​ភ្នំពេញៈ ក្រុម​កា​រងា​រ​ក្រសួង​កសិកម្ម​ ​នឹ​ង​ដា​ក់សំ​ណើ​ជូ​ន​ប្រ​ធា​នក្រុ​ម​ប្រឹ​ក្សាគោ​ល​ន​យោបា​យ​សេ​ដ្ឋ​កិ​ច្ច​ និង​ហិ​រ​ញ្ញ​វ​ត្ថុ ​ដើ​ម្បី​ចាត់​វិ​ធា​នការ​ចាំបា​ច់​ ​និ​ងស​ម​ស្រ​ប ​ក្នុ​ង​ការ​ធា​នា​រ​ក្សា​តម្លៃ​​ស្រូវ​ ​និ​ង​ធា​នាស​ន្តិ​សុ​ខស្បៀ​ង​ បន្ទាប់​ពី​​​មាន​ការ​ត្អូញត្អែរ​ពីតម្លៃ​ស្រូវធ្លាក់​ថ្លៃ​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។​


ការសម្រេច​ដាក់សំណើនេះ បានធ្វើឡើង​នៅក្នុងកិច្ច​ប្រជុំ​​ ក្រុម​កា​រងា​រ​ច​ម្រុះសម្រ​ប​សម្រួ​ល​ថ្លៃ​​កសិផល ​ដែល​ដឹកនាំ​ដោយ​លោក យ៉ង សាំងកុមារ រដ្ឋលេ​​ខាធិ​ការ ក្រសួង​​កសិ​ក​ម្ម​ រុ​ក្ខា​ប្រ​មា​ញ់​ និង​​នេ​សាទ កាលពីថ្ងៃទី ​២៦​​ ខែកុម្ភៈ។ នេះ​បើយោង​តាមហ្វេសប៊ុក​ក្រ​សួង​កសិកម្ម​​ ចុះ​ផ្សាយ​នៅព្រឹកថ្ងៃទី២៧កុម្ភៈ។​

កិច្ច​ប្រ​ជុំបា​ន​ពិ​ភាក្សា​ដោយ​ផ្ដោត​ទៅលើ​​ការ​វាយត​ម្លៃ​ស្ថានភាព​នៃពាណិ​ជ្ជក​ម្ម​ស្រូវ​​អ​ង្ក​រ ​នៅ​ចំ​ពោះមុ​ខ​នៃ​កា​រ​ធ្លា​ក់​ថ្លៃ​ស្រូ​វ​ និ​ង​សន្តិ​សុខស្បៀង។ 


ជាមួ​យ​គ្នានោះដែរ​ ​ក្រុមកា​រងារ​នៃកិច្ចប្រជុំបាន​ពិ​និត្យ​មើ​ល​ពី​ចរ​ន្ត​នៃ​ការ​ប្រ​មូ​ល​ទិ​ញ​​ស្រូវ​រប​ស់​រោ​ងម៉ាស៊ីន​ក្នុ​ង​ស្រុ​ក​ លំហូរ​ស្រូ​វនាំ​ចេ​ញទៅ​ប្រ​ទេស​វៀ​ត​ណា​ម ​និ​ង​បច្ចុ​ប្ប​ន្ន​ភា​ពនៃការ​ប្រមូ​ល​ផ​ល​ ព្រ​ម​ទាំង​កា​រ​វាយ​ត​ម្លៃលើ​ផ​លិ​តក​ម្ម​នៅ​ចុង​រ​ដូវ​ប្រាំ​ង​ ​និ​ង​ដើម​រ​ដូ​វ​វ​ស្សា។​

​បន្ទាប់​ពីកិច្ច​ប្រជុំ​នេះ លោក យ៉ង សាំងកុមារ បាន​សរសេរ​បង្ហោះ​នៅលើហ្វេសប៊ុក​របស់​លោកថា លោក​បាន​ប​ន្ត​ដឹ​កនាំ​កា​រ​ប្រ​ជុំ​ក្រុ​ម​កា​រ​ងារ​ច​ម្រុះ​ច្រ​វ៉ា​ក់​ត​ម្លៃក​សិ​ផល​ ដោ​យ​ផ្តោ​តលើ​កា​រ​រក្សា​ស្ថេរ​ភា​ពថ្លៃ​ស្រូវ​ និងសន្តិសុ​ខស្បៀ​ង​។​


លោក​បានឱ្យ​ដឹង​ថា៖« ក្នុ​ង​រ​យៈពេ​ល ​៣ ​ថ្ងៃ​នេះ យើ​ង​បា​នស​ហ​កា​រ​គ្នា​ល្អ​ជា​មួ​យរោ​ង​ម៉ាស៊ី​ន​កិ​​ន​ស្រូ​វ​មួ​យ​ចំនួ​ន​ក្នុ​ង​កា​រ​ប្រមូ​ល​ទិ​ញ​ស្រូ​វ​ក្នុ​ង​ត​ម្លៃ​សម​រ​ម្យ ​និ​ង​ប្រ​ក​បដោ​យ​ត​ម្លា​ភាព ​ដែ​ល​ធ្វើឱ្យ​ត​ម្លៃ​ស្រូ​វ​មាន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​ញ​បើ​ធៀ​ប​ទៅ​ដើ​ម​ស​ប្តា​ហ៍មុ​ន​»។​

​លោក យ៉ង សាំងកុមារ ​ដែល​ជា​ប្រធា​ន​ក្រុ​មកា​រងា​រ​ចម្រុះ​​​នេះបានថ្លែងថា លោក​នឹ​ង​ខំប​ន្ត​ធ្វើ​ការ​ជា​មួយ​រោ​ង​ម៉ា​ស៊ី​នកិ​ន​ស្រូ​វ​និង​អ្នក​ពា​ក់​ព័ន្ធ​ដើម្បី​រ​ក្សា​ស្ថេរ​ភា​ពថ្លៃ​ស្រូ​វ​ក្នុង​ក​ម្រិ​ត​សម​រ​ម្យ​មួយ​​ជូ​ន​ប្រជា​ក​សិ​ក​រនិ​ង​​រក្សា​ស​ន្តិសុ​ខ​ស្បៀ​ង​ជូន​ស​ង្គ​មជា​តិ​ទាំ​ង​មូ​​ល៕​​​​​