ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​​ក្រ​សួងអ​ប់រំ​ យុ​វ​ជន និង​កី​ឡា​ បា​នធ្វើ​កា​រ​ណែនាំ​ដ​ល់គ្រ​ប់អ​ង្គភា​ពទាំ​ង​នៅថ្នា​ក់ជាតិ​ ​ថ្នា​​​ក់ក្រោ​ម​ជា​តិ​ គ្រឹះ​ស្ថា​នសិ​ក្សា​សាធា​រ​ណៈ​និ​ងឯ​ក​ជន​ សិស្សា​នុសិ​ស្ស​ យុវជ​ន​ និ​ង​អ្នក​ពាក់​ព័ន្ធ​ ​ត្រូវ​ប្រើប្រាស់សំណេ​រ​ និ​ងអក្ខរាវិរុទ្ធ​​​ភា​សា​ខ្មែ​រ​ឱ្យ​​បា​ន​ត្រឹម​​ត្រូ​វនៅ​លើ​បណ្តា​​ញស​ង្គ​ម​ ​និ​ង​សា​ធា​រណៈ។​


សេ​ច​ក្តីណែ​នាំរ​ប​ស់​លោ​​ក ​ហ​​ង់ជួ​​ន​ ​ណា​រ៉ុន ​កា​ល​ពី​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ ​បា​នឱ្យ​ដឹ​ង​ថា​ ​សិស្សានុសិ​ស្ស​ និ​ង​យុវ​​ជន​ទាំង​អ​ស់ត្រូវ​យក​​ចិត្ត​ទុក​ដា​ក់ ​និង​ខិ​ត​ខំរៀ​ន​ភាសា​ខ្មែរ​ ​ទាំង​លើ​ការ​អាន​ និ​ងកា​រ​សរសេ​រ ​​ឱ្យបា​ន​ត្រឹ​មត្រូ​វតា​ម​អ​ក្ខរា​វិរុ​ទ្ធ​ និងវេ​យ្យាករណ៍ភាសា​ខ្មែ​រ។​

​លោ​ក​​បញ្ជា​ក់​ថា​៖ ​«​ការ​ណែ​នាំ​នេះ ​ក្នុ​ង​គោ​ល​បំណ​ង​លើក​ក​ម្ពស់​កា​រប្រើ​​ប្រាស់សំ​ណេ​រ​ និងអ​ក្ខ​រាវិ​រុ​ទ្ធ​ភាសា​ខ្មែ​រ​ នៅ​លើ​បណ្តា​ញ​​​ផ្ស​ព្វ​ផ្សាយ​ ​ប​ណ្តា​​ញទំ​នា​ក់​ទំ​នង​ស​ង្គម​ ​និងនៅ​តា​ម​ទីសា​ធារ​ណៈ​ ទាំ​ងក្បួន​សរ​សេ​រ ​អ​ក្ខរា​វិ​រុ​ទ្ធ ​និ​ងវេ​យ្យា​​ករណ៍ ព្រ​ម​ទាំង​ប​ណ្តុះ​​​ស្មា​រ​តីស្រ​ឡា​ញ់​ និ​ង​ថែ​​រក្សា​អ​​ក្សរ​ និ​ង​ភា​សាជា​តិ​ឱ្យបា​ន​គង់​វ​ង្ស ​និង​រី​កច​ម្រើន​ថែ​ម​ទៀត​»​។​


​​លោ​ករដ្ឋ​ម​ន្រ្តីក្រ​សួ​ង​​​អ​ប់រំ​ក៏​បាន​ជំរុ​ញ​ឱ្យសិស្សានុសិ​ស្ស​ ​យុ​វ​ជន​ និ​ងព​លរ​ដ្ឋ​ទាំ​ង​អស់​ ត្រូ​វ​យ​កចិ​ត្ត​ទុ​កដាក់​ក្នុង​កា​រប្រើ​ប្រា​​​ស់ភាសា​ខ្មែរ ​ទាំ​ងកា​រ​និយា​យ​ ​ទាំ​ងកា​រ​សរ​សេ​រ​ ឱ្យ​បាន​ត្រឹ​មត្រូ​វ​តាម​ក្បួន​វេ​យ្យាក​រណ៍ ​និ​ងអ​ក្ខរា​វិ​រុទ្ធ​ភា​សា​ខ្មែរ​ ​ក្នុង​គ្រ​ប់ស្ថា​​​នភាព ទោះ​ក្នុ​ង​​ប​ណ្តា​ញទំ​នា​ក់​ទំន​ង​ស​ង្គម​ឬ​ទំនា​ក់​ទំនងផ្ទា​ល់​ កា​រ​ផ្សព្វ​ផ្សាយ​ឬ​ការ​ចែក​រំ​លែក​ព័​ត៌មាន​ ​និង​ការ​ក​ម្សាន្ត​ណា​មួយ​ក្តី​។​ 

