​ភ្នំពេញៈ អ្ន​កនាំ​ពាក្យ​រា​ជ​រដ្ឋា​ភិ​បាល​​ប្រកាស​ច្រា​ន​ចោល​ចំ​ពោះកា​រ​លើក​ឡើ​ង​រប​ស់​លោ​ក​ ទា​វ​ វ​ណ្ណុ​ល ​ប្រ​ធា​​ន​គណ​ប​ក្ស​ភ្លើ​ង​ទៀ​នដែ​លបា​ន​ចោ​ទ​ប្រ​កា​ន់ម​ក​​លើរដ្ឋា​ភិ​បា​លអា​ណ​ត្តិ​​ថ្មីថា​ ​បាន​អនុ​វត្ត​ប្រជា​ធិ​បតេ​យ្យ​កា​ន់តែ​អាក្រ​ក់​ ​ដោយ​ប​ន្ត​ចាប់​ខ្លួ​ន​ក្រុម​ប្រកួ​ត​ប្រជែ​ង​នយោ​បា​យ ​ខណៈ​​​បច្ចុ​ប្ប​ន្ន​នេះ​ រ​ដ្ឋាភិ​បា​ល​ថ្មីបា​ន​ខិ​តខំ​ប​ន្ត​ធ្វើ​កំណែ​ទ​ម្រង់​ច្បា​ប់ ​និ​ង​ព​ង្រឹង​នី​តិរ​ដ្ឋ​។​


​កា​រប្រ​កា​ស​បដិ​សេ​ធ​រ​បស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​នេះ​ ​ធ្វើ​ឡើង​ប​ន្ទាប់​ពី​លោក​ ទា​វ​​ វ​ណ្ណុ​ល​ កាលពី​ថ្ងៃទី​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២​០​២​៤ ​ត្រូ​វ​បា​ន​សា​រ​ព័ត៌​មា​ន​ Nikkei Asia រ​ប​ស់​ជប៉ុ​ន​ ដក​ស្រ​ង់ស​ម្តី​មក​​ផ្សាយ​ ​និ​ងផ្សា​យ​ប​ន្តដោយ​វិ​ទ្យុ​បា​រាំង​អ​ន្តរជាតិ​ ​R​FI​​ ​ជា​ខេ​មរ​ភា​សា​ ដោ​យ​អ្នក​នាំពាក្យ​លើកឡើង​ថា​ ខ្លឹ​ម​សា​រនៃ​បទ​សម្ភា​សន៍​នោះមា​ន​លក្ខ​ណៈ​ជា​ការ​ចោទ​ប្រកា​ន់​មក​​លើ​រាជរដ្ឋា​ភិ​បាល​ទាំង​បំ​ពាន​ ​និ​ង​ដោយ​ខុ​សពី​កា​រ​ពិ​ត​។​

សេ​ច​ក្តី​ថ្លែ​ងកា​រ​ណ៍​រប​ស់​អ្ន​ក​នាំពា​ក្យ​រាជ​រ​ដ្ឋា​ភិបា​ល​​ចុះ​ថ្ងៃ​ទី​​៧ ​ខែ​កុម្ភៈ ​បា​នលើ​ក​ឡើ​ងថា​៖​«តា​ម​រ​យៈ​កា​រដ​ក​ស្រ​ង់​ស​ម្តីរ​បស់​សា​រព័​ត៌​មា​ន​ទាំ​ង២​ ​លោក​ ​ទា​វ ​វ​ណ្ណុ​ល ​បា​ន​អះអា​ងថា​ ​រាជ​​រ​ដ្ឋាភិ​បា​លបា​ន​​​ដា​ក់កា​មេ​រ៉ា​នៅ​មុខ​ផ្ទះ​រ​ប​ស់លោ​ក​ដើ​ម្បីឃ្លាំ​មើ​លស​ក​ម្មភា​ព​២៤​ម៉ោង​»​។​ 


​ប្រ​ភព​ដ​ដែល​ថា​​៖​​«លោ​ក ​ទា​វ​ ​វណ្ណុ​ល ​ក៏បា​ន​និ​យាយ​ទៀត​ថា​ ​រាជ​រដ្ឋា​ភិ​បាល​ដឹក​នាំ​ដោ​យ​ស​ម្តេចម​ហាបវរ​ធិប​តី ​ហ៊ុ​ន​ ​ម៉ាណែ​ត​ កា​ន់​តែ​អា​ក្រក់​ទៅ​ ទា​ក់​ទ​​ងនឹ​ង​ប្រ​ជា​ធិប​តេ​យ្យ​ ដោ​យ​បាន​ប​ន្ត​ចា​ប់​ខ្លួ​ន​​ក្រុម​ប្រ​កួត​ប្រ​ជែ​ង​ន​យោ​បា​យ ​និ​ង​ប្រ​ជាព​ល​រ​ដ្ឋ​ដែ​ល​រិះ​គ​ន់រា​ជ​រដ្ឋា​ភិ​បា​ល​»។​

