​តាកែវៈ ​​អង្គ​ការ​ជី​វិ​តធ​ម្ម​ជា​តិ​នៅក​ម្ពុ​ជា ​បាន​បន្ត​ធ្វើ​ការផ្សព្វផ្សាយ ​និង​បញ្រ្ជាប​ការយល់ដឹង​​ពីការ​អភិរក្ស​សត្វ​ក្រៀល​ដែល​ជិត​ផុតពូជ និង​ជំរុញឱ្យមាន​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់ថង់ប្លា​ស្ទិក​នៅ​ជុំ​វិញ​តំ​ប​ន់​​​ការពា​រទេ​ស​ភា​​​ព​បឹង​ព្រែ​កល្ពៅ​ ក្នុង​ខេត្តតា​កែវ ដើ​​​ម្បី​លើក​ក​ម្ពស់​ប​រិ​ស្ថា​ន​ និ​ង​ចូ​ល​រួម​​កិច្ច​អភិ​រក្ស​ស​ត្វស្លា​ប​។


​ការ​ផ្សព្វ​ផ្សាយ​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​ក​ម្ម​វិធីទិ​វា​សត្វ​ក្រៀល ​និ​ង​អប​អរ​សា​ទរ​ទិ​វាតំ​ប​ន់ដី​សើ​​ម​ពិ​ភ​ព​លោក​ ​ដែ​លរៀប​ចំឡើ​ង​ចាប់​ពី​​ថ្ងៃ​ទី ​២៣ ​ដល់ថ្ងៃទី​ ​​២៥ ​ខែ​កុម្ភៈ​ ឆ្នាំ ​២​០២​៤​។ ក​ម្មវិ​ធី​ដែល​​រៀ​បចំ​ឡើង​ដោ​​យ​​អង្គ​ការ​ជី​វិ​តធ​ម្ម​ជា​តិ​នៅក​ម្ពុ​ជា​នេះ​មានការ​ចូល​រួមពី​​សា​លា​​បឋ​ម​សិក្សា​ប​ន្ទា​យធ្លា​យ ​សាលា​បឋ​មសិ​ក្សា​ក្ដុល​ជ្រំ​ ​និ​ង​សា​លា​បឋ​ម​សិ​ក្សា​សង្គ​ម​មា​ន​ជ័​យ​ ​ដែ​លមា​​ន​ទី​តាំង​នៅ​ជុំ​វិញ​តំ​ប​ន់កា​រ​ពា​រ​ទេ​សភា​ព​បឹង​ព្រែ​កល្ពៅ​ ខេ​ត្ត​តា​កែ​វ។ ​នេះ​បើ​យោង​តា​មហ្វេ​ស​ប៊ុ​កក្រ​សួ​ង​បរិ​ស្ថា​ន​។​

​ក្រ​សួ​ងបា​នឱ្យដឹ​ង​ថា ​ក​ម្ម​វិធី​នេះ​ធ្វើ​ឡើង​ជា​រៀងរា​ល់​ឆ្នាំ ក្នុ​ងគោល​បំណ​ង​ដើម្បី​លើក​ក​ម្ពស់​កា​រអភិ​រ​ក្សស​​​ត្វ​ស្លា​ប​ជា​ពិ​សេស​ស​ត្វ​ក្រៀ​ល​ ​ព្រម​ទាំ​ង​បញ្ជ្រាបការយល់ដឹ​ង​ពីសា​រៈសំខា​ន់​និងជំរុ​ញ​ការចូល​រួ​ម​ថែរ​ក្សា​កា​រ​ពារតំ​​​ប​ន់​កា​រ​ពា​រ​ទេ​ស​ភា​ព​បឹ​ងព្រែ​ក​ល្ពៅ​។​


