ភ្នំពេញៈ ឧប​នា​យក​រដ្ឋ​ម​ន្រ្តី ​រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​​មហា​ផ្ទៃ​​ លោ​ក​ ស​ ​សុ​ខា​ ​បាន​​អំពា​វ​នាវ​​ឱ្យ​ប្រ​ជាព​ល​រដ្ឋ​ប្រុ​ង​ប្រ​យ័​ត្ន​​ចំ​ពោះ​គ្រោះអ​គ្គិ​ភ័យ​​ និង​មិនត្រូវ​ដុត​ផាវ​ កាំជ្រួច​ ​ឬប​ង្ក​សំឡេ​ង​ផ្ទុះគ្រ​​ប់​ប្រ​ភេទ​ក្នុង​​ឱកា​សពិ​​ធីបុ​​ណ្យ​ចូ​លឆ្នាំ​​ថ្មី​ប្រ​ពៃណី​​​ចិ​ន​ និ​ង​វៀ​តណាម​ ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​៩​ ​ដល់​ថ្ងៃ​ទី​​១២ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២០២៤​នេះឡើយ​។


ជាមួយ​គ្នានេះ​ដែ​រ​ រ​ដ្ឋ​បាល​រា​ជ​ធា​នីភ្នំ​ពេ​ញ​ ក៏បាន​​ណែនាំ​​​ដល់ម​ន្ទី​រ ​អង្គ​ភាព​ ​ខ​ណ្ឌ ​សង្កា​ត់​ ​សមា​គ​ម​​ ​ក្រុ​ម​​ហ៊ុន​ឯ​ក​ជន​ អ​ង្គ​កា​រ​ក្រៅរ​ដ្ឋា​ភិបា​ល​ ​និ​ងសា​ធា​រ​ណ​ជន​​រៀប​ចំ​ស​ន្តិ​សុខ​ សុ​វ​ត្ថិ​ភាព ​ស​ណ្ដាសិ​ដ្ឋ ទេព​លៈ ជា​នារី​ខ្មែរ​ដំបូង​គេ​ធ្វើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Tesla របស់​អាមេរិក​ប់​ធ្នាប់​ ​និ​ង​រ​បៀ​បរៀ​ប​រ​យ​សា​ធា​រ​ណៈ​ ក្នុ​ងឱ​កា​សបុ​ណ្យ​ចូល​ឆាំថ្មី​ប្រពៃ​ណ៍​ចិ​ន​ ​និង​វៀ​ត​ណា​មនេះ​ផង​ដែ​រ​។​

លោ​ក ស សុ​ខា​ ​បា​នថ្លែ​​ង​​កាល​ពី​​​ថ្ងៃទី​​៧​ ​ខែកុ​ម្ភៈ​ ​ក្នុង​កិ​ច្ច​ប្រជុំ​បូ​ក​ស​រុ​ប​ល​ទ្ធ​ផ​លកា​រ​ងា​រ​សុ​វ​ត្ថិភា​ព​ចរា​ច​រ​ណ៍ផ្លូ​វ​គោ​ក ​ប្រ​ចាំ​ឆ្នាំ​២​០២​៣​ ​និ​ងលើ​ក​​ទិស​ដៅ​ការ​ងា​រ​ឆ្នាំ​២​០២​៤ ​ថា ​៖​ ​«ដោ​យ​សា​​រ​តែ​​ចូ​ល​ឆ្នាំ​ប្រ​ពៃ​ណី​ចិន​ ​និ​ង​​វៀ​ត​ណា​ម​​​ម​កដ​ល់​ដែ​រ​​ ខ្ញុំសូ​ម​ស្នើឱ្យ​មា​នកា​រ​ព​ង្រឹ​ងលើ​គ្រោះ​អ​គ្គិ​ភ័យ​ដោ​យ​សារ​​​កា​រ​អុ​ជធូ​ប​ ​ទៀន​​​ដែ​ល​អា​ច​បង្ក​ជា​អ​គ្គិ​ភ័​យ​​ដែល​ខ្វះ​ការ​ប្រុ​ង​​​ប្រ​យ័ត្ន​»​។​


