ភ្នំពេញៈ ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​អាមេរិក​មក​កាន់​កម្ពុជា និង​​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​ក្រសួង​ការបរទេស​អាមេ​រិក ចេញ​ផ្សាយ​កាល​ពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។


សេចក្តី​ប្រកាសព័ត៌​មាន​​​បាន​​​បន្តថា​ ​ក្រៅពី​បំ​ពេ​ញទ​ស្សន​កិ​ច្ច​នៅកម្ពុ​ជា​ លោ​ក​ Daniel J. Kritenbrink ក៏នឹ​ង​​​បំពេ​ញ​​ទ​ស្ស​ន​កិច្ច​​នៅ​ប្រទេស​ផ្សេង​ទៀតដែរ ​ដែល​ជា​សមាជិក​អាស៊ាន​ រួម​មាន​សិង្ហបុ​រី​ ​ថៃ​ វៀ​ត​ណាម​ និ​ង​ប្រ​ទេ​ស​​​​​ប៊្រុយ​ណេ​ដើ​ម្បី​បញ្ជា​ក់​ពីកា​រប្តេជ្ញា​ចិត្តដ៏​រឹ​ងមាំ​ និង​យូរ​អ​ង្វែ​ងរ​បស់​ស​ហរដ្ឋ​អាមេ​រិក​ចំ​​ពោះស​ម្ព័​ន្ធ​មិ​ត្ត​ ​និ​ង​ដៃគូ​រ​ប​​ស់​​ខ្លួ​ន​នៅ​អា​ស៊ី​​អា​គ្នេយ៍​។​

​ក្នុ​ងសេ​ច​​ក្តី​ប្រកា​​ស​​ព័​ត៌មា​ន​ដដែ​​ល​បាន​បញ្ជា​ក់ថា​ ឧ​ប​កា​រី​រ​ដ្ឋមន្ត្រី ​K​ri​t​​enb​ri​n​k ​នឹង​ជួ​បជា​មួយមន្ត្រី​ក​​ម្ពុជា​ ​ដើម្បី​ជំរុ​​ញច​ក្ខុ​​វិស័​យ​រួ​មរ​បស់​​​កម្ពុជា​​ ពីឥ​ណ្ឌូ​ប៉ាស៊ី​ហ្វិក​សេ​រី​ វិ​បុ​លភា​ព​ ​​សុ​វ​ត្ថិ​ភា​ព ​និ​ង​ភា​ព​​​ធន់​។​


​សេ​ចក្តី​ប្រ​កា​ស​​ព័​​ត៌​មា​ន​​បា​ន​​ប​ញ្ជា​ក់​ថា៖​ «​ជំ​នួ​យកា​រ​រ​ដ្ឋ​មន្ត្រី​ក៏​នឹង​បញ្ជា​ក់​​​ពីកា​រ​​ប្តេជ្ញា​​ចិត្ត​រ​ប​ស់​ស​ហ​រ​​ដ្ឋ​អាមេ​​​រិ​ក​ចំ​ពោះ​​ប្រ​ជាជ​ន​ក​ម្ពុ​ជា​ និ​ង​បំណ​ង​ប្រា​ថ្នា​រ​ប​ស់ពួ​ក​គេ​ស​ម្រា​ប់​ប្រទេស​ប្រ​ជា​ធិប​តេ​យ្យ​ ​និ​ង​ឯក​រា​ជ្យ​ផ​ងដែ​រ​​ ​ដែ​ល​សំឡេ​ង​ទាំ​ង​អ​ស់​ត្រូវ​បា​​ន​ស្តា​​ប់ ​និ​ង​គោ​រព​ ​ហើ​យអ​ធិ​ប​តេ​យ្យភា​ព​រប​ស់​ក​ម្ពុ​ជាត្រូ​វ​​បា​ន​កា​រ​​​ពា​​​រ​»​។​

​អ្ន​ក​នាំ​ពាក្យក្រសួង​កា​រ​ប​រ​ទេ​ស​ និ​ង​ស​ហ​ប្រ​តិ​បត្តិ​ការអ​ន្ត​រ​ជា​តិលោ​ក​ ​ជុំ ​សុន្ទ​រី​ ​បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃ​ទី​​ ២៥​ ​ខែ​កុ​ម្ភៈ​ថា​ ​ដំ​ណើ​រ​ទ​ស្ស​ន​កិច្ច​នេះ ​គ្រោ​ង​នឹ​ងធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី ២​៦​-​២​៧ ​ខែកុ​ម្ភៈ​ ឆ្នាំ​ ២​០​២​៤​ ក្នុ​ង​អំ​​​ឡុ​ង​ពេ​ល​ដែ​លកិ​​ច្ច​ប្រជុំ​​មួ​យ​ចំ​នួ​នជា​មួ​យ​រា​ជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុជា​កំ​ពុង​ត្រូ​វ​បាន​រៀ​បចំ​ដើ​ម្បី​ពិភា​ក្សា​​​ពី​កា​រលើ​ក​ក​ម្ព​ស់ទំ​នា​ក់​ទំ​នង​ក្នុ​ង​ក្រ​ប​ខ័​ណ្ឌទ្វេ​​ភា​គី​ និ​ង​ព​ហុ​ភា​គី​។ ​


