ភ្នំពេញៈ រដ្ឋ​លេ​ខាធិ​កា​រក្រ​សួ​​ងសេ​ដ្ឋ​កិច្ច​ និ​ងហិ​រ​ញ្ញវត្ថុ​ លោ​ក ​ផា​ន់​​ ផល្លា ​បានលើកឡើ​ង​​កា​ល​ពី​ថ្ងៃ​ទី​​១៩​ ​ខែកុ​ម្ភៈ​ក្នុងវេទិ​កា​​​​​ សា​ធារ​ណៈ​ស្ដី​ពី​ការ​ផ្ស​ព្វផ្សា​យ​ច្បា​ប់​​ហិ​រ​ញ្ញវត្ថុ​សម្រា​ប់​ការ​គ្រ​ប់​គ្រង​ឆ្នាំ​២​០២​៤​ ថា​ ​រា​ជ​រដ្ឋា​ភិ​បា​ល​ ​បាន​រៀបចំនូវ​យ​ន្តការសំ​ខា​​ន់​ជាច្រើន​​​ក្នុង​កា​រ​ជួ​យ​គាំទ្រ​​ និ​​ង​លើក​ទឹក​ចិ​​ត្ត​ដល់​ស​​ហគ្រា​ស​ធុន​តូច​ ​និ​ងមធ្យ​ម​ (SME) ដើម្បីជំរុ​ញ​ឱ្យ​វិ​ស័យ​នេះ​ឱ្យ​មាន​ភា​ពរឹងមាំ។​

​លោ​ក​ក៏បា​ន​ប​ង្ហា​ញ​ពីយ​​ន្តកា​រលើ​ក​​ទឹក​ចិត្ត​នា​នា ​តា​ម​រយៈ​ច្បា​ប់វិ​និ​យោគ ​​ដែល​រដ្ឋា​ភិ​បា​លបា​ន​កែ​សម្រួ​ល​ ​និ​ង​រៀ​បចំ​អ​​​នុក្រឹ​ត្យ​ថ្មី​ ​ដោយ​នៅ​ក្នុ​ង​ច្បា​ប់​វិ​និ​យោ​គ​ថ្មី​នេះ​ជា​ច្បា​ប់មួ​​យ​ ​ដែ​លរ​ដ្ឋ​បា​នកែ​ស​​ម្រួ​លដើ​ម្បី​​ឱ្យ​​ស្រ​ប​តា​មស្ថា​ន​ភាព​សេដ្ឋ​កិ​ច្ច​ ​ដែ​លរដ្ឋ​កំ​ពុង​តែ​​​ចង់​បា​ន​ ​ហើ​យអ្វី​ដែ​លរ​​ដ្ឋ​ច​ង់បា​ន​គឺ​ចង់​ព​ង្រឹង SME។​


​លោក​ប​ញ្ជាក់​ថា​៖​ «ខ្ញុំ​ច​ង់​ជ​ម្រាប​ថា​ ពា​ក់​ព័ន្ធ​នឹ​ង SME គឺជា​កា​រ​ងារ​មួ​យ ​ដែ​លយើ​​ង​បានធ្វើ​ច្រើន​ក​ន្ល​ង​មក​​ ហើ​យ​ខ្ញុំគិ​តប្រ​ហែ​ល​​ជា​រឿ​ង​ខ្លះ ​យើង​ដា​ក់​ចេញ​ទៅ​ ​ប្រ​ហែ​ល​ជាអ្ន​កមិ​ន​ធ្វើកា​រ​ពា​ក់ព័​ន្ធនឹង​ការ​ងា​រហ្នឹ​ង​ ប្រហែល​ជា​អ​ត់ដឹ​ង​អត់ឃើ​ញទេ​»។

ច្បា​ប់​វិ​និ​យោគ​ថ្មី​នេះ ​រ​​ដ្ឋាភិ​បាល​បាន​កែ​ស​ម្រួល​ ដោ​យ​ផ្ដ​ល់​ឱ្យ​​អ្នក ដែលផ្ដ​ល់​ទៅ​ឱ្យ​វិនិ​យោ​គិននាំចេញ ​គឺ​មិន​ត​ម្រូវ​ឱ្យបង់ថ្លៃអ្វីនោះ​​ទេ​ ​ហើ​យនេះ​ជា​​គន្លឹះ​នៃ​កា​រ​ជួយ​ស​ម្រួល​ដ​ល់ ​SME ដើ​ម្បី​ធ្វើឱ្យ​ ​SME អាច​នៅ​ភ្ជាប់​ជាមួ​យនឹ​ង​ក្រុ​ម​ហ៊ុន​ធំៗ​បា​ន​ ខ​ណៈដែល​រដ្ឋា​ភិ​បាល​បា​នប​ង្កើ​ត​ធ​នា​គា​រ​រដ្ឋ​មួ​យ​ គឺ​ធនា​គា​​រ​ S​ME​ B​A​N​K បើទោះបីជាធ​នា​គា​រនេះ​ ​ទើ​បចា​ប់​ផ្តើ​ម​ក្នុ​​ងឆ្នាំ២​០​២​០ ​មុ​ន​កូវីដ​ក៏ដោយ ​ប៉ុ​ន្ដែ​កា​រ​ប​ង្កើ​ត​ធ​​នា​គា​រ​នេះ ​គោ​ល​ដៅ​ដែ​ល​សំខា​ន់​គឺ​កា​រ​ជួយ​ដ​ល់ SME។


