កោះកុងៈ ក្រុ​ម​អង្គ​កា​​រអ​ភិ​រក្សសត្វ​ព្រៃ​ ​​បាន​ឱ្យ​ដឹង​ថា ​​ឆ្កែព្រៃ​បង្ហាញ​​វត្ត​មា​នរ​ស់នៅ​តំ​​បន់​ទេ​សភា​ពជួ​រ​ភ្នំ​ក្រ​វា​ញ​ក​ណ្តា​​​ល​ ​​ខណៈ​ប្រ​ភេ​ទ​ស​​ត្វ​នេះ​ ​ត្រូ​​វ​បា​ន​ចាត់​ថ្នា​ក់​​ជា​សត្វ​ជិត​​ផុតពូ​ជ ​​ហើយប​ច្ចុ​ប្ប​ន្ននេះ​ចំ​នួ​​នឆ្កែ​ព្រៃ​ ​មិ​នមា​នការប៉ាន់​ប្រ​មាណ​ក្នុង​ប្រទេ​ស​ណា​មួ​យ​នោះ​ទេ ​រួម​ទាំ​ង​ប្រទេ​ស​ក​ម្ពុ​ជា​ផង​ដែ​រ។


លោក សេង ទៀក នាយក​​​ប្រតិ​បត្តិ​​អង្គ​ការ​មូល​និ​ធិ​សកល​សម្រាប់​​អភិ​រក្ស​ធន​​ធាន​​ធម្ម​ជាតិ (WWF) បា​ន​ឱ្យ​ដឹង​​ថា ឆ្កែព្រៃ ជា​ប្រភេទ​សត្វ​រស់​នៅ​ជា​លក្ខណៈ​សង្គម និ​ង​ជា​ក្រុមៗ​ដែល​ជា​ទូទៅ​មាន​ពី ៥​ក្បាល ទៅ​ដល់ ១២​ ក្បាល ហើយ​តាមឯ​កសារ​ខ្លះ ក្រុម​ធំ​របស់​ឆ្កែ​ព្រៃ មាន​រហូត​ដល់ ៤០​ក្បាល​ឯ​ណោះ​។ 

ឆ្កែ​ព្រៃ វា​ចូល​ចិត្តចាប់​សត្វ​ស៊ី​មាន​លក្ខណៈ​ជា​ក្រុម មិនមែ​ន​តែ​ឯក​ឯ​ង​នោះ​ទេ ខណៈ​ដែល​ប្រភេទ​សត្វ​ដែល​ឆ្កែ​ព្រៃ​​ចូល​ចិត្ត​ចាប់​មាន​សត្វ​ក្រចក​ជើងចម្ពា​ម​ដូច​ជា​ ឈ្លូស ប្រើស​ រមាំង និង​ទន្សោង ដែល​មាន​​ទំហំ​កណ្តាល និងទំ​ហំ​ធំ​។ 


លោក​​បញ្ជាក់​ថា​៖ «ឆ្កែ​ព្រៃ ដើរ​តួ​នាទី និងផ្ត​ល់​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​។ ពួក​វាជួ​​យ​ឱ្យ​មាន​តុល្យភាព​ក្នុង​ធម្មជាតិ​ចំពោះ​ចំណី​អាហារ និង​ប្រភេទ​សត្វ​ព្រៃ​មួយ​ចំនួន​។ ជា​ពិសេស​ពួក​វា​ជា​​ប្រភេទ​សត្វ​ដែលទា​ក់​ទាញ​ទេសចរ​មក​មើល​សត្វ​ព្រៃ​ ដោយ​សារ​តែ​ការ​ប៉ិន​ប្រសប់ និង​យុទ្ធសាស្ត្រ​​ប្រមាញ់​ជា​ក្រុម​របស់​ពួកវា​»​។ 

