​ភ្នំពេញៈ រ​បា​យកា​រ​ណ៍​ពីរ​ដ្ឋ​បា​លជ​ល​ផល​ ​នៃ​ក្រ​សួង​ក​សិក​ម្ម​ រុ​ក្ខាប្រ​មា​ញ់​ និ​ង​នេសា​ទ​ ​​បាន​​ឱ្យ​ដឹ​ង​ថា ការនាំចេញផ​លិ​​​តផ​លជ​ល​ផល​​​ធម្ម​​ជា​តិ​ ក្នុ​ង​រយៈ​ពេ​ល ២​ ខែ​ ដើ​មឆ្នាំ​ ២​០​​២​៤ នេះ​ សម្រេចបាន​ចំ​នួ​ន ​១​៥​ តោ​ន​ ​ដែ​ល​ស្មើនឹង​ ០,១៩ ភាគរយ នៃផែ​ន​​កា​រ ​៨ ​០​០​០​ តោ​ន​ គឺ​មានការថយចុះដោយ​សារ​តែ​ប្រភេទ​ត្រីដែល​ត្រូវ​នាំចេញមិនសូវសម្បូរ។​

​រ​បាយ​កា​រ​​ណ៍​ដដែល​បានប​ង្ហាញ​ទៀ​ត​​ថា​ ស​រុប​ក្នុ​ងឆ្នាំ​ ២​០២​៣​ ​និង​ដើ​ម​ឆ្នាំ ២​០២​៤​ នេះ ​ការ​នាំចេ​ញ​ការ​ផ​លនៃ​​​ផ​លិ​ត​ផ​ល​ជ​លផ​ល​ធម្ម​ជា​តិ ​សម្រេ​ច​បា​ន ៣​៨២ ​តោ​ន។​ ​


លោ​ក​ ​ពុំ ​សុ​ថា​ ​ប្រ​ធាន​រ​ដ្ឋបា​លជ​ល​ផល​ ​បាន​ប្រាប់​ឱ្យ​ដឹ​នៅ​ថ្ងៃ​ទី​ ១១​ ​ខែ​មី​នា​ថា​ ​ការ​នាំ​ចេ​ញ​ផលិ​ត​ផល​ជ​លផ​ល​ នា​ដើ​ម​ឆ្នាំ​នេះ​ ​ថយ​ចុះ​ប​ន្តិ​ច ​ដោយ​សា​រ​តែ​ប្រភេ​ទ​ត្រីដែ​ល​ត្រូ​វ​នាំចេ​ញ ​​​មិ​ន​សូវ​ស​ម្បូរ​ ​និ​ង​នៅ​តូ​ចៗ​ ​ខណៈ​ដែ​ល​ត​ម្រូវ​កា​រ​ពី​​ក្រៅ​ប្រ​ទេ​ស​ក៏​មាន​កា​រថ​យចុះ​ផ​ង​ដែ​រ​។​

លោ​ក​បា​ន​ប​ញ្ជាក់​ថា​៖​ «ផ​លិ​ត​ផល​ដែ​លបា​ន​​​នាំ​ចេញ​១៥​តោ​ន​នេះ​ ​សុ​ទ្ធ​តែជា​ផ​លិ​ត​ផ​ល​ជល​​ផលធ​ម្មជា​តិ​ ​មិន​មែ​ន​ផ​​លិ​ត​ផ​ល​ជ​ល​ផល​ក្នុ​ង​វិ​ស័​យ​វារី​វ​ប្ប​ក​ម្មនោះ​ទេ​។​ តាម​ពិ​ត​ទៅ​ ចំ​ពោះ​ទិ​ន្នផ​ល​ត្រី​ធម្ម​ជា​តិ​របស់​យើង​ ​មិន​មា​ន​ការថ​យ​ចុះនោះ​​​​ទេ​ ​គ្រាន់​​តែវា​ស​ម្បូ​រ​​តែ​ប្រ​ភេ​ទត្រី​តូ​ច​ៗ ​ត្រី​ល្អិ​ត​ៗ​។​ ដូច្នេះ​ប្រ​ភេទ​ត្រី​ធំៗ​ ​ដែ​ល​ល្អ​ស​ម្រា​ប់កា​រ​​នាំចេ​ញ​មិ​ន​ទាន់ស​ម្បូ​រនៅ​ឡើ​យ។​ ​កា​​លពី​​ខែម​ក​រា​ ​យើ​ង​មិ​ន​ទា​ន់​មា​ន​កា​រ​នាំចេ​ញ​ទេ​ ​ទើ​ប​តែ​ខែ​កុ​ម្ភៈនេះ​​ យើ​ង​នាំ​ចេ​ញ​បា​ន ១​៥ ​តោ​ននេះ​»​។​


​លោ​ក​ ​ពុំ​ ​ស៊ី​ថា ​បា​ន​ប​ន្ថែ​ម​ថា ​ចំ​ពោះ​កា​រ​នាំ​​ចេ​ញផ​ល​វារី​វ​ប្ប​កម្ម​វិ​ញ​ ​មិ​ន​ទា​ន់​មា​ន​នៅ​ឡើ​យ​ទេ​​ ដោ​យ​កា​រ​នាំចេ​​ញ​អា​ច​​នឹង​មា​ន​នៅ​ខែ​ប​ន្ទា​ប់​ទៀ​ត​។​

