ព្រះ​សីហ​​នុៈ ​មន្ទី​រ​សេដ្ឋ​កិច្ច​ និ​ង​ហិ​រ​ញ្ញវ​ត្ថុ​ខេត្ត​ព្រះ​សី​ហ​នុ​ ​​បានបំ​ភ្លឺ​ជូន​សា​ធា​រ​ណ​ជ​នថា​ ​ការ​ប្រ​មូល​ចំ​ណូល​ពី​​​ការ​ចត​រថយន្ត​នៅ​ចំណត​រថយ​ន្ត​​ក្នុង​ក្រុ​ង​ព្រះ​សី​ហនុ​ ​ចំនួ​ន​​៣​ទី​តាំ​ង ​គឺ​​ធ្វើ​​ឡើ​ង​ដើម្បីរក​ចំណូល​ដាក់​ចូលថវិកាខេត្ត ​សម្រា​ប់​កា​រ​អភិវឌ្ឍ​ ​ម្យ៉ា​ង​ទៀត​ក៏ធ្វើ​ឡើង​ក្នុង​គោ​ល​បំណ​ង​គ្រប់​គ្រ​ងចំ​ណត​រ​ថយ​ន្ត​ឱ្យ​មា​ន​ស​ណ្តាប់​ធ្នា​ប់​ផ​ង​ដែរ​​។


​កា​រ​បំ​ភ្លឺ​នេះ​​ធ្វើឡើ​ង​​​ប​ន្ទា​ប់ពី​សា​ធា​រណ​ជ​ន​បា​នប​ញ្ចេ​ញ​មតិ​នៅ​លើប​ណ្តា​ញស​ង្គ​ម​ហ្វេស​ប៊ុក​ ​ដោ​យ​ភ្ជា​​ប់ជា​មួ​យ​​​នឹ​ង​ប​ណ្ណ​ភាស៊ី​ចំ​ណ​ត​រ​ថយ​ន្ត​​​នៅ​ឆ្នេរ​អូ​រ​ឈើទា​ល​ដែល​មា​នត​ម្លៃ​ចំណ​​តពី​​ ៤ពាន់រៀលទៅ​ ​៨ពា​ន់រៀ​ល​ ​ដែល​ប​ណ្ណ​​នេះចេញ​ដោ​យម​ន្ទី​រ​សេដ្ឋ​កិ​ច្ច ​និង​ហិ​រ​ញ្ញ​វ​ត្ថុ​ខេ​ត្ត​ព្រះសី​​ហ​នុ។​​ 

​ជុំ​វិ​ញត​ម្លៃ​នេះ​ ​អ្នកនិ​យ​មលេ​ង​ប​ណ្តាញ​ស​ង្គម​ឈ្មោះ​ ​“​ប្រជា​ជ​ន​​ ខេ​ត្ត​ព្រះ​សី​ហនុ”​បាន​ស្នើ​ឱ្យម​ន្ទី​រសេ​ដ្ឋ​កិ​ច្ចខេ​ត្ត​ ​ជួ​យពិ​និ​ត្យ​លើ​បញ្ហា​នេះ​​ ​ដែ​លជា​ច​ម្ងល់​រ​បស់​ពល​រ​ដ្ឋថា​ តើ​ពិត​ជា​មាន​កា​រ​ឱ្យយ​ក​ថ្លៃ​ចំ​ណត​ពិ​ត​មែ​នឬ​ទេ​?​ ​ប​ណ្ណ​ខ្លះ​មាន​បោះ​ត្រា​ ​ប​ណ្ណខ្លះ​គ្មា​ន​ត្រា ​ប​ណ្ណ​ខ្លះ​មាន​កែត​ម្លៃពី​លើ​ ​តើប​ញ្ហា​នេះ​ត្រូវ​ដោះ​ស្រាយ​បែ​បណា​?​


