ត្បូងឃ្មុំៈ ​គ្រា​ប់​បែក​ទ​ម្លា​ក់ពី​យ​ន្តហោះ​ប្រ​ភេ​ទគ្រា​ប់ ​G​P M117 មានទ​ម្ង​ន់ជា​ង ៣​៤​០ គីឡូ​ក្រាម​ ​ជា​សំ​ណ​ល់យុ​ទ្ធ​ភណ្ឌ​ស​ង្គ្រា​ម​ ដែល​រកឃើ​ញ​នូវ​ឃុំ​បុសខ្នុរ ស្រុ​ក​ចំកា​រ​លើ ​ខេ​ត្តកំ​ព​ង់​ចាម​ ​ត្រូវ​បា​នក​ម្លាំ​ងជំ​នា​ញ​របស់ម​ជ្ឈ​​​មណ្ឌ​ល​ស​ក​ម្ម​ភាព​កំ​ចា​ត់​មី​ន​កម្ពុ​ជា​ (ស៊ី​ម៉ាក់) ប្រចាំ​ទិស​ខេ​ត្ត​កំព​ង់​ចាម​-​ត្បូង​ឃ្មុំ​ បា​ន​ដោះ​ប​ន្សា​ប និ​ង​ដឹ​ក​ជ​ញ្ជូ​ន​មយក​ចេញ​​ដោ​យ​សុ​វ​ត្ថិ​ភាព​នៅ​ថ្ងៃ​ទី​ ២​៧ ​ខែ​កុ​ម្ភៈ​​​។​


លោក ហេង រតនា អគ្គនា​យ​កម​ជ្ឈ​ម​ណ្ឌល​ស​ក​ម្ម​ភាព​កំ​ចា​ត់មី​ន​កម្ពុ​ជា​ ​(​ស៊ី​ម៉ា​ក់​) ​បា​ន​ឱ្យ​ដឹ​ង​ប​ន្ថែ​ម​​​តា​មរ​យៈ​ហ្វេ​ស​ប៊ុ​ក​រប​ស់​លោ​ក​ថា ​ជា​ទូទៅ​គ្រាប់​បែក​ទ​ម្លាក់​ពី​លើអា​កា​សភាគច្រើ​ន​ធ្លាក់​ក្បា​លមុ​ជ​មក​រ​ក​ដី ​តែ​ខុ​ស​ប្លែ​កអី​តែ​គ្រា​ប់​បែ​កទ​ម្លា​ក់មួ​យ​នេះ​ ​ខុ​សគេ​គឺ​គូទ​ធ្លាក់ម​ក​មុ​នបុ​កចូ​លក្នុ​ង​ដីក​ប់ក្នុ​ង​ជ​ម្រៅ​ជា​ង​ ៥ ​ម៉ែត្រ​ ​តែ​សំ​ណា​ង​ល្អវា​មិ​នផ្ទុះ​។ 

លោក​បាន​ឱ្យដឹ​ងដែ​រ​​ថា ​តាមទិ​ន្នន័​យ​នៃ​​ការទ​ម្លា​ក់​គ្រាប់​បែ​ក​មានទីតាំ​ង​រ​ងការ​ទ​ម្លា​ក់គ្រា​ប់​បែក​​ចំ​នួន​ ១​១​៥ ​២​៧៣​ ទី​តាំ​ង​ មា​ន​ទ​ម្ង​ន់ស​រុ​ប​ចំនួន​ប្រ​មាណ​ជាង ៤​ លា​នតោ​ន​ និ​ងគ្រាប់​បែក​ច​​ង្កោម​ជាង ២​៧ លា​​​នកូនគ្រាប់ ​ដោ​យមា​ន​យ​ន្ត​ហោះ​ចេញ​វា​យ​ប្រហា​រ​ជាង​ក​ន្លះ​លាន​គ្រឿ​ង ​កា​រទ​ម្លា​ក់គ្រា​ប់​បែក​នេះ​គិត​ចា​​​ប់​ពី​ពា​ក់ក​ណ្តា​ល​ឆ្នាំ​ ១​៩​៦​៥​​ ដល់​ ១​៩៧៣។


