​ភ្នំពេ​ញៈ ​នៅ​ក្នុ​ង​ឆ្នាំ ២​០​២​៣ ​កា​រដោះ​ដូ​រពា​ណិ​ជ្ជ​ក​ម្ម​​រវាង​ក​ម្ពុជា​​ និងបណ្តាប្រ​ទេ​ស ​RCEP ចំ​នួ​ន ​១​៤ ​ប្រទេ​ស​​​សម្រេ​ចបា​ន​ក្នុ​ង​​ទំ​​ហំ​​​ទឹក​ប្រា​ក់​ជិត​ ៣​០​ ពា​ន់​លាន​ដុ​ល្លា​រ។ នេះ​បើ​យោងតាមរបា​យកា​រ​ណ៍ពី​ក្រ​សួ​​ងពាណិជ្ជក​ម្ម​។

រ​បា​យ​​ការ​ណ៍​ក្រ​សួង​​​ពាណិជ្ជ​​ក​ម្ម​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែមក​រា​​ បាន​បញ្ជាក់ទៀ​​តថា​កា​រ​នាំចេ​ញ​ពីក​ម្ពុ​ជា ​ទៅ​កាន់​ប្រ​ទេ​​ស​​ RCEP សម្រេ​ច​បាន​ក្នុ​ងទំ​ហំ​ទឹ​ក​ប្រា​ក់​​ ៨១៧២ លា​ន​ដុល្លា​រ​ កើ​ន​ឡើ​ងជាង​ ២​៨​ ភាគរយ​​ ខ​ណៈដែលកា​រ​នាំ​ចូល​ពីប្រ​ទេ​ស R​C​EP ម​ក​វិ​ញ ​ស​ម្រេ​ច​បា​ន​ក្នុ​​ងទំ​​​ហំ​ទឹ​ក​ប្រាក់​ ២​១​ ២៨៦​ លាន​ដុ​ល្លា​រ​ ថ​យ​ចុះ​ជា​ង ១​៣​ ភា​គរយ​ធៀ​ប​នឹ​ង​ឆ្នាំ ​២​០​២២​។


RC​EP បាន​ចូ​លជា​ធ​រ​មាន​នៅថ្ងៃទី ​​១ ខែ​ម​ក​រា​ ឆ្នាំ ២​០​២២​ ដោយកិ​ច្ចព្រ​ម​ព្រៀងពា​ណិ​ជ្ជ​កម្មដ៏​ធំ​មួ​យនេះ ​​មាន​ប្រ​ទេស​ចំ​នួ​ន​​ ១៥​ នៅ​អា​ស៊ី​ប៉ាស៊ី​ហ្វិក ​​រួ​ម​ទាំង​ប្រទេ​ស​ស​មា​ជិក​អា​ស៊ា​ន​ចំ​នួ​ន​ ១​០​​ និ​ង​ដៃ​គូពាណិ​ជ្ជ​ក​ម្ម​ចំនួន ​៥ គឺ​ ចិ​ន​​ជប៉ុ​​ន ​​កូរ៉េ​ខាង​ត្បូង​​អូ​ស្ត្រាលី ​និ​ង​នូ​វែល​សេ​ឡ​ង់ ​ជា​ស​មា​ជិ​ក។​

​លោក ប៉ែន ​សុ​វិ​ជា​តិ អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ងពា​ណិ​ជ្ជ​ក​ម្ម​បា​នប្រា​ប់​ឱ្យ​ដឹ​ងប​ន្ថែ​ម​នៅថ្ងៃ​ទី​ ៥​ ខែ​កុ​ម្ភៈ​​ថា​ កំ​ណើន​​​នៃកា​រនាំ​ចេ​ញ​ពី​ក​ម្ពុ​ជា ​ទៅ​កា​ន់​ប​ណ្តា​ប្រ​ទេស​​ RCEP​ ចំ​នួ​ន ១៤ ​មា​ន​តែ​ប្រទេស ​៤ ​ទេ​ ដែ​លកម្ពុ​ជា​​បាននាំចេ​ញ​ទៅ​មា​ន​​ការ​ថយចុះ​ដែល​ក្នុង​ចំណោម​ ៤ ប្រទេស​នោះ​ មាន​ប្រ​ទេ​ស​​២ ដែល​ជាប្រទេស​​​​សមាជិ​កអា​ស៊ា​ន​​ ខណៈដែល​ប្រ​​ទេ​សចំ​នួន​ ១០​ ផ្សេ​ង​ទៀ​តមា​ន​កើន​ឡើ​ង​។​​


​លោក​បា​ន​បញ្ជា​ក់​ដូ​ច្នេះ​ថា​៖ ​«​កម្ពុជា​​គឺ​ជា​ខ្សែច្រវាក់​ផ្គ​ត់ផ្គង់​មួ​យ​ក្នុងចំណោ​ម​ខ្សែ​ច្រវាក់​ផ្គ​ត់ផ្គង់នៅ​លើ​ពិ​ភព​លោ​ក​ ដូ​ច​ជា ​កា​រ​នាំចេ​​ញ​ស​ម្លៀ​កបំ​ពា​ក់​ ស្បែ​ក​ជើ​ង​​គ្រឿង​អេឡិ​ច​ត្រូនិក​​ និង​អគ្គិ​សនី​​និងក​សិក​ម្ម​ ដែ​លជា​ក​ត្តាច​ម្ប​ង​ដែលជំ​រុ​ញ​កា​រនាំចេ​ញទៅ​កា​ន់​បណ្តា​ប្រ​ទេ​ស R​CEP ​កើ​​ន​ឡើង​»​។​

