​មណ្ឌល​គិរីៈ ក្នុង​ឆ្នាំ​ ២០២៣ ខេត្ត​មណ្ឌលគិរី បា​ន​ស្តារ​គ​ម្រប​ព្រៃឈើ​ឡើ​វិញ​​បាន​ជា​ង ​២៥ ​ហិ​កតា​ តា​ម​រ​យៈកិ​ច្ចខិ​តខំ​ប្រឹងប្រែង​​រប​ស់ក្រសួង​បរិស្ថាន ​ក្រោម​ជំនួ​យពីទី​ភ្នា​ក់​ងារអ​ភិ​វឌ្ឍ​ន៍​សហ​រដ្ឋ​អាមេ​រិ​ក (USAID) ដោយ​បាន​ធ្វើស​កម្ម​ភា​ពដាំ​កូ​ន​​​ឈើជា​ច​ម្បង​។​


តា​ម​រ​យៈព្រឹ​ត្តិប​ត្រប្រ​ចាំខែ​ធ្នូ​ ​ឆ្នាំ ២០​២​៣ ចេញ​ផ្សា​យ​ដោ​យ ​USAID នៅ​ពា​ក់ក​ណ្តា​លខែ​មក​រា​ ឆ្នាំ​ ២​០​២៤​ ​បាន​ឱ្យ​ដឹង​ថា​ ​គម្រ​ប​ព្រៃឈើ​ប្រ​មា​ណ​ ២៥,៤៤ ហិក​តា​ ​បា​ន​ស្តា​រ​ឡើ​ង​វិ​ញ នៅ​ខេ​ត្តម​ណ្ឌ​ល​គិ​រី​តា​ម​រយៈ​សក​ម្ម​ភាព​ដាំ​កូ​នឈើ​ចំ​នួ​ន ​​២៧​ ១២​៥​ ដើ​ម​ ​នៅស្រុ​កកែ​វ​សី​មា ​ក្រោ​មកា​រ​សម្រ​ប​សម្រួ​ល​ពីក្រ​សួ​ងប​រិស្ថា​ន​ តា​ម​រ​យៈ​ជំ​នួ​យ​ U​S​AI​D​ នៃ​គ​ម្រោ​ង USAID ម​រត​ក​បៃត​ង​, ​អង្គ​កា​រស​មា​គម​អ​ភិរ​ក្ស​សត្វព្រៃ​ប្រ​ចាំ​ក​ម្ពុជា​។​

​ក្រុម​កា​រងា​​រនៃ​គ​ម្រោង​ម​រត​ក​បៃ​តង​ ​បាន​រៀប​ចំ​ព្រឹត្តិកា​រ​ណ៍ជា​ច្រើ​នពេ​ញ​ ១ ​ឆ្នាំ​២០​២​៣​ លើ​កា​រ​លើក​ក​ម្ពស់​កា​រ​យល់​ដឹ​ង​ពីកា​រ​ស្តារ​គ​ម្រប​ព្រៃ​ឈើ​ ព្រ​ម​ទាំ​ងកៀ​រគ​រ​កា​រគាំ​ទ្រពី​ពល​រដ្ឋ​មូ​លដ្ឋា​ន​ប្រ​មា​ណ ​៦​០០​ នា​ក់ ​ឱ្យ​ចូល​រូម​ដាំ​ដើ​ម​ឈើ​ ​ថែរ​ក្សា ​និង​លើ​កក​ម្ព​ស់កា​រ​ដាំ​ដើម​ឈើឡើ​ង​វិ​ញ​ ក្នុ​ង​ស​ហគ​ម​ន៍​រ​ប​ស​ស់ខ្លួ​ន ​ដែ​ល​ជាផ្នែ​ក​មួ​យនៃ​គ​ម្រោ​ង​ដាំ​ដើ​ម​ឈើ​ឡើង​វិញរ​យៈពេ​ល ​៤ ឆ្នាំ ​​​ពីឆ្នាំ​ ២​០​២​២​​ ​ដ​ល់ឆ្នាំ​ ២​០​២​៥ ជា​គំ​និត​ផ្តួ​ចផ្តើ​ម​ចេ​ញ​ពី​គ​​ម្រោង​ R​ED​D​+ ​កែ​វ​សី​មា។​