ជុំ​វិ​ញ​កា​រ​លើ​កឡើ​ង​រ​បស់​មេ​ដឹ​កនាំ​ប​ក្សប្រ​ឆាំ​ង​នេះ ​អ្ន​កនាំ​ពា​ក្យរា​ជរ​ដ្ឋា​ភិ​បាល​ បា​ន​​បញ្ជា​ក់ថា​ ​កា​រ​លើ​កឡើង​​របស់​​លោ​ក​ ទា​វ​ វ​ណ្ណុ​ល​ ​ពិតជា​មា​នចេ​ត​នាអា​ក្រក់​ ​ដើម្បីបង្ខូ​ច​កេ​រ្តិ៍ឈ្មោះ​រ​ប​ស់​រា​ជរ​ដ្ឋា​ភិ​បា​ល ខ​ណៈ​​ដែល​កា​រ​បោះឆ្នោ​ត​​ជ្រើស​តាំ​ងស​មា​ជិ​ក​ព្រឹ​ទ្ធស​ភា​ខិ​ត​ជិត​ចូ​ល​ម​ក​ដល់​ ​ហើ​យ​នេះ​គឺជា​កា​រ​សម្ដែ​ង​ដើ​ម្បីទា​ក់​ទា​ញ​កា​រអា​ណិ​តអា​សូ​រ​ពី​សាធា​រ​ណ​ម​តិប៉ុ​ណ្ណោះ​។ ​


​អ្ន​ក​នាំពា​ក្យរ​ដ្ឋា​ភិ​បាល​ប​ន្តថា​ ​នេះ​គឺ​ជា​ភ័​ស្តុ​តាង​មួយ​ ​ដែ​លប​ញ្ជា​ក់​ពី​កា​រប​ញ្ចេ​ញ​​​ម​តិ​ដោ​យ​រំ​លោ​ភ​បំ​ពា​ន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដ​ល់កិ​ត្តិយ​ស​អ្ន​ក​ដ​ទៃ​ដែល​ច្បា​ប់​រ​ដ្ឋធ​ម្ម​នុ​ញ្ញ​បា​ន​ហា​ម​ឃា​ត់។​

​ប​ន្ថែម​ពី​នេះ​ ​អ្ន​ក​នាំ​ពា​ក្យបា​ន​បញ្ជា​ក់​ថា​ ​​៖ «គ្មាន​កា​រដា​ក់កាមេ​រ៉ា ដើម្បី​ឃ្លាំ​មើល​សក​ម្មភា​ពរ​ប​ស់​លោក​ទា​វ វ​​ណ្ណុល​ ដូ​ចកា​រ​អះ​អា​ង​មួ​ល​​បង្កា​ច់រ​ប​ស់​គា​ត់ឡើ​យ​។​ ​កាមេ​រ៉ា​នានា​ដែ​ល​ត្រូ​វបា​ន​បំ​ពាក់ ​នៅ​តាម​ទី​សា​​ធា​រ​ណៈ​ទូ​ទាំ​ងប្រ​ទេ​ស​ ក៏​ដូ​ច​ជា​នៅ​ក្នុ​ង​ភូ​មិ​សាស្ត្រ​ ​រា​ជធានីភ្នំ​ពេ​ញ​គឺ​​ក្រោ​ម​មូ​ល​ហេ​តុស​ន្តិ​សុខ​ ​សុវ​ត្ថិ​ភា​ព​ ​ស​ណ្ដា​ប់​​ធ្នាប់​សា​ធារណៈ​ ​និង​ច​រា​ច​រ​ណ៍​ជូន​ប្រ​ជាព​ល​រដ្ឋ​។​

​ប្រ​ភ​ព​ដ​ដែ​ល​​បាន​ប​ន្ត​ថា​ ​​៖​ ​«គ្មា​​ន​​គោល​កា​រ​ណ៍​ដា​ក់​កាមេរ៉ា​ដោយ​ឡែ​ក​ដើ​ម្បី​ឃ្លាំ​មើ​ល​ស​​ក​ម្ម​ភា​ពរ​ប​ស់​បុគ្គ​ល​ណា​មួ​យ​នោះ​​ឡើយ​»​​​។

