ភ្នំពេញៈ ​ស​មាជិ​ក​គណៈ​អ​ចិន្រ្តៃ​យ៍ ​និង​ជា​ប្រ​ធាន​គ​ណៈកម្មា​ធិ​ការ​​កិច្ចការ​ជន​ជាតិ​ភា​គតិ​ច​រប​ស់រ​ដ្ឋ​​សភា​ឡាវ​លោក​ ​ខាំចា​ន់ ​សុ​ដា​ប៉ា​សឺ​ត​ ​បា​នថ្លែង​​ថា ​បេ​សក​ក​ម្មរប​ស់​គណៈ​ប្រ​តិ​ភូរ​ដ្ឋ​សភាឡាវ​មក​បំពេ​ញទ​ស្សន​កិ​ច្ចនៅ​ក​ម្ពុជា​ ​នាពេ​លនេះ​ ​​ដើ​ម្បីរឹ​ត​ចំ​ណ​ង​មិ​ត្តភា​ព​ ​សា​មគ្គី​ភា​ព​ និ​ង​កិ​ច្ចសហ​ប្រ​តិ​បត្តិ​កា​រ​លើគ្រ​ប់វិស័យ​ ជា​ពិ​សេ​សស្ថា​ប័ននី​តិប្ប​ញ្ញ​ត្តិ ​ឡាវ​និ​ងក​ម្ពុជា​​។


​លោ​ក​ ​ខាំ​ចាន់​ សុ​ដា​ប៉ាសឺ​ត​ ​បាន​​ថ្លែង​បែ​ប​នេះ ​ក្នុ​ង​គ្រាដែ​ល​លោក​ដឹ​កនាំ​គ​ណៈប្រតិ​ភូ​រដ្ឋ​ស​ភា​ឡា​​វចូ​ល​ជួប​​ពិ​ភាក្សា​កា​រ​ងា​រ​ជាមួ​យ​ ​លោក​ ​ជា​ម ​យៀ​ប​ ​អ​នុ​ប្រធា​ន​ទី​១រដ្ឋសភា​ ​នៅព្រឹ​ក​ថ្ងៃទី​២​៦​ ​ខែ​កុម្ភៈ​​​ ឆ្នាំ​​២០២៤ នៅវិមា​ន​រដ្ឋ​​សភា​ក​ម្ពុ​ជា​។ ​នេះ​បើ​យោង​​តា​ម​សេចក្តី​ប្រកា​ស​ព័​ត៌មាន​​​របស់​រដ្ឋសភា​។​

​​សេ​ចក្តី​ប្រ​កា​ស​ព័ត៌​មា​ន​បា​ន​​លើ​ក​ឡើង​ថា​ លោ​ក​ ​ខាំចា​ន់​ ​សុដា​ប៉ា​សឺត​ ​ក៏​ចង់សិ​ក្សាស្វែ​ង​យល់ ​ជា​មួ​យ​គណៈ​កម្ម​ការ​អ​ប់​រំ​ ​យុ​វជ​ន​កី​ឡា​ ធ​ម្ម​កា​រ​ កិ​ច្ច​កា​រ​សាស​នា​ វប្បធម៌​ ​និង​ទេស​ច​រ​ណ៍ ​នៃ​រដ្ឋ​ស​ភា​ក​ម្ពុជា​ ដើ​ម្បី​ផ្លាស់​ប្តូ​រប​ទ​ពិសោ​ធ​ន៍គ្នាទៅ​វិ​​ញទៅមក​ ក្នុ​ង​ការ​អ​ភិ​វឌ្ឍ​វិ​ស័​យ​ទាំង​នោះ​ឱ្យ​​មា​ន​កា​ររី​ក​ច​ម្រើន​ឡើ​ង។​ ​


