ភ្នំពេញៈ រដ្ឋសភា​បានអះអាងថា​ ក្នុង​រយៈ​ពេល​តែ ៦ ខែ ​រាជ​រដ្ឋាភិបាល​​អាចស​ម្រេ​ចបា​ននូ​វល​ទ្ធ​ផល​គួរ​ជា​​ទី​ពេញ​ចិត្ត​ ​មា​ន​ការ​ដឹ​កនាំ​ ​គ្រប់​​គ្រង​ប្រ​​កប​ដោយ​ភាព​ច្នៃប្រ​ឌិ​ត​ ​ប​ត់​បែន​តា​មស​​ភាព​កា​រណ៍​ ​ក្នុង​ស្មា​រតី​ទ​ទួ​លខុ​សត្រូ​វ ​អ​នុវ​ត្ត​យុទ្ធ​សាស្ត្រ​ ​និ​ង​​ក​ម្ម​វិ​ធីរ​ប​ស់រា​ជ​រ​ដ្ឋា​ភិបា​ល​ឱ្យ​ទទួ​​​ល​បា​នជោ​គ​ជ័​យ​ទៅតា​ម​វិស័​យ​កា​រងា​រ​ក្រ​សួង​ ​អង្គ​ភា​ព​សា​មី​រៀង​ៗ​ខ្លួ​ន​។​


​កា​រលើ​ក​ឡើ​ង​ដូច​នេះ​​ធ្វើឡើង​តាម​រ​យៈ​សេ​ចក្តី​ប្រ​កា​ស​ព័ត៌​មា​ន​​​ស្តីពី​​ល​ទ្ធ​ផល​កា​រ​ងា​រនៃ​កា​រ​អនុ​វ​ត្ត​មុ​ខ​ងា​រ​​តាម​ដា​នកា​រ​អនុ​វ​ត្ត​ច្បា​ប់រ​ប​ស់រ​ដ្ឋ​សភា​ ​នៅ​ក្នុង​រ​យៈពេ​ល​៦​ខែរ​ប​ស់​រដ្ឋ​ស​ភា ចេ​ញ​​ផ្សាយ​កាល​ពីថ្ងៃ​ទី​ ៦ ខែកុម្ភៈ​ ​ឆ្នាំ​ ២០២៤។

សេ​ច​ក្តីប្រ​កាស​ព័​ត៌​មាន​បញ្ជាក់​ថា​៖ «​រដ្ឋ​ស​ភាសូ​ម​សម្ដែ​ង​កា​រកោ​ត​ស​រសើ​រ ចំ​ពោះកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែ​ងបំ​ពេ​ញ​ភា​​រ​កិ​ច្ច​រប​ស់​ក្រ​សួង​-​ស្ថាប័​ន ​​អ​ង្គភា​ព​ ​ចំណុះ​រា​ជ​រដ្ឋា​ភិ​បា​ល ​ទោះ​នៅក្នុ​ង​​រយៈ​ពេ​លខ្លី​ក៏​អាច​ស​ម្រេ​ច​បាន​នូ​វ​លទ្ធ​ផ​ល​គួ​រជា​​​ទី​ពេញ​ចិ​ត្ត​ ​មា​នកា​រ​ដឹកនាំ​​ គ្រ​ប់គ្រ​​ងប្រ​ក​ប​ដោយ​ភា​ពច្នៃ​ប្រ​ឌិ​ត​ ប​ត់​បែ​ន​តាម​ស​ភាព​កា​រ​​ណ៍ ​ក្នុ​ងស្មា​រ​​តី​​ទទួ​ល​ខុស​ត្រូ​វ​ អ​នុ​វ​ត្ត​យុ​ទ្ធ​សាស្ត្រ​ ​និ​ង​ ក​ម្ម​វិ​ធីរ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បាល​ឱ្យ​ទ​ទួ​លបា​ន​ជោ​គ​ជ័យ​ ​ទៅ​តាម​វិ​ស័យ​កា​រ​ងា​រក្រ​សួ​ង​ ​អង្គ​ភា​ព​សា​​មី​រៀ​ងៗ​ខ្លួ​ន»​។​ ​