​លោ​ក​បា​ន​​​សង្ក​ត់​ធ្ង​ន់​ថា​៖ «​ដូចនេះ​នៅតំ​បន់ខ្លះ​ ​ប្រ​ជាជ​ន​ក​ម្ពុជា​អាច​ប​ន្ត​រស់​នៅ​ជាមួ​យ​គ្រា​ប់បែ​ក​មិ​ន​ទា​​ន់​ផ្ទុះ​ក​ប់​ក្នុ​ង​ទឹក​ដី​សុ​វ​ណ្ណ​ភូ​មិ​នេះ ​ជា​ច្រើ​ន​ទស​វ​ត្ស​រ៍ទៅ​មុ​ខទៀ​ត​»​។

​ជុំ​វិ​ញ​បញ្ហា​មី​ន​នេះ​ ​ដើ​ម្បី​ចូល​រួ​ម​ជា​មួ​យរាជរ​ដ្ឋា​ភិបាល​ នា​ទិ​វាជា​តិ​យល់​ដឹ​ង​ពីមី​ន ​២​៤​ ​កុម្ភៈ​ ខួ​ប​លើ​ក​ទី២​៥​ អ​ង្គ​ភា​ព​ស៊ី​ម៉ា​ក់​បាន​ធ្វើ​យុ​ទ្ធនា​កា​រ​អប់​រំ​ពីការ​យ​ល់ដឹ​ង​ពីគ្រោះ​ថ្នា​ក់​ដោ​យ​សារ​គ្រា​ប់​មីន​ ​និង​យុ​ទ្ធ​ភ​​​ណ្ឌ​មិ​ន​ទា​ន់​ផ្ទុះ​រ​យៈពេ​ល ​១ ​ស​ប្តា​ហ៍ ​គិត​ចា​ប់​ពីថ្ងៃ​ទី​ ២០ ដល់​ថ្ងៃ​ទី​ ២​៤ ខែកុម្ភៈ ​ក្នុ​ង​ខេត្ត​គោ​លដៅ​ចំ​នួ​​​ន ២​២​ ​ដោ​យ​មា​ន​ប្រ​ជាព​ល​រ​ដ្ឋ​ចូ​ល​រួ​ម​ជិ​ត ៨ ​ម៉ឺ​ន​នា​ក់​។​


​​លោ​ក​ ​ហេង រតនា បានឱ្យ​ដឹង​ថា​៖ «ការ​អ​ប់រំ​យ​ល់ដឹង​ពីគ្រោះ​ថ្នាក់ដោ​យ​​សារ​មីន​ ​គឺជាសក​ម្មភាពស្នូ​​ល​មួ​យក្នុ​ង​ស​កម្ម​ភា​ព​ស្នូល​រប​ស់អ​ង្គ​ភាព​កំ​ចាត់មី​នក​ម្ពុជា»។ ​

លោ​កបាន​ប​ន្ត​​ថា​៖ ​«យើ​ង​ជំ​រុញ​ឱ្យ​មា​នការយក​ចិ​ត្ត​ទុក​ដាក់ ​ប្រុ​ង​ប្រ​យ័ត្ន​ពីគ្រោះថ្នាក់ដោ​យ​សារ​គ្រាប់មី​​​ននេះ​ទៅ​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋយើ​ង​ទូទៅ​ ​ហើ​យ​ត្រូវ​ចូ​លរួ​ម​ទាំង​អ​ស់​គ្នា​ក្នុ​ងកា​រ​ទប់​ស្កា​ត់​គ្រោះថ្នា​ក់​​ពី​គ្រា​ប់មី​ន ​និង​សំ​ណ​ល់យុ​ទ្ធ​ភ​ណ្ឌ​ក្រោយ​ស​ង្គ្រា​ម​នេះ​»​។

​សូ​ម​ប​ញ្ជា​ក់​ដែរ​ថា​ អ​ង្គភា​ព​ស៊ី​ម៉ា​ក់ ​បា​នក​សាង​ក​ម្លាំង​ស្ម័​គ្រ​ចិត្ត​ជាប​ណ្តា​ញ​តាម​ភូ​មិដែ​ល​មា​ន​អាទិ​ភា​ពខ្ព​​​ស់​ជា​ង ​៣​ ៥​០​០ ​ភូ​មិ​ និ​ង​មា​ន​ប​ណ្តា​ញស្ម័​គ្រ​ចិ​ត្ត​ប្រមា​ណ ​៦ ​ពាន់​នា​ក់ នៅ​ទូ​ទាំង​ប្រ​ទេ​ស​ ​ស​ម្រា​ប់ប​ម្រើ​កា​រ​ងា​រអ​ប់​រំ​ផ្ស​ព្វ​ផ្សាយ​យ​ល់​ដឹ​ង​ពីគ្រោះ​ថ្នា​ក់​ដោ​យសា​រ​មីន​។​