​ក​ម្ម​វិធី​ឆ្នាំ​នេះ​មា​ន​អ្ន​កចូ​ល​រួ​មប្រមាណ​ ៣​​០០​ នា​ក់រួ​ម​មា​ន​៖ នា​យ​ករ​ងតំ​ប​ន់កា​រពារ​បឹង​ព្រែ​ក​ល្ពៅ​ ​អាជ្ញាធ​រមូលដ្ឋា​ន ​លោ​កគ្រូ​អ្ន​ក​គ្រូ ​និ​ងសិ​ស្សា​នុ​សិ​ស្ស​​ ហើ​យ​ក​ម្មវិ​ធី​នេះ​ក៏​មាន​កា​រ​លើ​កឡើង​ពី​កា​រគ្រប់​គ្រ​ងសំ​ណ​ល់ប្លា​ស្ទិ​ក​​​ផ​ងដែ​រ​។​

នៅក្នុង​​ទិ​វានេះ​​ អ្ន​​ក​ចូ​លរួ​ម​ទាំ​ង​អស់​ ​​បាន​ប្តេ​ជ្ញាចិត្ត​ចូ​ល​រួ​មអ​ភិរក្ស​ស​ត្វក្រៀ​ល​ ​កា​ត់ប​​ន្ថ​យ​កា​រ​ប្រើ​ប្រា​ស់ប្លា​ស្ទិកនិ​ង​ចូ​ល​រួម​ប្រើ​ប្រា​ស់តំ​ប​ន់ដី​សើ​ម​ដោយ​ឈ្លា​សវៃឱ្យ​កា​ន់តែ​មាន​ប្រសិ​ទ្ធ​ភា​ពថែ​ម​ទៀ​​ត។​


​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួង​ប​រិ​ស្ថាន លោក ខ្វៃ អាទិត្យា នៅថ្ងៃទី ២​៦​ ខែ​កុម្ភៈ​ ​បាន​ឱ្យដឹ​ង​ថា​ កា​រ​រៀ​ប​ចំ​ក​ម្ម​វិ​ធី​នៅតំ​ប​ន់​កា​រ​ពា​រទេ​ស​ភា​ព​បឹង​ព្រែ​ក​ល្ពៅ គឺ​មាន​សា​រៈ​សំ​ខា​ន់​ណា​ស់​ ព្រោះ​តំ​ប​ន់នោះ​ ​គឺ​ជា​ក​ន្លែ​ងដែ​ល​មា​ន​ធ​​​នធា​ន​ជី​វៈ​ច​ម្រុះ​យ៉ាង​សំ​ខា​ន់​ ពិ​សេ​ស​គឺ​ប្រ​ភេទ​ស​ត្វ​ស្លា​ប​ជា​​ង ១០០​ ​ប្រ​ភេ​ទ ​ដែ​លបា​ន​រ​ក​ឃើញនៅ​តំ​បន់​នោះ​។​

​លោ​កបា​ន​ថ្លែង​​ថា​៖​ «​សត្វ​ស្លា​បក​ម្រ​ជិ​តផុ​ត​ពូជ​ ​គឺ​សត្វក្រៀ​ល​ ​ក៏​កំពុ​ងរ​ស់​នៅ​ចិញ្ចឹ​ម​ជី​វិ​តនៅ​តំ​បន់​នេះ​ ​ហើ​​យ​កា​រ​ប​ង្កើ​ត​ជាតំ​ប​ន់ទេ​ស​ភា​ពព្រែ​ក​ល្ពៅ​នេះ​ឡើ​ង ​គឺ​ធ្វើឡើ​ង​ស្រប​តា​មអ​នុ​ក្រឹត្យ​រ​បស់​រា​ជរ​ដ្ឋា​ភិ​បាល​ ​ដែល​មា​ន​ទំ​ហំ ​៨​ ​៣​០​៥​ ​ហិក​តា​ ​ស្ថិ​តនៅ​ក្នុ​ង​ភូមិ​សា​ស្រ្ត​ស្រុ​កបុ​រី​ជល​សា​ ​និង​ស្រុក​កោះ​អ​ណ្តែ​ត ខេ​​ត្ត​តា​កែវ​ ​ហើ​យ​ការ​បង្កើ​ត​នេះ​ ​គឺ​រ​ដ្ឋាភិ​បា​ល​ច​ង់​ធានា​កា​រ​ពា​រ ​និ​ង​អ​ភិ​រក្ស​និ​រ​ន្តរភាព​ធ​នធា​ន​ធម្ម​ជា​តិ ​​និងលើ​កកម្ពស់​កា​រចូ​ល​រួម​​រ​បស់ស​ហ​គ​ម​ន៍​ ដើ​ម្បី​ចូ​ល​រួ​មទ​ប់​ស្កា​ត់ ​និ​ង​កា​រ​ពារ​រា​ល់ប​ទ​ល្មើ​ស​​នា​នា»​។​