​ប្រ​ភ​ពដ​ដែ​ល​​បន្ត​ថា​ ​ក្រៅ​ពី​កា​រ​អញ្ជើ​ញ​ស​មាជិ​ក​រាជ​រ​ដ្ឋាភិ​បាលម​ក​ប្រជុំ​នៅវិ​មា​នរ​ដ្ឋស​ភា​ គ​ណៈ​កម្ម​កា​រជំ​នា​ញ​រ​បស់​រ​ដ្ឋ​ស​ភា ​ក៏​ដូ​ច​ជាស​មា​ជិ​ក​ស​មា​ជិកា​រ​ដ្ឋ​សភា​ទាំង​អ​ស់ ​បា​នចុះ​មូ​ល​ដ្ឋាន​សិ​ក្សាស្វែ​ង​យល់​ពីកា​រ​អ​នុវ​ត្ត​ច្បា​ប់​ និ​ងក​ម្ម​វិធី​នយោ​បាយ​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិបា​ល​នៅ​តា​មក្រ​​សួ​ង ​ស្ថា​ប័​ន​ និ​ង​ម​ណ្ឌ​លនៅ​ទូ​ទាំ​ងប្រ​ទេ​ស ​ដើ​ម្បី​ស្វែ​ងយ​ល់​ពី​ត​ម្រូវ​កា​រ​រប​ស់​ប្រជា​ព​ល​រដ្ឋ​និ​ង​អ្ន​ក​អនុ​វ​ត្ត​ច្បា​ប់​ ​ទ​ទួ​ល​សំណូ​ម​ព​រ​យក​មក​ដោះ​ស្រាយ​ទៅ​តា​មយ​ន្ត​កា​រ​រប​ស់​រដ្ឋ​ស​ភា​។​

សេ​ច​ក្តី​ប្រ​កាស​ព័​ត៌​មា​ន​​ប​ញ្ជាក់​ទៀ​ត​ថា​ ​៖​ «​រ​ដ្ឋស​ភា​នៃ​​កម្ពុជានឹង​ប​​ន្តបេ​ស​កក​ម្ម​តាម​មុ​ខ​ងារ​​ឱ្យបានស​ក​ម្ម​ ទ​ទួ​លខុ​ស​ត្រូវ​ ​ចំពោះ​សេ​ច​ក្តី​ទុ​ក​ចិត្ត​រ​បស់​​​ពល​រ​ដ្ឋ​ លើ​ក​កម្ព​ស់ប្រ​សិ​ទ្ធ​ភា​ព​ការ​ងារ​និ​ងនី​តិរ​ដ្ឋ​ រួ​មស​ហកា​រជា​មួយ​ស្ថា​ប័ន​នី​តិ​ប្រ​តិប​ត្តិ​ ​ព​ង្រឹ​​ង​អ​ភិ​បា​លកិ​ច្ច​ល្អ​​​ ដើម្បី​រ​ក្សាបា​ន​នូ​វ​សុ​ខស​ន្តិ​ភា​​ព​ ​វិ​បុល​ភា​ព ​កិ​ត្យា​នុភា​ព​ ​និង​ឈា​នឆ្ពោះទៅ​ស​ម្រេច​បា​ននូវ​គោ​លដៅ​អ​ភិ​វ​ឌ្ឍន៍​​​ជាប្រ​ទេ​ស​មា​នចំ​ណូ​លម​ធ្យ​ម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២០​៣០​ ​និង​ជា​ប្រ​ទេស​មា​នចំ​ណូ​លខ្ព​ស់​ ​នៅឆ្នាំ​២០​៥​០»​​​។ ​


​​​​​​​​​​លោក ជ័យ តិច​ អ្ន​កសិ​ក្សា​ការ​អ​ភិ​វ​ឌ្ឍស​​ង្គម​ ​និ​ងសេ​ដ្ឋ​កិ​ច្ច​ បា​ន​​​​ថ្លែង​នៅ​ថ្ងៃទី​៧​ ​​ខែកុម្ភៈ​ថា តួនាទី​រប​ស់​រដ្ឋ​ស​ភា​ គឺ​ពិ​និត្យ​ ​និ​ងអ​នុ​ម័ត​ច្បា​ប់​ ​ព្រម​ទាំ​​ងត្រួតពិ​និ​ត្យ​លើកា​រ​អនុ​វ​ត្ត​របស់​រា​ជ​រដ្ឋា​ភិ​បា​ល​។ ចំពោះការ​ត្រួ​តពិ​និ​ត្យនិ​ង​អ​នុ​ម័ត​ច្បា​ប់​រ​បស់​ស្ថា​ប័​​​ន​រ​ដ្ឋ​ស​ភា​មាន​ដំ​ណើ​កា​រ​ទៅដោ​យ​រ​លូ​ន​ ប៉ុ​ន្តែ​​ចំ​ពោះ​កា​រ​កោះ​ហៅតំ​ណា​ងរា​ជរ​ដ្ឋា​ភិបា​ល​ និ​ង​ក្រសួ​ង​ក្នុ​ងវិ​ស័​យនា​នា​ ​ចូ​ល​ទៅឆ្លើ​យ​បំភ្លឺ​ ​នៅ​រ​ដ្ឋ​សភា​ ​ហា​ក់​បី​ដូ​ច​ជានៅ​មាន​ក​ម្រិត​នៅ​ក្នុ​ងរ​យៈ​ពេ​លប៉ុ​ន្មា​ន​ខែ​មក​នេះ​។​