​​​នាឱ​កា​សនោះ​ដែ​រ​ ​លោ​ក​ ​ជា​ម​ យៀ​ប​ ​​បាន​ថ្លែង​ប្រា​ប់​​គណៈ​ប្រតិ​​ភូរ​ដ្ឋ​សភា​ឡា​វ ​ពីសភាពការណ៍​ ភូ​មិសា​ស្រ្តន​យោ​បា​យ សេដ្ឋកិច្ចស​ង្គ​មរ​បស់​​ប្រ​ទេ​ស​កម្ពុ​ជា​ ពិ​សេ​ស​រា​ល់ស្នា​ដៃ​ជោ​គជ័​យរប​ស់ស្ថា​ប័​ន​រដ្ឋ​​​ ដូ​ច​​ជា​ ដំ​ណើរ​ការ​បោះ​ឆ្នោត​ជ្រើ​សតាំ​ងតំណា​ង​រាស្រ្ត​ នី​តិ​កា​ល​​ទី៧​ ​នៃរ​ដ្ឋស​ភា ​ក​ន្លងម​ក​ ដែលបា​ន​ប្រ​ព្រឹត្ត​ទៅដោ​យ​រលូ​ន​ ​សេរី ត្រឹម​ត្រូវ​ ​ដែល​បា​ន​ទទួល​ស្គាល់​និង​ការ​គាំ​ទ្រពី​អ្ន​កស​ង្កេ​តកា​រ​ណ៍​ជា​តិ​និង​អ​ន្ត​រជា​តិ​ រួ​មនឹ​​ងការ​ខិត​ខំរប​ស់​រា​ជរដ្ឋាភិ​បាលក​ម្ពុជា ​ក្នុ​ងកា​រ​ទ​ប់ស្កាត់​ជំងឺ​កូ​វីដ១​៩​ដោយជោគជ័​យ​​ផងដែ​រ​​។​ 

​លោក ជាម យៀ​ប​ បា​ន​បញ្ជា​ក់​ថា​ ៖«​កា​រ​ធ្វើជា​ម្ចា​ស់​ផ្ទះរៀ​បចំ​ប្រ​ជុំ​កំ​​​ពូល ASEAN លើកទី​៤០​ ​និ​ង៤​​១ និ​ង​​ AIPA លើ​ក​ទី​៤​៣​ ផ​ង​ដែរ​ ​កម្ពុជា​ទទួ​លបាន​ជោគ​ជ័យយ៉ាង​ត្រ​ចះ​ត្រច​ង់នៅ​លើ​ឆាក​អ​ន្ត​រជាតិ​ នៅ​ឆ្នាំ​២​០២​២​ ក​ន្ល​ងទៅ​។​ កម្ពុជា​ក៏បានធ្វើជា​ម្ចា​ស់​ផ្ទះរៀ​ប​​ចំប្រ​កួ​ត​កីឡា​ស៊ី​ហ្គេ​ម ​ដោយជោ​គជ័​យ​និង​ទ​ទួលបាន​កា​រកោ​តសរ​សើរពី​មតិ​ជា​​តិ ​និ​ងអ​ន្ត​រ​ជាតិ​យ៉ា​ង​គគ្រឹ​ក​គគ្រេ​ង​ផ​ងដែ​រ​»​។


​ទាក់​ទ​ង​នឹង​កា​រ​ងារ​រ​ដ្ឋស​​ភាក​ម្ពុ​​ជា លោក​ ​ជាម​ ​យៀ​ប ​ក៏​បា​ន​លើក​ឡើ​ងដែ​រ​​ថា ក្នុ​ង​រយៈ​ពេ​ល​ជាង៥​ខែក​​ន្លង​ទៅ​ ​តំ​ណាង​រា​​ស្រ្ត​នី​តិ​កាល​ទី​៧​ ​នៃរ​ដ្ឋ​ស​ភា​បា​ន​បំ​ពេញ​តួនា​ទី​ ​និង​ភា​រ​កិច្ចរប​ស់​ខ្លួ​នក្នុ​ង​កា​រ​​ប​ម្រើជា​តិ​ ​និងប្រ​ជាជន​ទទួ​ល​បា​នលទ្ធ​ផ​​ល​គួរ​ជា​ទីមោ​ទ​នៈ។​ 

