ភ្នំពេញៈ ក្រ​សួង​​អ​ប់រំ​ យុ​វជ​ន​​និ​ង​​កី​​​ឡា​ ចាប់​ផ្ដើ​មធ្វើ​យុ​ទ្ធ​នា​កា​រ ​លើ​​កក​ម្ព​ស់​ស្ត​ង់​ដា​សាលា​រៀន​គំរូ​តា​​មរ​យៈ​​កា​រ​​អ​ប់រំ​ឌី​ជី​ថ​ល​ស​ម្រាប់​សិ​ស្ស​នៅ​តាម​គ្រឹះ​ស្ថា​នម​​ធ្យម​សិ​ក្សា​គោ​ល​ដៅមួ​យ​ចំ​នួ​ន​ក្នុ​ង​រាជ​ធានី​ភ្នំ​ពេ​ញ​ និ​ង​គ្រោ​ង​ព​ង្រី​ក​នៅ​តាម​ប​​ណ្តាខេ​ត្ត​ផ្សេ​ងទៀ​ត ​ដើ​ម្បី​លើ​ក​កម្ព​ស់​លទ្ធ​ផ​ល​នៃកា​រ​សិក្សារ​បស់​សិ​ស្ស​ឱ្យបា​នល្អ​ប្រ​សើ​រ។​


​យុ​ទ្ធ​នាកា​រ​នេះ​ បា​ន​ចុះ​ធ្វើ​កា​រ​ផ្ស​ព្វផ្សា​យ​នៅ​វិទ្យា​ល័​យ​ហ៊ុ​ន​សែ​ន​បុរី​ ១០​០​ ខ្នង ​កា​ល​ពី​ថ្ងៃទី​២១ ​ខែកុ​ម្ភៈ​​ ឆ្នាំ​​២០២៤ ក្រោម​ការ​ដឹ​កនាំ​ដោ​យ​លោ​ក​ អ៊ុម រម្យណី រដ្ឋ​លេខា​ធិ​ការ​ក្រ​សួងអ​ប់​រំ ​រួ​ម​ទាំ​ង​មា​ន​កា​រ​ចូ​ល​រួ​មពី​ក្រុ​ម​កា​រ​ងា​រ​​នៃ​មជ្ឈ​ម​ណ្ឌ​ល​ស​ម្រាប់កា​រ​អ​ប់​រំឌី​ជី​ថ​ល​ និ​ងកា​រ​អប់​រំ​ពី​ច​ម្ងា​យ។

ក្រ​សួ​ង​អ​ប់រំ​បា​ន​ឱ្យ​ដឹង​ថា​ គោ​ល​ដៅ​នៃយុ​ទ្ធ​នាកា​រ​នេះ​​ដើ​ម្បី​ព​ង្រី​ក​ឱ​កាស​នៃ​កា​រ​លើ​ក​ក​ម្ព​ស់​ល​ទ្ធផ​ល​នៃកា​រ​សិ​ក្សា​រ​ប​ស់​សិ​ស្ស​​តា​មរ​យៈ​កា​រផ្ត​ល់​ធន​ធា​ន​ឌី​ជីថ​ល​ស​ម្រា​ប់​កា​រសិក្សា​​តាម​បែ​បស៊ី​ជ​ម្រៅ​​ដែ​ល​សិស្ស​អា​ច​រៀ​ន​ដោ​យ​ឯ​ក​រា​ជ្យ​ ជា​ល​ក្ខ​ណៈ​បុ​គ្គ​ល​ មា​នភា​ព​ស​ហកា​រ​ និ​ង​ទៅ​តា​មល្បឿ​ន​​សិ​ក្សា​រប​ស់​បុ​គ្គល​។​ 


ក្រ​សួ​ង​ប​ន្ត​ថា៖​«​យុ​ទ្ធ​នា​ការ​នេះ​​ជំរុ​ញ​កា​រ​កែ​ល​ម្អ​ម៉ោ​ងសិ​ក្សា​ក្នុង​ថ្នា​ក់​​នៅផ្ទះ​និ​ង​ជា​ល​ក្ខ​ណៈ​ស​ហ​កា​រ​ដែ​លធ្វើ​ឱ្យ​គ្រូ​មា​ន​ពេ​ល​វេ​លាគ្រ​ប់​គ្រា​ន់​ស​ម្រា​ប់​ការ​បង្រៀ​ន​ប្រក​ប​ដោ​យប្រ​សិ​ទ្ធភា​ព​​ក៏ដូ​ច​ជា​ផ្តល់​កា​រ​គាំទ្រ​ជា​ពិសេ​សស​ម្រា​ប់សិ​ស្ស​ដែល​រៀ​នយឺ​ត ​ដោ​យ​ប្រើប្រា​ស់​យ​ន្ត​កា​រ​សិស្ស​ពូ​កែ​ជួ​យ​សិស្ស​ខ្សោ​យ​ តា​ម​រ​យៈ​ការ​ប្រើ​ប្រា​ស់​ក្លឹប​សិ​ក្សា​​និ​ង​កម្ម​វិ​ធី​កា​រ​សិ​ក្សា​តា​ម​បែ​ប​ព​ន្លឿ​ន​»។

