កំពង់ចាមៈ អាជ្ញាធរ​ខេត្ត​កំពង់​ចាម ​កំពុងដំ​ណើរកា​រ​​សាង​សង់​ទី​លាន​ចាក់​សំរាម​ថ្មី​មួយ តាម​​ស្តង់​ដា​ទំនើប ដែ​ល​មា​ន​សមត្ថភាព​អាច​ស្ដុក​ទុក​សំរាមពី​ក្រុ​ង​-​ស្រុកចំ​នួន ៤ ខណៈ​ដែល​គម្រោង​នេះនឹង​បញ្ចប់​ដំណើរ​កា​រ​សាង​សង់​នៅ​ចុង​ខែឧ​សភា ឆ្នាំ​ ២០២៥​ ខាង​មុខ​។


លោក ស្រី សុភ័ក្រ អភិបាល​រង​ខេត្ត​កំពង់ចាម បាន​ប្រាប់​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី​ ៦ ខែ​កុម្ភៈ​​​ថា គម្រោង​សាង​សង់​ទី​លាន​ចាក់​សំរាម​ថ្មី​នេះ កំពុងដំ​ណើរ​ការ​​សាង​សង់​លើផ្ទៃ​​ដី​ទំហំ ៨,១៣​ ហិកតា ក្នុង​នោះទី​​លាន​ទុក​ដាក់​សំរាម​ទំ​ហំ ១,៣​ ហិកតា និង​អាង​ចម្រោះ​ទឹក​កខ្វក់​ចំនួន ៤ ​អាង​។  

នៅ​ក្នុង​គម្រោងនេះ​ ក៏​មាន​ការ​សាង​សង់​ផ្លូវ​ចូល​ទីលា​ន​ចាក់​សំរាម សាង​សង់ផ្លូ​វ​បេតុង​នៅក្នុ​ង​ទីលាន សាងស​ង់​ច្រក​ចូល និង​របង​មាន​អគារ​ការិយាល័យ និងអ​គារ​ស្នាក់​នៅក​ម្ពស់ ២ ជា​ន់ កន្លែងថ្លឹ​ង​រថយន្ត អគារ​សម្រាប់​ញែ​ក​សំរាម អគារ​រោង​ជាង អគារស្តុ​ក​ទុក​កាក​សំណល់​ដែល​គ្រោះ​​ថ្នាក់​បណ្ដោះ​អាសន្ន អគារផ្គ​ត់​ផ្គង់​ថាមពល​អគ្គិសនី និងទឹ​ក កន្លែង​លាង​សម្អាត​រថយន្ត អគារ​សម្រាប់​ធ្វើ​ជីកំប៉ុស រណ្ដៅ​ទុក​ដាក់​សំរាម​សំណល់​គ្រោះ​ថ្នាក់ និង​ដាក់​ប្រព័ន្ធ​សូឡា​ថាមពល​អគ្គិសនី​ព្រះអាទិត្យ​ផង​ដែរ​។


លោកស្រី សុភ័ក្រ ​បាន​បញ្ជាក់​​ថា​៖ «សម្រាប់​បច្ចុប្បន្ន​នេះ វាជា​គ​ម្រោង​ធំជា​ង​គេ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​យើង ដែល​មាន​ការ​សាង​សង់​ទី​លាន​ចាក់​សំរាម​ថ្មី​មួយ​ប្រកប​ដោយ​ស្តង់​ដា​ទំនើប អាច​ប្រមូល និង​ដឹក​សំ​រាម​ពី​ក្រុង​កំពង់​ចាម និងស្រុ​ក​នៅ​ជិតៗ មានស្រុក​​កំពង់​សៀម ស្រុក​កង​មាស និង​រហូត​ដល់​ស្រុក​ព្រៃឈរ មក​ស្ដុក​ទុក​ក្នុង​ទី​លាន​នេះ បា​ន​ផង​ដែរ​»​។

បើ​តាម​លោក ស្រី សុភ័ក្រ ​ខណៈ​ដែល​គម្រោង​ទី​លាន​ចាក់សំ​រាម​ថ្មី កំពុង​សាង​សង់​ រាល់​សំរាម និង​កាក​សំណល់​​នៅក្នុ​ង​ក្រុង ក៏​ដូច​ជា​នៅ​តាម​ស្រុក​នា​នា ​​សព្វ​ថ្ងៃ​នេះ​ មាន​កន្លែង​ស្ដុក​ទុក​សំរាម ប៉ុន្តែ​កន្លែង​ទាំង​នោះមិន​មាន​ស្ដង់​ដា​នោះ​ទេ​។ 