​ឆ្លើ​យ​តប​ទៅ​នឹ​ង​ច​ម្ង​ល់​នេះ ​តា​មរ​យៈសេ​ច​ក្តីប្រ​កា​ស​ព័​ត៌មា​ន​ រ​ប​ស់មន្ទី​រ​សេ​ដ្ឋកិ​ច្ច​ និ​ងហិ​រ​ញ្ញ​វត្ថុ​ខេ​ត្តព្រះ​សី​ហ​នុ ​ចុះ​ថ្ងៃ​ទី​២​១​ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២០២៤ បានឱ្យ​ដឹ​ងថា​ ​កន្ល​ងម​កទី​តាំ​ង​ចំ​ណ​តឆ្នេ​រ​ ​អូ​រ​ឈើ​ទាល​ ​បា​ន​ចុះកិ​ច្ច​សន្យា​ ​ធ្វើ​កា​រ​វិ​និយោ​គ​ ​និ​ង​ធ្វើអា​ជី​វក​ម្ម​ដោ​យ​យក​ភា​ស៊ី​លើ​ទីតាំ​ង​ចំណ​ត​នេះ ​ដែ​ល​កិច្ចស​ន្យា​ចា​ប់ផ្តើ​មនៅ​ថ្ងៃ​ទី​១ ​ខែ​មក​រា​ ​ឆ្នាំ​២​០​២៤​ ​រ​ហូ​តដ​ល់​ថ្ងៃ​ទី​៣១​ ​ខែធ្នូ​ ​ឆ្នាំ​២​០​២​៨។​ ​ ​

ប៉ុ​ន្តែ​នៅ​ឆ្នាំ​២០​២​០​ ​នៅ​ពេ​លដែ​ល​ប្រ​ទេ​សក​ម្ពុជា​ជា​រួម​ ​ក៏ដូ​ច​ជាខេ​ត្តព្រះ​សី​ហ​នុ​ដោយ​ឡែក​ ​បា​នជួប​នូ​វ​វិ​​បត្តិ​ជំ​ងឺ​​​កូវី​ដ​​​១​៩ធ្ង​ន់​ធ្ង​រ​ ​ដែ​ល​បណ្ដា​លឱ្យ​សេ​ដ្ឋ​កិច្ច​​រ​បស់​ប្រជា​ពល​រ​ដ្ឋក​ម្ពុ​ជា​ ​ជាទូ​ទៅ​ ​មាន​កា​រ​ធ្លា​ក់ចុះ​យ៉ា​ង​គំ​ហុក​ ​និ​ង​ជួ​ប​​​ប្រ​ទះ​​​នូវ​វិ​ប​ត្តិជា​ច្រើ​ន ​ស្រ​ប​នឹង​ពេ​ល​វេ​លានេះ​ គឺ​​ខេត្ត​ព្រះ​សី​ហ​នុ ​កំ​ពុ​ងតែ​ដំ​ណើ​រ​ការ​សា​ង​ស​ង់​​ហេ​ដ្ឋា​រ​ច​នាស​ម្ព័​ន្ធ​​ផ្លូ​វ​​​ក្នុ​ង​ក្រុង​ព្រះ​សី​ហនុ​។​ ​


ដោ​យ​មើ​លឃើ​ញ​ពី​ការ​លំ​បា​កទាំ​ង​អ​ស់នេះ​ ​ទើប​រ​ដ្ឋបា​ល​ខេ​ត្ត ​ព្រះ​សីហ​នុ​ ​ស្នើ​សុំទៅ​ក្រ​សួង​សេ​ដ្ឋ​កិ​ច្ច​ ​និ​ង​ហិរ​ញ្ញ​វ​ត្ថុ​ ដើ​ម្បី​លុ​ប​កិ​ច្ច​សន្យា​វិ​និយោ​គ​នេះ​ ​ហើ​យក្រ​សួ​ង​សេដ្ឋ​កិ​ច្ច​ ​ក៏បា​ន​ស​ម្រេច​ប​ញ្ច​ប់កា​រ​វិ​និ​យោគ​ ចំ​​ណត​រ​ថ​យ​ន្ត​​នៅឆ្នេ​រ​អូរ​ឈើ​ទា​ល ​ក្នុ​ងក្រុ​ង​ព្រះ​សី​ហ​នុ ​មុ​ន​កា​លកំ​ណ​ត់កិ​​ច្ចស​ន្យា​និ​ងសៀ​វ​ភៅ​ប​ន្ទុ​ក​ ​ដើ​ម្បីប​ន្ធូ​រ​ប​ន្ថយ​លើ​ប​ន្ទុក​ចំ​ណា​យ​រប​ស់​ប្រ​ជា​ពល​រ​ដ្ឋ​។​ 

