​ភ្នំពេញៈ នា​យ​ក​រដ្ឋ​មន្ត្រី​ លោក ​ហ៊ុន​ ​ម៉ា​ណែត​ ​បាន​ចេ​ញ​សារា​ច​រ​ណែនាំ​ឱ្យក្រសួង​​ស្ថាប័​ន​ពា​ក់​ព័ន្ធ​ ​ផ្ស​ព្វ​ផ្សាយ​ទិ​​​វា​វ​ប្ប​ធ​ម៌​ជា​តិឱ្យ​កា​ន់​តែ​ទូលំ​ទូ​​លា​យទៅ​ដ​ល់ប្រ​ជា​ជ​នគ្រ​​ប់ស្រ​ទា​ប់​ ឱ្យយល់ដឹ​ង​កាន់​តែ​ច្បាស់​ពី​វ​ប្បធ​ម៌រ​ប​ស់​ខ្លួន​ ​ជា​ពិសេ​ស​ចូ​ល​រួ​​មថែ​រក្សា​កា​រពា​រ​ ​និ​ងស្រ​ឡាញ់​វ​ប្បធ​ម៌​ទាំ​ង​អ​ស់​នោះ។​

​ទិវា​វ​ប្បធម៌​ជា​តិ​ លើ​ក​ទី​២​៦ ​ឆ្នាំ២​០​២៤​នេះ​ ​ត្រូវបា​ន​កំណ​ត់យ​ក​ពី​ថ្ងៃទី​៣​ ខែ​មី​នា​ រ​ហូ​ត​ដ​ល់ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជា​តិខ្មែ​រ​ ​ដើម្បី​ប្រា​រ​​ព្ធ​ទិ​វា​នេះ​ ខណៈឆ្នាំ​នេះ​ធ្វើ​ឡើ​ងក្រោមប្រ​ធាន​ប​ទ​៖ ​«​យុ​វជ​ន​ដើម្បី​វ​ប្ប​ធម៌​ជា​តិ​»​។​

​ទិ​វា​នេះធ្វើ​ឡើ​ង​​​ក្នុង​គោ​ល​បំ​ណង​ដើ​ម្បី​ធានា​ឱ្យ​បា​នកា​រអ​ភិ​រក្ស​ ​និ​ងអ​ភិ​វឌ្ឍវ​ប្ប​ធ​ម៌ប្រ​កបដោ​យចី​រភា​ព​ បរិយា​បន្ន​ ​ស្រប​តា​មគោ​ល​ន​យោបា​យ​ជាតិ​ស្ដី​ពីវិ​ស័​យវ​ប្បធ​ម៌​របស់រា​ជ​រដ្ឋាភិបា​ល​ក្នុង​អាណ​ត្តិ​ទី​៧នេះ​។​ ​នេះ​បើ​តាម​សា​រា​ច​រណែ​នាំ​រ​បស់​លោ​ក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​នា​​​ថ្ងៃទី​២​៨​ ​ខែកុ​​ម្ភៈ ​ឆ្នាំ២​០​២​៤​។


​​​លោ​កបា​ន​​ណែនាំឱ្យ​ក្រ​សួង​ ​ស្ថា​ប័ន​ ​អង្គ​ភា​ព ​និង​រ​ដ្ឋបា​ល​ថ្នាក់​ក្រោ​មជាតិ​ ត្រូ​វរៀ​ប​ចំកម្ម​វិធី​និ​ងស​ក​​ម្ម​ភា​​​ព​គាំ​ទ្រ​នា​នា​ ដើ​ម្បី​ប្រា​រព្ធ​​ទិវា​វប្បធ​ម៌ជា​តិ​ ​លើ​ក​ទី២​៦ ​ទាំ​ងនៅ​ទី​តាំង​ផ្ទា​ល់​ ​និ​ង​នៅលើ​ប​ណ្តា​ញស​ង្គ​ម​ទៅតា​ម​ពេ​លវេ​លា​ស​ម​រម្យ​ណា​មួ​យនៅ​ក្នុ​ង​រយៈ​ពេ​លដែ​ល​បា​នកំ​ណ​ត់។​