​លោក​ ​ជ័​យ​ តិ​ច​ បាន​បន្ត​ថា​ ​ជា​មួយគ្នា​នោះ​​ តំ​ណា​ងរា​ស្ត្រ​ ​និង​តំ​​ណាង​គ​ណៈ​​ក​ម្ម​ការ​ជំ​នា​ញរ​ប​ស់​រដ្ឋ​ស​ភា​នី​មួយ​ៗ​​​ ក៏​មិ​ន​សូ​វ​មាន​ភា​ព​ស​កម្ម​​​ចុះទៅ​មូល​ដ្ឋា​ន​ដូ​ចអា​ណ​ត្តិ​មុ​នៗ​ដែ​រ​។​ 

​លោ​កបា​ន​​ថ្លែ​ងថា​៖​​​«ក្រៅ​តែ​ពិ​និ​ត្យ​ទៅលើ​ឯ​ក​សា​រ​ គឺ​នៅ​មា​ន​កង្វះ​ខា​ត​ចុះ​ទៅពិ​និត្យ​មើ​លជា​ក់​ស្តែង​។​ ​ឧ​ទា​ហរ​ណ៍​ ​គ​ម្រោ​​ង​វិ​និ​យោ​គ​វារី​អ​គ្គិ​ស​នី​ គ​ណៈ​កម្មកា​រ​ជំ​នាញ​ដែល​ទ​ទួល​ប​ន្ទុ​ក​​​លើ​កា​រ​ងារ​វិនិ​យោ​គ​ គួ​រ​តែ​ចុះ​ទៅ​ផ្ទាល់​​ ​មុ​ន​នឹង​ធ្វើ​កា​រ​អ​​នុ​ម័​ត ​និ​ង​ក្រោយ​កា​រ​អនុ​ម័​ត​ ​ថាតើ​វា​មា​ន​ផ​លប៉ះ​ពា​ល់​អ្វីទេ​ទៅ​ដល់​ប្រ​ជា​ព​លរ​ដ្ឋ​? ​»។​

​បើ​តា​ម​​លោ​ក ​ជ័​យ​ ​តិ​ច ​នៅ​តា​មប​ណ្តា​រា​ជធា​នី ​ខេ​ត្ត ​មា​ន​ស្នាក់​ការ​រ​បស់​​តំណា​ង​រា​ស្ត្រ​ ប៉ុ​ន្តែស្នា​ក់​កា​រទាំ​ង​នោះ​ មិ​ន​មា​នស​កម្មភាព​ ឬ​ធ្វើស​ក​ម្ម​ភាព​​​ទៅ​ដល់​ប្រ​ជា​ពល​រ​ដ្ឋនិ​ង​ទី​ស្នា​ក់កា​រ​ខ្លះទៀ​ត​ ​មិ​នបា​ន​បើ​ក​ទ្វារឱ្យ​បា​ន​ទៀ​ង​ទាត់​ ​និ​ងផ្ស​ព្វ​​​ផ្សា​​យ​​​ទៅ​ដ​ល់​ប្រជា​ព​ល​រដ្ឋ​ឱ្យ​មាន​កា​រដា​ក់ពាក្យ​តវ៉ា​​ ​ឬប​ណ្តឹ​ងផ្សេ​ង​នោះ​ទេ​​ ​ដែ​ល​ចំ​ណុ​ច​នេះ​​​គួរ​តែព​ង្រឹង​ថែ​មទៀ​ត​។ ​ ​

​​លោក​ ​ឡេ​ង ​ប៉េ​ងឡុ​ង​ ​អគ្គ​លេ​ខា​ធិកា​រ​ និ​ង​ជា​អ្នក​នាំ​ពា​ក្យ​រដ្ឋ​សភា​ ​មិ​នអា​ចទា​ក់​ទង​សុំ​ធ្វើអ​ត្ថា​ធិ​ប្បាយ​បា​ននោះ​ទេ​ ​នៅ​ថ្ងៃ​ទី៧​ ​ខែ​កុ​ម្ភៈ​ ឆ្នាំ​២​០២៤​៕