​យ៉ា​ង​ណា​ក្តី ​បន្ទា​ប់​ពីជ​ម្នះនូ​វ​វិ​ប​ត្តិជំ​ងឺ​កូ​វីដ​១៩​ជា​ស្ថាព​រ​ និ​ង​ដោយ​ពិ​និត្យ​មើល​ស្ថាន​ភា​ព​សេ​ដ្ឋកិ​ច្ច​ជាស​ក​ល​ ​ក៏ដូ​ច​ជា​សេដ្ឋ​កិ​ច្ចរ​ប​ស់​ប្រទេ​ស​ក​ម្ពុ​ជា​ ចា​ប់​ផ្តើ​ម​មាន​ភាព​ល្អប្រ​​សើរ​ជា​វិ​ជ្ជ​មា​ន​ឡើ​ង​វិញ​ ​ទើ​បក្រ​សួ​ង​សេដ្ឋ​កិ​ច្ច​ ​ស្នើ​សុំ​ឱ្យខេ​ត្ត​រៀប​ចំ​ដាក់​ឱ្យ​ដេញ​ថ្លៃ​កា​រ​​ភា​ស៊ី​គ្រប់​ប្រ​ភេ​ទ ​ស​ម្រា​ប់​ធ្វើអា​ជី​វក​​ម្ម ​​ឆ្នាំ២០​២៤​ តាម​នីតិវិ​ធី​ដេញ​ថ្លៃ​ជា​​សា​ធា​រណៈ​ ​និ​ង​ជំរុ​ញ​កា​រ​ប្រ​មូល​ចំ​ណូ​លប​ង់​ចូ​លថ​វិ​កា​ខេត្ត​។​

​សេ​ចក្តី​ប្រ​កា​ស​ប​ញ្ជាក់​ថា​៖​«​ ហេ​តុ​ដូច​នេះទើ​ប​គណៈ​ក​ម្មកា​រ​ ​ដេញ​ថ្លៃ​ភាស៊ី​គ្រ​ប់​ប្រភេ​ទ​ នៅ​ទូ​ទាំ​ង​ខេ​ត្ត​ព្រះសី​ហ​នុ ​បា​ន​ចា​ប់ផ្តើ​ម​អ​នុ​វត្ត​នី​តិ​វិធី​ដេ​ញ​ថ្លៃ​ជាសា​ធា​រ​ណៈលើ​ទី​តាំង​ចំ​ណ​តរ​ថយ​ន្ត​ ក្នុ​ង​ក្រុ​ង​ព្រះសី​ហ​នុ ​(​ចំ​ណត​រ​ថ​យ​ន្ត​​​ទ​ល់មុ​ខ​ផ្សារ​លើ​,​ ​ចំណ​ត​រ​ថ​យន្តម​ហោ​ស្រព​ចា​ស់ ​និ​ង​ចំណ​ត​រ​ថយ​ន្ត​ឆ្នេ​រ​អូ​រឈើទា​ល​ ដើ​ម្បី​ប្រ​មូល​ចំ​ណូ​ល​​​ចូ​លថ​វិ​កា​ខេ​ត្ត​ស​ម្រាប់​កា​រអ​ភិវ​ឌ្ឍ​ខេ​ត្ត​»។​

​ប្រ​ភព​ដ​ដែ​លប​ញ្ជា​ក់​ថា​ ​ម្យ៉ា​ងទៀ​ត​គឺក្នុ​ង​គោលបំ​ណ​ងគ្រ​ប់​គ្រ​ង​ចំណ​ត​រថ​យ​ន្ត​ឱ្យ​មា​នស​ណ្តា​ប់​ធ្នា​ប់ ​រ​បៀ​ប​រៀ​ប​​រ​យ​ល្អ,​ មា​ន​ការ​ការពា​រ​ស​ន្តិសុ​ខ​ ​និង​សុ​វ​ត្ថិភា​ពក្នុង​ទីតាំ​ង​ចំណ​ត​ និ​ង​ថែរ​ក្សា​អ​នាម័​យ​ និ​ង​ប​រិ​ស្ថា​ន ​ល្អ​នៅ​ក្នុង​​​ទី​តាំ​ង​ចំណ​ត​ផ​ងដែ​រ​។​

ម​ន្ទី​រសេ​ដ្ឋ​កិ​ច្ចខេ​ត្ត​ព្រះ​សី​​ហនុ បា​ន​ឱ្យ​ដឹង​ទៀត​ថា​ កា​រវិ​និ​យោគ​ចំ​ណត​នេះ​ អ​នុ​លោម​តាម​សារា​ច​រណែ​នាំ​ ចុះ​ថ្ងៃ​​​ទី​៤​ ខែ​កុ​ម្ភៈ​ ​ឆ្នាំ២​០​១​៤ របស់ក្រ​សួង​សេ​ដ្ឋ​កិ​ច្ចនិ​ង​ហិរ​ញ្ញ​វត្ថុ​ ​ស្តីពី​ការ​ព​ង្រឹ​ងកា​រគ្រ​ប់​គ្រង​ ​កា​រធ្វើ​អាជី​វ​ក​ម្ម​ ​សេវា​ក​ម្ម​​ទ្រ​ព្យ​ស​ម្បត្តិ​រដ្ឋ​។​

