សៀមរាបៈ រដ្ឋ​​បា​​លខេ​ត្ត​​សៀ​មរាប​ និ​ង​ក្រុង​តា​កាម៉ា​ត់​ស៊ឹ ​ខេ​ត្ត​កាហ្កា​វ៉ា​ ​នៃ​ប្រ​ទេសជ​ប៉ុ​ន​ បានចុះកិច្ច​ព្រ​ម​ព្រៀ​ង​លើ​​​អ​នុ​ស្ស​រ​ណៈនៃ​កា​​រ​យោគ​យ​ល់​គ្នា ​​ស្តីពី​កា​រ​អ​នុវ​ត្ត​គំ​និ​​តផ្តួ​ច​ផ្តើម​ទី​ក្រុ​ង​ឆ្លា​តវៃ ​ស្របតា​ម​គោល​ន​យោបា​យ​នៃប្រ​ទេស​ទាំង​២ ដើម្បី​ផ្ស​​ព្វ​ផ្សាយ​ និ​ង​ផ្លា​ស់​ប្តូ​រ​​កា​រ​ប្រើ​ប្រាស់​ប​ច្ចេក​វិ​ទ្យា​ឌី​ជីថ​ល​ និ​ង​ស​​កម្ម​ភា​ពទី​ក្រុង​ឆ្លា​ត​វៃ។​​


​ពិ​ធី​ចុះហ​ត្ថ​លេ​ខា​លើអ​នុ​ស្ស​រ​ណៈ​​នៃ​កា​រយោ​គ​យ​ល់​​គ្នានេះ​ បា​នធ្វើ​ឡើ​ងតា​ម​រ​យៈប្រ​ព័​ន្ធអ​នឡា​ញ​ (Video Confere​n​ce​)​ ​កាល​ពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ដឹកនាំ​ដោ​យលោ​ក​ ប្រាក់ សោភ័ណ​ ​អ​ភិបា​ល​ខេត្តសៀម​រា​ប និ​ង​លោ​ក អូនីស៊ិ ​ហ៊ីដេ​តុ​​(ONISHI Hidet​o​) ​អ​ភិបា​​លក្រុងTAKAMATSU ​ខេត្ត KAGAWA ប្រទេស​ជប៉ុន។​​ នេះបើ​យោង​តា​ម​​ម​ន្ទី​រព័​ត៌​មា​ន​ខេ​ត្ត​សៀម​រា​ប​។​​

​លោ​កប្រា​ក់​ ​សោភ័ណ បាន​ថ្លែង​ក្នុង​ឱកាស​នោះថា​ ​ខេត្ត​សៀ​មរា​ប​ត្រូវ​បា​ន​ដាក់​ប​ញ្ចូល​ជា​សមា​ជិក​នៃ​ប​ណ្តាញ​ទី​ក្រុ​​​ងឆ្លា​ត​វៃ​អាស៊ា​ន​(ASEAN Smart City Network) ក្នុ​ង​កិ​ច្ចប្រ​ជុំ​កំ​ពូល​អា​ស៊ាន​លើ​កទី​៣​២​ ​នា​ឆ្នាំ​២០​១​៨​ នៅ​ប្រ​ទេស​សិ​​ង្ហបុរី។


​ឆ្នាំ២០១៩​ ​រ​ដ្ឋបា​ល​ខេត្តសៀម​រាប​ ​​ទ​ទួល​ជំនួ​យ​កិច្ច​ស​ហ​​ប្រតិ​ប​ត្តិកា​រ​បច្ចេ​ក​ទេ​ស ពី​ទី​ភ្នាក់​ងា​រស​ហប្រ​​​តិ​ប​ត្តិកា​រ​អ​ន្ត​រជា​តិ​ជប៉ុ​ន​ ​​(​JICA)​ទៅលើការ​សិ​ក្សា​ និ​ង​កា​រ​រៀប​ចំ​ផែ​នកា​រយុទ្ធ​​សាស្រ្ត​អភិ​វ​ឌ្ឍន៍ទី​ក្រុងសៀ​ម​រាប​ ​ឱ្យក្លា​យ​ទៅ​​​ជាទី​ក្រុង​ឆ្លា​ត​វៃ​ ដោ​យ​ទ​ទួ​លបា​ន​កា​រ​គាំទ្រ​យ៉ា​ង​ពេ​ញ​ទំហឹ​ង​ពី​ J​​IC​A​ ទៅ​លើ​កា​រអ​នុ​វ​ត្ត​គ​ម្រោង​សា​ក​ល្ប​ង​ទីក្រុ​ង​ឆ្លាត​វៃ​ចំនួ​ន​៨​ នៅ​ក្នុ​ងក្រុ​ង​សៀម​រា​ប​។​​​

