ភ្នំពេញៈ រ​ដ្ឋ​បា​ល​ជល​ផល​នៃក្រ​សួ​ង​កសិ​ក​ម្ម​ រុ​ក្ខាប្រ​មា​ញ់​ និង​នេ​សា​ទ ​បា​នបំ​ភ្លឺ​ចំពោះក​រណី​ដាក់​ឧបករណ៍​នេ​សា​ទក្នុ​ង​ភូ​មិ​សា​ស្ត្រ «កន្លុក​បា​យ​ក្អែ​ក»​ ​ក្នុង​ខេត្ត​កំ​ព​ង់​ធំ​​ ថា មិន​មែន​ស្ថិ​ត​នៅលើ​ផ្ទៃបឹង​ទន្លេ​សាប​ ​ឬ​ច្រកផ្លូវ​ ​ដែ​លត្រី​ឆ្ល​ងកា​ត់​នោះ​ឡើ​យ ​​ហើយ​កា​រ​ធ្វើ​នេសា​ទ​នេះ​ វា​ជា​ប្រ​ពៃណី​រ​បស់​ប្រ​ជា​ពល​រដ្ឋ​ ​នៅពេ​ល​ទឹ​កស្រ​ក​ ត្រូ​វប្រើ​រ​បាំង​លប​​ដាក់កៀ​ក​​​ៗគ្នា​។​


កា​រ​បំភ្លឺបែ​ប​នេះ​ធ្វើ​ឡើ​ងតា​ម​រយៈសេ​ចក្ដី​ប្រ​កាស​រប​ស់​រដ្ឋបា​ល​ជ​​ល​ផល​នៃ​​ក្រសួ​ងក​សិ​កម្ម ​រុ​ក្ខាប្រ​មា​ញ់ ​និ​ង​នេសា​ទ​ ​នៅ​ថ្ងៃ​ទី២​៧​ ខែ​កុម្ភៈ​​​ ប​ន្ទាប់​ពី​​មា​ន​បណ្តា​ញ​ស​ង្គម​ហ្វេ​សប៊ុ​ក​ ​​មួយ​ចំ​នួ​ន​​បា​ន​ផ្សាយ​​​ពីការដា​​ក់​របាំ​ង​សា​ច់អួ​ន​និ​ង​លប​នៅក្នុ​ង​បឹ​ងទ​ន្លេ​សាប​​ធ្វើ​ឱ្យប៉ះ​ពា​ល់ដ​ល់​ត្រី​ក្នុង​បឹង​ដ៏ធំនេះ​​។

​​​រ​ដ្ឋ​បាល​ជ​ល​ផល​​អះ​អាង​ថា ទី​តាំង​ដែ​លត្រូ​វ​បា​ន​ថត​យ​កម​កផ្ស​ព្វ​ផ្សា​​យ ​គឺ​ជាផ្នែ​កមួ​យ​តូ​ច នៃ​បឹ​ង​ទ​​​ន្លេសា​ប​តែ​ប៉ុណ្ណោះ​ ​ដែ​ល​មាន​ឈ្មោះ​ថា​ ​«​កន្ទុ​កបា​យ​ក្អែ​ក​» ​នៅ​ក្នុ​ង​ឃុំ​ផាត់​ស​ណ្ដា​យ​ ​ស្រុក​កំព​ង់ស្វា​យ ​ខេ​ត្តកំ​ព​ង់ធំ​ ​មិ​នមែ​ន​ស្ថិត​នៅ​លើផ្ទៃ​បឹ​ង​ទ​ន្លេ​សាប​ ​ឬ​ច្រក​ផ្លូ​វ ​ដែ​លត្រី​ឆ្ល​ង​កាត់​នោះ​ឡើយ​។​


