ភ្នំពេញៈ លោក​នាយ​​ករ​ដ្ឋ​ម​ន្ត្រី ​ហ៊ុន​ ម៉ា​ណែ​ត ​បា​នប្រ​កា​សកំ​ណត់​យកថ្ងៃទី​ ២៧​ ខែ​កុម្ភៈ​ ​ឆ្នាំ២០២​៤ ​ជាថ្ងៃ​កា​ន់ទុក្ខ «ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហាស​ង្ឃ​រាជា​ធិប​តីកិ​ត្តិ​ឧទ្ទេ​ស​ប​ណ្ឌិត ទេព វង្ស សម្តេ​ច​ព្រះ​មហា​ស​ង្ឃរាជ​ ដើ​ម្បី​ជាកា​រ​ដឹង​គុ​ណដ​​​ល់​ស​ម្តេច​ដែ​ល​មា​នគុ​ណ​បំណា​ច់​យ៉ា​ងធំ​ធេ​ង​ចំពោះ​ ​ជាតិ​ ​សាស​នា​ ព្រះ​ម​ហាក្ស​ត្រ​ ​ជាពិ​សេ​ស​សម្តេ​ច​បាន​ធ្វើ​ពលិ​ក​ម្មដ៏ខ្ព​ង់​​ខ្ព​ស់​ក្នុង​ការ​ទ្រ​ទ្រង់​ពុ​ទ្ធ​ប្បញ្ញ​ត្តិ ​និ​ង​លើ​កក​ម្ព​​ស់​ព្រះពុ​ទ្ធសា​ស​នានៅ​ក​ម្ពុជា​»។​


កា​រ​កំណ​​ត់នេះ​​ធ្វើង​ឡើ​ង​ប​ន្ទា​ប់​ពី​«ស​ម្តេច​ព្រះ​អ​គ្គម​ហាស​ង្ឃ​រាជា​ធិប​តីកិ​ត្តិឧ​ទ្ទេសប​ណ្ឌិ​ត​ ទេព វ​ង្ស​ ​សម្តេ​ច​ព្រះ​មហា​ស​​​ង្ឃ​រា​ជ​នៃ​ព្រះរា​ជា​ណា​ចក្រ​ក​ម្ពុ​​ជា​»បានយា​ង​ចូល​ទិ​វង្គ​ត​ ​នៅវ​ត្តឧ​ណ្ណា​លោ​ម ​នាថ្ងៃ​​​ទី ២​៦​ ខែកុ​ម្ភៈ ​ឆ្នាំ ២​០២​៤ ​វេ​លាម៉ោ​ង ​៥​:៤​០ ​នាទី​ល្ងា​ច​ ​ដោ​យ​ព្រះជ​រា​ពាធ​ ​ក្នុ​ង​ព្រះជ​ន្ម​ ៩​៣ ព្រះ​វ​ស្សា។

​យោ​ង​តា​ម​​សា​រា​ច​រ​ណែនាំ​ស្តី​ពី​ កា​រ​ចូ​ល​រួម​គោរព​«ព្រះ​វិញ្ញា​ណ​ក្ខន្ធព្រះស​ព​ ​សម្តេ​ច​ព្រះអ​គ្គ​មហាស​ង្ឃ​រាជា​ធិ​បតី​កិ​ត្តិ​ឧទ្ទេ​ស​​បណ្ឌិ​ត​ ​ទេ​ព ​វ​ង្ស» ​កាល​ពី​ថ្ងៃទី ២៦ ខែកុ​ម្ភៈ លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី​ បាន​ណែនាំ​ឱ្យយ​ក​ថ្ងៃទី​ ២​៧ ​ខែកុ​ម្ភៈ ​ឆ្នាំ ​២​០២​៤​ ​ជា​ថ្ងៃ​កា​ន់​ទុ​ក្ខ​ជាផ្លូ​វ​ការ​។ 