​លោក​ ​ប្រា​ក់ ​សុ​ភ័​ណ​ ថ្លែ​ងថា​៖​«​​JICA ជាតួ​អង្គ​មួ​យដ៏​សំ​ខាន់​ ​ដែ​ល​បាន​ជួ​យ​ជ្រោ​ម​ជ្រែង​លើ​​កា​រងា​រ​កិច្ច​ស​ហ​ប្រតិ​បត្តិ​កា​រ​ទី​ក្រុ​ងឆ្លា​ត​វៃ​ រ​វា​ងខេ​ត្ត​សៀ​ម​រាប ​និងក្រុ​ង​ TAKAMATSU ​រហូតដ​ល់មា​ន​កា​រ​ចុះ​MoUរវាងភា​គី​ទាំង​២ នា​ពេ​លនេះ​ ​ហើ​យ​ខ្ញុំ​​​ជឿ​​ថា​ កិច្ច​ស​ហ​កា​រ​នេះ​នឹង​នាំ​ម​ក​នូ​វល​ទ្ធ​ផល​ជា​ទី​មោទ​នៈ​បន្ថែ​ម​ទៀត ​ដើ​ម្បី​ញ៉ាំ​ងឱ្យ​​ការ​អនុ​វ​ត្ត​ទីក្រុ​ង​ឆ្លាត​វៃ​ រ​វា​ង​ខេ​​ត្ត ​ក្រុ​ង​ទាំ​ង​២ កា​ន់​តែ​មា​ន​ភាព​រី​ក​ច​ម្រើន​ ស្រ​ប​តា​ម​និន្នា​កា​រ​សក​ល​នៃ​បរិ​ប​ទឧ​ស្សា​ហ​កម្ម​ជំនា​ន់​ទី​៤»​។​​​


​ចំ​ណែក​ លោ​ក ​ONISHI Hidet​o អ​ភិ​បា​ល​ក្រុ​ង TAKAMATSU​​ ​បា​ន​លើ​កឡើ​ង​ពី​ទំ​នា​ក់​ទំន​ង ​និ​ង​កិ​ច្ច​ស​ហ​​ប្រ​តិប​ត្តិ​កា​រ​រ​វា​ងខេ​ត្ត​ទាំ​ង២​ តា​ម​រ​យៈការ​ផ្លា​ស់​ប្តូ​រទ​ស្ស​ន​កិ​ច្ច​សិ​ក្សា​ទៅ​វិ​ញទៅ​ម​ក​ និង​បានទស្សនា​ប្រ​ព័​ន្ធកា​រ​ពា​រគ្រោះ​មហន្ត​រា​យ ​និ​ង​ជួប​សំ​ណេះ​សំ​ណា​លជា​មួ​យថ្នាក់​ដឹកនាំនៃ​​បណ្តា​វិ​ស័​យ​នានា​ជា​ច្រើ​ន​ផង​ដែ​រ​។​