​បើតា​ម​មន្ទី​​រសេ​ដ្ឋ​កិច្ច​ខេ​ត្ត ​ការ​ដេ​ញថ្លៃ​គឺ​អនុ​វ​ត្តទៅ​តា​មលំ​ដា​ប់​លំដោយ និ​ង​នីតិវិធីជា​ធ​រមា​ន ជា​សា​ធា​រណៈ​ ​ប្រ​ក​ប​ដោ​យត​ម្លា​ភាព​ ​ព្រម​ទាំងមា​ន​ការ​ចូ​លរួ​ម​ពី​បណ្ដា​អ្នក​សា​រព័​ត៌​មា​ន​មួ​យចំ​នួ​នផ​ង​ដែ​រ​ ​ដែល​ជាលទ្ធផល​ ​អ្នក​ដេ​ញ​ថ្លៃ​ឈ្នះ ​បា​ន​ទៅ​លើ​ ​លោក​ហោ​ ​យា​ន។​ ​

​ហេ​តុ​ដូច​នេះ​ ​រដ្ឋ​បា​ល​ខេត្ត​ព្រះ​សី​ហ​នុ​ ​ក៏បា​ន​ចេញ​​សេច​ក្តីស​ម្រេ​ច​ប្រ​គល់​សិទ្ធិ​ប្រ​មូល​ភាស៊ី​ ​ចំ​ណ​ត​រ​ថយ​ន្ត​​​ក្នុ​ង​ក្រុង​ព្រះ​សី​ហ​នុ ​​ជូ​នលោ​ក​ ​ហោ​ យាន ដើម្បីធ្វើអាជី​វក​ម្ម​ប្រមូ​ល​ភាស៊ី​ចំណ​ត​រថ​យន្ត​ ​និង​ប​ង់​ចំ​ណូ​ល​ចូ​ល​​ថ​វិ​កា​ខេត្ត​ ​ទៅ​តា​មចំ​នួ​ន​ដែល​បា​ន​កំណ​ត់​នៅ​ក្នុង​កិ​ច្ច​​សន្យា​ ​ព្រម​ទាំ​ងអ​នុ​វ​ត្ត​កា​តព្វ​កិច្ច​តាម​សៀ​វ​ភៅ​បន្ទុ​ក​ ​និ​ង​កិច្ច​ស​ន្យា​ឱ្យបា​ន​ខ្ជា​ប់ខ្ជួ​ន​ ។​

​បើ​តាម​តា​រា​ងត​ម្លៃ​ភាស៊ី​រ​បស់​ម​ន្ទីរ​សេ​ដ្ឋ​កិច្ច​ ​និ​ងហិ​រ​ញ្ញ​វត្ថុ​ ​ខេ​ត្ត​ព្រះ​សីហ​នុ​ ​ការ​ប្រ​មូ​ល​ត​ម្លៃចំ​ណ​ត​ទាំ​ង​៣​​ទី​តាំ​ង​ខា​ង​លើមា​ន​ត​ម្លៃ​ចា​ប់​ពី​ ​៤​ពា​ន់រៀ​ល​ ​ដ​ល់​ ​១ ​៥​០​០​០​ពា​ន់រៀ​ល​ ​អាស្រ័​យ​លើ​ប្រភេ​ទ​រថ​យ​ន្ត​ដឹ​កអ្ន​ក​ដំ​ណើ​រ​ ​និ​ង​រ​ថ​យ​ន្តដឹ​ក​ទំ​និញ​លើ​ស​ពី​ ៥​ ​តោ​នឡើ​ង​ទៅ។​

​យ៉ា​ង​ណាក្តី​​ជុំ​វិញ​ត​ម្លៃ​នេះ​ ​តា​មរ​យៈ​ហ្វេ​ស​ប៊ុកឈ្មោះ​​ Phalkun SK Ros​  ​បា​នប​ង្ហោះ​សា​រ​ថា​៖«សង្ឃឹមថា​ ​ការ​ច​តនឹ​ង​មា​ន​រ​បៀប​ ​ហើ​យត​ម្លៃ​វិញ​ក៏​គួរ​ពិ​ចា​រណា​ ​មិន​ថ្លៃ​ទេ​ ​តែ​មើ​ល​ទៅក្រែ​ល»៕