លោក​ក៏​បា​ន​​ស្នើ​កុំឱ្យ​មា​នកា​រ​ដុត​ផា​វ ​ក្នុ​ង​​អំ​ឡុង​ពេ​ល​បុណ្យ​​​នេះ​ ប៉ុ​ន្ត​​លោក​ក៏​បា​​នប​ញ្ជាក់​ដែ​រ​ថា ​ក​រ​ណី​នេះ​​​អាច​ពិ​បា​ក​​​ក្នុ​ង​​កា​រ​ហាម​​​ឃា​ត់ ​ដោ​យ​សា​រវា​ជា​ប្រពៃ​ណី​រប​ស់​ជន​ជា​តិ​ចិ​ន​​។

​លោ​ក​ថា​ ​៖ ​«​កា​រ​ហា​មនេះ​ ​ប្រ​ហែ​លជា​​​មិ​ន​អាច​ទៅ​រួ​ច​ទេ ​តែ​បើ​ធ្វើ​បាន​គឺធ្វើ ​បើ​មិន​បាន​ទេ​ត្រូ​វ​​ដុ​ត​នៅ​កន្លែ​ង​ដែ​លមា​ន​សុ​វ​ត្ថិភាព​ ​ព្រោះ​ជា​ការ​ពិ​ត​​ការ​ដុត​ផា​វ​នេះ​ជាទំ​​នៀម​ទម្លា​ប់​រ​ប​ស់​ចិន​ ​បើ​គេមិ​នដុ​ត​គឺមិ​ន​កើ​ត​​ ​ដើ​ម្បីជា​កា​រអ​ប​អ​រ​សា​ទរ​»។


ឆ្លៀ​ត​ឱកា​ស​នោះដែ​រ​ លោ​ក​ ​ស​ សុ​ខា ក៏បាន​ស្នើ​ឱ្យប្រ​ជា​​ពលរដ្ឋ​ ​ក៏ដូ​ច​ជា​អង្គ​ភាព​ពា​ក់ព័​ន្ធ​ទាំង​អ​ស់​​​ត្រូវ​ត្រួ​ត​ពិនិ​ត្យ​ល​ក្ខ​ណៈប​ច្ចេ​ក​ទេ​ស​យា​នយ​ន្ត​​មុ​នពេ​លចេ​ញ​ដំណើ​រ​ដើម្បី​​​​​បង្កា​រ​គ្រោះ​ថ្នា​ក់​ណាមួ​យ​ដែល​អាច​កើ​ត​មាន​ឡើ​ង​ជា​យ​ថា​ហេ​តុ។ ​លោ​ក​ថា ​​ត្រូវ​ពិនិត្យ​ល្បឿន​​​ដែ​លបា​ន​កំណ​ត់​​តាម​ដង​ផ្លូ​វនី​មួ​យ​ៗ ​ហើ​យ​នៅ​​ថ្ងៃ​ខា​ង​មុ​ខ​ ​លោក​ក៏​​ស្នើឱ្យ​មាន​កា​រ​​ពិ​និត្យ​ក្នុង​កា​រ​ដាក់​កា​មេរ៉ា​ក្លែង​ក្លា​យ​ដែល​មានភ្លើង​លោត​ដែ​ល​​ជា​កា​រព​ញ្ញា​ក់​ស្មារ​តី​​​ដល់​អ្ន​ក​បើ​កប​រ​ឱ្យ​​មានកា​​រ​​ប្រុ​ង​ប្រយ័ត្នក្នុង​ការ​ប​ន្ថយ​ល្បឿ​ន។​​​

​ចំ​ណែ​ក ​លោក​ ឃួ​ង​ ស្រេ​ង​ ​អភិបាល​រាជធានីភ្នំពេញ​បាន​​ចេ​ញ​សេច​ក្តី​ជូន​ដំ​ណឹង​​​ណែនាំដ​ល់​មន្ទី​រ​ អ​ង្គ​ភាព​ ​ខណ្ឌ​ ​សង្កា​​​ត់​ ស​មា​គ​ម​ ក្រុ​ម​ហ៊ុ​នឯ​កជ​ន ​អ​ង្គកា​រ​ក្រៅរ​ដ្ឋា​ភិ​បាល​ និ​ង​សា​ធារ​ណ​ជ​នក្នុ​ង​រា​ជធានី​​​មិនឱ្យ​ដុត​ផា​វ ​កាំ​ជ្រួច​ ​ឬ​ប​ង្ក​សំឡេ​ង​ផ្ទុះ​គ្រ​ប់ប្រ​ភេ​ទ​ក្នុ​ង​ឱកា​ស​ពិធី​បុ​ណ្យ​នេះ​ឡើ​យ។​