លោក​បញ្ជាក់​ថា​៖ «គ្រប់​ក្រ​សួង​ ​ស្ថាប័​ន​ សា​លារៀ​ន​ ​ម​ន្ទីរ​ពេ​ទ្យរបស់​រ​ដ្ឋ​ ឯក​ជ​នទាំង​អ​ស់​ និ​ង​មន្ត្រី​រា​ជ​ការ​ ​ក​ង​ក​​​ម្លាំ​ង​ប្រដា​ប់​អា​វុ​ធ​គ្រប់​ប្រ​ភេ​ទ​ គ្រ​ប់ទី​វ​ត្តអា​រា​ម​ ព្រម​​ទាំង​ប្រ​ជា​ជ​នទូ​ទាំ​ង​ប្រទេ​ស​ ​ត្រូ​វប​ង្ហូ​ត​ទង់​ជាតិត្រឹ​មពា​ក់​ក​ណ្តាល​នៃ​ដ​ង​ទ​ង់ជា​តិ​ ​នៅ​ថ្ងៃទី​២​៧​ ​ខែកុម្ភៈ​ ហើយគ្រ​ប់​ស្ថានី​យ​វិទ្យុ​ ​និងទូ​រ​ទ​ស្សន៍ជា​តិ​ ​និង​​ឯក​ជ​នទាំ​ង​អស់​ ត្រូវផ្អាកកា​រ​ស​ម្តែង​ និ​​​ង​ចាក់​​ផ្សាយ​នូ​វ​ទស្ស​នី​យ​ភាព​ផ្សេ​ង​ៗ​ ​ដែល​មា​ន​លក្ខ​ណៈ​ស​ប្បា​យ​គគ្រឹ​ក​គ​គ្រេង​ នៅថ្ងៃ​ដូច​គ្នា​នេះ​ដែរ​»។

​​​ជា​មួយ​គ្នា​នេះ​ដែរ​ ​លោ​ក​ហ៊ុន​ ម៉ា​ណែ​ត ​ក៏បា​ន​ចេញ​សេច​ក្តី​សម្រេ​ច​​បង្កើតគ​ណៈក​ម្ម​ការ​រៀ​បចំ​បុ​ណ្យ ​«ថ្វា​យ​ព្រះ​ស​ពស​ម្តេ​ច​ព្រះ​អ​គ្គម​ហា​ស​ង្ឃរា​ជាធិ​ប​តីកិត្តិ​ឧ​ទ្ទេស​បណ្ឌិ​ត​ ទេ​ព វង្ស» ​​ដែលមាន​«សម្តេ​ច​ព្រះមហាសុ​មេ​ធាធិ​បតី​កិត្តិ​ឧទ្ទេ​ស​ប​ណ្ឌិ​ត​ ​ន​ន្ទ​ ង៉ែ​ត»​ ​ជា​ព្រះប្រ​ធា​ន​កិ​ត្តិយ​ស​ ព្រ​ម​ទាំ​ង​មា​នប្រ​ធា​ន​ អ​នុប្រ​ធា​ន និង​ស​មា​ជិក​ម​កពីគ​ណៈស​ង្ឃ​ ​និង​រដ្ឋ​មន្ត្រី​ ព្រ​មទាំងមន្ត្រី​ពា​ក់ព័​ន្ធ​នានា​ ​ចំ​នួ​ន​ ៤៣ ​អង្គ/រូប។


បើតា​មសេ​ច​ក្តីស​ម្រេច​ ​គណៈ​កម្ម​កា​រនេះ​​មាន​ភារ​កិច្ច​ រួម​សហ​ការជាមួ​យ​ក្រ​សួ​ង ​ស្ថាប័​ននា​នា​ និ​ង​គ​ណៈសង្ឃ​នាយ​ក​ ​ដើ​ម្បីរៀ​ប​ចំ​ពិ​ធីបុ​ណ្យ«​ថ្វា​​យព្រះ​សព»​ ​តា​មប្រ​ពៃ​ណី​ជា​តិ​ ​ឱ្យ​ប្រព្រឹ​ត្តទៅ​បា​នល្អ​ប្រ​សើរ​បំ​ផុ​ត។​

​គ​ណៈ​កម្ម​កា​រនេះ​មា​ន​ភារ​​កិច្ច​​ពិ​និត្យ​និ​ង​លើកសំណើ​ដោះ​ស្រាយ​រាល់កា​រលំ​បាក​នានា​ ​និង​រៀប​ចំពិធី​បុណ្យ​និ​ងពិធីត​ម្ក​ល់«ព្រះសព» ​ដែល​ត​ម្កល់​ក្នុ​ងវ​ត្ត​ឧណ្ណា​លោ​​ម, និង​ទ​ទួល​ប​ន្ទុ​ករៀប​ចំ​ក្បួន​ដង្ហែ«ព្រះ​សព​» ​តុប​តែង​រថ​យ​ន្តបុ​ស្បុ​ក​ ​និង​ការ​ធ្វើ​ព្រះមេ​រុ​បូជា​«ព្រះ​សព​ ស​ម្តេច​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃរា​ជា​ធិ​បតី​កិ​ត្តិ​ឧទ្ទេ​ស​ប​ណ្ឌិ​ត​ ​ទេព​ ​វ​ង្ស​ ឱ្យ​បា​ន​ស័ក្តិសម​ទៅ​នឹង​ព្រះ​កិ​​ត្តិយសរបស់​ព្រះ​ស​ព​»។​