លោក​​ប្រាប់​​ថា​៖ «​ដូច្នេះ​ហើយរា​ល់សំ​រាម​ដែល​ចេញ​ពីក្រុ​ង និងស្រុ​ក​ទាំង​នោះ វា​អាចប​ង្ក​ជា​ផលប៉ះពាល់​​ដល់​បរិស្ថាន ដោយ​សារ​តែ​កន្លែង​ចាក់​សំរាម​នៅ​ក្នុង​ក្រុង​​ស្រុក​នីមួយៗ​ហ្នឹង វា​មិន​មាន​ស្តង់ដា​ទំនើប​ដូច​ជា​ទី​លាន​ចាក់​សំរាម​ដែល​កំពុង​ធ្វើកា​រ​សាង​សង់​នេះ​ទេ​»​។

គម្រោង​​សាងស​ង់​ទី​លាន​ចាក់​សំរាម​ថ្មី​នេះ បាន​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុន ប៊ី​អេម​.​ខន​ស្ត្រាក់​ហ្សិន​ និង​ធេ​ឡិច​ទ្រិច ខូ​អិ​ល​ធី​ឌី ដែល​ត្រូវ​ប្រើ​រយៈ​ពេល​សាង​សង់​១៧ខែ​ ខណៈ​ដែល​គម្រោង​នេះ​ត្រូវ​បាន​ថ្នាក់ដឹ​ក​នាំ​ខេត្ត ឱ្យ​ក្រុមហ៊ុន​​ខាង​លើចាប់​​ផ្តើម​ដំណើរ​ការសា​ង​សង់​នៅដើម​ខែ​មករា ឆ្នាំ​២០២៤​នេះ និងគ្រោ​ង​បញ្ចប់​ការ​សាង​សង់​នៅ​ចុង​ខែ​ឧសភា ឆ្នាំ២​០២៥ ​ខាង​មុខ​។ នេះបើ​តាម​​លោក ស្រី សុភ័ក្រ​។​

សូម​ជ​ម្រា​ប​​ដែរ​​ថា​ គ​ម្រោ​ង​សាង​​សង់​ទីលា​ន​ចា​ក់​​សំរា​ម​ និងសាង​ស​ង់​ស្ថា​នី​​យ​ប្រ​ព័​ន្ធ​ចម្រោះ​ទឹ​ក​កខ្វ​ក់​ ​មា​​ន​ទីតាំ​ង​​ស្ថិ​ត​នៅ​ចំ​​ណុច​ភូ​មិ​កោះ​រ​កា​ក្នុ​ង​ ឃុំ​​កោះរ​កា​ ស្រុ​ក​កំព​ង់​សៀម ខេ​ត្ត​កំ​ព​ង់​ចា​ម​។​ ​​គ​ម្រោ​ង​នេះ ​មា​ន​កា​រ​គាំ​ទ្រ​ពី​ធ​នាគា​រ​អភិ​វ​ឌ្ឍ​ន៍​អាស៊ី​ (ADB) ជាមួ​យ​ក្រ​សួ​ង​សា​ធារ​ណកា​រ​ ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​​ ក្នុង​ទំ​ហំទឹ​ក​ប្រា​ក់​ប្រ​មា​ណ​ ២​២​លា​ន​ដុ​ល្លា​រ​។​

​​លោ​ក ផន​ រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណ​ការ បា​​​ន​​ឱ្យ​ដឹង​​ថា គិតត្រឹ​ម​ឆ្នាំ​២០២៣ កម្ពុជា​មាន​ទីលាន​ទុក​ដាក់​សំរាម​ចំនួន ៧​កន្លែង កំពុង​ដំណើរ​ការ​ ដែ​ល​​មាន​បរិមាណ​ស្តុក​ទុក​ដាក់​សំរាម​សរុប ២ ៥២៨ ០០០ម៉ែត្រ​គុប ក្នុង​​នោះ​មាន​នៅ​ក្រុង​កំពង់​ឆ្នាំង ក្រុ​ងពោធិ៍​សាត់ ក្រុង​បាត់​ដំបង ក្រុង​ស្ទឹង​សែន ក្រុង​ព្រះ​សីហនុ ក្រុង​កំពត និង​ក្រុង​កែប។ 

លោក​បាន​បន្តថា ជា​មួយ​គ្នា​នេះ ​​តាម​រយៈ​គម្រោង​ប្រើប្រាស់ហិ​រញ្ញប្បទាន​ពី​ដៃ​គូ​​អភិវឌ្ឍន៍ (DPs) បាន​និង​​កំពុង​ ​​ដំណើរ​ការ​សាង​សង់​ទីលាន​ទុក​ដាក់​សំរាម​ចំនួន ៤​ កន្លែង​ ទៀត ដែល​មាន​បរិមាណ​ស្តុក​ទុក​ដា​ក់​សំរាម​សរុប ៩៣២ ០០០​ម៉ែត្រគុប ក្នុង​នោះ​មាន​នៅ​ក្រុង​សិរីសោភ័ណ ក្រុង​កំពង់​ចាម ក្រុង​ក្រចេះ និ​ងក្រុង​ស្ទឹង​ត្រែង។