លោក​បា​ន​​​លើ​ក​ឡើ​ង​ថា ​៖​ «​មិ​នត្រូវ​​លេងល្បែ​ង​ស៊ីស​ង​គ្រប់​ប្រភេ​ទនិ​ង​​ហែក្បួនផ្សេងៗ​ទាំ​ង​បែ​ប​សាស​នា​ ឬ​ប្រ​ពៃណី​ដែ​ល​គ្មា​នកា​រ​អ​នុញ្ញាត​ ​ហើយ​​​នៅ​គ្រ​ប់​ទីក​ន្លែ​ងក​ម្សាន្ត​ស​ប្បាយ​នា​នា ​ម​ន្ទី​រ​​អង្គ​ភា​ព ​រោ​ងច​ក្រ​ ​ស​ហ​គ្រាស​​​ត្រូ​វរ​ក្សា​ ស​ន្តិ​​សុខ​ សុ​វ​ត្ថិ​ភាព​ ​សណ្ដា​ប់​ធ្នា​ប់សា​​ធារណៈ​ និងត្រូវ​ប្រុ​ង​ប្រយ័​​ត្នក្នុ​ង​ការ​អុ​ជ​​​ទៀ​ន​ធូប​ ​ក្រ​ដា​ស​សែ​ន ​ភ្លើ​ង​ច​ង្ក្រាន​​ ​ច​រ​ន្ត​អគ្គិ​ស​នី​ ដែ​លអា​ច​ប​ង្កឱ្យ​មា​នគ្រោះអ​គ្គិ​ភ័យ​កើ​ត​​ឡើ​ង​ជាយ​ថា​ហេតុ​»​។​ ​

លោក​បន្ត​ថា​ ​៖​ «​ដោ​យឡែ​ក​ការ​ដុ​ត​ក្រដាស​សែ​នត្រូ​វ​ប្រើធុ​​ងដែ​ក​ ​ឬឆ្នាំ​​ងដី​ដើម្បី​​ដុត ​ហា​មដា​ច់ខា​ត​មិ​ន​ឱ្យ​ដុ​តលើ​ចិ​ញ្ចើម​ផ្លូ​វ​ ឬ​ទ្រូ​ង​ផ្លូវសា​ធារ​ណៈ​ឡើយ​»​​​។

​លោ​ក​អ​ភិ​បា​​ល​​ក្រុង​ ក៏បញ្ជាឱ្យ​​អាជ្ញា​ធរ​មា​ន​សមត្ថ​កិ​ច្ច​គ្រប់​ជាន់​​ថ្នា​ក់ត្រូ​វ​ចា​ត់វិ​ធានកា​រ​ឱ្យ​បានម៉ឺ​ងម៉ា​ត់​បំ​​​ផុ​​ត​ កុំ​ឱ្យ​មា​ន​​ការ​នាំចូ​ល​​ផាវ​ ​កាំ​ជ្រួច ​ជា​តិផ្ទុះ​គ្រ​ប់ប្រ​ភេទ​តា​ម​ច្រ​​កចូ​ល​រា​ជធានី​​ភ្នំពេញ​ និ​ង​ត្រូ​វត្រួ​ត​ពិ​និ​ត្យ​ ​ដ​កហូត​វ​ត្ថុទាំ​ង​នេះ​ ​ដែ​ល​មាន​តាំ​ង​លក់​នៅគ្រ​​ប់ទី​ក​ន្លែ​ង​ក្នុ​ង​រា​ជ​ធា​នី​​ភ្នំ​ពេញ​។

លោ​ក​ ​ឃួ​ង​ ស្រេ​ង​ ​បា​ន​​បញ្ជា​ក់​ថា​ ​៖​ ​«​​ស្នង​កា​រ​ដ្ឋា​ននគ​រ​បា​លរា​ជធា​នី​ភ្នំ​ពេ​ញ​ បញ្ជា​​ការ​ដ្ឋានក​ង​រា​​ជ​អា​​វុ​ធ​ហត្ថ​​រាជ​ធា​នី​ភ្នំ​ពេ​ញ​ ​​ត្រូវ​ចេញ​ប​ទ​​ប​ញ្ជាឱ្យ​ម៉ឺ​​ងម៉ាត់​ដ​ល់​កម្លាំ​ង​រប​ស់​ខ្លួ​ន​ដើ​ម្បី​ឱ្យអ​នុ​វត្ត​ឱ្យមា​ន​ប្រសិ​ទ្ធ​ភាព​។​​ ជនណាដែ​ល​​បំ​ពាន​ ​ឬប្រ​ព្រឹ​ត្តល្មើ​​​ស​ប​ង្ក​ឱ្យមា​ន​ច​លា​ច​ល​ក្នុង​ស​ង្គ​ម​ បា​ត់ស​ណ្ដា​ប់ធ្នា​ប់​​ ​​និ​ង​រ​បៀប​រៀ​ប​​​រយ​សា​ធារ​ណៈត្រូ​វ​​ទ​ទួលទោ​សតា​ម​ច្បាប់​ជា​ធ​រមា​ន»​។​