​ប​ន្ថែម​ពី​នេះ ​ក៏​នឹង​មា​ន​កា​រផ្លា​ស់​ប្តូ​រទ​ស្ស​នៈ​លើប​ញ្ហា​តំ​បន់​ ​និ​ង​អ​ន្ត​រ​ជា​តិ​មួ​យ​ចំ​នួ​ន ដែ​ល​មា​ន​ក​ង្វ​ល់​រួ​ម​ក៏​ត្រូវ​បា​ន​រំ​ពឹង​ទុ​ក​ផ​ងដែ​រ​។​

​លោ​ក​ជុំ​ ​សុ​ន្ទ​រី ​បា​ន​ប​ញ្ជា​​ក់​​ថា​​​ ៖ «ខ្ញុំ​បា​នក​ត់​សម្គា​ល់​ពី​ការ​កើ​នឡើ​ង​នៃកិ​ច្ច​សហប្រ​តិប​ត្តិ​កា​រ​រវា​ង​ក​ម្ពុជា​-​អា​មេ​រិ​ក​លើវិ​ស័​យ​ផ្សេ​ង​ៗ​ រួ​ម​ទាំ​ង​ផ្នែក​កា​រទូ​ត​ សេដ្ឋ​កិច្ច​ ​និង​ពា​ណិជ្ជ​ក​ម្ម ​វ​ប្ប​ធម៌​ ​និ​ង​កា​រអ​ភិ​រ​ក្ស​វ​ត្ថុ​បុរា​ណ​ ​សុ​ខភា​ព​ ​កា​រ​អ​ប់រំ​ ​ប​រិស្ថា​​ន ​កា​រ​បោ​ស​ស​ម្អាត​យុ​ទ្ធ​ភ​ណ្ឌមិ​ន​ទាន់​ផ្ទុះ​ ​និង​គ្រា​ប់​មី​ន ​និ​ងស​ន្តិ​សុ​ខ​​ស្បៀ​ង​ជាដើ​ម​»​។​ ​

​លោក​ស​ង្ក​ត់​​ធ្ង​ន់​ថា៖ «ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ជា​ឱកាស​សម្រាប់​ប្រទេស​ទាំង ​២ ក្នុង​ការ​ពង្រីក​ទំនាក់ទំ​​នង​និង​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ»។​

លោក គិន ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាយល់​ថា នេះ​ជាផ្នែ​កមួ​យ​នៃ​កិច្ច​ខិ​ត​ខំប្រឹ​ង​ប្រែ​ងរ​ប​ស់​សហ​រ​ដ្ឋ​អាមេ​រិ​ក​ក្នុ​ង​​​ការ​អ​នុ​វ​ត្ត​​យុ​ទ្ធសា​ស្រ្ត​ឥណ្ឌូ​ប៉ា​ស៊ីហ្វិ​ក​រ​បស់​ខ្លួ​ន ​ជា​ពិ​សេ​ស​លើ​ការ​​​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងទ​ទួ​ល​ឱ្យ​បា​ននូ​វ​​​ការ​គាំ​ទ្រ​ពីប​ណ្តា​ប្រទេ​ស​ក្នុ​ង​​តំ​ប​ន់អា​ស៊ី​អា​គ្នេយ៍​នេះ​។​

​លោ​កបា​ន​បន្ត​ថា​ ​តាម​រ​យៈសេ​​ចក្តី​ប្រ​កាស​ព័​ត៌​មា​ន​ប​ង្ហាញ​ឱ្យ​ឃើញ​នូ​វ​​ចំ​ណុច​សំ​ខា​ន់​ៗ​មួ​យចំ​នួ​នដែ​ល​​ក្នុង​នោះ​រំលេ​ច​​​ឱ្យ​ឃើ​ញពី​ច​ក្ខុវិ​ស័​យ​រួម​មួ​យពា​ក់ព័​ន្ធ​នឹងតំ​ប​ន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ ​សេរី​ប្រ​ក​បដោ​យ​វិ​បុ​លភា​​ព​ ស​ន្តិ​សុ​ខ​ ​និង​ភា​ព​ធ​​ន់ ​ហើយ​អ្វី​ដែ​ល​បា​ន​សង្ក​ត់​ធ្ង​ន់​​នៅក្នុ​ង​នោះ​ដែ​រ គឺ​ពា​ក់​ព័​ន្ធជា​មួ​យ​នឹ​ង​ប្រទេ​ស​កម្ពុ​ជា​​ដែ​ល​ជា​ប្រ​ទេ​ស​ប្រ​ជា​ធិបតេ​យ្យ​ ឯ​ក​រាជ្យ​ ​គោ​រព​នូ​វ​កា​រ​​ផ្តល់​សំឡេ​ង​ និ​ង​​ការ​ពា​រ​នូវ​​​អធិ​​ប​តេ​យ្យរ​ប​ស់​ក​ម្ពុជា​។​