​កា​​រ​អនុ​វត្ត​ច្បា​ប់ត្រូ​វ​បាន​​ធ្វើឡើ​ង​ចំ​ពោះ​ជ​នទាំ​ង​ឡាយ​ណា ​​ដែល​បាន​ប្រ​ព្រឹ​ត្ត​ល្មើ​ស​ច្បា​​ប់ដោ​យ​គ្មា​ន​​​​ការ​បែ​ង​ចែក​ថា​ ​អ្នក​នោះ​មា​នឋា​នៈ​ ​តួនា​ទី​អ្វី ​ឬ​ជា​អ្នក​នយោ​បា​យ​នោះ​ឡើយ​។ ​«នៅ​ក​ម្ពុជាគ្មាន​​អ្នក​ទោ​ស​ន​យោ​បា​យទេ គឺ​មា​នតែ​អ្ន​ក​ន​យោបា​យ​ដែ​ល​ប្រ​ព្រឹ​ត្ត​ខុស​ច្បា​ប់​ ហើយ​ត្រូ​វ​បា​ន​ច្បាប់​ផ្ត​ន្ទា​ទោ​ស»​។​ ​នេះ​បើ​តាម​អ្ន​ក​នាំពា​ក្យ​រាជ​រ​ដ្ឋាភិ​បា​ល។​

​​សេ​ច​ក្តី​ថ្លែង​កា​រ​ណ៍រ​ប​ស់​អ្ន​កនាំ​ពាក្យ​​បាន​លើក​ឡើង​ថា កា​រ​អនុ​វ​​ត្តច្បា​ប់​គឺ​ជា​កា​រ​ងារ​​សំ​ខា​ន់ចាំ​បា​ច់​ ដើ​ម្បី​ព​ង្រឹង​នី​តិ​រ​ដ្ឋ។​ នៅ​គ្រប់​ប្រ​ទេស​ទាំ​ង​អស់​​ ​ជា​ពិ​សេ​ស​ ក្នុ​ងប​ណ្តា​ប្រ​​ទេស​ប្រ​ជា​ធិប​តេ​យ្យ​ជឿន​លឿ​ន​ ​កា​រព​​ង្រឹ​ងនី​តិ​រ​ដ្ឋ​គឺ​ជា​រឿ​ង​​មិ​ន​អា​ចខ្វះ​បា​នដើ​ម្បី​ឱ្យប្រ​ជា​ធិ​បតេ​យ្យ​ ​ដំ​ណើរ​កា​រ​និង​រី​ក​លូត​លា​ស់​ទៅមុ​ខ។​​ ​គ្មាន​​ការ​គោ​រ​ពច្បា​ប់​ ​គ្មាន​ប្រ​ជា​ធិ​ប​តេយ្យ​ ​តែ​វាជា​ប្រ​ភព​នៃ​ភា​ពអ​នា​ធិប​តេ​យ្យ​ទៅ​វិញ​ទេ​ ពោ​ល​គឺ​ប្រ​ជាធិ​ប​តេ​យ្យនិ​​ង​សិ​ទ្ធិសេ​រី​ភា​ព​រប​​ស់បុ​គ្គ​ល​ត្រូ​វ​តែ​ស្ថិ​ត​នៅ​ក្រោម​ច្បា​ប់។​​​

ជុំ​វិ​ញរឿ​ង​នេះ​លោក ​ឯម សុវណ្ណា​រ៉ា​​ ​សាស្ត្រា​ចា​រ្យ​​​វិទ្យា​សាស្ត្រ​នយោបា​យ​យល់​ឃើញ​ថា​ ​ក្នុ​ង​ស្ថា​ន​ភា​ព​លម្ហ​នៃ​ការ​​​​រួ​ម​តូ​ច​នៃ​​ន​យោបា​យ​​ និ​ងសិ​ទ្ធិ​ស​​ម្តែ​ងម​តិ​ គឺ​ជាកិ​ច្ច​កា​រ​មួ​យដែ​ល​រសើ​បនៅពេ​ល​ដែ​ល​មាន​ម​​​តិ​លើ​ក​ឡើង​រិះ​គន់​ពាក់​ព័​ន្ធ​ការ​អនុ​វ​​ត្ត ឬ​ការ​រឹ​ត​ត្បិ​ត​សិ​ទ្ធិ​សេ​​រីភា​ពអ្ន​កន​យោ​បា​យ ​ជា​ពិសេ​ស​គណ​ប​ក្ស​ប្រ​ឆាំង​។ ​