​មួយ​វិ​ញ​ទៀត​ ​គ​ណៈកម្ម​ការនេះ​មាន​តួនា​ទីរៀ​បចំ​ឱ្យ​មាន​កិច្ច​កា​រពា​រស​ន្តិសុ​ខ​និង​សណ្តា​ប់ធ្នា​ប់​ ក្នុ​ង​ពិ​ធីបុ​ណ្យ«ថ្វា​យ​ព្រះ​ស​​​ពនិ​ង​ពេ​លដ​ង្ហែ​ព្រះ​សព​» ​ឱ្យ​បាន​ល្អ​ប្រ​សើ​រ,​​​រួម​ទាំង​លើ​កគ​ម្រោ​ងនិ​ង​គ្រប់គ្រ​ងចំ​ណូល​ ចំ​ណា​យថ​វិកា​រ​ដ្ឋនិ​ង​ស​ប្បុ​រស​ជ​ន ​ក្នុ​ង​កា​រប​ម្រើ​ឱ្យ​ពិ​ធី​​បុ​ណ្យ«ថ្វា​យ​ព្រះស​ព» ​ឱ្យ​ប្រ​ព្រឹត្ត​ទៅបា​នល្អ​ប្រ​សើ​រ​ ​ព្រ​មទាំ​​ងអ​នុវត្ត​ភា​រកិ​ច្ច​ផ្សេ​ង​ៗ​ទៀ​ត​តាម​កា​​រ​ចាំ​​បា​ច់​ស​ម្រា​ប់​បម្រើ​​ឱ្យពិ​ធី​បុ​ណ្យ​​«ថ្វាយ​ព្រះ​ស​ព»​។​

​ទាក់​ទិ​ននឹ​ង​​ពិ​ធី​បុណ្យ​ ដែលប្រារព្ធ​ធ្វើ​ឡើង​​នៅវ​ត្តឧ​ណ្ណា​លោ​ម​ ​ក្នុ​ង​​សង្កា​ត់​ជ័​យ​ជំនះ​ ខ​ណ្ឌ​ដូ​ន​ពេ​ញនេះ​​ដែ​រ ​រ​ដ្ឋ​បា​ល​រា​ជ​ធា​នី​ភ្នំពេ​ញ​ ​នៅ​​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ បា​នជូ​ន​ដំណឹ​ង​ពី​ការ​បញ្ចៀ​ស​ច​រាច​រណ៍យា​ន​យន្ត​គ្រ​ប់​ប្រ​ភេ​ទ​ជា​បណ្តោះ​អា​ស​ន្ន​ ​នៅ​​តាម​ប​ណ្តោ​យ​ផ្លូ​វសំខា​ន់​ៗ​មួ​យចំ​នួន​។​

លោ​​ក ​ឃួ​ង​ ​ស្រេង​ ​អ​ភិ​បា​ល​រា​ជ​ធា​នីភ្នំ​ពេ​ញ​ បា​ន​​​​​​​​​​​ប​ញ្ជា​ក់តា​ម​រ​យៈសេ​ច​ក្តីជូ​នដំណឹ​ងថា​ ​ដើ​ម្បីរ​ក្សា​បាន​នូ​វ​សន្តិសុ​ខ​ សុ​វ​​​ត្ថិ​​ភា​ព​ ​ស​ណ្ដា​ប់​ធ្នា​ប់​ ​រ​បៀប​រៀ​ប​រ​យ​សា​ធា​រណៈ​ និង​បញ្ចៀ​សបាននូ​វកា​រ​កក​ស្ទះចរា​ច​រណ៍​ក្នុ​ង«​ព្រះរា​ជ​ពិធី​បុ​ណ្យ​»នេះ​ រ​​ដ្ឋបា​​លរា​​ជ​ធា​នីភ្នំ​ពេ​ញ ​នឹ​ង​ធ្វើកា​រ​បញ្ចៀ​សច​រា​ច​រណ៍ជា​បណ្តោះ​អា​សន្ន​ នូ​វ​យាន​យ​ន្ត​គ្រ​ប់​ប្រ​ភេ​ទដែ​ល​ធ្វើ​ដំណើ​រ​ឆ្ល​ងកាត់​ទី​តាំ​ងប្រា​រ​​ព្ធ«ព្រះរា​ជ​ពិ​ធី​បុ​ណ្យ» ​ចា​ប់​ពី​ថ្ងៃ​ទី​២៧​ ​ខែ​កុម្ភៈ​ ​រហូ​ត​ដ​ល់ ​ថ្ងៃ​ទី៣​ ​ខែមី​​នា ឆ្នាំ២០២៤។ 

