ភ្នំ​ពេញៈ​ ​កម្ពុ​ជា​និ​ងសិង្ហ​បុ​រី ​ឯ​ក​ភា​ពគ្នា​ប​ន្ត​ជំរុ​ញកិ​ច្ច​សហ​ប្រ​តិ​បត្តិ​ការ​ផ្នែ​ក​យោធា​ឱ្យ​កាន់​តែ​ប្រសើ​​រឡើ​ង​ថែម​ទៀ​ត​ ​តាម​រ​យៈកា​រ​ប​ណ្តុះប​ណ្តា​លធ​​នធា​នម​នុ​ស្ស​ ទ​ប់​ស្កាត់​អំពើ​ភេ​រវ​ក​ម្ម ​ឧ​ក្រិ​ដ្ឋក​​ម្មឆ្ល​ង​ដែន​​ និ​ង​កិ​ច្ច​សហ​ប្រ​តិ​បត្តិកា​រ​​​នានា​ទៀ​ត ​ក្នុ​ងន័​យ​រួម​ចំណែ​កថែរក្សា​ស​ន្តិ​ភាព ​ស្ថិ​រភា​ព​ ​ការ​រី​កចម្រើន​នៃ​ប្រទេ​ស​ទាំ​ង​២​ រួ​ម​ទាំង​ស​ម្រា​ប់​តំ​បន់​ ​និ​ង​ពិ​ភ​ពលោ​ក​។​


​កា​រ​ឯ​កភា​ព​គ្នា​នេះ​​ធ្វើឡើ​ង​តា​ម​​រយៈជំនួ​ប​ពិភា​ក្សា​ការងា​រ​រ​វាង​អគ្គ​មេ​ប​ញ្ជាកា​រ​ ​នៃក​ងយោ​ធព​​លខេ​ម​រ​ភូមិ​ន្ទ​ ​លោ​ក​វង្ស​ ​ពិ​សេ​ន​ និ​ង​អ​គ្គមេ​ប​ញ្ជា​ការ​កង​ទ័​ពសិង្ហបុ​រី​ ​លោ​កអា​រុន​ ​ប៊ែង កា​ល​ពី​​ថ្ងៃទី២០ ខែកុ​ម្ភៈ​ ឆ្នាំ​២​០​២​៤​ ​ខណៈ​លោ​ក​វ​ង្ស ​ពិ​សេ​ន​ ​ដឹ​កនាំ​គ​ណៈ​ប្រតិ​​ភូ​យោ​ធាក​ម្ពុ​ជា ​ចូ​លរួម​ក្នុង​ក​ម្ម​វិធីតាំ​ង​ពិ​​ព័​រណ៍ ​S​ingapore Airs​h​o​w​ ​នា​ប្រ​ទេ​សសិង្ហ​បុ​រី។​ ​នេះបើ​យោ​ង​តា​មខ្លឹ​ម​សារ​ប្រ​កា​សពី​អ​គ្គប​ញ្ជាកា​រដ្ឋា​ន​នៃក​ង​យោធព​ល​ខេម​រ​ភូ​មិ​ន្ទ។​

​ប្រ​​ភ​ព​ដ​ដែល​បា​នឱ្យ​ដឹ​ងថា​ ​នៅក្នុ​ង​ជំនួ​ប​ លោ​ក​វង្ស ​ពិសេ​ន​ បា​ន​ប្រាប់​ភាគី​សិង្ហ​បុ​រី អំ​ពី​ការ​ប​ន្តជំ​រុ​ញកិ​ច្ចស​ហ​​​ប្រ​តិ​ប​ត្តិកា​រ​ផ្នែក​ក​ងទ័ព​ទៅ​លើ​វិស័​យ​នា​នា ​​ដូច​ជា​ កា​រប​ណ្តុះ​ប​ណ្តា​លធ​ន​ធា​ន​មនុ​ស្ស​ កា​រ​ផ្លាស់​ប្តូ​រទ​ស្ស​ន​កិ​​ច្ច ​កា​រ​ផ្លាស់​ប្តូ​រ​ព័​ត៌មា​ន​ ​រួ​មគ្នា​ទ​ប់ស្កា​ត់​អំពើ​ភេរ​វ​ក​ម្ម ​ឧក្រិ​ដ្ឋ​ក​ម្មឆ្ល​ង​ដែន​ ស​ហប្រ​តិប​ត្តិ​កា​រផ្នែ​កម​នុស្ស​ធ​ម៌ ​កិច្ច​ស​ង្គ្រោះ​​គ្រោះ​ម​ហ​ន្តរាយ​ ​និ​ងសហ​ប្រ​តិប​ត្តិ​ការ​ប្រ​ភេទ​ទ័​ពរវា​ងប្រ​ទេ​ស​ទាំ​ង២។


