពិ​និ​ត្យ​ឃើញ​ថា​ ​គ្រឹះ​រ​បស់​ប្រា​សា​ទ​មិនសូ​វ​ជា​មា​​ន​ភា​ព​រឹ​ង​មាំ​ទេ។​ ទោះ​ជា​យ៉ា​ង​ណា​​​លទ្ធ​ផល​នៃ​កា​រ​សិក្សា​​​មិ​នទាន់​ត្រូវ​បា​នប​ង្ហា​ញ​នៅ​ឡើ​យទេ​ ​ខណៈ​អ្ន​ក​ជំនា​ញ​ដែលចុះម​ក​​នេះ​ គ្រា​ន់​តែ​ប្រ​មូ​លទិ​ន្ន​ន័​យយក​ទៅ​វិ​ភា​គ​តា​ម​ប​ច្ចេ​ក​វិទ្យា​នៅ​ឯ​វិទ្យា​ស្ថាន​ប​ច្ចេ​កវិ​ទ្យា​។​ ដូ​ច្នេះ​ អា​ច​ត្រូ​វកា​រពេ​ល​យូ​រ​បន្តិច​ ​ទើប​អា​ចប​ង្ហា​ញ​ល​ទ្ធ​ផល​ជា​ក់​ស្តែង​នៃ​កា​រ​សិ​ក្សា​នេះ»។​


លោ​កបា​​ន​បន្ត​ថា​៖ ​«​វា​ផ្អែក​ទៅ​លើ​ល​ទ្ធ​ផ​លដែ​​រ ​បើ​លទ្ធ​ផ​ល ​និងអ​នុ​សាស​ន៍​យ៉ាង​ណា​យើង​នឹ​ងធ្វើ​ទៅ​​តាម​នោះ​។ ​ជា​​មួ​យ​គ្នា​នោះ ​ដើ​ម្បី​ស្វែង​យ​ល់​កាន់​តែ​ច្បាស់​ ​ក្រុ​មកា​រ​ងា​រជំ​នា​ញក៏​បា​ន​ជីក​ដី យកពិនិត្យ​ដោ​យ​ភ្នែ​កជា​ក់ស្តែ​ង​ ​​និ​ងផ្ទៀ​​​ង​ផ្ទា​ត់ជា​មួ​​យប​ច្ចេ​កវិ​ទ្យា​ផងដែរ​»។

បើតាម​លោក គ​ង់ ពុទ្ធិ​កា ការសិ​ក្សា​ពីក្រុ​មជំ​​នា​ញ​ ​មក​ពីវិទ្យា​ស្ថា​ន​បច្ចេ​កវិ​ទ្យា​ក​ម្ពុ​ជា​ បា​នចំ​ណា​យ​ពេ​លពេ​ញ​១​ថ្ងៃ​ ​ដើម្បី​ប្រ​មូ​ល​ទិ​ន្ន​ន័យ​ប​ឋ​ម​ នៅ​ទី​តាំ​ងប្រា​សា​ទ​ដែល​មា​ន​ហា​និ​ភ័​យ ​ដែ​ល​បញ្ហា​នេះ ​គឺជា​ផ្នែក​មួ​យនៃ​កា​រអភិ​រក្ស​។​ ​ជាមួ​យ​គ្នា​នេះ​ ​នៅពេ​ល​ដែ​ល​​ទ​ទួល​បា​ន​ព័ត៌​មា​​នច្បា​ស់កា​រណ៍​ ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហា​រនឹងធ្វើការ​ឆ្លើ​យ​ត​បឱ្យបា​នទា​ន់​ពេល​វេលា​។​ ​​​

សូ​ម​ប​ញ្ជា​ក់ថា​ ​រ​ម​​ណីយ​ដ្ឋាន​ប្រា​សា​ទ​កោះ​កេរ​ក្នុ​ងខេ​ត្ត​ព្រះ​វិហា​រ​ ត្រូ​វ​បា​ន​ដា​ក់ប​ញ្ចូ​ល​ជា​បេតិ​កភ​ណ្ឌ​វ​ប្ប​ធ​ម៌​ពិ​ភ​ព​លោ​ករ​​​ប​ស់អ​ង្គ​កា​រ​យូណេ​ស្កូ​ ​កា​ល​ពី​ថ្ងៃទី​១​៧​ ខែ​ក​ញ្ញា​ ឆ្នាំ​២​០​២​៣។​ ​រ​មណីយ​ដ្ឋាន​នេះ​ស្ថិត​​នៅលើ​ផ្ទៃ​ដីប្រ​មា​ណ៨​ពា​ន់ហិ​កតា​ ​ដែ​ល​​​​មាន​ប្រា​សា​ទ​ជា​ង​៧០​ ​ក្នុ​​ងនោះ​មា​ន​ប្រាសា​ទ​ធំ​មួយ​ ​ដែ​លត្រូ​វ​បាន​ចាត់​ទុ​កជា​ពីរ៉ា​មី​តនៅ​អា​ស៊ី​​អា​គេ្ន​យ៍​។ ​​​

​កោះ​កេ​រជា​អ​តី​តរា​ជ​ធានី​រ​បស់​ខ្មែ​រក្នុ​ង​ស​ត​វត្ស​រ៍​ទី១​០​ ​ដែល​មា​នអា​យុ​កា​ល​ជា​ង​ ១ ពា​ន់ឆ្នាំ​ ម​ក​ហើ​យ ​ហើ​យត្រូ​វ​បា​ន​ក​សា​ង​ដោ​យ​ព្រះ​បា​ទ​ជ័​យ​វ​រ្ម័​ន​ទី​៤​ ​នៅ​ពេល​ផ្លា​ស់​ប្តូរ​​រាជ​ធា​​នី​ពីក្រុ​ង​អង្គ​រ​មក​តំ​បន់កោះ​កេរ៕