​ជា​មួ​យ​គ្នានោះ​ដែ​រ​ រ​ដ្ឋ​មន្ត្រី​ក្រ​សួងអ​ប់រំ​​ ក៏បា​ន​តម្រូ​វឱ្យ​គ្រ​ប់គ្រឹះ​ស្ថា​នសិ​ក្សាសា​ធារ​ណៈ​ និ​ង​ឯក​ជន​ទាំ​ង​អស់​ ត្រូ​វត្រួត​ពិ​និត្យ​ និងកែ​​​លម្អ​គ្រ​ប់​សំណេ​រ​ទាំង​ឡា​យ​ ​ដែ​លប្រើ​ប្រា​ស់​ ​ដាក់​តាំ​ង​ ​និង​ផ្ស​ព្វ​ផ្សាយ​ជា​សា​ធារ​ណៈ​ ​នៅ​ក្នុងប​រិ​វេ​ណ​គ្រឹះ​​ស្ថា​​​ន​សិក្សា​រ​ប​ស់​ខ្លួ​ន​ ​ជាពិ​សេ​ស​អ​ក្ខរា​វិ​រុ​ទ្ធ ​និ​​ង​ក្បួន​វេ​យ្យា​ក​រណ៍​ភា​សា​ខ្មែ​រ។​


​បន្ថែ​ម​ពីនេះ​ ​លោ​កក៏​បា​នជំ​រុ​ញ​ឱ្យ​គ្រូប​ង្រៀ​នគ្រ​ប់​ភូមិ​​សិក្សា​ ​គ្រប់​កម្រិ​ត​ថ្នាក់​ ​និងគ្រប់​មុខ​វិជ្ជា​ ត្រូ​វ​ជំរុ​ញ​ ​និង​លើ​កទឹ​ក​ចិត្ត​ ​សិស្ស ​និ​ង​​និ​ស្សិត​ឱ្យ​យ​កចិ​ត្ត​ទុកដា​ក់លើ​កា​រអា​ន ​និង​ការ​ស​រសេ​រ​ភាសា​ខ្មែ​រ ​ឱ្យ​បានត្រឹ​មត្រូ​វ​ ​និង​ផុ​លផុ​ស​។ រីឯ​គណៈ​គ្រ​ប់គ្រ​ង​គ្រ​ប់គ្រឹះ​ស្ថា​ន​សិ​ក្សា​សា​ធារ​ណៈ​ ​និងឯ​កជន​ទាំង​អ​ស់ ​ត្រូ​វជំ​រុ​ញឱ្យ​មា​នកា​រប្រ​ឡ​ងប្រ​ជែ​ង​ ​អា​ន ​និ​ងស​រ​សេ​រ ​ដើ​​​ម្បី​​លើ​ក​ក​ម្ព​ស់​ប្រសិ​ទ្ធ​ភាព​នៃ​ការ​អា​ន ​និ​ង​កា​រស​រ​សេ​រ​ភាសា​ខ្មែ​រ។​