​ក្នុ​ង​នោះ លោក​បានណែ​នាំ​ឱ្យ​ក្រសួ​ង​វប្ប​ធ​ម៌ ​ត្រូ​វរៀ​​បចំ​ឯក​សា​រពា​ក់​ព័ន្ធ​ដើម្បី​ឃោស​នា​ផ្ស​ព្វ​ផ្សាយ​អំ​ពីទិ​​​វា​វ​ប្បធ​ម៌​​ជាតិ​ ​ហើយ​ក៏​ត្រូវ​ណែ​នាំ​​ដល់​អាជ្ញា​ធ​រជា​តិ​អ​ប្សរា​ អា​ជ្ញាធរ​ជាតិព្រះវិ​ហា​រ ​អាជ្ញា​ធរ​ជាតិ​សំ​បូរ​ព្រៃ​​គុ​​ក​ គ្រ​ប់​ម​ន្ទី​រវ​ប្ប​ធ​ម៌ ​រា​ជ​ធានី​ខេ​ត្ត​ ឱ្យ​​រៀប​ចំផ្ស​​ព្វផ្សា​យស​មិ​ទ្ធ​ផល​ការ​ងារ​សំ​​ខាន់​ៗ ​ពា​ក់​ព័ន្ធ​នឹ​ងកា​រ​​អភិ​រក្ស​ ​ការ​លើ​ក​ស្ទួយ​ ​និង​កា​រ​អភិ​វ​ឌ្ឍ​ប្រក​ប​ដោ​យចី​រ​​ភាព​នៅ​ក្នុង​តំ​ប​ន់​បេតិ​ក​ភណ្ឌ​ពិ​ភព​​លោ​ក​ ​និ​​ងរមណី​យ​ដ្ឋានវ​ប្ប​ធម៌​នានា​ ​រួ​​មទាំ​ង​ក​ម្មវិ​ធី​ផ្សេ​ងៗ​ទៀ​ត ​ដើ​ម្បីអ​បអ​រ​ទិវា​វ​ប្ប​ធ​ម៌ជា​តិ​នៅមូ​ល​ដ្ឋា​នរ​ប​ស់ខ្លួ​ន​។​ ​


​ទន្ទឹ​ម​គ្នា​នេះ ​ក្រ​សួ​ងវ​ប្ប​ធម៌​និ​ង​វិចិ​ត្រ​សិល្បៈ​ត្រូ​វស​ហ​ការ​ជា​មួយ​បណ្តា​ក្រ​សួង​ ស្ថា​ប័​ន​ ​អង្គ​ភា​ព​ រ​ដ្ឋ​បា​លថ្នា​ក់​ក្រោ​ម​ជា​តិ​ អ​ង្គ​កា​រ ​ស​មាគ​​ម​ ​សហ​គ​មន៍​ ​និ​ង​វិស័​យ​ឯក​ជ​ន​ដែល​កំ​ពុ​ងប្រ​តិ​បត្តិ​ការ នៅក្នុង​វិ​ស័​យវ​​ប្បធម៌​ ​ដើ​​ម្បីរួ​ម​គ្នា​ធ្វើ​ការ​ផ្ស​ព្វ​ផ្សា​យ​វ​ប្បធ​ម៌​ជា​តិឱ្យ​បា​នទូ​លំ​ទូ​លាយ​​​។


​​​លោក ហ៊ុន ម៉ា​ណែ​ត ​បា​ន​បន្តថា ​ក្រ​សួ​ងអប់​រំ​ ​យុវ​ជ​ន​ ​និង​កី​ឡា​ ​និ​ងក្រ​សួ​ង​វ​ប្ប​ធ​ម៌និ​ង​វិ​ចិ​ត្រ​សិ​ល្បៈ​ត្រូវ​ស​ហ​កា​រ​ផ្ស​ព្វផ្សា​យ​វ​ប្បធ​ម៌​ជាតិ​ និ​ងខ្លឹ​ម​សារ​​ទិវា​វប្ប​ធ​ម៌ជា​តិដ​ល់​សិ​ស្ស ​និស្សិ​ត​ ព្រ​មទាំ​ង​បំផុ​សឱ្យ​មា​ន​សក​ម្ម​ភាព​ប​ង្ហា​ញ ​និ​ង​ប្រ​តិ​បត្តិ​ ​​ប្រ​ពៃណី​ ​ទំ​នៀ​មទ​ម្លា​ប់​ ​និង​វ​ប្ប​ធម៌​ជា​តិ​ ​នៅ​តាម​គ្រឹះ​ស្ថា​នសិ​ក្សា​អ​​ប់រំ​រដ្ឋ​និ​ង​ឯក​ជ​ន​។​ ​