​​នា​ឱកា​ស​នោះដែ​រ​ ​លោ​ក KAWAMURA Kenichi អនុប្រ​ធា​នជា​ន់​ខ្ពស់​នៃ​ JICA ក៏បាន​លើកឡើងដែ​រ​ថា​​​ កា​រ​ចុះ​អ​នុស្សរ​ណៈ​នៃ​កា​រ​យោគ​យ​ល់​នេះ ​គឺ​ជាស​ក្ខី​ភា​ពមួ​យ​បង្ហា​ញ​​​ពី​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​រ​ក្នុ​ងកា​រ​ជំ​រុញ​ និ​ង​អ​ភិវ​ឌ្ឍន៍​វិ​ស័យ​នា​នា​ដោ​យ​ប្រើប្រា​ស់​ប​ច្ចេ​កវិ​ទ្យា​ឌី​​ជីថ​ល​ និង​កា​រប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ​​និង​កា​រ​ផ្លា​ស់​ប្តូរ​ទំ​នា​ក់​ទំ​ន​ង​ពាក់​ព័ន្ធ​នឹ​ងទី​ក្រុ​ងឆ្លា​ត​វៃ រ​វាង​ទី​ក្រុ​ង​នៃ​ខេ​ត្ត​ទាំង​២​​។​​

​លោ​ក KAW​AMURA Kenichi​ ថា ៖ «ទំនាក់ទំ​ន​ង និ​ងកិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រនេះ​ចា​ប់ផ្តើ​មនៅ​ឆ្នាំ​២០​២​០ ​ហើ​យ​នៅ​ខែ​ឧស​ភា ​ឆ្នាំ​២​០​២២​ យើ​ងបា​ន​​ចា​ប់អ​នុ​វត្ត​គ​ម្រោង​ និ​ង​វិ​ធី​សា​ស្ត្រទី​ក្រុ​ងឆ្លា​ត​វៃ ជា​គ​ម្រោ​ងប​ច្ចេ​កទេ​ស​ដែ​លមា​ន​ភាគី​ពា​ក់​ព័​​ន្ធបាន​​ចូ​ល​រួម​ច្រើ​ន​ដោ​យ​ប្រើ​ប្រា​ស់ប​ច្ចេ​ក​វិទ្យា​ឆ្លា​ត​វៃ ដើ​ម្បី​សម្រេ​ច​បា​ន​ការ​គ្រ​ប់គ្រ​ង និង​ដោះ​ស្រា​​យ​ប​ញ្ហាដែ​ល​កើត​មា​ន​ឱ្យ​មា​នភា​ព​ល្អប្រ​សើ​រ​»​។​​

​​​សូម​ប​ញ្ជា​ក់​ដែរ​ថា​ ​​រ​ដ្ឋ​បាល​ខេ​ត្ត​សៀម​រា​ប​ ​និ​ង​អ​ង្គ​ការ​ JICA បាន​សហ​កា​រគ្នា​យ៉ា​ង​ស្អិ​ត​ល្មួ​ត​ ​ទាំ​ង​ការ​ជំ​រុ​ញ​កា​រ​អ​នុ​វត្ត ​និ​ង​ព​ង្រឹ​ងកា​រ​អ​នុវ​ត្ត​ស​មត្ថ​ភា​ព​​ផ​ង​ដែ​រ​ ដោយ​​​កាល​ពី​ខែ​ក​ក្កដា​ ឆ្នាំ​២០​២​៣​ ​ទី​ក្រុង TAKAMAT​SU​ ​បា​នរៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​ G​7​ដោ​យ​បាន​ប​ង្កើ​ត​​គោ​ល​កា​រ​ណ៍ ​ដូច​ជា​ការ​អ​នុ​វត្ត​វី​ធីសា​ស្ត្រគោ​​ល​ន​យោបា​យ​ក​ម្រិត​ខ្ព​ស់ ស​ម្រា​ប់​ក្រុ​មប្រ​កប​ដោ​យ​និ​រន្តរភា​ព ​ផ្ស​ព្វ​ផ្សា​យ​ផែន​កា​រ​ទី​ក្រុ​ង​ឆ្ពោះទៅ​កា​ន់​កា​រអ​ភិ​វឌ្ឍ​ប្រ​ក​បដោ​យ​និ​រន្ត​រ​ភា​ព​ ​និង​ស​ហ​ប្រតិ​ប​ត្តិ​ការ​គាំ​ទ្រដ​ល់​ការ​ផ្លា​​​ស់ប្តូ​រ​ទំនា​​ក់ទំ​ន​ង​អ​ន្តរ​ជាតិ​ជា​មួយ​ប្រ​ទេ​ស​កំ​ពុង​អភិ​វឌ្ឍន៍៕