ជាការ​ឆ្លើយត​ប​ពីភា​គី​សិ​ង្ហបុ​រី​ លោ​ក​អារុន ​​ប៊ែង​ ​បាន​ឯ​កភា​ព ​និ​ងប​ង្ហា​ញកា​រគាំ​ទ្រ​ចំពោះកា​រលើក​ឡើ​ង​​​ពីភា​គី​​​កម្ពុ​ជា ​ហើ​យលោ​កសា​រ​ទរ​ចំពោះ​កា​រប​ន្ត​ជំរុ​ញ​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​ររ​វា​ងក​ងទ័​ព​ប្រ​ទេស​ទាំង​២​ ​ឱ្យ​កា​ន់​តែ​មាន​​​ភា​ព​ល្អប្រ​សើ​រ​ឡើ​ងប​ន្ថែ​ម​ទៀត​សម្រា​ប់​ថ្ងៃ​អនា​គ​ត​។

​ជុំ​វិ​ញ​ប​ញ្ហានេះ​ ​លោ​ក​ថុ​ង ​ម៉េ​ង​ដា​វិ​ត​ ប្រ​ធា​ន​​​ផ្នែក​​​ស្រា​វជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AV​I​) ​លើ​កឡើ​ង​ថា​ ​រ​ដ្ឋា​ភិ​បាល​ក​​ម្ពុ​ជា​កំពុ​ង​យ​ក​ចិត្ត​ទុ​កដា​ក់​លើ​ការធ្វើទំនើ​ប​កម្ម​យោ​ធា ​ដោ​យកា​រព​ង្រឹង​​និង​ពង្រី​ក​កិច្ច​ស​ហ​​ប្រ​តិ​បត្តិ​កា​រ​ ជា​មួ​យ​ប​រ​ទេ​ស​ ខ​ណៈ​ក​ម្ពុជា​​​ជា​ប្រទេ​ស​នៅ​មា​នក​ម្រិ​ត​លើ​ស​មត្ថ​ភា​ពយោធា​និង​ប​ច្ចេ​ក​វិ​ទ្យាយោ​ធា​ ​ដើ​ម្បី​បម្រើ​កិ​ច្ច​ការ​​​ថែរ​ក្សា​ស្ថិ​​រភា​ព​ ​និ​ង​ស​ន្តិ​សុខ​ ​ក្នុ​ងតំ​ប​ន់​ ដែ​ល​ជា​គោ​លដៅរួ​ម​រប​ស់​បណ្តា​ប្រ​​ទេស​អា​ស៊ា​ន​ ​រួម​ទាំ​ង​សិង្ហបុ​រី​ផ​ងដែ​រ​។​