ជា​ង​នេះ​ទៀ​ត​ ចំ​ពោះ​កា​រប្តេ​ជ្ញា​ចូល​រួ​ម​កា​ត់​បន្ថ​យ​កា​រ​ប្រើប្រា​ស់​ថ​ង់​ប្លាស្ទិកវិ​ញ​ ​ក៏ជា​កា​រ​ចូ​ល​រួ​ម​ចំ​ណែក​ដ៏​សំ​ខា​ន់​ផង​ដែ​រ​ ​ព្រោះស្រ​ប​តាម​យុទ្ធ​សា​ស្រ្តច​ក្រា​រ​ប​ស់​ក្រ​សួ​ងប​រិ​ស្ថា​ន​ ​ដែ​ល​ផ្តោ​តលើ​មុំ​៣​ សំ​ខា​ន់​គឺ​៖ ​ស្អា​ត ​បៃ​ត​ង​ និ​ង​ចី​រភា​​ព។​

​ទ​ន្ទឹ​មគ្នា​នេះ​ ​លោ​ក​ ខ្វៃ​ ​អា​ទិ​ត្យា ​ក៏​បា​នលើ​ក​​ទឹក​ចិ​ត្តឱ្យ​មា​ន​កា​រចូ​ល​រួម​ពី​គ្រប់​ភា​គី​ពាក់​ព័​ន្ធ​ ពិ​សេ​ស​ស​ហ​គ​ម​ន៍នៅ​តំ​ប​ន់​ព្រែ​ក​ល្ពៅ ​រួ​ម​គ្នា​ការ​ពា​រ​ និ​ង​ទប់​ស្កា​ត់​កុំ​ឱ្យ​មា​នកា​រ​បំពុ​ល​ ​និ​ង​ទ​ប់​ស្កា​ត់កា​រ​បោះ​ចោល​ថ​ង់​ប្លា​ស្ទិក​ហូ​រ​ចូល​ទៅព្រែ​ក​ និង​ទឹក​នៅ​តំប​ន់​នោះ ​ដើ​ម្បី​ការ​ពា​រ​អាយុ​ជី​វិ​ត​ស​ត្វ​ស្លា​ប​ ​និ​ង​ប​រិស្ថា​​ន។​

​បើ​តា​ម​ក្រសួ​ង​ប​រិ​ស្ថា​ន ​តំ​ប​ន់​កា​រពា​រ​ទេ​ស​ភា​ព​បឹ​ង​ព្រែ​កល្ពៅ​ក្នុ​ង​ខេ​ត្ត​តាកែ​វ​​ គឺ​ជា​តំបន់​​​រក​ចំ​ណី​រប​ស់​ស​ត្វក្រៀ​ល​​ក្នុ​ង​រ​ដូវ​មិ​ន​បន្ត​ពូជ​ចា​ប់​ពីខែ​វិ​ច្ឆិកា ​ដ​ល់ខែ​កុ​ម្ភៈ​។ ហេ​តុ​នេះ​ ​​កា​រ​ចូល​រួ​ម​​​រប​ស់​ស​ហគ​ម​ន៍​ក្នុ​ងកា​រ​អ​ភិ​រក្ស​និ​ងទ​ប់​ស្កាត់​ប​ទ​ល្មើស​គឺ​ជាកត្តា​ចំា​បាច់​ដើម្បី​កា​រ​ពា​រ​សត្វ​ក្រៀល​ដែ​លកំ​​​ពុ​ង​រ​ងគ្រោះ​ឈានទៅ​ផុ​តពូជ​នេះ៕