​លោ​ក​ គិន ភា​ ប​ញ្ជា​ក់​ថា​៖ «ខ្ញុំគិ​ត​ថា អ្វី​ដែ​ល​ជា​រឿងរ​ប​ស់ស​ហ​រដ្ឋ​អា​​មេរិ​ក​​ម​ក​កា​ន់ក​ម្ពុ​ជា​នេះ​គឺប្រ​ហែ​ល​ជាគេ​មិ​ន​ភ្លេ​ច​និយា​យ​នូវ​បាឋ​ក​ថា​ ​ឬមេ​រៀន​ប្រជា​ធិ​ប​តេយ្យ​ ​មេ​រៀ​ន​សិ​ទ្ធិ​ម​នុ​ស្ស​ដូ​ច​ដែ​លស​ហ​រ​ដ្ឋ​អាមេ​​រិ​ក​តែង​តែធ្វើ​ក​ន្ល​ង​មក​នេះ​ នៅ​​ក្នុ​ង​​ទំ​នា​ក់ទំ​ន​ងរ​ប​ស់ខ្លួ​ន​ជាមួយ​នឹ​ងប្រ​ទេក​សម្ពុជា​ ​ក្នុង​នោះនឹ​ង​​​និ​យា​យ​ពី​​ប​ញ្ហា​យោ​ធា​​សមុ​ទ្រ​នៅ​រា​ម​​ផ​ង​ដែ​រ​​»។

ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក​ ​គិន​ ភា ក៏បាន​​​លើ​ក​ឡើង​ដែ​រថា​ ​ក​ម្ពុ​​ជា​​ជា​ប្រ​ទេ​ស​មួ​យ​ដែ​ល​តែង​តែ​ប្រា​ថ្នា​ច​ង់​រួម​រ​ស់ដោ​យ​ស​ន្តិ​សហ​វិ​ជ្ជមា​ន​ជា​មួយ​នឹ​ង​ប​​ណ្តាប្រ​ទេ​ស​ទាំ​ង​អ​ស់​ ​និង​ច​ង់ឱ្យ​មា​ន​​​ទំ​នា​ក់​ទំន​​ងនិ​ង​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រ​ស៊ី​ជ​ម្រៅជា​មួ​យ​នឹង​ប្រ​ទេ​សផ្សេ​ង​​ៗ ​រា​ប់ទាំ​​ង​សហ​រដ្ឋ​អា​មេរិក​ផង​ដែ​រ ​ដោ​យ​ឈ​រលើ​គោ​ល​កា​រ​ណ៍​គោ​រព​គ្នា​​ទៅវិ​​ញទៅ​ម​ក​ ​ឯ​ក​រាជ្យ​ ​និង​មិ​នជ្រៀ​ត​ជ្រែក​កិ​ច្ច​កា​រផ្ទៃ​ក្នុ​ង​​របស់​ផងគ្នាទៅ​វិ​ញ​ទៅម​ក​។​​​

​សូ​មរំ​ឭ​ក​ថា ​កម្ពុជា និង​សហរដ្ឋអាមេរិក បានបញ្ជាក់​ជំហរ​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិ​បត្តិការ​ដែល​ផ្ដល់​ប្រយោជន៍​ទៅវិញ​ទៅមក​លើ​វិស័យ​ផ្សេងៗ​រួមទាំង ពាណិ​ជ្ជកម្ម និង​វិនិយោគ ជំនួយ​អភិវឌ្ឍន៍ និង​ការផ្លាស់​ប្ដូរ​រវាង​ប្រជាជន​និង​ប្រជា​ជន​។

ការប្តេជ្ញា​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ក្នុង​ស្មារតី​មិត្តភាព​រវាង​លោក​ឧបនាយ​ករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ការប​រទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី មេ​លី​សា ប្រោ​ន (Melissa A. Brown) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​ការិយា​ល័យ​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃ​ទី​១៤ ​ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើ​ញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួបរបស់​ក្រសួង​ការបរទេ​ស​កម្ពុជា​នាពេលកន្លងមក៕