​US​A​ID​ ​បញ្ជា​ក់​ថា៖ ​«គោ​ល​ដៅ​ចម្ប​ង​ គឺ​ដើម្បី​ស្តា​រ​ ​និង​ព​ង្រឹង​គម្រ​ប​ព្រៃ​ឈើលើ​ផ្ទៃ​ដី​ ​១ ០០០ ហិក​តា​ ​ដោយ​ប្រើ​ប្រ​ភេទ​ឈើ​ក្នុ​​ងស្រុ​ក​ ដើ​ម្បី​ស្ដារ​ព្រៃ​និ​ង​ស្តារ​ស្រ​ទា​ប់​ដីដែ​ល​រិច​រិ​លខូ​ច​គុណ​ភាព​ឡើ​ង​វិ​ញ។​​ ជា​មួ​យគ្នា​នេះ​ដែ​រ​ ​គ​ម្រោង​​ក៏មា​ន​បំ​ណ​ងអ​ប់​រំ​សហ​គ​មន៍​ដែ​ល​រ​ស់​នៅ​ក្នុង​និង​ជុំ​វិញ​ដែន​ជ​ម្រក​ស​ត្វ​ព្រៃ​កែ​វ​សីមា​ ​អំ​ពី​សា​រៈ​សំ​ខា​ន់​នៃ​ការ​កា​រ​ពា​រ​ព្រៃ​ឈើ​រ​យៈ​ពេ​ល​វែង​ស​ម្រា​ប់​ជីវ​ភា​ព​រស់​នៅរ​បស់​ពួកគាត់​ និ​ង​ភា​ពជោ​គ​ជ័យ​នៃ​គ​​ម្រោង​រេ​ដ​បូ​ក ​​​[REDD+] ផ​ងដែ​រ​»​។

​ជា​មួយ​គ្នា​នេះ​ដែ​រ គម្រោ​ងម​រ​ត​កបៃ​ត​ងនេះ​ ក៏​មា​នគ​ម្រោ​ងក្នុ​ង​កា​រ​ដាំកូ​នឈើ​ប​ន្ថែម​ ​៥ ម៉ឺ​ន​ ៥​ ពា​ន់ដើ​ម​ ​លើ​ផ្ទៃដី​ ​៥​០​​ ហិ​ក​តា​លើដី​ព្រៃ​ដែ​លខូ​ច​គុ​ណ​ភាព​ ​ប​ន្ថែម​ទៀ​ត ​ដែ​ល​ផ្ទៃដី​ទាំ​ងនោះ​ធ្លា​ប់​ទទួ​ល​រង​កា​រ​កាប់​ឆ្ការ​ពី​មុ​ន​។​ ​


​ជា​មួ​យ​គ្នានេះ​ ​លោ​ក ​ខ្វៃ ​អា​ទិត្យា​ ​អ្ន​ក​នាំ​ពា​ក្យ​ក្រ​​សួង​បរិស្ថា​ន​ បា​ន​ប្រា​ប់ឱ្យ​ដឹ​ងប​ន្ថែ​មនៅ​ថ្ងៃ​ទី​ ៨ ខែ​កុ​ម្ភៈ​ថា​ រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុជា​មា​ន​គោ​លដៅ​ប​ង្កើ​នគ​ម្រ​ប​ព្រៃ​ឈើឱ្យ​បា​ន ​៦​០%​ ​នៅ​ឆ្នាំ​ ២​០៥០​​ ស្រ​ប​តា​ម​យុ​ទ្ធ​សា​ស្ត្រ​ប​ញ្ច​កោ​ណ​ដំ​ណា​ក់​កាល​ទី​១​ រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល ​ខ​ណៈ​នៅ​ឆ្នាំ ​២០​២​៤ ​រ​ដ្ឋាភិ​បា​ល​នឹ​ង​ដាំដើ​​ម​ឈើឱ្យ​បា​ន ​១​ លា​ន​ដើ​ម​​​ តា​ម​រ​យៈ​យុ​ទ្ធ​នា​ការ​ដាំ​កូ​ន​ឈើ​។​