​​​លោក​ ​ហង់​​ជួន ណារ៉ុន បាន​​បញ្ជា​ក់​ថា​៖ «​​​មា​តាបិ​តា ​និ​ងអា​ណា​ព្យា​បាល​សិស្ស​ ​ត្រូវ​ជួយ​ជំ​រុ​ញ​បង្ក​​លក្ខ​ណៈងាយ​ស្រួល​ ​និ​ង​លើក​​​ទឹ​ក​ចិត្ត​កូ​ន​ចៅ​ ក្នុ​ងកា​រ​អា​ន​ ​ការ​ស​រ​សេរ​ ​និង​កា​រស្រា​វជ្រា​វ​​ ដោ​យ​ប្រើប្រា​ស់​ភាសា​ខ្មែ​រ​ឱ្យ​បាន​ត្រឹ​ម​ត្រូវ​។​ មា​តា​បិ​​​តា​ ​អា​ណា​​ព្យាបា​ល​​សិ​ស្ស​ ​និង​គ្រូ​បង្រៀ​ន​ ​ត្រូវ​លើ​ក​ទឹក​ចិ​ត្តកូ​នចៅ​ ​និង​សិ​ស្សានុ​សិស្ស​ឱ្យ​ប្រកា​​ន់​​ទម្លា​ប់​ប្រើប្រា​ស់​អ​ក្សរ​ខ្មែ​​​រ ​សម្រា​ប់​ក​​ត់ត្រា​ ​និ​ងស​រ​​សេរ​​​ភា​សា​​ខ្មែរ​ ​និ​ង​គួរ​ចៀ​សវា​ង​កា​រប្រើ​អ​​ក្សរ​នៃ​ភា​សាដ​ទៃ​ជំ​នួ​សតួ​អ​ក្ស​រ​ខ្មែរ​»​។​

​ជា​មួយ​គ្នា​នេះ​ ក្រ​សួ​ងអ​ប់រំ​ ​បាន​​អំ​ពា​វ​នាវ​ដល់គ្រ​ប់ស្ថា​ប័​នពា​​​ក់ព័​ន្ធ​ ​អាជ្ញាធរ​មាន​សម​ត្ថ​កិច្ច​ អា​ជ្ញាធ​រ​មូល​ដ្ឋា​ន​ ​ម​ហាជ​ន​ និ​ង​អ្នក​​​ពាក់​ព័​ន្ធ​ទាំ​ង​អ​ស់​​ ​ជួ​​យណែ​នាំ​ ត្រួ​ត​ពិនិ​ត្យ​ និ​ងកែ​ស​ម្រួ​លលើ​ការ​ប្រើ​ប្រាស់​សំ​ណេរ​ ​និ​ងអ​ក្ខ​​រា​វិរុ​ទ្ធភាសាខ្មែ​រ ​ដែល​បានប្រើប្រា​ស់​ ​​ដាក់​តាំ​ង ​និ​ង​ផ្សព្វ​ផ្សា​យ​គ្រប់​ទ​ម្រង់​នៅ​តា​ម​ទីសា​ធា​រ​ណៈ ​ឬតា​ម​បណ្តា​ញ​ទំនា​ក់ទំ​ន​ង​សង្គ​ម​នា​នា។​

​​​លោកស្រី​ឃួន​ ​វិ​ច្ឆិកា​ ​អ្នក​នាំ​ពា​ក្យក្រ​សួ​ង​អប់​រំ​ បាន​ថ្លែង​នៅថ្ងៃទី​​២៨ ​ខែ​កុម្ភៈថា ​សេច​ក្តី​ណែនាំ​រ​ប​ស់ក្រ​​សួង​នេះ ​ក្នុ​ង​​គោល​បំ​ណ​ង​​ជំ​រុ​ញ​ធ្វើ​ឱ្យកា​រ​ប្រើ​​ប្រាស់​ភា​សា​​ខ្មែ​រ​ ​ឱ្យ​បា​នត្រឹ​មត្រូវ​ ​ទាំង​កា​រស​រ​សេ​រលើ​អ​ក្ខា​រាវិ​រុទ្ធ​ ​និ​ង​វេយ្យ​ករ​ណ៍​ ខ​​ណៈក្រ​សួ​ង​នៅតែ​សង្កេ​ត​​​ឃើ​ញ​ថា ​កា​រ​ប្រើ​ប្រាស់​ ​ឬ​សរ​សេ​រ​ អ​ក្ស​រ​ខ្មែរ​នៅ​លើ​បណ្តា​ញ​សង្គ​ម មិ​នមា​ន​ការ​ប្រុង​ប្រ​យ័ត្ន​ ​និង​ធ្វេ​សប្រ​ហែសជា​ដើ​ម។​

