​ភ្នំពេញ​: សារ​មន្ទីរ​សេដ្ឋ​កិច្ច និង​រូបិយ​វត្ថុ ព្រះ​ស្រី​ឦ​សាន​វរ្ម័ន ​(​ស​.​ស​.​រ​) របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​នឹង​សម្ពោធ​សាល​ដែល​បាន​ជួស​ជុល​ថ្មី​ចំនួន​៣​នៅ​ក្នុង​ការតាំ​ងពិព័រណ៍​អចិ​ន្ត្រៃយ៍​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែកុម្ភៈ ​ឆ្នាំ​ ២០២៤​។​

​សាល​ទាំង​នេះ​បង្ហាញ​អំពី​សម័យ​ឯករាជ្យ ​សម័យ​សា​ធារ​ណរដ្ឋ​ខ្មែរ និង​សម័យ​ ប៉ុល ពត​ គឺជា​យុគ​សម័យ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ហើយ​ត្រូវ​បាន​កែ​លម្អ​ដើម្បី​ផ្តល់​ជូន​អ្នក​ទស្សនា​នូវ​ការ​យល់​ដឹង​ប្រវត្តិ​សាស្ត្រ​កាន់តែ​ស៊ី​ជម្រៅ និង​កាន់​តែ​ទូលំ​ទូលាយ​។​

​យោង​តាម​សារ​មន្ទីរ ​(​ស​.​ស​.​រ​) បាន​ឱ្យដឹង​ថា​៖ «​សារ​មន្ទីរ​មាន​គោល​បំណង​បង្ហាញ​អំពី​ស្នា​ព្រះ​ហស្ត​ជា​ប្រវត្តិ​សាស្ត្រ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ព្រះ​ករុណា ​ព្រះបាទ ​សម្តេច​ព្រះ ​នរោត្តម​ សីហនុ ​ព្រះមហា​វីរ​ក្សត្រ ព្រះ​វររា​ជបិតា​ឯក​រាជ្យ ​បូរណភា​ព​ទឹកដី​ និង​ឯក​ភាព​ជាតិ​ខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ​ក្នុង​ការ​តស៊ូ​ទាម​ទារ​ឯករាជ្យ​ជាតិ ការ​បង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និង​ការ​បង្កើត​ប្រាក់​រៀល​»​។​


​សារ​មន្ទីរ (​ស​.​ស​.​រ​) បាន​បន្ដ​ថា ទស្ស​នីយ​ភាព និង​លំហូរ​នៃ​អ្នក​ទស្សនា​ក៏ត្រូវ​បាន​កែលម្អ​ផង​ដែរ​ ដោយ​មាន​រូប​ថត​ជាច្រើន​បន្ថែម​ទៀត​រៀប​រាប់​អំពី​របប​សា​ធារណ​រដ្ឋ​ខ្មែរនិង​ព័ត៌មាន​បន្ថែម​អំពី​រប​ប ប៉ុល ​ពត ​ដើម្បី​ធានា​ថា សាល​ថ្មី​នៃ​ពិព័​រណ៍​អចិ​ន្ត្រៃយ៍​នេះ​មិន​ត្រឹម​តែ​រៀប​រាប់​អំពី​សម័យ​កាល​ដ៏​សំខាន់ៗ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​រួម​បញ្ចូល​វិធី​សាស្ត្រ​អប់រំ​ដូច​ពិតៗ​ដោយ​ប្រើ​បច្ចេក​វិទ្យា​អេក្រង់​បង្ហាញ​ទំនើប​។ 

​ការ​កែ​លម្អ​ថ្មី​នេះ​ក៏មាន​គោល​បំណង​ផ្តល់​ជូន​នូវ​ដំណើរ​កម្សាន្ត​ដ៏​ទាក់ទា​ញ និង​ការយ​ល់ដឹង​កាន់​តែ​ស៊ីជម្រៅ តាម​រយៈ​ប្រវ​ត្តិ​សាស្ត្រ​ដ៏​ប្រទាក់​ក្រឡា និង​សម្បូរបែ​ប​របស់​កម្ពុជា​។​


​សាល​ពិព័រណ៍​ថ្មី​នេះក៏​តំណាង​ឱ្យ​កា​របោះ​ជំហាន​យ៉ាង​សំខាន់​របស់​សារម​ន្ទីរ ស​.​ស​.​រ របស់​ធនា​គារជាតិ​នៃ​កម្ពុជា​ ក្នុង​បេសក​កម្ម​ថែ​រក្សានិង​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​ដោយ​ផ្តល់ជូ​ន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​នូវ​ទិដ្ឋ​ភាព​ដ៏​ជ្រាល​ជ្រៅ​អំពី​អតីត​កាល ​ឧប​សគ្គ និង​ជ័យ​ជម្នះ​របស់​ជាតិ​។​


​សារ​មន្ទីរ​ (​ស​.​ស​.​រ​)​ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ពាក្យ​ពេចន៍​ខ្មែរ​បុរាណ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទ្រព្យ​សម្បត្តិ​ និង​ភាព​រុង​រឿង ​ធ្លាប់​ជា​ផ្នែក​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​។​

​សារ​មន្ទីរ​បាន​បង្ហាញ​វត្ថុ​តាំង​ពិ​ព័រ​ណ៍​ជាច្រើ​នរួមទាំង​រូបិយ​ប័ណ្ណ​បុរាណ ទំ​និញ​ពាណិជ្ជ​កម្ម និង​វត្ថុ​បុរាណ​ដែល​បង្ហាញ​ពី​សកម្ម​ភាព​សេដ្ឋ​កិច្ច និង​ការ​ផ្លាស់​ប្តូរ​ដែល​បាន​កើតឡើ​ង​នៅ​ក្នុង​តំបន់​។​

​សារ​មន្ទីរ (​ស​.​ស​.​រ​)​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុងកា​រ​ថែរ​ក្សា និង​បក​ស្រាយ​ពី​អតីត​កាល​របស់​ប្រទេស​ជាតិ​ ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ធន​ធាន​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ សិស្ស ​និស្សិត ​និង​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​ប្រវត្តិ​សាស្ត្រ​សេដ្ឋ​កិច្ច​នៃ​អាស៊ី​អាគ្នេយ៍​។​


សារមន្ទីរ (​ស​.​ស​.​រ​) ដែលស្ថិតនៅ​ផ្ទះ​លេខ ១៩ មហាវិថី​ព្រះមហា​កុសុមៈ ផ្លូវ​វត្តភ្នំ រាជធានី​ភ្នំពេញមានរៀបរាប់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​រយៈពេល ២​ ពាន់​ឆ្នាំតាម​ទស្សនៈ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​៕