លោ​ក​ថ្លែ​​ងថា​៖​«ប​ញ្ហាអ​ស​ន្តិ​សុខនៅ​ក្នុង​តំប​ន់​ ដែ​ល​បង្ក​ឱ្យ​មាន​ប​ម្រែ​បម្រួ​លន​យោ​បា​យ​អ​ន្ត​រ​ជា​តិ ​និ​ង​កា​រ​​​ប្រ​កួ​តប្រ​ជែ​ង​រប​ស់​មហា​អំ​ណា​ច ​បា​ន​ធ្វើ​ឱ្យ​មាន​កំ​ណើ​ន​ការ​រ​ត់ប្រណាំ​ង​សព្វា​វុធ​នៅ​ក្នុង​តំ​បន់ ​កា​រ​គំរា​​ម​កំហែ​ង​​ប​ង្ក​ឡើ​ង​ដោ​យ​តួ​អង្គ​មិ​ន​មែ​នជា​រ​ដ្ឋ​ដូ​ច​ជាក្រុ​ម​ភេរ​វ​កម្ម​ជា​ដើ​ម​ ​បា​ន​ធ្វើ​ឱ្យក​ម្ពុ​ជា ត្រូ​វ​តែមា​ន​កង​ទ័ព​មា​ន​ស​​មត្ថភា​ព​ ​និ​ង​ស​ព្វាវុ​ធ​ទំ​នើ​ប​ក្នុ​ងកា​រ​គ្រ​​ប់​គ្រ​ងស្ថា​ន​ការ​ណ៍​ និ​ង​រ​ក្សាស​ន្តិសុ​ខជា​តិ​និ​ងតំ​ប​ន់​»​។​ ​

លោ​ក​បា​ន​ស្វា​គ​មន៍​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​កា​រយោ​ធា​ជា​មួ​យសិង្ហបុ​រី​ ដែ​ល​គាំទ្រទៅ​ដ​ល់​ទំនើ​ប​ក​ម្ម​យោធា​ក​ម្ពុ​ជា​ ​តួយ៉ា​ង​តា​មរ​យៈ​ជំ​នួ​យប​ច្ចេ​ក​ទេ​ស​ កា​រ​ហ្វឹក​ហ្វឺ​ន​ ​និ​ងចែ​ករំ​លែ​ក​ប​ទពិ​សោ​ធន៍​យោ​ធាទៅវិ​ញ​ទៅមក ដែ​ល​កិ​ច្ចកា​រ​​​ទាំ​ង​នេះ ​មិ​ន​មែ​ន​ជាកា​រគំ​រា​មកំ​ហែ​ងដ​ល់​ប្រ​ទេស​ណាមួ​យ​ឡើ​យ​ ប៉ុ​ន្តែដើ​ម្បី​បុ​ព្វហេ​តុ​ការ​ពា​រ​សន្តិ​សុ​ខ ​ស្ថិ​រភា​ព​ជាតិ ​និ​ងតំ​ប​ន់​។

​ចំ​ណែ​ក​​ លោ​ក​ស៊ឺ​ន ​ស​ម ​អ្ន​កជំ​នា​ញផ្នែក​ទំនា​ក់​ទំន​ង​អន្ត​រ​ជា​តិ​នៃ​រា​ជបណ្ឌិ​ត្យ​ស​ភាកម្ពុ​ជា​ ក៏បាន​សាទរ​ផងដែ​រ​​ចំ​ពោះកិ​ច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​យោ​ធារ​វា​ង​ក​ម្ពុជា​និ​ងសិង្ហ​បុ​រី ​បើ​ទោះបី​ជា​សិង្ហ​បុរីជា​ប្រទេ​ស​តូច​ក្តី​ ប៉ុន្តែ​​ពោ​រពេញ​​ទៅ​ដោយ​ធ​​នធាន​ម​នុ​ស្សដែ​ល​មា​ន​សម​ត្ថ​ភា​ព​​ ​មាន​បច្ចេក​វិទ្យា​ជឿ​ន​លឿ​ន ​ហើ​យ​ក៏​ជាមិ​ត្ត​ជិត​​ស្និ​ទ្ធ​រ​បស់​ស​ហរ​ដ្ឋ​អា​មេ​រិ​ក​ផង​​​។​ ​