ដោយ​ឡែ​ក​គម្រោង​ទីលា​ន​ទុក​ដាក់​សំរាម​គ្រោង​សាង​សង់​នៅ​ក្រុង​បាវិត និង​ក្រុង​ប៉ោ​យ​​ប៉ែត ​ដែល​មា​ន​ប​រិ​មា​ណ​អា​ច​​ស្តុ​​ក​ទុ​ក​ដា​ក់​សំរា​ម​បា​ន ១ ១៤៩ ០០០ ម៉ែត្រគុប​ ​និ​ងនៅ​ខេ​ត្ត​សៀម​រាប​ ​​ខេត្តកំ​ព​ង់ស្ពឺ និង​ខេ​ត្តក​ណ្តា​ល​ ​ក្រ​សួ​ងបា​ន​បញ្ចប់​កា​រ​សិក្សា​ល​ម្អិត​ហើយ។ នេះ​​បើ​តាម​លោ​ក​ ផន រឹម។​

​លោក​​បា​ន​ប្រា​ប់​ថា​៖ «ការ​សា​ងស​ង់នូ​វ​ទី​លា​នទុ​ក​ដាក់​សំ​រា​ម​ និ​ង​កាក​សំ​ណល់​នា​នា​ គឺ​ចូ​ល​រួម​​ចំ​ណែ​ក​ក្នុ​ង​ការ​លើ​ក​ក​ម្ព​ស់​គុណ​ភាពកា​រ​រស់​នៅ​​របស់​ប​ងប្អូ​ន​ប្រជា​ព​ល​រដ្ឋ​ ​ជា​ពិ​សេ​ស​គឺកា​រ​កា​ត់​ប​ន្ថ​យ​ប​ញ្ហា​ប្រ​ឈ​ម​ទៅលើ​ក​ត្តា​សុ​ខភា​ព​ ​និង​ការ​បំ​ពុល​បំ​ផ្លាញ​ប​រិ​ស្ថាន​ផ​ង​ដែរ និង​ធ្វើ​ឱ្យមា​ន​សោភ​ណ​ភា​ព​ និ​ង​មា​ន​សា​រៈ​សំ​​​ខា​ន់ស​ម្រា​ប់​​សុខដុម​​នី​យ​ក​​ម្ម​ ​ដែ​ល​ជា​គោល​ដៅ​ទេ​ស​ចរ​ណ៍​ដ៏​សំ​​ខា​ន់មួយ​»​។​

ដោ​យ​ឡែ​ក​ទា​ក់​ទង​នឹ​ង​ស្ថា​នី​យ​ប្រ​ព័ន្ធ​ចម្រោះ​ទឹក​ក​ខ្វក់ ​លោក ផន ​រឹ​ម ក៏បា​ន​ប្រាប់​ឱ្យដឹ​ង​ដែ​រថា ​​​គិ​ត​ត្រឹ​ម​ឆ្នាំ​២​០​២​៣​នេះ​កម្ពុជា ​​មាន​ស្ថា​នីយ​ប្រ​ព័​ន្ធច​ម្រោះ​ទឹ​កក​ខ្វ​ក់​ចំ​នួ​ន ​៦​ក​ន្លែង​ ​កំ​ពុង​ដំ​ណើ​រ​កា​រ ​ដែល​អា​ច​មា​ន​ស​ម​ត្ថ​ភា​ព​ស​ម្អា​ត​ និ​ង​ធ្វើ​ប្រព្រឹ​ត្តិកម្ម​ទឹ​ក​​ក​ខ្វ​ក់បា​ន​ ​៥​​១ ​៩​៦០​ម៉ែ​ត្រ​គុប​ក្នុ​ង​១​ថ្ងៃ​ ​ក្នុ​ង​នោះ​មា​ន​៖​ ក្រុ​ង​ព្រះ​សីហ​នុ​ ​ក្រុ​ង​សៀម​រា​ប​ ​ភ្នំ​ពេ​ញ​ ក្រុ​ង​ពោ​ធិ៍​សាត់​ ​ក្រុ​ង​ស្ទឹ​ងសែ​ន​ ​និ​ងក្រុ​ង​កំ​ព​ត​។ ​

​ទ​ន្ទឹ​ម​នេះដែ​រ​ ​លោ​ក​​​ថា ​មា​ន​ក្រុ​ង​-ស្រុ​ក​ចំ​នួ​ន​៦ទៀ​ត​ ​ដែ​ល​កំពុ​ង​តែ​ដំ​ណើ​រ​កា​រ​សា​ង​សង់​ស្ថា​នី​យ​ប្រ​ព្រឹត្តិក​ម្ម​ទឹក​ក​ខ្វ​ក់​ ក្នុ​ង​នោះ​មា​​ន​៖​ ក្រុ​ង​សិរី​សោ​ភ័​ណ​ ​ក្រុង​បា​ត់​ដំ​ប​ង ​ក្រុ​ងកំ​ព​​ង់ឆ្នាំ​ង​ ក្រុ​ង​កំ​ពង់​ចា​ម​ ក្រុ​ងក្រ​​​ចេះ​ ​និ​ងក្រុ​ង​ស្ទឹ​ង​ត្រែង​៕