បើតាមលោក សេង ទៀក ក្នុង​ទសវត្សរ៍​ឆ្នាំ ​៩០ តាម​រយៈ​ការ​​ដើ​រ​ព្រៃ និងកា​រ​ដាក់ម៉ា​ស៊ី​ន​ថត​ដោយ​ស្វ័យ​ប្រវត្តិ គឺ​ក្រុម​អភិរក្ស​បាន​ប្រទះ​ឃើញ​មាន​វត្ត​មាន​សត្វ​ឆ្កែ​ព្រៃ​ច្រើន​ជា​ក្រុមៗ​ដែល​មា​ន​ចំនួន​ពី ៥​ ក្បាល ដល់ ១០​ ក្បាល​ក្នុង​ ១ ​ក្រុម ដែលត្រូវ​បាន​រក​ឃើញ​មាន​រស់​នៅ​ក្នុង​តំបន់​ព្រៃ​នៃ​ប្រ​ទេ​ស​ក​ម្ពុជា។


លោកប​ន្តថា ជាពិសេស​តំបន់​ខ្ពង់​រាប​ភាគ​​ឦសាន​ ដូចជា​ ខេត្ត​រតន​គិរី មណ្ឌលគិរី ក្រចេះ និង​តំបន់​ទេស​ភាព​ភាគ​ខាង​ជើង មាន​ខេត្ត​កំពង់ធំ និង​ព្រះវិហារ និង​តំបន់​ទេសភាព​ភ្នំ​ក្រវាញ​មាន ខេត្ត​ពោ​ធិ៍សាត់ កោះ​កុង និងប៉ៃលិន​ជា​ដើម។ 

ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោកថា តាមរយៈការ​ដើរ​ល្បាត និងរូ​បភាព​ចេញ​ពី​ម៉ាស៊ីន​ថត​ដោយ​ស្វ័យ​ប្រវត្តិ​ ហាក់បីដូចជា​​មិន​សូវ​ជួប​និង​ចាប់​បាន​រូប​សត្វ​ឆ្កៃ​ព្រៃ​ទេ ដូច្នេះ​មាន​ន័យ​ថា ​វត្ត​មាន​ប្រភេទសត្វ​នេះ វា​ហាក់​មាន​ការ​ថយចុះ​​។

លោក សេង ទៀក បន្ថែម​​ថា​៖ «​យើង​មិន​មានតួ​​លេខ​ជាក់​លាក់​ណាមួ​យ​នៅ​ឡើយ​ទេ​សម្រាប់​កម្ពុជា គ្រាន់​តែ​ដឹង​ថា ​ឆ្កែ​ព្រៃ​ គឺ​នៅ​មាន​វត្ត​មាន និង​អាច​បន្ត​ពូជ​បាន​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​នៅ​ឡើយ​»​។

ជាមួយ​គ្នា​នេះ ​អង្គ​ការ​អភិរ​ក្សអ​ន្តរជា​តិ​កម្ពុ​​ជា ​បាន​លើក​ឡើ​ង​​លើទំព័រ​ហ្វេ​​សប៊ុ​ក​រប​ស់​ខ្លួ​ន​កា​ល​ពី​ថ្ងៃទី ​៩​ ​ខែ​មី​នា​ថា​ ​ឆ្កែព្រៃ​ ​(​Cuonalpinu​s​) ​ត្រូ​វបា​ន​ចា​ត់​ថ្នាក់​ជា​ស​ត្វជិ​ត​ផុ​តពូ​ជ​ដោយអ​ង្គ​កា​រ​ស​ហ​ភាព​អ​ន្ត​រជា​តិសម្រាប់កា​រ​អ​ភិ​​រក្ស​ធ​ម្ម​ជាតិ​ (IUCN) ដោ​យក្នុ​ង​នោះ​ឆ្កែព្រៃ​មានចំ​នួន​ច​ន្លោះ​ប្រ​ហែល​ពី ​៩​៤៩ ក្បាល ​ទៅ​ ​២​ ២​១​៥ ក្បា​ល​ប៉ុ​ណ្ណោះ​ ​ដែ​ល​នៅសេ​ស​ស​ល់​ទូ​ទាំង​តំ​បន់​ដែ​ល​មា​ន​វត្ត​មា​​ន​របស់​វា។  