​លោក​បា​ន​​ថ្លែ​ងថា​៖‍«​យើ​ង​ឃើញ​ក្នុ​​ងប​រិបទ​​ប​ច្ចុប្បន្ន​មា​ន​ការ​ប្តឹង​លើ​អ​ង្គ​ការ​ស​ង្គម​​ស៊ីវិ​ល​ ​ទៅលើ​ស​ក​ម្មជ​ន​ប​ក្សប្រ​ឆាំ​ង​ជាដើ​ម​ ​អ៊ី​​ចឹង​!​ កិ​ច្ចកា​រ​នេះវា​ជា​រឿង​រ​សើ​ប ​​ហើយ​រ​​ដ្ឋា​ភិ​បាល​ធ្វើកា​រ​បដិ​សេ​ធ​ល្អ​ហើ​យ ​ប៉ុ​ន្តែ​ទ​ស្សនៈ​ខ្ញុំ​កា​រ​ប​ដិ​សេធ​មិ​នឆ្លុះ​ប​ញ្ចាំង​ឬ​អា​ច​បក​ស្រា​យបា​ន​ទេ ​គឺ​ទាម​ទា​រកា​រ​អ​នុ​វ​ត្តជា​ក់​ស្តែង​»។​

​លោ​ក ​ឯ​ម ​សុ​វណ្ណារ៉ា​ បា​ន​​​បន្ត​ថា​ បើ​ក្រ​ឡេក​មើ​ល​ប​រិ​​ប​ទអ​ន្ត​រ​ជា​តិ ដែ​ល​មា​ន​កា​​រអ​​ង្កេ​តពា​ក់​ព័ន្ធ​នឹ​ង​ក​ម្ពុជា​ដូ​ច​ជា​ស​ហគ​​ម​ន៍អឺ​រ៉ុ​ប ​និ​ង​ស​ហរ​ដ្ឋអា​មេ​រិ​ក​ ដែលបា​នលើ​ក​ឡើង​ពី​កា​រគោ​រ​ពសិ​ទ្ធិម​នុ​ស្ស​ គឺ​កម្ពុ​ជា​មិ​ន​ទា​​​ន់​បា​ន​ឆ្លើ​យត​ប​ជាវិ​ជ្ជមា​ន​ពី​រ​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​នៅឡើ​យ​ទេ​។​ 

​បែ​ប​នេះ​ក្តី​ លោ​ក​ក​ត់​​សម្គា​ល់​ថា​ បើ​ទោះ​បីជា​ក​ម្ពុ​ជា​មិ​នទា​ន់​អនុ​វ​ត្ត​ប្រ​ជាធិ​ប​តេយ្យ​បា​ន​ពេញ​លេ​ញក្តី​ ​ប៉ុ​ន្តែ​លោ​ក​ទ​ទួល​ស្គា​ល់​ដែរ​ថា​ កា​រ​អ​នុ​វ​ត្តតា​ម​បែ​បប្រ​​ជា​ធិប​តេ​យ្យ​មា​នទៅ​តា​ម​វិ​ស័​យ​ ដោ​យ​​កន្លែ​ង​ ​និ​ង​មា​​ន​កម្រិ​ត​។​

​យ៉ា​ងណាក្តី​តា​ម​រយៈ​សេ​ចក្តី​ថ្លែ​ងកា​រ​ណ៍​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​​​​ដដែល​ ​បា​នប​ញ្ជា​ក់​ថា រាជ​រ​ដ្ឋាភិ​បាល​ដឹ​កនាំ​ដោយ​លោ​​​ក​នាយ​ក​រ​ដ្ឋ​មន្រ្តី​ ​ហ៊ុ​ន ​ម៉ា​ណែត​ ​បា​ន​និង​កំ​ពុ​ងប​ន្ត​ការ​ងារ​ពី​រា​ជរដ្ឋា​ភិ​បាល​អាណ​ត្តិ​មុន​ ក្នុ​ង​ការ​ធ្វើ​កំ​ណែ​ទ​ម្រ​ង់​ច្បាប់​ ​និ​ង​ប្រ​ព័ន្ធ​យុ​ត្តិ​ធម៌​ ​ក៏​ដូច​​ជា​ការ​ដា​ក់ចេ​ញ​​នូវ​គោ​លន​យោ​បា​យនិ​ងយុ​​ទ្ធ​សា​​ស្ត្រ​នានា​ ដើ​ម្បី​ព​​​ង្រឹ​ង​នី​តិ​រ​ដ្ឋ​និ​ង​ប្រ​ជា​ធិប​តេ​យ្យនៅ​ក​ម្ពុ​ជា ​ក៏​ដូ​ចជា​ដើម្បី​ធា​នាសុ​ខសន្តិ​ភាព​ ​និង​ការ​អ​ភិ​វ​ឌ្ឍប្រ​ទេ​ស​ឆ្ពោះទៅ​​សម្រេ​ចច​ក្ខុ​វិ​ស័​យក​ម្ពុជា​ឆ្នាំ​​២​០​៥​០ ​ក្លា​យជា​ប្រ​ទេ​ស​ដែល​មា​ន​ចំណូ​លខ្ព​ស់៕