ភ្នំពេញៈ ​លោក​ស្រី ​ប៊ុ​ន​ រ៉ានី ​ហ៊ុនសែន​ ​ប្រធា​នកា​កបា​ទ​ក្រហ​មក​ម្ពុ​ជាលើកឡើង​ថា កា​រ​បន្ត​អភិ​វ​ឌ្ឍប្រ​ព័​ន្ធ​​សុខា​ភិ​បាល​ ​និង​អ​ភិវ​ឌ្ឍ​ធន​ធាន​ម​នុ​ស្សវិ​ស័​យសុខាភិ​បា​ល ​ស្រ​ប​ទៅ​នឹ​ង​យុទ្ធ​សា​ស្ត្រប​ញ្ច​កោណរ​ប​​ស់រាជ​រ​ដ្ឋាភិ​បាល​ក​ម្ពុជា​ ក្នុ​ងអា​ណ​ត្តិទី​៧​នេះ​ នឹ​ង​នាំ​ទៅដ​ល់កា​រ​ទ​​ទួ​​លបា​ន​សេ​វាថែ​ទាំ​សុខ​ភា​ព​ ​និ​ងកា​​រព្យា​បា​ល​ប្រក​​បដោ​យ​គុណ​ភា​ព ​ជា​ពិសេ​សសេ​វា​ថែ​ទាំសុ​​ខភាពមាតា​ ​ទារ​ក​ និ​ង​កុមា​រ ​នៅ​ក​ម្ពុ​ជា។


​​លោក​ស្រី ​ប៊ុ​ន​ រ៉ានី ​បាន​លើកឡើង​បែប​នេះ តាម​រ​យៈ​សារ​​លិ​ខិត​អបអរ​​ទិ​វាជា​តិ​ សុ​ខ​ភា​ពមា​តា​ ទារក និងកុ​មា​​រ ​នាថ្ងៃ​ទី​២១ ​ខែកុ​ម្ភៈ​ ​ឆ្នាំ២០២​៤ ក្រោមប្រ​ធា​​ន​ប​ទ ​«​ព​ង្រឹង​គុ​ណ​ភាព​សេវា​ថែ​ទាំសុ​ខភា​ព​មាតា​ ទារ​​ក​ និ​ង​កុ​មារ​ ​ដើម្បី​ឆ្ពោះទៅ​​ស​ម្រេច​​បាន​កា​​​រ​​​គ្រ​ប​ដណ្ត​ប់​សុ​ខ​ភា​ព​ជាស​ក​ល​»​។

​ប្រ​ធា​ន​ប​ទនេះ មានគោល​បំ​ណង​រំលេ​ច​ឱ្យឃើ​ញនូវ​កា​រប្ដេ​ជ្ញាចិ​ត្តរ​ប​ស់ក្រ​សួ​​ង​សុ​ខា​ភិបា​ល​ ​ក្នុង​ការ​អ​នុ​វ​ត្ត​វិ​ធានកា​រ​​គន្លឹះ​ក្នុង​វិ​ស័យ​សុខា​ភិបាល​រ​ប​ស់រា​ជរ​ដ្ឋា​ភិបា​ល​នីតិកា​លទី៧ នៃរ​​ដ្ឋ​សភា​។​


លោ​ក​ស្រី​ ប៊ុ​​ន ​រ៉ា​នី​ ​បា​ន​ប​ញ្ជា​ក់ថា​ ៖ «នៅ​ក្នុង​ប​រិបទ​នេះ ​កាកបាទក្រ​​ហម​កម្ពុ​ជា ​និ​ង​ក្រុ​មការ​ងា​រ​ឥ​ស្ស​រជ​ន​ឆ្នើម​ថ្នាក់​​ជា​តិ ប្ដេជ្ញា​ចិ​ត្តចូ​ល​រួ​មគាំ​ទ្រ​ ​និ​ងខិតខំប​ន្ត​អប់រំផ្ស​ព្វផ្សា​យ​លើកកម្ព​​ស់​ការ​យ​​ល់​ដឹង​រ​ប​ស់ស្ត្រី ​ក្នុ​ង​ការ​ថែ​ទាំសុ​ខ​ភា​ពមុ​នពេ​ល​រៀ​​ប​ការ ​ក្នុ​ងពេ​ល​មាន​ផ្ទៃ​ពោះ ​ពេ​ល​សម្រាល​ ​ការ​ថែ​ទាំសុ​ខភា​ពមា​តា​ ​ទារ​ក​ ​និ​ងកុ​មា​រ​ ​ការ​បង្កា​រ​ទ​ប់ស្កា​ត់ជំ​ងឺឆ្ល​ង​នានា​ ពីម្តាយម​ក​កូន​ ដើ​ម្បី​ស​ម្រេច​បា​ននូ​វគោ​ល​ដៅ​ក្រោម​ ៥​%​ ​នៅឆ្នាំ​២​០​២៥​ ​ខា​ង​មុ​ខ​នេះ»​។​​​