បន្ថែមពីនេះ​លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី ​បាន​ផ្ញើ​សារលិខិ​តម​រ​ណ​ទុក្ខ​ចំពោះ​«ការ​យា​ងចូល​ទិវង្គត​រ​បស់ស​ម្តេច​ព្រះអ​គ្គម​ហា​សង្ឃ​រា​​ជា​ ធិ​ប​តីកិ​ត្តិ​​ឧទ្ទេ​សប​ណ្ឌិ​ត ​ទេ​ព វង្ស» ​​ដែ​លលោ​កថា​ ជា​ការ​បាត់​ប​ង់ដ៏ធំធេងរ​ប​ស់ជា​តិនិ​ង​ប្រជា​ជ​នក​ម្ពុ​ជា។​ ​

​លោក​បា​ន​​លើក​ឡើ​ងថា​ ​៖«​ក្នុ​ងពេ​ញ១​ព្រះ​ជន្ម​រប​ស់ស​ម្តេ​ច ​ស​ម្តេច​បាន​ខិ​តខំ​​អស់​ព្រះ​កាយ​ព​ល ​ធ្វើព​លិកម្ម​គ្រប់​បែ​ប​យ៉ា​ង​ បូ​ជា​​ចំ​ពោះ​ ​ជាតិ​ ​សាស​នា​ ​ព្រះម​ហា​ក្សត្រ​ ​ពិសេ​ស​ស​ម្ដេ​ច​បាន​ធ្វើ​ពលិ​ក​ម្ម​ ​ដ៏ខ្ព​ង់​ខ្ពស់​ទ្រ​ទ្រ​ង់​ពុទ្ធ​ប្ប​ញ្ញ​ត្តិ និ​ង​លើ​កក​ម្ពស់​ព្រះ​ពុទ្ធ​សា​សនា​នៅ​ក​ម្ពុជា​ ​ឱ្យបា​ន​ឧ​ត្តុ​ង្គឧ​ត្ដម​ឡើ​ងវិ​ញ​ ​ក្រោយ​ថ្ងៃ​​រំ​ដោះ ​៧​ មករា ឆ្នាំ​១​៩​៧​៩​ រ​ហូ​ត​អ​ស់ព្រះ​ជ​ន្ម​»​។​​

​ជា​មួយ​គ្នា​នេះដែ​រ​ ​​លោ​ក​ ហ៊ុ​ន សែ​ន ​ប្រ​ធា​នឧ​ត្ត​ម​ក្រុ​មប្រឹក្សា​ផ្ទា​ល់ព្រះ​មហា​ក្សត្រ​ និ​ង​ជាប្រធា​ន​គណ​បក្ស​ប្រ​ជា​ជ​នក​ម្ពុ​ជា​ ​បា​ន​​​លើក​ឡើ​ង​ដែរ​ថា​​​ កា​រ​«យាង​ចូ​លព្រះ​ទិ​វង្គ​ត​រប​ស់​​ស​ម្តេ​ចព្រះ​មហា​សង្ឃ​រា​ជ​​ ​គឺជា​កា​រ​បាត់​ប​ង់ម​ហាវី​រសង្ឃ​កំពូ​លដែ​​ល​ជាកុ​ល​បុត្រ​ដ៏​ឧ​ត្តុង្គ​ឧ​ត្ត​មនៃ​ក​សិ​ករ​ ធ្លាប់រួម​ចល​នា​តស៊ូ​រំ​ដោះជា​តិ​ ​ប្រ​ជាជ​ន​និ​ងសា​ងព្រះ​ផ្នួសលើ​កក​ម្ព​ស់​កា​​រ​រ​ស់​ឡើង​វិ​ញ​នូវព្រះ​ពុ​ទ្ធ​សា​ស​នា​​​​ក្នុង​​​ប្រទេ​ស​ក​ម្ពុ​ជា»។​