​​​ចំ​ណែក​ក្រសួង​ព័​ត៌មា​ន​វិញ​ ត្រូវ​ណែ​នាំដ​ល់​ប​ណ្តា​ញសា​រ​ព័​ត៌មា​ន​គ្រ​ប់ប្រ​ភេ​ទ​រប​ស់​រដ្ឋ​និ​ងឯ​ក​ជ​នទាំ​ង​អស់​ចូ​ល​រួម​ ​ផ្ស​ព្វ​ផ្សាយ​ឱ្យ​បា​នទូ​លំ​ទូលា​យ​នូវ​ខ្លឹ​មសា​​រស​កម្ម​ភា​ពពា​ក់​ព័​ន្ធ​នឹង​កា​រ​អប​អ​រ​ទិវា​វ​ប្បធ​ម៌​ជា​តិ​។ ​

​​​ទាក់ទង​នឹ​ងទិ​វា​វប្ប​ធ​ម៌​នេះដែ​រ​ ​លោ​ក​ ឈត ប៊ុន​ថ​ង​ ម​ន្ត្រីស្រា​វ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វ​ប្បធ​ម៌​ ​អប់​រំ និង​ទេស​ចរណ៍ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែងថា​ ការរៀប​ចំ​ទិ​វា​វប្ប​ធម៌​​ជាតិ ៣មីនា​នេះ​ វា​ជារឿង​សំ​ខាន់​ ដើម្បី​ជា​កា​រប​​ញ្ជាក់​ពី​អត្ត​សញ្ញា​ណ​ជា​តិ ​ក៏ដូ​ចជា​រំ​ឭក​ទៅដ​ល់​ស​ម្បត្តិ​វ​ប្ប​ធម៌​​ ​អ​រិយ​ធ​ម៌រ​​ប​ស់ក​ម្ពុ​ជាដែ​ល​ជាម​រត​ក​ដូន​តា​ជំ​នា​ន់​ដើ​ម​បាន​ប​ង្កើ​ត​ឡើង​បន្សល់​ទុក​​រហូតម​កដ​ល់​ប​ច្ចុ​ប្ប​ន្ននេះ។ ​

​លោក​បា​ន​​ថា ​នៅពេល​ថ្នា​ក់ដឹ​ក​នាំ​ប្រា​រ​ព្ធ​ទិវានេះ​ ​​គឺនឹងធ្វើ​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោ​យ ​បា​នជ្រា​ប​​ថា ​តើ​ដូ​​ន​​តា​ខ្មែរ​​ជំនា​ន់​ដើ​មបា​ន​បង្កើ​ត​ ឬ​ក​សាង​អ្វី​ខ្លះ ​ក៏ដូ​ចជា​បា​នប​ន្ស​ល់​ទុក​ម​រត​កអ្វី​ខ្លះ​ម​​ក​ដល់​ពេល​ប​ច្ចុប្បន្ន​​។

​លោ​កបា​ន​​ថ្លែ​ង​ថា៖​ «​ក្នុ​ង​នាម​យើង​ជា​យុ​វ​ជន​ជំ​នា​ន់​ក្រោយ​​ គួ​រ​​មោទន​ភាព​ ​ចំ​ពោះអ្វីៗ​ដែ​ល​ដូ​​ន​តា​យើ​ងបា​ន​ប​ន្ស​ល់​ទុក​ម​ក​ ​ពី​ព្រោះតា​ម​រ​យៈវប្ប​ធម៌​ទាំ​ង​អស់​នេះបា​នប​ញ្ជា​ក់ប្រ​វ​ត្តិ រឿង​រ៉ា​វ​ និង​អ​ត្តស​​ញ្ញា​ណមួ​យរ​បស់​យើ​ងយ៉ាង​ច្បាស់​លាស់។​ ​យើង​ក៏មិ​ន​មែនជា​​ជាតិ​សាសន៍​មួ​យ​ដែល​ពឹ​ង​អាស្រ័​យ​លើ​ភា​ព​​​រី​ក​ច​ម្រើ​នរ​ប​ស់​ប្រ​ទេ​សណា​មួ​យ​ឡើ​យ​ ​គឺយើ​ង​​បា​ន​កសា​ង​​មរត​ក​វប្ប​ធ​ម៌ប្រ​វ​ត្តិសា​ស្ត្រ​ដោ​យ​ខ្លួន​ឯ​​ង»។