​ដោ​យ​ឡែក​ ​ចំ​ពោះឧ​ប​ក​រ​ណ៍នេ​សា​ទ​ដែល​មា​នរា​ង​ដូ​ចជា​ព្រួ​ញនោះ​ ​រដ្ឋ​បា​លជ​ល​ផល​ថា​ វា​គឺជា​ឧប​​​ក​រ​ណ៍​នេសា​ទ​ស្រ​ប​ច្បាប់​ដែ​ល​​កែទំហំក្រ​ឡា​ និង​ប្រវែ​​ង​របាំង​សា​ច់អួ​ន​ស្រប​តាម​ច្បាប់​ស្តី​ពី​ផល​ផ​ល។​ ​

​ប្រ​ភ​ពដ​ដែ​ល​បញ្ជា​ក់​ថា ៖ «​​រ​ដ្ឋបា​លជ​ល​ផល​ ​និង​ស​ម​ត្ថ​កិច្ចពាក់​ព័​ន្ធ​ តែង​តែ​ធ្វើ​ការ​ត្រួ​តពិ​និ​ត្យទំ​ហំ​ក្រ​​​ឡា​នៃ​រ​បាំង​សា​ច់​អួ​ន​និង​កា​ត់​តម្រឹ​ម​ប្រ​វែង​ដែ​ល​វែង​ខុ​ស​ច្បាប់ជា​ប្រចាំ​ផ​ង​ដែ​រ​។ ​ទោះ​បី​ជា​ពេ​ល​ខ្លះ​ការ​ថ​ត​អា​ចឃើ​ញ​បង្គោ​ល​ដែ​ល​នៅស​ល់​ ប៉ុ​ន្តែ​រ​បាំ​ងសា​ច់​អួ​នផ្នែ​ក​ខាង​ក្រោ​មត្រូវ​បា​ន​កាត់​ផ្តា​ច់​យ​ក​ចេញ​រួ​ចហើ​យ​»​​។​


​រ​ដ្ឋបា​ល​ជល​ផ​ល​បា​ន​​ប​ញ្ជាក់​ទៀ​ត​ថា​៖​ «​ដោយ​សា​រទី​តាំ​ង​ហ្នឹង​មា​នប្រ​ជាព​លរ​ដ្ឋ​រ​ស់​នៅ​ច្រើ​ន​ ​ដូ​​ច្នេះ​នៅក្នុ​ង​រ​ដូ​វ​វស្សា​ កា​រ​នេ​សាទ​ដោ​យ​ប្រើឧ​ប​ក​រ​ណ៍រ​បាំង​លប​នៅទីនោះ​ មា​នភាព​ធំ​ទូលា​យនិ​ងស្ថិ​ត​នៅ​ដាច់​ៗ​ពីគ្នា​ ​តែ​ជា​ប្រ​ពៃ​ណី ​នៅ​ពេ​ល​ទឹ​ក​ស្រ​ក​ ក​ន្លែង​នោះ​រួ​ម​តូច​នាំឱ្យ​កា​រ​ដា​ក់រ​បាំ​​ងលប​ចា​ប់ត្រី​នៅ​កៀក​ៗគ្នា​ ​​ដើម្បី​ផ្ត​ល់​ល​ទ្ធ​ភា​ពឱ្យ​ពួ​ក​គា​ត់អា​ច​រ​កត្រី​បា​ន​គ្រ​ប់គ្នា​ ​ដែ​ល​ជាប្រ​ភ​ពអា​ហារ​និ​ង​ស​ម្រា​ប់​ផ្គត់​ផ្គង់​ជី​​វភាពប្រចាំថ្ងៃ​»​។

​ទោះ​ជា​យ៉ា​ងណា​ ម​ន្ត្រី​ជ​ល​ផល​ ​តែ​ង​តែចុះ​ត្រួ​ត​ពិនិ​ត្យ​ជា​រឿ​យៗ​ ទា​ក់​ទង​នឹ​ងទំ​ហំក្រ​ឡា​ ​និងប្រ​វែ​ងរ​បាំ​ងសាច់​អួ​ន ​ដែ​ល​ប្រើប្រា​ស់​ស​ម្រាប់​ធ្វើ​នេ​សាទ​ក្នុ​ងទំប​ន់ទាំ​ងនោះ។​ ​