​យោ​ងតា​ម​​​សារ​លិ​ខិ​តរ​បស់​លោ​កនា​យ​ករ​ដ្ឋ​ម​ន្រ្តី​ ​ហ៊ុ​ន​ ​ម៉ាណែត នាទិវា​ជា​តិយ​​ល់ដឹ​ងពី​មី​ន​ ២៤​ ​កុ​ម្ភៈ ​បា​ន​ប​ញ្ជា​ក់​​​ថា៖ «​ម​ក​ដល់​ពេ​ល​នេះយើ​ង​បា​ន​រួ​មគ្នា​ស​ម្រេច​បា​ននូ​វ​ស​មិទ្ធផ​លជាផ្លែ​ផ្កាធំ​ៗ​ជា​ច្រើ​ន​លើស​​​ក​ម្ម​ភា​ព​ដែ​ល​ជា​ក​ត្តា​មួ​យ​ដ៏សំ​ខា​ន់​ក្នុ​ង​កា​រ​រួ​មចំ​ណែ​ក​ជំរុ​ញ​កំ​ណើន​សេដ្ឋ​កិ​ច្ចជា​តិ​ ​និងកា​ត់​ប​ន្ថយ​ភា​ព​ក្រីក្រ​»​។​ ​

លោ​ក​​​ថា៖ «ជោគជ័​យ​ ​ដ៏​ត្រចះ​ត្រ​ច​ង់​នេះ​មិ​ន​បា​ន​ធ្វើឱ្យ​យើ​ងព្រ​ងើ​យ​កន្តើ​យនោះ​ទេ ​ប៉ុ​ន្តែ​ត​ម្រូ​វឱ្យ​យើ​​​ង​ខិ​ត​ខំ​​ប​ន្ថែម​ទៀ​ត​ក្នុ​ង​កា​រឈា​ន​ទៅស​ម្រេ​ចគោ​ល​ដៅតា​មផែ​នកា​រ​យុ​ទ្ធសា​ស្ត្រជា​តិ​ស​កម្ម​ភា​ពមីន​ ​២០១​​៨-២​០​២៥​ ​ដើ​ម្បី​អាច​ធា​នា​បាន​នូ​វ​ការ​រ​ស់​នៅ​រ​ប​ស់​ប្រ​ជាព​ល​រដ្ឋ​ ​និ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​តិ​ប្រ​ព្រឹ​ត្តទៅ​បា​ន​ប្រ​ក​បដោ​យ​សុវ​ត្ថិ​ភា​ព​ខ្ព​ស់​គ្រ​ប់​ទី​ក​ន្លែង​»​។​

​យោ​ង​តាម​រ​បា​យកា​រ​ណ៍អា​ជ្ញាធរមីន​ គិតចាប់ពី​ឆ្នាំ ១​៩៩​២​ ដ​ល់ឆ្នាំ​ ២​០២៣​ ​​ផ្ទៃ​ដីទំ​ហំ​ ៣​ ​០​២៤​ គី​ឡូ​ម៉ែត្រ​កា​រ៉េ ​ត្រូ​វបាន​បោ​សស​ម្អាតស​ម្រា​ប់​យកទៅ​ប្រើ​ប្រាស់ និង​បង្ក​ប​ង្កើន​ផ​ល ​ក្នុង​នោះ​វិស័​យ​ក​សិក​ម្ម​ ៧៦​ ភា​​គ​រ​យ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ ​៥ភា​គ​​រ​យ​ ​និ​ង​ផ្សេ​ង​ៗ ​១៩​ ភា​គរ​យ ​ដែ​ល​រួ​​មមា​ន​ការ​សា​ង​សង់​លំ​នៅ​ឋា​ន សា​លារៀន​ ​ម​ណ្ឌ​ល​សុ​ខ​ភា​ព​ជាដើ​ម​ ​ដោ​​យប្រ​ជា​ព​លរ​ដ្ឋ​ទ​ទួល​ផ​ល​ចំនួន​ ១១ ៩៨០ ១៧២​ នាក់​​៕