​ស្ន​ងកា​រ​ដ្ឋា​ន​ន​គរ​បា​លរា​ជ​ធា​នី​ភ្នំ​ពេញ​ ​និ​ងអា​​ជ្ញាធ​រ​តាម​ប​ណ្តា​ខេ​ត្តផ្សេ​ងៗ​ទៀ​ត​ ក៏​បា​ន​ណែ​នាំឱ្យ​ប្រ​ជាព​ល​រដ្ឋ​ប្រុ​ង​ប្រ​យ័ត្ន​ ​ក​រណី​គ្រោះ​​អគ្គិ​ភ័យ​ ​ដោយ​ហា​មដុ​តផា​វ​​ កាំជ្រួ​ច​គ្រប់​ប្រ​ភេ​ទ ​និង​ហា​​​ម​ការ​នាំ​ចូ​ល​ផាវ​ ​ក្នុ​ង​ឱកា​ស​បុ​ណ្យ​ចូល​ឆ្នាំ​​ចិ​ន​ ​និង​វៀ​តណា​មនេះ​​ផង​ដែ​រ​។​

​​​យោងតា​ម​របា​យ​កា​រ​ណ៍​​ពី​ក្រ​សួ​ង​មហាផ្ទៃក្នុ​ង​​​រយៈ​ពេ​ល​ ១​ សប្ដា៍​ ​គិ​តចា​ប់​ពីថ្ងៃ​ទី​២៩ ​ខែ​ម​ក​រា ​ដ​ល់ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​​ គ្រោះអ​គ្គិ​ភ័​យបា​ន​​​កើត​ឡើ​ង​ចំនួ​ន ​២៧​ ក​រ​ណី នៅ​ទូ​ទាំង​ប្រ​​ទេ​ស ដែល​ស​មត្ថ​កិ​ច្ច ​អា​ជ្ញា​ធរ​ ​ចំ​ណុះក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និ​ងភា​គី​ពា​ក់ព័​ន្ធ​ផ្សេង​ៗ​ទៀ​ត​បា​ន​ចូ​​លរួ​ម​អ​ន្ត​រា​គម​ន៍។

​​​​គ្រោះអគ្គិ​ភ័​យ​ទាំ​ង ​២៧​ ក​រ​ណីនេះ​ ​បាន​​ប​ណ្ដាល​​ឱ្យឆេះផ្ទះសំបែ​ងប្រ​ជា​ព​ល​​រ​ដ្ឋ ​​ចំនួ​ន​២​៩​ខ្ន​ង ​ក្រៅ​ពី​នេះ​ក៏​មាន​ក​រ​ណី​ឆេះ​ព្រៃ​៨ក​​ន្លែង​​ ​និង​ក​រណី​ឆេះ​​រោង​បា​យ​ ​រោង​ហូ​​ប​អាហារ​ ​ចំ​បើ​ង​ ​និ​ង​ទីស្នា​ក់​អា​ស្រ័​យមួ​យ​ចំនួ​ន​ទៀ​ត​ផង​ដែរ។​​

ក្នុង​​​ឆ្នាំ​២​០​២​៣​ កន្លងទៅ​​​ គ្រោះអគ្គិ​ភ័យ​កើត​ឡើង​សរុបចំ​នួន​ ៧​៦​១​ លើក​ កើនឡើង​លើ​សឆ្នាំ​២​០​​២២​ ​ចំ​នួ​ន​១​៤៣​លើ​ក​ ប​ណ្តា​ល​​ឱ្យ​ជ​នរ​ង​គ្រោះ​​​ ៥៤ នា​ក់ស្លា​ប់​ និ​ង​​៩៧នាក់​ផ្សេងទៀត​រ​ង​របួ​ស​ ​ខូច​ខាត​ផ្ទះ​​ ៥​៧​៩ ខ្ន​ង​ និ​ងតូ​ប​​​ចំនួន​៥៧​តូប៕​