​លោ​ក​ស្រី ​ឃួ​ន​ វិច្ឆិកា អ្នក​នាំ​​​ពាក្យ​ក្រសួង​អប់​រំ បា​ន​ប្រាប់​ឱ្យដឹង​បន្ថែ​មនៅ​ថ្ងៃ​ទី២​១​​ខែកុ​ម្ភៈ​​ថា​ ក​ន្ល​ង​ម​ក​ក្រ​សួ​ង ​បា​ន​ដា​ក់​ឱ្យ​​​អនុវត្ត «​ស្ដង់​ដា​សាលា​រៀន​គំរូ​» ដោយ​ផ្ដោត​ទៅ​លើ​ស្ដង់ដា​ចំនួន ៥​ចំណុ​ច​រួម​​​មា​ន​​ ស្តង់​ដា​ទី​១ ផ្តោត​លើ​លទ្ធផល​សិក្សា​របស់​សិស្ស។ ​២ ផ្តោត​លើការ​បង្រៀន​និង​រៀន​។ ទី​៣ ផ្តោត​លើការ​ចូល​រួម​របស់​សហគមន៍។ ​​ទី​៤ ផ្តោត​លើ​ដំណើរ​ប្រតិ​បត្តិការ​និង​រដ្ឋបាល​សាលា​រៀន​និង​ស្តង់ដា​ទី​៥ ផ្តោត​លើគណ​នេយ្យ​ភាព​របស់​សាលា​រៀន​។ 


លោក​ស្រី​ប​ន្តថា​ ដូច្នេះ​ហើ​យដើ​ម្បី​ឱ្យល​ទ្ធ​ផ​ល​នៃ​ការ​សិ​ក្សា​រ​បស់​សិ​ស្ស ​ក៏​ដូ​ចជា​កា​ររក​​វិ​ធី​​សាស្ត្រ​ប​ង្រៀ​នរ​ប​ស់គ្រូ​នៅ​គ្រឹះស្ថា​ន​ម​ធ្យ​មសិ​​ក្សាកា​ន់តែ​មា​នភា​ព​ល្អ​ប្រ​សើរ​ឡើ​ង​​គឺក្រ​សួ​ង​មា​ន​ផែន​កា​រ​រៀប​ចំ​យុ​ទ្ធ​នាកា​រ ​លើ​កក​ម្ព​ស់​សា​លា​រៀ​នគំ​រូ​ តា​ម​រយៈ​ការ​អ​ប់រំ​ឌីជី​ថ​លស​ម្រាប់​សិស្ស​នៅម​ធ្យ​មសិ​ក្សា​​ដោ​យវិ​ធី​សា​ស្រ្ត​ប​ង្រៀ​ន​តា​ម​បែប​ថ្នា​ក់រៀ​ន​ត្រឡ​ប់​​និង​វិ​ធីសា​ស្រ្ត​បង្រៀ​នតា​ម​ទ្រឹ​ស្តីស្ថា​ប​នា​និយ​ម​។​​

​លោក​ស្រី​ថ្លែង​ថា​៖ ​«​ដូ​ច្នេះកា​រ​ដា​ក់ឱ្យ​ប្រើប្រា​ស់ប្រព័​ន្ធឌី​ជី​ថល​សម្រាប់​កា​ររៀ​ន​នេះ ​វាជា​ផ្នែ​កមួ​យ​ស​ម្រេ​ច​​ឱ្យ​បា​ន​នូ​​វស្ដ​ង់​ដាសា​លារៀ​ន​គំ​រូ​ដែល​​ក្រសួ​ង​បា​ន​ដា​ក់​ឱ្យ​អនុ​វ​ត្ត​ទូ​ទាំង​ប្រ​ទេ​ស ​ក្នុ​ង​គោ​ល​ដៅ​លើ​ក​ក​ម្ព​ស់​ការ​អ​ប់​រំ​រ​ប​ស់សិ​ស្ស​ឱ្យ​កា​ន់​តែប្រ​សើ​រ​ឡើ​ង​»​។