ប្រភព​ដដែ​ល​ថា ​ដូច្នេះ​ដោយ​សារ​តែ​លក្ខ​ណៈ​ជីវ​សាស្រ្ត​​រប​ស់​វា ​​ឆ្កែព្រៃ​ជា​ប្រ​ភេ​ទ​សត្វ​ដែ​លមា​ន​ល​ក្ខ​ណៈអៀ​ន​ប្រៀ​ន​ ​​និ​ងអា​ថ៌​កំ​បាំង​ ​ហើ​យប​ច្ចុ​ប្បន្ន​​នេះ​មិន​មា​នកា​​​រប៉ាន់​ប្រ​មា​ណចំ​នួ​ន​សត្វ​ឆ្កែ​ព្រៃ​ ក្នុ​ង​ប្រ​​ទេ​សណា​មួ​យនោះ​ទេ​ ​រួ​ម​ទាំ​ង​ប្រ​​ទេ​ស​​កម្ពុ​ជា​ផ​ង​ដែ​​រ​។​

​អ​ង្គ​កា​រ​នេះ​បាន​បញ្ជា​ក់​​ថា៖​ «​ពួ​កវា​ប្រហែ​​លជា​ប្រ​ភេទ​ស​ត្វមំ​សា​​សីលើ​គេ​មួយតែ​ប៉ុ​ណ្ណោះដែ​លនៅ​សេ​​​សស​ល់​ ​រ​ស់​នៅតំ​ប​ន់​ទេ​ស​ភា​ព​ជួរ​ភ្នំ​ក្រ​វា​ញ​ក​ណ្តា​​ល។ ដូ​ច្នេះ​ហើ​យ​ក​ត្តា​គំរា​ម​កំ​ហែង​ចម្ប​ងចំ​ពោះឆ្កែ​​ព្រៃ​ គឺ​កា​រ​បា​ត់​បង់​ទី​ជ​ម្រ​កដោ​​​យសា​រ​ស​ក​ម្ម​ភា​ព​រ​ប​ស់​មនុ​ស្ស​មួ​យ​ចំ​នួ​ន​ ក៏ដូ​ចជា​កា​រ​ថយចុះ​នៃ​ប្រភេ​ទ​ស​ត្វរំពាដែ​ល​ជាចំ​ណីអា​ហារ​រ​ប​ស់​ពួ​ក​វា​ ​និ​ង​កើ​ត​ជំ​ងឺផ្សេ​ង​ៗ​»។ 

​បើ​តាម​ប្រ​ភ​ព​ខា​ង​លើ​ ដើ​ម្បី​ធានា​​ឱ្យបា​ននូ​វកា​រ​រ​ស់​រា​ន​មា​ន​ជីវិ​ត​​រប​​ស់​សត្វឆ្កែ​ព្រៃ​ ​កិ​ច្ច​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​កា​រ​ងា​រអ​ភិ​រ​ក្ស​ដែ​ល​ផ្តោ​ត​លើ​ដំ​ណោះ​ស្រា​​យនូ​វ​ក​ត្តា​គំ​រា​ម​កំ​ហែ​ង​ទាំ​ង​នោះ​​ឱ្យមា​ន​​ប្រ​សិទ្ធ​ភាព​ តា​ម​រយៈ​ប​ង្កើត​កា​រ​ត្រួ​តពិ​និ​ត្យជី​វៈ​ច​ម្រុះ​ជា​ប្រ​ព័​ន្ធ​ ​ដោ​យ​ប្រើម៉ា​ស៊ី​ន​ថ​តរូ​ប​ស្វ័​យ​ប្រ​វ​ត្តិ​ក្នុ​ងកា​រ​សិក្សា​​ និ​ង​តា​ម​ដា​ន​ស​ត្វ​ព្រៃ។​ ​

​ក្រោ​ម​កិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​​អ​ភិរ​ក្ស​នេះ​បាន​ប្រ​ព្រឹ​ត្តទៅដោ​​យ​មាន​កា​រ​ស​ហ​ការ​ជា​មួយក្រ​សួ​ង​ប​រិ​ស្ថា​ន ​និ​ង​សហ​គ​ម​ន៍​មូ​ល​ដ្ឋា​ន​ ​ដោ​យ​ធា​នា​ថា​ ប្រ​ភេ​ទ​ស​ត្វ​ដែលរ​ង​កា​រ​គំ​រាម​កំ​ហែ​​ង រួ​ម​ទាំ​ង​ឆ្កែ​ព្រៃ ​​នឹង​នៅ​តែ​បន្តរស់នៅ​ក្នុ​ង​តំ​ប​ន់​ទេ​ស​ភា​ព​នេះ៕