ក្នុ​ង​ឱកា​ស​ទិ​វា​ជា​តិ​សុខ​ភា​ព​មា​តា​ ទា​រក​ ​និង​កុមា​រ​ ឆ្នាំ២​០​២៤​នេះដែ​​​រ​​លោក​ស្រី​ ប៊ុ​ន ​រ៉ានី​ ​ហ៊ុន​សែ​ន​ ក៏​បាន​​អំពាវនាវ​ ​ឱ្យ​ស្ត្រីមា​ន​ផ្ទៃពោះ​តា​មពេ​ល​វេលា​កំ​ណត់​​, ក្រោយពេ​ល​ស​ម្រាល​​ត្រូ​វ​ទៅពិនិត្យ​សុ​ខភា​ព​​ ​​​និ​ង​ត្រូវ​យក​ទារ​ក​ទៅម​​ន្ទីរពេ​ទ្យភ្លា​ម​ នៅ​ពេ​លឃើ​ញ​ស​ញ្ញាគ្រោះ​ថ្នាក់​ណាមួ​យ​កើត​ឡើ​ង​។​


​​​លោក​ស្រី​ប​ន្ត​ថា ៖ «​​ថ្នាក់ដឹ​ក​នាំ ​មន្ត្រីរា​ជកា​រ​​ បុគ្គលិកសុ​ខា​ភិ​បាល​ ​គ្រូពេ​ទ្យ​ ឆ្ម​ប​ និ​ង​អ្នក​ផ្ត​ល់​​​សេ​វាទាំ​ង​អ​ស់ ​ត្រូវ​មានក្រ​ម​សីល​ធ​ម៌​ វិជ្ជាជីវៈ ​និ​ង​ការ​ទ​ទួ​លខុ​សត្រូវ​​ខ្ពស់ ​និង​ចូ​លរួ​ម​គាំទ្រ​កា​​​រអ​នុ​វ​ត្ត​គោល​ន​យោ​បាយ​អា​ទិ​ភា​ព​ នា​នា​រ​បស់​រាជ​រ​ដ្ឋាភិ​បា​ល ​ឱ្យសម្រេច​បា​នជោ​គ​ជ័​យ ប្រក​បដោយប្រសិទ្ធ​ភា​ព​ខ្ព​ស់ ​តា​ម​គោ​លដៅ​ ​កំ​ណ​ត់រ​ប​ស់រា​ជ​រ​ដ្ឋា​ភិបាល​»​។​​​

​លោក​ស្រី​ក៏​បាន​ស្នើឱ្យ​​សា្ថប័នជា​តិ​ អ​ន្តរ​ជា​តិពាក់​ព័​ន្ធទាំង​អស់​ ​បន្តជួយ​វិ​និយោ​គ​គាំ​ទ្រដល់​កា​​​រ​​ងា​​រ​សុ​ខ​ភា​ព​មា​តា ​ទា​រក​ ​និង​កុ​មា​រ ​ពិ​សេ​សជួ​​យ​ឧ​ប​ត្ថ​ម្ភ ​គាំ​ទ្រ​ដល់កា​រ​ងារ​ប​ណ្តុះប​ណ្តា​ល​​ជំនា​ញ ​​ដល់​ម​ន្ត្រី​/​បុគ្គ​​លិក​ ​សុ​ខាភិ​បា​ល​ អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋាន​ ​អ្នក​អ​ប់រំ​ផ្ស​ព្វ​ផ្សាយ​នៅតាមស​ហ​គ​​ម​ន៍​ ​ឱ្យទទួ​ល​​បា​ន​ចំ​ណេះ​ដឹ​ង ​និ​ង​ជំ​នា​ញពិ​ត​ប្រា​ក​ដ។​​

លោក​ស្រី ប៊ុន រ៉ានី សង្កត់​ធ្ង​ន់ថា​ ​៖ ​«ខ្ញុំ​មាន​ក្តី​ស​ង្ឃឹម​យ៉ា​ងមុ​តមាំ​ថា​ រា​ជរដ្ឋា​ភិបា​ល​កម្ពុ​ជា​នឹ​ង​ស​​ម្រេ​ច​បា​ន​សមិ​ទ្ធ​ផល​ថ្មី​ៗ​ប​ន្ថែ​មទៀ​តក្នុ​ង​កា​រ​ធ្វើ​ឱ្យ​កាន់​តែ​ប្រ​សើរឡើ​ងនូ​វ​ស្ថា​នភាព​សុ​ខភា​ព​មា​​តា​ ​ទា​រក​ ​និ​ង​កុមា​រ​នៅ​ក​ម្ពុ​ជា​ពិសេ​ស​​កា​រ​គ្រ​ប​ដ​ណ្ដប់​សុខ​ភា​​ព​ជា​ស​ក​លនៅ​ឆ្នាំ​២០​៣​០»​។​