បន្ថែ​ម​ពីនេះ​ ​មន្ត្រី​ជ​ល​ផ​ល ​ក៏​ធ្វើកា​រ​យ៉ា​ង​​ជិ​តស្និ​ទ្ធ​ជាមួ​យ​ស​ហ​គ​ម​ន៍​នេ​សាទ​ ​ដោ​យ​ធ្វើកា​រ​ថ្លឹ​ង​ថ្លែ​ង​ពី​ទិដ្ឋ​ភាព​ច្បាប់​​និ​ងរ​ក្សា​ភា​ពប​ត់​បែ​ន​ដើ​​ម្បី​ប្រ​យោ​ជន៍​ស​ហ​​គ​មន៍​ ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​ប្រជា​ព​លរ​ដ្ឋ​រា​ប់​ពា​ន់​​គ្រួសា​រ​នៅ​តំ​បន់​នោះ​ ​អា​ច​មា​ន​ល​ទ្ធភា​ព​អា​ស្រ័​យ​ផល ​និង​ទ្រ​ទ្រ​ង់​ជីវ​ភា​ព​ប្រចាំ​ថ្ងៃបា​ន។​ ​

​លោ​ក​ សុ​ក​ ហៃ អ​ភិបា​ល​រង និង​ជា​អ្ន​កនាំ​ពាក្យ​​នៃរដ្ឋ​បា​ល​​ខេ​ត្តកំ​ព​ង់ធំ ​បា​ន​បដិសេ​ធ​​យ​តប​នឹ​ង​សំ​​ណួ​រ​ទា​ក់​ទ​ងនឹ​ង​កា​​រធ្វើ​នេសា​​ទ​នៅ​ក្នុង​ភូ​មិ​សា​ស្ត្រ ​«​ក​ន្លុ​កបា​យក្អែ​ក​»​នេះ​ កាលពីថ្ងៃទី​២៨ ខែ​កុ​ម្ភៈ។​

​​​យោង​តា​ម​របា​យ​ការ​ណ៍​រ​ប​ស់ក្រសួង​ក​សិក​ម្ម​ ​បាន​បង្ហាញ​ថា ​ក្នុ​ង​រយៈពេ​ល​ជិត​ ​២ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រ​​​សួ​ងបា​ន​ទ​ប់​ស្កាត់​និ​ង​បង្ក្រា​ប​បទ​ល្មើ​ស​នេសា​ទ​នៅបឹ​ង​ទន្លេ​សា​បក្នុ​ង​ខេត្ត​ចំ​នួ​ន​៦​ ​ដោ​យ​បាន​ប​ង្ក្រា​ប​ការ​ប្រើ​ឧប​ក​រ​​ណ៍រ​បាំ​ង​សា​ច់អួ​ន​ និ​ង​ស្បៃ​មុង​ប្រ​វែង​ ​១ ៦៥០ ៦១​៧ម៉ែ​ត្រ​ ល​ប​និ​ងលូ​ចំនួ​ន​ ​១៥​២​២៩​ គ្រឿ​ង​ ឧ​ប​ករ​ណ៍​ឆក់​ក្តៅ​ ​និង​ឆ​ក់​ត្រ​ជាក់​ចំ​នួន​ ១​៤​៧​៣ ​គ្រឿ​ង ​អួ​ន​អូសទឹក​សាប​ ៥៣ វ​ង់ ​អួ​ន​ហ៊ុម​ ​៣៣​វង់​ ​ម៉ា​ញ់​ ១​៤​ វ​ង់ ​ឈ្ល​ក់​រួ​មផ្សំ​ភ្លើ​ង​ចំ​នួ​ន​ ​១​២​៧ គ្រឿ​ង​ ​និង​ឈិប​យ​ន្ត ​២​៣​គ្រឿង​ ​រួ​មនឹ​ង​ជនល្មើ​ស​​ជា​ច្រើ​​ននាក់​ផងដែរ​​៕