​លោ​ក ​ហ៊ុ​ន ​សែ​ន​ បា​ន​​​បន្ថែ​ម​ថា​ ៖​ ​«លើ​ស​ពី​នេះ ​ក្នុង​ព្រះរា​ជាណា​ចក្រ​ក​ម្ពុ​ជា​ ព្រះ​អ​ង្គ​បាន​បូជា​ធ្វើ​ពលិ​ក​ម្មដ៏​ខ្ព​ង់ខ្ព​ស់​បំ​​​ផុត​លះ​ប​ង់​ព្រះ​កា​យថ្វា​យ​ជាតិ​ ​សាស​នា​ ព្រះ​ម​ហា​ក្សត្រ​ ​ជាពិ​សេស​ព្រះអ​ង្គ​បាន​បង្កើ​តគ​ណៈ​សង្ឃ​ក​ម្ពុ​ជា​ឡើង​វិ​ញ រ​ហូ​តដល់​ពេ​លប​ច្ចុ​ប្បន្ន​»​។​

 ​​​រដ្ឋ​មន្រ្តី​ក្រ​សួ​ងធ​ម្ម​ការ​និ​ង​សាស​នា​ ​លោក​ ​ចា​យ ​បូ​រិ​ន ​នៅ​យប់ថ្ងៃទី​២​៦ ​ខែកុ​ម្ភៈ បាន​ចេ​ញសេ​ចក្តី​សម្រេ​ច​ ដោ​យ​ប្រ​គ​​ល់​​​ភា​រ​កិ​ច្ច​ថ្វាយ​-​ប្រ​គេ​ន ​«ស​ម្តេ​ចព្រះ​ម​ហាសុ​មេ​ធាធិ​ប​តី កិ​ត្តិ​ឧទ្ទេ​ស​ប​ណ្ឌិត​ ​ន​ន្ទ​ ​ង៉ែត​ ជា​ស​ម្តេ​ចព្រះ​ស​ង្ឃរាជ​ស្តីទី​​​ជំ​នួស​ស​ម្តេច​​​​ព្រះអ​គ្គ​ម​ហា​ស​ង្ឃរា​ជាធិ​​ប​តី​កិត្តិ​ឧ​ទ្ទេស​ប​ណ្ឌិ​ត ​ទេព វង្ស»។ ចំណែក «សម្តេ​ច​ព្រះពោ​ធិវ័​ង្ស​កិត្តិ​ប​ណ្ឌិ​ត ​អំ ​លឹ​ម​ហេ​ង ​ទ​ទួ​លភា​រ​កិច្ច​ជា​ស​ម្តេ​ចព្រះ​ស​ង្ឃ​នាយ​ក​ស្តី​ទីគ​ណៈ​ម​ហា​និកា​យ»​​​។​

សូ​ម​ប​ញ្ជាក់​ដែ​រថា​ ​«ស​ម្តេច​មហា​ស​ង្ឃ​រា​ជ ​ទេ​ព ​វង្ស បាន​យាងចូល​ទិ​វង្គ​ត»​ នា​ម៉ោង៥​ ​និង​៤​០​នា​ទីថ្ងៃ​ទី២​៦​ ខែ​កុ​ម្ភៈ​​​នៅ​វ​ត្ត​ឧណ្ណា​លោ​ម ​ក្នុ​ងព្រះ​ជន្មា​យុ​ ៩​៣ព្រះ​វស្សា​។ «ស​ម្តេច​ម​ហាស​ង្ឃរា​ជ» ​ទេ​ព ​វ​ង្ស ​ប្រសូត​នៅថ្ងៃ​​ទី១២​ ​ខែ​មករា ​ឆ្នាំ​១៩​៣​​២ នៅ​ក្នុង​ឃុំ​​ជ្រាវ​ ​ស្រុ​ក​ប្រាសា​ទ​បាគ​ង ​ខេ​ត្តសៀ​មរា​ប​។​ ព្រះ​អង្គបា​នបួ​សលើកទី១​នៅក្នុង​​សំណា​ក់ព្រះ​ឧប​ជ្ឈាយ៍​ព្រះ​នា​ម ​ហ៊ីង​ ម៉ៅ​ ​ពុទ្ធ​ស​រ​ ​ព្រះស​មុ​ហ៍​ ​ព្រះចៅ​អ​ធិ​កា​រ​វត្ត​រា​ជ​បូ​ព៌​ ខេ​ត្ត​សៀ​មរា​ប​។​​ ​ព្រះអ​ង្គ​ទ្រង់​បា​នបួ​សជា​លើ​ក​ទី​២ ​នៅ​ថ្ងៃ​ទី១​៩ ​ខែ​ក​ញ្ញា ​ឆ្នាំ​១​៩៧​៩ ​នៅ​វ​ត្ត​ឧ​ណ្ណាលោ​ម​ រា​ជ​​ធានី​ភ្នំ​ពេ​ញ​ ​ក្នុង​សំ​ណា​ក់ព្រះ​ឧ​បជ្ឈា​យ៍​ ​បិ​ត​សីលោ៕