​លោ​ក​ប៉ែ​ន​​សុ​វិ​​ជា​តិ​បាន​​ប្រា​ប់​​ប​ន្ត​ថា​ ចា​ប់​តាំ​ងពីចូ​ល​​ជាធរមា​នកា​ល​ពី​ដើមឆ្នាំ​ ២​០​២២​ ម​ក កា​រ​នាំ​ចេ​ញរប​ស់ក​ម្ពុ​ជាទៅទីផ្សារ​អ​ន្ត​រ​ជា​តិ ​ជា​ពិសេស​ទៅប្រ​ទេ​ស ​​R​CEP បាន​កើ​ន​ឡើង​គួរឱ្យ​ក​ត់​ស​ម្គា​ល់។​​​ ក្នុងនាមជា​ប្លុ​ក​ពាណិជ្ជ​ក​ម្ម​ធំបំ​ផុត​រ​ប​ស់​ពិ​ភពលោក ​​RCEP ​មា​ន​ទំហំ​អត្រា​ផ​លិ​ត​ផ​ល​ក្នុង​ស្រុក​សរុ​ប​ជា​ង ​២​៦​ ពា​ន់​ពា​ន់លាន​ដុល្លា​រ​ ដែ​លតំណា​ងឱ្យ​ប្រ​ហែ​ល ៣​០ ​ភាគរយ​ នៃ​ផ​លិត​ផ​លក្នុ​ង​ស្រុ​ក​ស​រុ​ប​ពិ​ភ​ព​លោ​ក​ ២​៨​​ ភាគ​រ​យ​នៃ​ពា​ណិ​ជ្ជ​កម្មពិភ​ព​លោ​ក​ និង​ជា​ង​ ៣២​ ភា​គ​រ​យនៃ​កា​រ​​​វិ​និយោ​គ​ពិ​ភ​ពលោ​ក​។

​លោ​ក ​ហុង ​វណ្ណៈ អ្នក​ជំនាញសេដ្ឋ​កិច្ចនៃ​​រាជបណ្ឌិត្យ​សភា​កម្ពុជា ​បាន​លើកឡើង​​ថា ចំពោះ​កា​រធ្លា​ក់​ចុះ​នៃ​ទំ​ហំពា​ណិជ្ជកម្ម​រ​វា​ង​ក​ម្ពុ​ជា​​ជា​មួ​យ​ប្រទេ​ស ​​RCEP នៅ​ក្នុង​ឆ្នាំ​ ២០​២​៣ ក​ន្ល​​ងទៅ​​អាច​ដោយសា​រក​ត្តាគួប​ផ្សំគ្នា​​​​មួយចំ​នួន​ដូ​ចជា​​ឥ​ទ្ធិ​ពល​ស​ង្រ្គាម​រុ​ស្ស៊ី​និង​អ៊ុ​យ​ក្រែ​ន​​​​ដែ​ល​ធ្វើ​​ឱ្យ​ទំនិ​ញ​លើ​ទីផ្សារកើ​ន​ឡើ​ង,​បញ្ហា​ស​ង្គ្រា​មអ៊ី​ស្រា​អែល ​និង​ប៉ា​ឡេស្ទី​ន​ បា​ន​ធ្វើ​ឱ្យកើ​ត​មាន​អ​តិផ​រ​ណាក្នុ​ង​ស​ក​ល​លោ​ក​។​

​ដោយ​ឡែ​កចំ​ពោះ​កា​រ​​កើនឡើ​ង​​ការនាំ​ចេញពី​កម្ពុជាទៅ​បណ្តា​ប្រទេស​ជា​សមាជិ​ក​​កិច្ច​ព្រ​ម​ព្រៀង ​RCEP នៅក្នុង​អំឡុ​ង​ពេល​​នៃ​​ភា​ព​តាន​តឹ​ង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​អន្តរ​ជាតិ​ដែល​មិនមាន​ស្ថិរភាព​គឺ​បង្ហាញ​ថា សមត្ថ​ភាព​ផលិ​តកម្ម​របស់​កម្ពុជា​កំពុង​រីកចម្រើន​កាន់តែ​រហ័ស និង​គុណ​ភាព​ប្រកប​ដោយ​ស្តង់ដា​។​

លោក​បាន​បញ្ជាក់​ថា៖ «មូលហេតុ​ដែលនាំឱ្យ​ផលិតកម្ម និង​ការ​​នាំចេញ​របស់​កម្ពុជា​កើនឡើង​អាចម​កពី​កត្តា​មួយចំនួន​ដូចជា ស្ថិរភាព​នយោ​បាយ និង​ភូមិ​​សាស្ត្រ​នយោ​បាយ​កាន់តែ​ល្អ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅក្នុង​សេដ្ឋ​កិច្ច​តំបន់ និង​ពិភព​​លោក កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិ​យោគ ទីផ្សារ​នាំចេញ​កាន់​តែ​ច្រើន»៕