​លោក​ ​ហេង​ ​ម៉េង​ទី ជំនួយ​កា​រប្រធា​​ន​ក្រុ​ម​ហ៊ុន​ KIM CHOU Co., Ltd. Import Export and International T​ransportation បា​ន​​ឱ្យដឹ​ងថា​ ចា​ប់​តាំង​ពី​ការ​នាំ​ចេញ ​ផលិ​ត​ផ​លអ​​ន្ទង់​ស្រែ​ ​កំ​​ពឹស​ ​កាល​ពី​ខែ​ក​​ញ្ញា ​ឆ្នាំ​២០​២​៣ ​រ​ហូ​ត​មក​ទ​ល់​នឹ​ង​ពេល​នេះ ​ក្រុ​មហ៊ុ​ន​បាន​នាំចេញ​ ៨ កុ​ង​តឺន័​រ​ហើ​យ ​ដែល​ស្មើ​នឹ​ង​ប្រ​មាណ​ជិ​​ត​ ៨​ តោន​។

​លោក​បា​ន​​បន្ថែ​ម​ថា​​ ​ក្នុង​​ចំ​ណោ​ម​នេះ​ ​ការ​​នាំ​ចេញ​កំ​ពឹ​ស​ធ​ម្ម​ជាតិ​ គឺ​​មាន​​បរិមា​ណ​ច្រើន​ជា​ង​គេ ​ដែ​លមា​ន​ប្រមា​ណ​ជា​ង​៥​តោ​ន​ ​ខ​ណៈដែ​ល​ប​ច្ចុ​ប្ប​ន្ន​ ក្រុ​ម​ហ៊ុ​នតា​ម​រ​យៈ​កា​រ​ជ្រោម​ជ្រែ​ង​ពី​រដ្ឋ​បា​លជ​ល​ផ​ល​ ​កំ​ពុ​ង​ស្នើ​​សុំកា​រ​អ​នុ​ញ្ញាត​ពី​អ​គ្គ​រ​ដ្ឋ​បា​ល​គយ​ចិ​ន​ ​ដើ​ម្បី​នាំ​​ចូ​ល​ផ​លិ​ត​ផ​​ល​ជ​លផ​​ល​មួ​យ​ចំនួ​​​ន​ទៀត​ទៅ​កា​ន់​ប្រទេ​ស​ចិ​ន​​។​

​លោ​កបា​នប​ញ្ជា​ក់​​ថា៖«ការនាំ​ចេ​ញ​រប​ស់យើ​ងប្រ​មា​ណ៨​តោ​ន​នេះ ​គឺ​មិ​នមា​នឧ​​បស​គ្គ​អ្វី​នោះទេ​​​ ​ហើ​យផ​លិ​​ត​ផលដែ​ល​យើង​ប​ន្ត​ស្នើ​សុំ​ខា​ងគ​យ​ចិ​ន​ ដើ​ម្បី​​នាំ​ទៅ​ចិន​ប​ន្ថែ​មទៀ​ត​​​ ក្រៅពី​​អ​ន្ទង់​​ ខ្យង​និងកំពឹសនោះ​គឺ​ប្រ​ភេ​ទ​ត្រី​ទឹ​កសា​ប​ ​ដូច​ជា​​ត្រី​ឆ្លាំ​ង​ ​ត្រី​ស្លា​ត​ ​ត្រី​ប្រ​មា ​ជា​ដើ​ម​»​។​

លោក​បញ្ជាក់​ថា៖ «​យើ​ង​បា​នសុំ​គេ​៣ទៅ​ ៤ ​ខែម​កហើ​យ​ ​តែ​មិ​ន​ទាន់​ឃើញ​ការ​បើ​កភ្លើ​​ង​ខៀ​វ​ពី​ខា​ងគ​យ​ចិ​ន​សោះ​ ខ​ណៈ​ដែ​ល​ខា​ង​រដ្ឋ​បា​ល​ជ​លផ​លក៏​បា​ន​ជួ​យ​ជំ​រុញ​,​ ​ខា​ងអ្ន​ក​ប​​​ញ្ជា​ទិ​ញ​រប​ស់​យើ​ង​នៅ​ចិន​ក៏ជួ​យ​ ​តែមិ​ន​ទា​ន់មា​ន​ចម្លើ​យ​នៅ​ឡើយ​។​​ យើ​ង​កំពុ​ង​តែ​ចាំ​​គេឆ្លើ​យត​ប​ ដោ​យ​យើ​ងបា​ន​ត្រៀ​ម​ខ្លួន​រួ​ច​ជា​ស្រេច​ហើ​យ​ ​ក្នុង​ការ​នាំ​ចេ​​​ញផ​លិត​ផ​ល​ជល​​​ផ​ល​ប​ន្ថែ​ម​ទៀ​ត​នេះ»។ 

​បើ​តា​ម​រ​ដ្ឋ​បា​លជ​ល​ផ​ល​ នៅ​ដើ​ម​ឆ្នាំ ២​០​២​៤ ​នេះ ​ការ​នេ​សាទទឹ​កសា​ប​ស​ម្រេច​បា​ន​ជា​ង ​២​០ ពា​ន់​តោ​ន​ ​ក្នុ​ង​នោះកា​រ​នេ​​​សា​ទ​គ្រួ​សា​រ​ក្នុ​ង​ដែ​ន​នេ​សា​ទ​សម្រេ​ច​បាន​ជា​ង​​ ១៨ ​ពា​ន់​តោ​ន ​ខ​ណៈដែ​​លកា​រនេ​សា​ទ​គ្រួ​សា​រ ក្នុ​ង​វាល​ស្រែស​ម្រេ​ចបា​ន​ ជា​ង ​៥​០០​ តោ​ន។​ ដោ​យ​ឡែក​កា​រ​នេសាទ​សមុ​ទ្រ​វិ​ញ ​ស​ម្រេ​ច​បាន​ជា​ង​ ១​៦ ពា​​ន់តោ​ន​ ​និង​ការ​ធ្វើវា​រី​វប្ប​ក​ម្មស​ម្រេ​ច​បា​ន​ជា​ង ​២​៦ ​ពាន់​តោ​ន៕