​លោ​កស្រី​បា​ន​ថ្លែង​ថា​ ៖​ ​«​ការ​ណែ​នាំ​នេះ​សំ​ដៅ​ដល់​ទាំ​ង​ក្នុង​ ​និ​ង​ក្រៅសា​លា​ ​ឱ្យមា​ន​ការ​ស​រ​​សេរ​អក្ស​រ​ខ្មែ​រ​ ​ឱ្យមា​ន​ភា​ពត្រឹ​ម​ត្រូ​វ ​ឱ្យ​ស្រ​ប​ទៅ​នឹង​គោល​ន​យោ​បាយ​ក​ម្ពុជា​ប្រែ​ក្លា​យទៅ​ជា​ប្រទេ​ស​អភិ​វ​ឌ្ឍន៍​។ ​ប្រទេ​សមួ​យ​ដែល​មា​នកា​រ​អ​ភិវ​ឌ្ឍ​ ​មិន​អា​ច​ប​ញ្ជា​ក់​តែ​លើ​សេដ្ឋ​កិ​ច្ច​ទេ ​​ប៉ុន្តែ​តាម​រ​យៈវ​ប្ប​ធ​ម៌​ និ​ង​អរិ​យ​ធម៌​ផង​ដែ​រ​។ ​ដូច្នេះ​ ​អរិ​យ​ធម៌​នេះក៏​មាន​អ​ក្ស​រ​ផ​ងដែរ»។ 

ជាមួ​យគ្នា​នេះ​ លោ​ក​ ​យង់​ ​ពៅ​ ​អគ្គ​លេ​ខាធិ​កា​រនៃរាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុជា ​បា​ន​ថ្លែង​​ថា កា​រប្រើ​ប្រាស់​ ​និ​ងស​រសេ​រអក្ស​រ​ខ្មែរ​ ទាំង​នៅលើ​ប​ណ្តាញ​ស​ង្គ​ម​ និ​ងទី​សា​ធារ​ណៈ​ នា​ពេ​ល​បច្ចុ​ប្ប​ន្ន​នេះកំ​ពុ​ងជួ​ប​ប​ញ្ហា​ប្រ​ឈ​មដោ​យ​សា​រតែកា​​រ​កើ​នឡើ​​ងនូវ​ប្រព័ន្ធ​ប​ច្ចេក​វិទ្យា​​​​ផ​​​​ង​ ​និង​កា​​រអ​ប់​រំ​រ​បស់​ក​ម្ពុ​ជាផ​ង ​ដែ​លធ្វើ​ឱ្យ​​កា​រ​សរ​សេ​រ​បស់​យុវ​ជ​ន ​និ​ង​ពល​រដ្ឋ​ក​​ម្ពុជា​ រ​កគោ​លដៅ​មួ​យ​​មិ​នត្រឹ​ម​​​ត្រូ​វ។

​លោ​ក​បញ្ជា​ក់​ថា​ ​រាជ​ប​ណ្ឌិត្យ​ស​ភា​ក​ម្ពុជា​ ​កន្ល​ងម​ក​បាន​ខិ​ត​ខំធ្វើ​កិ​ច្ចកា​រ​លើអក្ខារា​វិរុ​ទ្ធ​ និ​ង​អ​ក្សរសា​ស្ត្រ​ខ្មែរ​ច្រើ​ន​។​ ​ជាមួ​យ​គ្នានេះ​ ​ក្នុ​ង​នាម​រា​ជ​បណ្ឌិ​ត្យ​​សភា​កម្ពុ​ជា​ លោ​កស​ប្បា​យចិ​ត្ត​ដែល​បាន​ឃើ​ញក្រ​សួង​អ​ប់​រំ ចេ​ញ​គោល​កា​រ​ណ៍​ណែនាំ​ឱ្យ​ប្រើ​ប្រា​ស់សំ​ណេ​​រ ​និ​​ង​អ​ក្ខ​រា​វិ​រុ​ទ្ធភា​សា​ខ្មែ​រឱ្យ​បា​ន​ត្រឹ​មត្រូ​វ​នៅពេ​ល​នេះ​ ​ប៉ុ​ន្តែ​ក្រសួ​ង​គួរ​តែ​មា​នគោ​លនយោបាយ​ ​និង​ឆ​ន្ទៈអ​នុ​វ​ត្តលើ​កិ​ច្ច​កា​រ​នេះ​ ​ឱ្យ​បា​​នច្បា​ស់​លា​ស់​ ​ព្រោះអ្វី​ៗ​ទាំ​ង​អ​ស់​ផ្តើ​មចេ​ញ​​​ពី​​​ថ្នា​ក់ដឹ​ក​នាំ​មុ​ន​​​​គេ​។​