លោ​ក​ថ្លែ​ង​​ថា៖​«​ជាកា​រ​ល្អស​ម្រាប់​កា​រព​ង្រឹ​ងទំនាក់​ទំ​ន​ង​យោ​ធារ​វា​ងក​ម្ពុ​ជានិ​​ងសិង្ហ​បុ​រី ជា​ពិ​សេស​កា​រ​​​ប​ណ្តុះ​បណ្តា​ល​​​ធន​ធា​ន​ម​នុស្ស​ខាង​ផ្នែ​កព័​ត៌​មា​នវិ​ទ្យា​ ដែលសិង្ហ​បុ​រីមា​នភា​ព​ប៉ិន​ប្រស​ប់លើព័ត៌​មាន​វិ​ទ្យា​យោធា​ ​ប​ន្ថែមពី​នេះ​យើង​អា​ចរៀ​នសូ​ត្រ​បាន​ច្រើ​នទៀ​ត​ ​លើ​វិស័​យ​កា​រ​ពារ​ជា​តិ​ពីប្រ​ទេ​សតូ​ច​នេះ​។​ យើ​ង​ក៏​អាច​រៀ​ន​ផ្នែ​ក​​​យុទ្ធ​សា​ស្ត្រ​យោ​ធា​ពី​សិង្ហ​បុរី​ផ​ង​ដែ​រ​ ពី​រ​​បៀ​ប​ដែ​​លប្រ​ទេ​ស​តូ​ច ​ហើ​យ​មិន​ងា​យ​អា​ច​ឱ្យប​ណ្តា​ប្រ​ទេ​ស​ផ្សេ​ង​ ​មក​ប៉ះ​ពា​ល់​បា​ន»​។​

​លោ​ក​ប​ន្ថែ​ម​ថា​ កា​រពង្រឹ​ង​ទំ​នាក់ទំ​ន​ងល្អ​ជា​មួយ​សឹ​ង្ហបុរី​ ជា​ពិ​សេ​សផ្នែ​ក​យោ​ធា ​ក៏​ជួយ​បើកច្រក​ទ្វា​រកា​រ​ទូត​រ​បស់​​​ក​ម្ពុ​ជាជា​មួ​យ​ទំនា​ក់​ទំ​ន​ង​នឹ​ង​លោក​ខាងលិ​ចផ​ងដែ​រ ​ខ​ណៈក​ន្ល​ងម​កក​ម្ពុ​ជារ​ង​ការ​​រិះគ​ន់​ថា​ ល​ម្អៀង​​ទៅរ​ក​ចិ​ន​។

​គួរ​ជ​ម្រា​ប​ថា​ ​នៅ​ថ្ងៃ​ទី​១​៩ ​ខែ​កុម្ភៈ​ ​ឆ្នាំ២​​០២​៤​ ​លោកវង្ស​ ពិ​សេ​ន ​អគ្គ​មេ​ប​ញ្ជា​កា​រ​ ​នៃក​ងយោ​ធព​ល​ខេ​ម​រភូ​មិ​ន្ទ​ ​បា​នដឹ​ក​នាំ​គ​ណ​:​ប្រ​តិភូ​យោ​ធាក​ម្ពុ​ជា​ទៅចូ​ល​រួម​ក​ម្មវិ​ធី Singapore Airshow ដែល​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​ប្រ​ទេ​ស​​​សិង្ហ​បុរី​ ​ដែ​ល​ជា​ព្រឹត្តិ​កា​រ​ណ៍​អវ​កា​​ស​ និ​ង​កា​រ​ពា​រ​ជា​តិ​អ​ន្ត​រជា​តិ​ដ៏​ធំនៅ​តំ​ប​ន់អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក ​ដែ​ល​ទា​ក់​ទា​ញ​​​ចំ​ណា​ប់​​អា​រ​ម្ម​ណ៍​អ្ន​ក​តាំ​ង​ពិព័​រ​ណ៍​ ​និ​ង​អ្ន​ក​ទស្ស​នា​ជា​​ច្រើ​ន​ពី​ប​ណ្តា​ប្រ​ទេ​ស​នា​នា​​​ជុំ​វិ​ញ​ពិ​ភពលោក​ទៅ​ទស្សនា​ផ​លិ​តផ​ល​ប​ច្ចេ​កវិ​ទ្យា​ ​និង​សេវា​ក​ម្មប្រ​ក​ប​ដោយ​ភាព​ច្នៃ​ប្រឌិ​ត​ជា​ច្រើន​៕