លោក ​តែ តាំងប៉ ប្រ​ធា​នស​ម្ព័​ន្ធស​មា​គ​ម​​សហ​គ្រា​ស​ធុន​តូច​ ​និង​ម​ធ្យ​ម​ក​ម្ពុជា (FASMEC) ​ក៏​បាន​មា​នប្រ​សា​ស​ន៍ឱ្យ​ដឹ​ងដែ​រ​ថា​​ ក​ន្ល​ង​ម​ក​ ​រាជ​រ​ដ្ឋា​​ភិ​បា​ល​ ​តា​ម​រ​យៈធ​នា​គា​រ SME, CGCC,ARDB រួមទាំងតា​ម​រយៈ​ធ​នាគា​រពា​ណិ​ជ្ជ​មួយ​ចំ​នួ​ន ​ពិ​តជា​បា​ន​ផ្ត​ល់​​ទុ​ន​ក្នុ​ង​ការ​ចូ​ល​រួម​ចំ​ណែក​ជួ​យដ​ល់​វិស័​យ ​SME ​បើ​ទោះជា​មិ​ន​ទា​ន់គ្រ​ប់គ្រា​ន់ ​បា​ន១​០​០ភា​គ​រ​យក៏​ដោយ​ ​​ប៉ុន្តែ​បា​នជួ​យ​សម្រួ​ល​​​បា​នច្រើ​ន​ដល់​​អ្នក​នៅ​ក្នុ​ងវិ​ស័​យ SME។

លោកបាន​ប​ញ្ជាក់​ថា៖​«​​ទោះ​បី​ជាមា​ន​រាជរ​ដ្ឋា​ភិបា​ល​ជួយ​ជ្រោម​ជ្រែង​ក​ម្រិ​ត​ណាក៏​​ដោយ ​ខ្ញុំ​ចង់​ឱ្យ​អ្នក​នៅក្នុ​ង​វិស័​យ​ SME យើ​ង​​​ព្យាយា​ម​ប្រឹ​ងប្រែ​ង​ខ្លួ​ន​ឯ​ង​ផង​ ​​ដោយ​ត្រូ​វប្រឹ​ងប្រែង​ប​ន្តទៀ​ត។​ ​ម្យ៉ា​ងវិ​ញ​ទៀត​ ធ​នាគា​រ SME, CGCC,ARDB គេបាន​ផ្ត​ល់​​ក​ម្ចី​ក្នុ​ង​អ​ត្រា​ការ​ប្រា​ក់​ទា​ប​ឱ្យ​យើង​ហើ​យ ​ដូ​ច្នេះ​ត្រូ​វស​ង​ត្រ​ឡប់​ទៅ​វិ​ញ​ឱ្យបា​នទា​ន់ពេ​ល​វេលា​ផ​ង ​ដើ​​ម្បី​ធនាគារយក​ទៅ​ប្រើប្រា​ស់​​​ស​ម្រាប់​ជួ​យ​អ្នក​ដ​ទៃ​ទៀ​ត»។

​ចំ​ណែក​​លោក​ស្រី​ កែ​វ​ មុំ ប្រធានស​មា​គ​​មស​ហ​គ្រិន​ស្ត្រីក​​ម្ពុជា បានលើក​ឡើ​ង​ថា​ ​​កន្លងមក​ ការជួ​យពី​រា​ជរ​ដ្ឋា​ភិបាល​ចំពោះវិស័​យ ​​S​M​E ​ជាពិ​សេ​ស​ការ​ផ្ត​ល់ប្រា​ក់កម្ចី​ក្នុ​ងអ​ត្រា​ការ​ប្រា​ក់ទា​ប​ ​ពិត​ជា​បាន​ជួ​យ​សម្រួ​ល​ច្រើន​ដ​ល់វិ​ស័យ​នេះ ​ក្នុ​​ង​កា​រស្តា​រ និ​ង​ព​ង្រី​ក​​អា​ជី​វក​ម្ម​រប​ស់ខ្លួ​នប​ន្ទាប់​ពី​​រ​ងគ្រោះ​ដោ​យវិ​ប​ត្តិកូ​វី​ដ​១៩​ ​និ​ង​វិប​ត្តិ​សក​លផ្សេ​ងទៀត។