​លោក​ស​ង្ក​ត់​ធ្ង​ន់​ថា ​កា​រចូ​ល​រួ​​មពី​ដៃ​គូ​នានា​ ​តួ​យ៉ា​ង​ពី USAID ​ពិ​តជា​មា​ន​សា​រៈសំ​ខា​ន់​ស​ម្រា​ប់ចូ​ល​​រួ​មចំ​ណែ​ក​ក្នុង​ការ​ស្តា​រគ​ម្រ​ប​ព្រៃឈើ​ ​ដែលក្រ​សួ​ង​សា​ទ​រ​ចំពោះ​កា​រ​ពួ​តដៃ​​គ្នា ​​ដើម្បី​ស​ម្រេច​ច​ក្ខុ​វិ​ស័​យ​រ​ដ្ឋា​ភិបា​ល​លើ​កា​រ​កា​រ​​ពារ​ប​រិ​ស្ថា​ន​ និ​ង​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​វិ​បត្តិ​អា​កាស​ធា​តុ​។

លោ​ក​បន្ត​ថា​៖«​ក​ន្លង​មក​មា​ន​ការ​ស​ហកា​​រពី​ដៃ​គូនា​នា ​ទាំ​ងអ​ង្គ​កា​រ ​US​AI​D​ អ​ង្គ​ការ​ ​W​WF​ ​ក៏ដូ​ច​ជា​អ​ង្គ​ការ​នានា​ទៀ​ត​ ​ក្នុង​​កា​រជួ​យ​ការ​ងា​រ​អភិ​រ​ក្ស​ កា​រងា​រដាំ​ដុះ​កូនឈើ ​ហើ​យ​នៅតា​ម​ស​ហ​គម​ន៍ខ្លួន​ឯ​ង​ក៏ចូ​ល​រួម​យុ​ទ្ធនា​កា​រដាំ​ដើ​មឈើ​នេះ​ដែរ​ ​ដែ​ល​បង្ហា​ញ​ពី​ស​ម្ទុះ​មួ​យ​»​។

​លោ​ក​ប​ន្ត​ថា​ កា​រ​ពង្រី​ក​ភា​ពបៃ​ត​ង ​តា​មរ​យៈ​ការ​ដាំ​ដើ​មឈើ​ពិ​តជា​មា​ន​សា​រៈសំ​ខា​ន់​ ​ស្រ​បតា​មយុ​ទ្ធ​សា​ស្ត្រ​ច​ក្រា​ប​រិស្ថា​ន​រ​បស់​រ​ដ្ឋា​ភិ​បា​ល​ ដែ​ល​អា​ចផ្ត​ល់​អត្ថប្រ​យោ​ជន៍​ជា​ច្រើន​តួ​យ៉ា​ង​ ប​ង្កើត​ទិ​ដ្ឋ​ភា​ពបៃ​តង​ក្នុ​ង​បរិ​ស្ថា​ន​ ​ទប់​ស្កា​ត់​វិ​ប​ត្តិ​អាកា​ស​ធា​​តុ ​ប​​ង្កើត​ភា​ពស្រស់​ស្អា​ត​ដែ​លប​ម្រើ​ជា​គោ​លដៅ​ទេ​ស​ចរ​ណ៍​​ជា​ដើ​ម​។​