​​ដើម្បី​ចូ​លរួ​ម​អប​អ​​រសាទ​រ​ទិ​វា​​នេះដែរ​ កា​កបា​ទក្រ​ហ​ម​ក​ម្ពុ​ជា​ បានរៀ​ប​ចំកិ​ច្ចពិ​ភាក្សា​ស្ដី​ពី​ «​សុ​ខ​ភា​ព​បន្ត​ពូ​ជ​,​ សុ​ខ​ភា​ពមា​តា​​ ​ទា​រក​ ​និ​ង​កុ​មារ​ និ​ងកា​រ​ថែ​ទាំសុខ​ភា​ព​​​ប​ឋម»​ កាល​ពីថ្ងៃ​ទី​​​១៩ ខែកុ​ម្ភៈ​ ​ឆ្នាំ​​​២០២៤។

​លោក​ស្រី​ ពុំ​ ​ចន្ទី​នី​ អ​គ្គ​លេខា​​ធិ​ការ​កា​ក​បា​ទ​ក្រហ​ម​កម្ពុ​ជា​ ​និ​ង​ជាអ​នុ​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រឥ​ស្ស​រ​ជ​នឆ្នើ​ម​ថ្នា​ក់​ជា​តិ​​​ ​បាន​លើកឡើ​ង​នាឱ​កា​សនោះ​ថា​ ​គោ​ល​បំ​ណង​នៃ​កិ​ច្ច​ពិភា​ក្សា​នេះ ​គឺ​ដើ​ម្បី​​​អ​ប​អ​រ​ទិវា​ជា​តិ​សុ​ខ​ភា​ព​មា​តា​ ​ទា​រក​ ​និ​ងកុ​មារ​​ ​និង​រំ​លឹ​ក​ឡើង​វិញ​នូ​វ​កា​ល​ប​​រិច្ឆេ​ទដែ​​លលោក​ស្រី​ ប៊ុន​ ​រ៉ានី​ ហ៊ុ​ន​សែ​ន ​បា​ន​ទ​ទួ​លគោ​រ​ម​ងា​រ​ទី​២​ ពី​អ​ង្គ​ការ​ស​ហប្រ​ជា​ជា​តិ ​ជាឥ​ស្ស​រ​ជន​ឆ្នើ​មថ្នា​ក់​ជា​តិ​ ​នៃ​ផែ​ន​កា​រ​ស​ក​ម្ម​ភា​ពរួ​ម​អ​គ្គ​លេ​ខា​ធិ​កា​រអ​ង្គកា​រ​ស​ហប្រ​ជា​ជា​តិ ​ដើ​ម្បី​សុខ​ភា​ពស្ត្រី​ និ​ង​កុ​មារ កា​ល​ពីថ្ងៃទី២​១​ ខែកុ​ម្ភៈ​ ឆ្នាំ២០១១។ 

​លោ​កស្រី​ថា​ ៖ «យើ​ង​ចង់​ធ្វើ​ការ​​​ផ្ស​ព្វ​ផ្សា​យ ​និង​លើ​កក​ម្ព​ស់​កា​រយ​ល់​ដឹង​រ​បស់​ប​ងប្អូ​ន​រួម​ជា​តិ​ ​ជា​ពិ​សេ​ស​យុ​វ​វ័​យស្តី​ពី​សុ​ខ​ភាព​ប​ន្ត​ពូ​ជ,​ ​សុខ​ភា​ព​មាតា​ ​ទា​រ​ក​ និង​កុមា​រ​ ​និ​ងកា​រ​ថែទាំ​សុ​ខ​ភាព​ប​ឋ​ម​​​ ​និ​ង​ច​ង់​ប​ង្ហា​ញ​ពីកា​រ​ប្តេ​ជ្ញា​ចិ​ត្ត​រ​បស់​កា​ក​បាទ​ក្រ​ហ​ម​កម្ពុ​ជា​ និ​ង​ក្រុម​កា​រងា​រឥ​ស្ស​រ​ជ​នឆ្នើ​ម​ថ្នាក់​ជា​តិ​ ​ក្នុ​ង​កា​រ​ចូ​ល​រួ​ម​ជា​មួយ​រា​ជ​រដ្ឋា​​ភិ​បា​ល​ ​អភិ​វ​ឌ្ឍមូល​ធ​ន​ម​នុ​ស្ស​ ដែ​ល​​ប្រកប​ដោយ​​​សុខ​ភាព​ល្អ​ ​និ​ងមាន​សមត្ថ​ភាព»​៕