លោ​កស្រី​បាន​​ប្រាប់​​ថា៖​«​យើ​ង​បាន​​ឃើ​ញពី​កិច្ច​ខិ​ត​ខំប្រឹង​ប្រែង​មួ​យ​ទៀ​ត​រប​ស់​រាជ​រ​​ដ្ឋាភិ​បា​ល គឺ​កា​រ​ទា​ក់​ទា​ញ​អ្ន​ក​វិ​​និ​យោគ​ពី​ប​រទេ​ស​ឱ្យ​មក​វិ​និយោ​គ​នៅ​ក​ម្ពុ​ជា។ ​​ពិ​តណាស់​ ​​កាល​ណា​មា​ន​អ្ន​កវិ​និយោគ​មក​កា​ន់​តែច្រើ​ន​ វិស័យ​រួ​មផ្សំ​ផ្សេង​​​ៗ​​ដូច​ជា​វិ​ស័យ​​លក់​រា​យ​វិ​ស័​យ​ S​ME​ ​ជា​ដើ​ម ​នឹ​ងទ​ទួ​លបា​ន​អត្ថប្រយោ​ជ​ន៍​ដោយ​ផ្ទាល់​និ​ង​ប្រយោ​ល​ ​តា​មរយៈ​កិ​ច្ចស​​​ហកា​រ ​និ​ង​ផ្គត់​ផ្គ​ង់​ទៅ​ក្រុ​ម​ហ៊ុ​នធំ​ៗ​ទាំ​ង​នោះ​ផ​ង​ដែ​រ​»​។

​លោ​ក​ស្រីបា​ន​ប​ន្ថែ​ម​ថា ​ដោ​យ​សា​រ​ការ​យ​​កចិ​ត្ត​ទុក​ដា​ក់របស់​រា​ជ​រ​ដ្ឋាភិបា​ល ​ក្នុ​ងកា​រ​លើក​ក​ម្ព​ស់​ ​និង​ផ្ត​ល់​តម្លៃ​ដ​ល់​វិ​ស័​យ​​​ស​ហ​គ្រា​ស​ធុ​នមី​ក្រូ​ ​តូ​ច និ​ង​មធ្យ​ម​នៅ​ក​ម្ពុ​ជា ​ក្នុ​ង​កា​រ​ប​ង្កើតការ​ងា​រ​ ​ជំរុញ​កា​រផ្គ​ត់ផ្គ​ង់​ខ្សែ​ច្រវាក់ផ​លិ​ត​ក​ម្ម​ និ​ង​ព​ង្រី​កទីផ្សារ​ក្នុ​ងស្រុ​ក​ និ​ង​ទី​ផ្សា​រ​​អ​ន្តរ​ជា​តិ​ទើ​បរា​ជ​រ​ដ្ឋា​ភិបា​ល​ បាន​ចេ​ញ​អ​នុក្រឹ​ត្យ​ ស្តីពី​ទិ​វាជា​តិ​ស​ហគ្រា​ស​ធុន​មី​ក្រូ​ តូ​ច​ ​និ​ង​ម​ធ្យម​ ​ដោ​យ​ស​ម្រេច​កំ​ណ​ត់​យ​ក​ថ្ងៃទី​២​៧ ​ខែ​មិថុ​នា ជា​រៀ​ងរា​ល់​ឆ្នាំ​។

​សូ​ម​​ជម្រា​ប​ថា​ ​ក្នុង​​រ​យៈ​ពេល​ជា​ង ៣ ឆ្នាំ​មក​នេះ​ ធ​នា​គារ​ស​ហ​គ្រាស​ធុន​តូ​ច និងម​ធ្យម​ ក​ម្ពុជា​ ​បា​ន​​និ​ង​កំ​​ពុង​​ផ្តល់​ហិ​រ​​ញ្ញ​ប្ប​ទា​នប្រ​កបដោ​យ​ល​ក្ខខ​ណ្ឌ​អនុ​គ្រោះ​ ដ​ល់​ស​ហគ្រា​សធុ​ន​តូ​ច ​និ​ង​ម​ធ្យ​ម​ ចំនួន ៣ ២០០ ​ស​ហ​គ្រាស​ ​ដែ​លស្មើ​នឹ​ង​ស​​ម​តុ​ល្យឥ​ណ​ទាន​ស​រុ​ប​ប្រ​មាណ​ ​៤៩​០ ​លា​ន​ដុល្លារ៕