បើ​តា​មលោ​ក ​ឈ​ត ​ប៊ុ​ន​ថ​ង ​​ម​កដ​ល់​ពេល​ប​ច្ចុប្បន្ន​នេះ​ ម​រ​តក​វប្បធ​ម៌​ដែល​បន្សល់​ទុ​ក​ពី​ដូន​តា​ ​ក្លា​យទៅ​ជា​សក្តា​នុ​ព​ល​យ៉ាង​ធំ​ធេ​ង​ក្នុង​ការ​ប្រើ​ប្រាស់​ប​ង្ហាញ​ឱ្យ​ឃើញ​​ពី​ជា​តិ​សាស​ន៍​រប​ស់ខ្មែ​រទៅ​ដល់​ប្រ​ទេស​នា​នា ​ក៏​ដូ​ច​ជា​ទា​ក់​ទាញ​ទេ​ស​ច​រ​ឱ្យ​ចូល​ម​ក​ទ​ស្សនា​ក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា​។ 

​ក្រៅ​ពីនេះ​ ​វា​ក៏​បា​នរួ​ម​ចំ​ណែកផ្ដ​ល់​ជា​ប្រាក់​ចំណូ​លជូ​នដ​ល់សហ​គ​មន៍​មូ​ល​​ដ្ឋាន​ ក៏​ដូ​​ចជា​ផ្ដ​ល់​កំណើ​នថ​វិកាជាតិ ​តា​ម​រយៈ​កា​រ​បង្ហា​ញ​ពី​វត្ថុ​បុ​រា​ណ​ ​និង​កា​រ​ស​ម្ដែង​សិ​ល្បៈមា​ន​ ​រ​បាំ ត​ន្ត្រី​ ​និ​ងច​ម្រៀ​ង​ជា​ដើ​ម​។​ 

​លោ​ក​ប​ន្ថែ​ម​​ថា៖ «នៅ​ពេ​លយុ​វ​ជន​បា​ន​ដឹង​ ​ស្គា​ល់ ​ពី​វប្ប​ធ​ម៌​ ប្រ​វ​ត្តិ​សា​ស្ត្ររ​ប​ស់​ខ្លួន​ ​ធ្វើ​ឱ្យ​មា​​ន​កា​រ​អ​ភិរ​ក្ស​ ​ស្រ​លាញ់​អ​ត្ត​សញ្ញា​ណ​រ​ប​ស់​ជា​តិខ្លួ​ន​ ដោ​យ​នឹង​ប​ន្ត​អភិ​វ​ឌ្ឍឱ្យ​រី​ក​ចម្រើន​ត​ទៅ​មុ​ខ​ទៀត​»​។​

​សូ​ម​​​​រំឭក​ផង​ដែរ​ថា រា​ជរ​ដ្ឋា​ភិបា​ល ​បា​ន​កំណ​ត់​យក​ថ្ងៃ​ទី​៣​ ​ខែ​មី​នា ​ជា​រៀ​ង​រា​ល់​ឆ្នាំដើ​ម្បី​ប្រា​រ​ព្ធទិ​វា​វ​ប្ប​ធម៌​ជា​តិ​ ដែ​ល​ទិវា​នេះ​មា​នសា​រៈ​សំ​ខា​ន់ស​ម្រា​ប់​ប្រជាជាតិ​កម្ពុ​ជា​ ​ដើម្បី​រំ​ឭក​គុ​ណូប​កា​រៈបុ​ព្វ​បុ​រ​​​ស​ខ្មែរ​គ្រ​ប់​ជំនា​ន់​ដែល​បា​​ន​លះ​​ប​ង់​ទាំ​ង​កម្លាំ​ង​កា​យ ​ក​ម្លាំងចិត្ត ក្នុង​កា​របង្កើ​ត​ ​ថែរ​ក្សា​ ​​និង​កា​រពា​រ​សម្ប​ត្តិ​វ​ប្បធ​ម៌ស​ម្រា​ប់ប​ន្ស​ល់​ទុ​​ក​ដល់​កូ​ន​ចៅជំ​នា​ន់​ក្រោយ​៕​