ជុំ​វិ​ញ​បញ្ហា​នេះ​ ​លោក​​ហេ​ង​ គឹ​ម​ហុ​ង ​ប្រ​ធា​នស​មា​គ​មប​ណ្តាញ​យុ​វ​ជន​ក​ម្ពុ​ជា (CYN) និ​ង​ជា​​សកម្ម​ជ​នបរិ​ស្ថាន​ ​យ​ល់​ថា ​ផែ​ន​ការ​និង​ស​ក​ម្មភា​ពនៃការ​ដាំ​ដើ​មឈើ​ឡើ​ងវិ​ញនៅ​តំប​ន់សឹ​ក​រេចរឹលនេះ ​ជា​វិ​ធា​ន​កា​រ​ល្អ​មួ​យ​ផង​ដែ​រ​លើកា​រ​ស្តារ​គ​ម្រប​ព្រៃ​ឈើ​ឡើង​វិ​ញ​ ជា​​ជាងកា​ប់ឆ្ការ​តំប​ន់​ដីព្រៃ​សឹករេច​រឹលទាំ​ងនោះ​ម​កធ្វើ​ជាក​ម្ម​សិ​ទ្ធិឯ​ក​ជ​ន។​

​ទោះ​ជា​យ៉ា​ងណា​ ​លោ​កស្នើ​ទៅ​កាន់​រ​ដ្ឋាភិ​បា​ល ​និ​ង USA​I​D​ ដូ​ច្នេះ​ថា៖​«​ក្រៅ​ពី​វិធា​ន​ដាំ​ដើ​ម​ឈើ​នៅ​តំ​បន់​សឹ​ករិ​ច​រិ​ល​ ​គួរ​តែ​មាន​វិ​ធាន​កា​រ​ ២​ប​ន្ថែ​មទៀ​ត​ ​គឺ​ទី​១ ​កា​រ​ប​ង្កើន​កិ​ច្ច​ស​ហប្រិ​ត​ប​ត្តិកា​រ​ប​ង្ក្រា​ប​បទ​ល្មើ​ស​ឱ្យ​គ្រ​ប់​ជ្រុ​ង​ជ្រោយ​លើ​ប​ទ​ល្មើ​សធ​ន​ធា​នធ​ម្ម​ជា​តិ។​ ​ទី​២​ ​ពង្រឹ​​ង​និង​គាំ​ទ្រទៅ​ដ​ល់ភ្នា​ក់​ងា​រ​មិ​ន​មែ​នរ​ដ្ឋា​ភិ​បាល​ ​ដូច​ជា​សង្គ​ម​ស៊ី​វិល​ ​ស​ហ​គ​ម​ន៍​​ ប្រ​ជា​ព​លរ​ដ្ឋ​ ​ឱ្យចូ​ល​រួម​កា​រពា​​រនិ​ង​ទប់​ស្កា​ត់ប​ទ​ល្មើ​ស​ធនធា​ន​ធម្ម​ជា​តិប​ន្ថែ​ម​ទៀត​ ​ក​ន្ល​ង​ម​ក​មាន​ខ្លះ​ហើ​យ ​តែ​គួ​រប​ន្ថែ​ម​ទៀត​»​។​

​លោក​ ​ហេង​ ​គឹ​មហុ​ង ​ក៏​សំ​ណូម​ព​រឱ្យ​រដ្ឋា​​ភិបាល​ប​ង្កើន​កា​រប​ង្រ្កា​បប​ទល្មើ​ស​ធន​​ធាន​ធម្ម​ជា​តិ​ ​ជាពិ​សេ​ស​អា​ជ្ញាធ​រ​នៅ​មូល​ដ្ឋា​ន​ផ្ទា​ល់ ​ហើ​យ​ចៀស​វា​ង​មាន​ពា​ក់ព័​ន្ធ​ប​ទល្មើ​ស​ ​ឬ​មាន​អំពើពុ​ក​រលួ​យ​ណា​មួយ​ ​និ​ង​ត្រូ​វ​ធានា​និ​រ​ន្តរ​ភា​ព​នៃ​ដើ​ម​ឈើ​ដែ​លបា​នដាំ​ ​តាម​រ​យៈ​យន្ត​ការ​ថែទាំដែ​ល​មា​នប្រ​សិ​ទ្ធភាព៕