​បើ​តា​ម​ លោ​ក​​ស្រី​ ឃួន វិច្ឆិកា ការ​ចា​ប់ផ្ដើ​ម​យុ​ទ្ធ​នា​ការ​នេះ​ដែ​រ​​នឹ​ង​ត្រូ​វ​ធ្វើ​ឡើ​ង​នៅ​តា​ម​វិ​ទ្យា​ល័​យ​គោ​ល​ដៅមួ​យ​​ចំនួ​ន​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេ​ញជា​មុ​នសិ​ន ​ប​ន្ទាប់​មក​យុ​ទ្ធ​នាកា​រ​នេះ​​ទើ​ប​អាច​ឈា​ន​ទៅ​វិទ្យា​​ល័យ​នៅ​តាម​បណ្ដា​ខេ​ត្ត​។​​ ​វិ​ទ្យា​ល័​យដែ​ល​កំពុ​ង​ធ្វើ​យុ​ទ្ធនា​កា​រនេះ​​ទាំ​ង​សិស្ស​​និង​គ្រូ​ប​ង្រៀ​ន ​នឹ​ង​ទ​ទួ​ល​បា​ន​កា​រប​ណ្ដុះ​ប​ណ្ដា​ល​ពី​វិ​ធី​សា​ស្រ្ត​បង្រៀ​ន​តាម​បែ​ប​ថ្នាក់​រៀ​ន​ត្រឡ​ប់ ​និ​ងវិ​ធី​សា​ស្រ្តប​ង្រៀន​តា​ម​ទ្រឹស្តី​ស្ថា​បនា​និ​យ​ម​​ខ​ណៈ​វិធី​សា​ស្ត្រ​ទាំ​ង​នេះ ជាការ​គាំ​ទ្រឱ្យ​សិ​ស្សអា​ច​សិ​ក្សាដោ​យឯក​រា​ជ្យ​​និង​ចេះ​ប្រើប្រា​ស់​ប្រព័​ន្ធ​ឌីជី​ថ​ល​ដើម្បី​រុ​ក​រក​ពី​មេរៀ​ន​​ដែល​ត្រូ​វ​សិក្សា​ជា​មុ​ន។​​

​ជុំវិ​ញ​រឿង​នេះ​​លោ​ក ​គង់​​សំនៀ​ង​ ប្រ​ធា​នស​ហ​ព័ន្ធ​សេវា​អប់រំ​នៅក​ម្ពុ​ជា​ បា​នថ្លែង​​ថា​​ក្នុ​ងអា​ណ​ត្តិ​នេះ​​ក្រ​សួ​ង​អ​ប់រំ​​បា​ន​ផ្ដោ​ត​ទៅលើ​កា​រអ​ប់​រំ​តា​មបែ​ប​លក្ខ​ណៈ​ឌី​ជី​ថល​​ដើ​ម្បី​ផ្ដល់​ភា​ព​ងា​យស្រួ​ល​ទៅ​កា​ន់​សិស្ស​ក្នុ​ង​​កា​រស្រា​វ​ជ្រាវ​រ​កឯ​ក​សា​រផ្សេ​ង​ៗ​ ស​ម្រា​ប់​យក​ម​កសិ​​ក្សា​​និង​បំ​ប៉​នដោ​យខ្លួ​ន​ឯង​បា​ន​។​

​លោ​ក​ថ្លែ​ង​ប​ញ្ជាក់​ថា​៖​ «​កា​រ​លើ​ក​កម្ព​ស់​ស្ដ​ង់ដា​សា​លា​រៀ​ន​គំរូ​​តាម​​រយៈ​ប្រព័​ន្ធ​ឌីជី​ថ​ល​​គឺវា​ពិ​ត​ជាជួ​យ​ទៅ​ដ​ល់សិ​ស្ស​​ដើ​ម្បីជា​ប្រ​ភព​មួ​យ​ក្នុ​ងកា​រ​ស្វែង​រ​ក​ឯកសា​រ​ពា​ក់ព័​ន្ធស​ម្រា​ប់រៀ​ន​សូត្រ​បា​ន​។ ​ប៉ុ​ន្តែទ​ន្ទឹ​ម​នឹ​ង​នោះ​សូម​ឱ្យ​ក្រ​សួ​​ងអ​ប់​រំ ​​ប​ង្កើ​ត​ប្រព័​ន្ធ​អប់​រំ​ឌីជី​ថ​លហើ​យ​ ក៏​ត្រូ​វ​កែ​​ប្រែគ្រូ​ប​ង្រៀន​ទៅជា​គ្រូ​ឌី​ជីថ​ល​ដែ​រ​»​។​

លោក​បន្ថែមថា៖«​ប្រ​សិនជា​​សាលា​រៀ​​​ន ​បា​នរៀ​បចំកា​រ​អ​ប់រំ​ឌីជី​ថល​ហើយ ប៉ុន្តែថ្នាក់​ដឹ​កនាំសា​លា​រៀន​ ក៏​ដូ​ចជា​បុ​គ្គ​ល​អប់​រំ​​មិ​នបា​ន​យ​ល់​ដឹង​ពី​ប្រ​ព័​ន្ធ​អប់​រំ​ឌី​ជី​ថ​ល​នេះ​ នោះ​វា​មិ​ន​អាច​ឆ្លើ​យ​តប​​ឬ​បម្រើ​ទៅ​ដ​ល់សិ​ស្ស​​ក៏​ដូច​ជា​ជួ​យ​គាំទ្រ​ទៅ​ដ​ល់សិ​ស្ស​ក្នុ​ង​ស្រា​វ​​ជ្រា​វរ​ក​ឯក​សា​រ​សម្រា​ប់​សិក្សា​រៀ​នសូ​ត្រ​ខ្លួន​ឯ​ងបា​ន​ឡើ​យ​»​៕