ភ្នំពេញៈ​ នា​យិកា​ប្រតិ​បត្តិ​នៃ​ក្រុមប្រឹ​ក្សាភិ​បាល​នៃ​ធនាគារអ​ភិវ​ឌ្ឍន៍​អាស៊ី ​(ADB) ​លោក​ស្រី Rachel Thomson បាន​ចាត់ទុ​កការ​ដាក់​ចេញ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​វិជ្ជាជី​វៈ​ដល់​យុវ​ជន ១​​ លាន ​៥ ​សែន​នាក់ គឺជា​ការ​ឱកាស​គន្លឹះ​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និ​ង​ទាក់​ទាញ​អ្នក​វិនិយោគ​ ខណៈ​ស្ថា​ប័ន​នេះ​បាន​ត្រៀម​ខ្លួន​ក្នុង​ការប​ន្ត​ជ្រោម​ជ្រែង​វិស័យ​អាទិ​ភាព​របស់​ក្រសួង​ការ​ងារ​។​


​ការ​លើក​ឡើង​របស់​លោក​ស្រី​បែបនេះ​ធ្វើឡើ​ងនៅក្នុ​ងជំនួប​ពិភាក្សា​ការ​ងារ​ជាមួ​យ​លោក ហេ​ង សួរ ​រដ្ឋមន្ត្រីក្រ​សួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​ទីស្តីកា​រក្រសួ​ង​ការ​ងារ កា​លពី​ថ្ងៃទី ៦ ​ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​។​

​ប្រភព​ដ​ដែល​បានឱ្យ​ដឹងថា​ ក្នុង​ជំនួប​នោះ​លោក​ស្រី Rachel Thomson ​បាន​កោត​សរ​សើរ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​អា​ណត្តិ​ទី​៧ ​នេះ​ចំពោះ​ការ​ដាក់​ចេញ​កម្មវិធី​បណ្តុះប​ណ្តាល​ជំនាញ​បច្ចេកទេ​ស​វិជ្ជាជីវៈ​ដល់​យុវជន​ក្រុម​គោល​ដៅ​មកពី​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​ហានិ​ភ័យ​ចំនួន ​១,៥​ លាន​នាក់​។ 


​លោក​ស្រី​បាន​បញ្ជាក់ថា​៖ «ការប​ណ្តុះប​ណ្តា​ល​ប​ច្ចេក​ទេស​ដល់​យុវជ​ន គឺជា​ឱ្យ​កាស​គន្លឹះ​សម្រាប់​ប្រទេស​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និ​ង​ទាក់​ទាញ​អ្នក​វិនិយោ​គ​ដែល​កំពុង​សម្លឹង​មក​កាន់​តំបន់​អាស៊ី​អាគ្នេ​យ៍​»​​។ 

​បន្ថែម​ពីនេះ​លោកស្រី​ក៏​បាន​ឱ្យដឹ​ង​ដែរថា​​ធនាគា​រអភិ​វឌ្ឍន៍​អាស៊ីបាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្ត​សកម្មភា​ព​ជួយ​ជ្រោមជ្រែ​ង​ក្រសួង​ការងារ​ និង​បណ្តុះប​ណ្តាល​វិជ្ជាជីវៈ​លើ​ផែន​ការ​អាទិ​ភាព​របស់​ខ្លួន​ ដើម្បី​បន្ត​លើកក​ម្ពស់​ ​វឌ្ឍន​ភាព​ចំពោះ​វិស័យ​ការងារ ​សន្តិ​សុខ​សង្គម ​និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។

​ក្នុងឱ​កាស​​នោះ​ដែរ​លោក ​ហេង សួរ បាន​លើក​ឡើង​ពី​ផែន​ការ​ជា​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​ការងារ​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ឱ្យស្រប​ទៅ​តាម​គោល​ដៅ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​ចង់​ឃើញ​យុវជន​កម្ពុជា​ជា​កម្លាំង​ចលករ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មាន​ជំនាញ​ជាក់​លាក់​ច្បាស់​លាស់​ស្រប​តាម​ស្តង់ដា​​ដែល​មាន​គុណ​វុឌ្ឍិ ​និង​ទទួល​បាន​ការងារ​សម​រម្យ​ជាង​មុន ​ដើម្បី​លើកស្ទួ​យ​ជីវ​ភាព​ក្រុម​គ្រួសារ​។ 