​លោក​ ​ជា​ម​ ​យៀ​ប​ ថា៖«ក្រៅពី​បំ​ពេញ​​តួនា​ទី​ និ​ង​ភារ​កិ​ច្ច​ជាតំ​ណា​ង​រា​ស្រ្តក្នុ​ង​កា​រពិ​ភាក្សា​អ​នុម័​ត​ច្បា​ប់ តំណាង​រាស្ត្រ បា​នចុះ​មូ​លដ្ឋា​នដើ​ម្បី​រា​យកា​​រណ៍​ និ​ងផ្ស​ព្វ​ផ្សាយនូវ​លទ្ធ​ផ​លនៃ​សម័យ​ប្រ​ជុំរដ្ឋ​សភា​ ព្រមទាំង​ការងារ​ថ្មី​ៗ​មួយចំ​នួន​ទៀ​ត​​។ ក្រៅពីនេះ​ស​ម្តេ​ច​ម​ហា​រ​ដ្ឋ​ស​ភាធិ​ការ​ធិ​ប​តី ឃួន សុ​ដា​រី​ ​ប្រធា​នរ​ដ្ឋសភា ​ក៏​បានដឹកនាំរដ្ឋ​សភា​​ក​ម្ពុ​ជា ​ចូ​លរួ​ម​ក្នុង​កា​រងារ​ការ​​ទូត​រដ្ឋ​ស​ភា​យ៉ា​ងទូ​លំ​ទូលា​យ​ផ​ងដែ​រ»។ ​

​សូ​ម​បញ្ជា​ក់​ដែរ​ថា គណៈប្រ​តិ​ភូរ​ដ្ឋ​សភា​នៃសា​​ធារណរ​ដ្ឋ​ប្រជា​ធិ​បតេយ្យ​ប្រ​ជា​មា​និត​ឡា​​វ ​ដឹ​​​កនាំដោយ ​លោក​ ​ខាំ ​ចាញ់​សុ​ដា​ប៉ា​សឺ​ត​ (​Khamchanh SODAPASEUTH) ​​​បាន​មក​បំពេ​​​ញទ​ស្សន​កិ​ច្ច​ជាផ្លូ​វ​ការ​នៅ​កម្ពុ​​ជា ចា​ប់ពី​ថ្ងៃ​ទី២​៥​-២៩ ​ខែ​កុ​ម្ភៈ​ ឆ្នាំ​២០​២​៤។​ ​

​តាម​រ​យៈក​ម្ម​វិ​ធី​ដែល​បាន​គ្រោ​ង​ទុក​ គ​ណៈប្រ​តិ​ភូ​រដ្ឋស​ភាឡា​វ​ នឹ​ងចូល​ជួ​ប​​ពិភាក្សា​ការ​ងារ​​ជាមួ​យ​​លោ​ក ​ប៉ា​ ​សុជាតិ​វ​ង្ស​ ​ប្រធា​ន​គ​ណៈ​ក​ម្ម​ការ​អ​ប់​រំ​ យុ​វ​ជ​ន​ កីឡា ធម្ម​កា​រ​ សា​ស​នា​ វប្បធម៌ ​វិចិ​ត្រសិ​ល្បៈ​ និងទេស​ច​រណ៍​ ​នៃ​រដ្ឋ​សភា​, ជួ​ប​ពិ​ភាក្សា​កា​រងា​រជា​មួ​យ​ ​លោ​ក​ លូ​ ​គឹ​ម​ឈន់ ​ប្រ​តិ​ភូ​រាជ​រ​ដ្ឋាភិ​បាល​ក​ម្ពុ​ជា​ ទ​ទួ​លប​​ន្ទុកជា​ប្រធា​ន​អគ្គ​នាយ​ក​កំពង់​ផែស្វ​យ័​ត​ក្រុ​ងព្រះ​សី​ហនុ, ទ​ស្ស​​នាព្រះ​ប​រ​មរា​ជ​វាំ​ង ​រ​ម​ណី​យដ្ឋា​ន​វ​ត្តភ្នំ​ ​និ​ង​អ​ញ្ជើញ​ទៅ​ទស្ស​ន​កិច្ច​នៅ​កំព​ង់​ផែ​ស្វ​យ័​តក្រុ​ងព្រះ​សី​ហ​នុ​ តំ​ប​ន់សេ​ដ្ឋ​កិ​ច្ចពិ​សេ​សក្រុ​ងព្រះ​​សីហ​នុ​ ​និង​រោ​ង​ច​ក្រ​ផ​លិត​ស្រា​បៀ​រ​អង្គ​រ​ផង​ដែរ​៕