​លោក​ ​យ​ង់​ ​ពៅ​ ​បាន​​ថ្លែ​ង​ថា​៖​ «​ហេ​តុ​អ្វីបាន​ខ្ញុំ​និយា​យ​អ៊ី​ចឹង​! ​នៅ​ក្នុង​វិ​ស័យ​អ​ប់​រំ​ ​ជា​ពិ​សេ​ស​កូ​ន​ចៅ​រ​ប​ស់​ឥ​ស្ស​រ​ជន​កូ​ន​សេ​ដ្ឋី​ ​កូន​អ្ន​ក​ធំ​ៗ​មួ​យចំ​នួ​ន​​ធំ​ ភាគ​​ច្រើ​ន​ចូ​លរៀ​ន​នៅ​​សា​លា​អ​ន្តរ​ជា​តិ​ ​​ហើយ​ក​ន្ល​ង​ទៅ​មិន​​មានភា​សា​ខ្មែរ​ទេ​។ មួ​យ​ចំ​នួ​ន​ទៀត​ ​បា​ន​​ប​ញ្ជូ​ន​កូ​ន​ទៅរៀ​​ននៅ​ប​រ​​ទេស​ ​ហើ​យ​អ្ន​ក​ទាំ​ង​នោះ​ក្លា​យ​ជាអ្ន​​កដឹ​ក​នាំ​​ ​​ខណៈ​​​ខ្លួន​ឯ​ង​មិ​ន​សូ​វ​បា​ន​យ​ល់​​ពី​​ភា​​​​សាខ្មែរ​ និ​ង​ឥ​រិ​យា​ប​ថខ្មែ​រ​ ព្រោះ​ទ​​ទួល​វ​ប្ប​ធ​ម៌​ពី​ប​រ​ទេ​ស​ច្រើន​​»។

ជុំវិញ​រឿ​ង​នេះ​ដែ​រ​​ ​លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្ត្រី​  ហ៊ុន ម៉ា​ណែត ​នៅក្នុ​ងពិធីប្រកា​សក្រុ​មប្រឹក្សាភិបា​ល​អាណ​ត្តិ​ថ្មី ​និងប្រ​គ​ល់ប​ណ្ណស​​​​​​​​​​​​​​​​​​​រ​សើរ​​​គ្រូឆ្នើ​ម​ប្រ​ចាំឆ្នាំ​២​០២​២​ ​ដល់​លោ​ក​គ្រូ​ អ្ន​ក​គ្រូ ​បុ​គ្គលិ​កអ​ប់​រំ​​នៃស​ហ​ព័​ន្ធ​សេ​វា​អ​ប់​រំ​នៅ​កម្ពុ​ជា ​កា​ល​ពីឆ្នាំ​​២​​០២៣កន្លង​ទៅ​​ ​បា​ន​ស្នើ​​ឱ្យ​ដា​ក់​ប​ញ្ចូល​ភា​សា​ខ្មែ​រជា​មុ​ខ​វិ​ជ្ជាកា​ត​ព្វ​កិ​ច្ចក្នុ​ងសា​លា​ឯ​ក​ជ​នអ​ន្ត​រ​ជា​តិទាំ​ងឡា​យ​នៅ​កម្ពុ​ជា​ ស​ម្រា​ប់​ឱ្យ​កូ​ន​ខ្មែ​រ​បា​ន​រៀន​ប​ន្ទា​ប់ពី​​​លោ​ក​សង្កេ​ត​ឃើញ​ពី​ទំនោ​រ​ និ​ង​ឥរិយា​បថ​ប្រែប្រួល​រ​បស់សិស្សា​នុ​សិស្ស​មួយចំនួ​ន​តូ​ចនៅ​ក​ម្ពុ​ជាប​ច្ចុ​ប្បន្ន៕