​ជា​មួយ​គ្នានេះ​ លោក​​ក៏បាន​ថ្លែងអំណ​រ​គុណ​ចំពោះ​ការ​វាយ​តម្លៃ​ខ្ពស់​របស់​ភាគី ADB ​ផង​ដែរ ​លើ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​របស់​រាជរ​ដ្ឋាភិបា​ល​កម្ពុជានិង​​អំណរ​គុណ​ចំពោះ ​ADB​ ដែល​តែង​តែ​ជួយ​ឧបត្ថម​គាំ​ទ្រ​ដល់​​ក្រសួង​ការងារ​តាំង​ពីដើម​កន្លង​មក​។ 

​លោក តា​ន់ មុនី​វណ្ណ អនុប្រ​ធាន​សភា​ពាណិ​ជ្ជកម្ម​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហ​កម្ម​យានយ​ន្ត​កម្ពុជា បាន​លើក​ឡើង​ដែ​រថា​ការដា​ក់ចេ​ញ​កម្ម​វិធី​បណ្តុះ​បណ្តាល​នេះ​ គឺជា​ឆ្លើ​យតប​ទៅនឹង​តម្រូ​វការ​ទីផ្សា​រដែល​ទាម​ទារ​ឱ្យ​យុវជន​ដែល​មាន​ជំនាញ​ច្បាស់​លាស់​។​

​លោក​បាន​បញ្ជា​ក់ថា​​៖ «​ជាការ​ពិត​ណាស់​នៅ​កម្ពុជា​យើង​មាន​កម្លាំង​យុវជន​ច្រើន ប៉ុន្តែ​នៅ​ខ្វះ​កា​រប​ណ្តុះប​ណ្តាល​លើ​ជំនាញ​បច្ចេក​ទេស​ដែល​ជា​តម្រូវកា​រ​ទីផ្សារ​ការងារ​។ខ្ញុំ​សង្ឃឹម​ថាចា​ប់ពី​ឆ្នាំ​ ២០២៤ ត​ទៅ​យើង​នឹង​លែង​ខ្វះខាត​កម្លាំង​ពល​កម្ម​ទៀតតា​មរ​យៈ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​នេះ​ដែល​នឹង​ផ្តល់​​ធន​ធានម​នុស្ស​ប្រកប​ដោយ​ចំណេះ​ជំនាញ​ពិតប្រា​កដ អាច​​បម្រើការ​​ដល់​វិស័យ​អាទិភា​ព​របស់​កម្ពុជា​»​។

​សូមប​ញ្ជា​ក់ថារា​ជ​រដ្ឋាភិបា​ល​កម្ពុជា​កាល​ពី​ថ្ងៃទី ​១៤ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៣ បានដាក់​​ចេញ​​កម្មវិធី​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេក​ទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និ​ង​ងាយ​រង​ហានិ​ភ័យ​ចំនួន ​១,៥​ លាន​នាក់​ឱ្យ​សិក្សា​ជំនាញ​បច្ចេក​ទេស​វិជ្ជា​ជីវៈ​រយៈពេ​ល ​៤ ​ខែ​ដោយ​ឥត​គិត​ថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម​ចំនួន ​២៨ ​ម៉ឺន​រៀល​បន្ថែម​។ 

​អ្នក​នាំ​ពាក្យ​ក្រសួង​ការងា​រ និង​បណ្តុះប​ណ្តាល​​ជំនាញ​​វិជ្ជាជីវៈ​លោក​ កត្តា​ អ៊​ន បានឱ្យ​ដឹ​ង​នៅ​ថ្ងៃទី​ ៧ ​ខែកុម្ភៈ​ថា គិត​ត្រឹម​ថ្ងៃ​ ៦ ​ខែកុ​ម្ភៈ មាន​អ្នក​ចុះ​ឈ្មោះ​សរុប​មាន​ចំនួន ​២៧ ២​១០ នាក់ ​(​ស្រី ៩ ៤១៤​ នាក់​)​។ក្នុង​នោះ រា​ជធានី​ភ្នំពេញ​ចំនួន​ ១​០ ១៣១​ នាក់​, ខេត្ត​បាត់ដំ​បង ៣ ៣៧៤​ នាក់​, ខេត្តសៀ​មរាប ​១ ៩៣២​ នាក់​, ខេត្ត​ព្រះ​សីហនុ ១ ០​៧​៩​ នាក់​, ខេត្ត​កណ្ដាល​ ៩៧២ ​នាក់ និង​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន ​៩ ៧២២​ នាក់​៕