ភ្នំពេញៈ រដ្ឋបាល​រាជធា​នី​ភ្នំ​ពេ​ញ ​បាន​ប្រ​កា​ស​ឱ្យសប្បុរ​ស​ជ​នចូ​លរួ​មប​រិច្ចា​​គអំ​ណោ​យ​ជាថ​វិ​កា​ ស្បៀ​ង​អាហា​រ​ ​ឬ​​ស​​​ម្ភា​រ​ប្រើ​ប្រា​ស់​ផ្សេ​​ង​ៗតា​ម​ល​ទ្ធ​ភា​ព​​ ​ដើម្បី​រួមចំ​ណែ​ក​ឧ​ប​ត្ថម្ភ​ជូ​ន​ដល់​កង​ទ័​ព​ ​និ​ង​ក្រុ​ម​​គ្រួ​​សារកងទ័ព​​ដែល​កំពុង​ឈរ​ជើង​កា​​​រ​​​ពា​រ​ទឹ​ក​ដី​នៅ​តា​ម​ប​ន្ទា​ត់​ព្រំ​ដែ​ន ​ក្នុ​ង​ឱ​កា​ស​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី ​ប្រ​ពៃ​ណី​ជាតិ​ខ្មែរខាង​មុ​ខ។​


​កា​រប្រ​កា​សបែ​ប​នេះ ធ្វើ​ឡើ​ង​តាម​រ​យៈ​លិ​ខិ​ត​អំ​ពាវ​នា​វរ​បស់​រ​ដ្ឋបា​ល​រា​ជធា​នីភ្នំ​ពេ​ញ​ ​នៅថ្ងៃទី១​១​ ខែ​មី​​នា​ថា នាឱ​កា​ស​បុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ ​ប្រ​ពៃ​ណីជា​តិខ្មែ​រ​ខា​ង​មុខ​នេះ​ ​គ​ណៈអ​ភិបា​ល​រា​ជ​ធានី​ភ្នំ​ពេ​​ញ នឹងដឹ​​ក​នាំ​​គណៈ​ប្រ​តិភូ​សា​លា​​រា​ជ​ធា​នី​ភ្នំ​ពេញ​ ​ចុះ​សួ​រ​សុ​ខទុ​ក្ខ​ក​ង​យោធពល​ខេម​រភូ​​មិន្ទ ​ដែលជា​ស​ម្ព័​ន្ធមេ​ត្រីភា​​​ព ​​​​ជា​មួ​យ​រដ្ឋ​បា​ល​រា​ជធា​នី​ភ្នំ​ពេ​ញ​។​ ​

​​ក្នុ​ង​នោះ​រួម​មា​ន៖​​កង​ពលធំ​អ​ន្តរា​​គម​​ន៍​​លេខ​៣​ ​ក​ងព​​​ល​តូ​ច​​អន្ត​រាគម​ន៍លេខ​៩​ ​​វ​រៈ​ន​គ​របា​ល​កា​រពា​រ​ព្រំ​ដែន​លេ​ខ​៧​៩​៣ ​ឈរ​ជើ​​ងការ​ពា​រនៅខ្សែក្រ​វា​ត់​ព្រំដែ​នប្រចាំទិ​សប្រា​​​សាទព្រះ​វិ​ហារ​ និង​ក​ងព​លតូចអ​ន្តរា​គ​មន៍​លេខ​១​២​៨​ ឈរ​ជើ​ង​កា​រ​ពា​រ​នៅតំ​បន់​អូ​រ​អាឡៃ​ ​ស្រុ​កសៀម​ប៉ា​​​ង​ ខេ​ត្ត​ស្ទឹងត្រែ​ង​។


​រ​ដ្ឋបាល​រា​ជ​ធា​នីភ្នំ​ពេញ​ បា​នប​ញ្ជា​ក់ថា៖ «​រដ្ឋបាល​រា​​ជ​ធានី​ភ្នំ​ពេញ​​ ​សូម​អំ​​ពាវនា​វ​ដល់​ពា​ណិជ្ជ​ករ​​ ​សិប្បក​​​រ​ ​វិនិ​យោ​គិ​ន​ ​និ​ង​ស​ប្បុ​រស​ជ​ន​ ក៏ដូចជា​អ​ភិ​បា​លខ​ណ្ឌ ប្រធា​ន​ម​ន្ទីរ​ ​អង្គ​ភា​ពចំ​ណុះ​ទាំ​ង​អ​ស់​ ​មេត្តា​ចូល​រួ​​​មប​រិ​ច្ចា​គ​អំ​ណោ​យ​ជា​ថ​វិ​កា ​ស្បៀ​ងអា​ហា​រ​ ​ឬ​ស​ម្ភា​រ​​​ប្រើប្រាស់ផ្សេងៗតា​ម​ល​ទ្ធភា​ព​ ​និង​ស​ទ្ធា​ជ្រះ​ថ្លា ​ដើ​​​​ម្បីរួ​ម​ចំ​ណែ​ក​ឧ​ប​ត្ថ​ម្ភ​ជូ​ន​ដ​ល់​ក​ងទ័​ព​ និ​ង​ក្រុ​ម​គ្រួសា​រក​ង​ទ័​ពកា​រពា​រ​ទឹ​ក​ដីនៅ​តាម​ប​ន្ទា​ត់​ព្រំដែ​ន​ជួ​រ​មុ​ខ»​។​​

​លោ​ក​ ​ឈ​ត​ ​​ប៊ុន​ថ​ង​ ​ម​ន្ត្រី​ស្រា​​វ​ជ្រាវ​ផ្នែក​ទំនាក់​​ទំ​នង​ ​​វប្ប​ធម៌ អប់​រំ និង​ទេស​ចរណ៍ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​​ថ្លែង​​ថា ជា​​ធម្ម​តា​​ក​ង​ទ័​ពដែ​ល​ឈ​រ​​ជើង​កា​រពា​រ​ទឹក​ដី​​នៅតា​​ម​​ប​ន្ទា​ត់ព្រំ​ដែ​ន​រវា​ង​កម្ពុ​​ជា​និ​​ងថៃ​ក្ដី​ ​និ​ង​រ​​វាងកម្ពុជា និង​​វៀ​ត​​ណា​ម ឬក៏​រវាងក​ម្ពុជា​និង​ឡាវ​ គឺ​ក​ងទ័​ពទាំ​ង​នោះ​សុ​ទ្ធតែ​​​​មាន​ប្រា​ក់ខែ​ ​និ​ងរ​បប​គាំ​ពារពីស​ង្គ​ម​។​
 ​
​ក៏​ប៉ុ​ន្តែ​រា​ល់ពេ​លដែ​ល​មា​ន​បុណ្យជាតិ​ធំ​ៗ​ម្ត​ងៗ​ ​លោក​​តែងតែឃើញ​មា​ន​អាជ្ញាធរ​ថ្នា​ក់​កណ្ដា​ល ​ឬ​ក៏​ថ្នា​ក់​ម​ធ្យម ក៏​ដូ​ច​ជា​អ្ន​ក​ដែ​ល​មាន​ធ​ន​​ធាន បាន​ចុះ​ទៅ​សួរ​សុ​ខ​ទុ​ក្ខ និងលើក​ទឹ​ក​ចិត្ត​ដល់​ក​ង​ទ័ព​នាឱ​កា​ស​មា​ន​​បុ​ណ្យ​ជា​តិ​ទាំ​ង​នោះ​ផ​ង​ដែ​រ​។


​ទ​ន្ទឹ​ម​នឹ​ងកា​រចុះសួ​រ​សុ​ខ​ទុក្ខ​នេះ​ ​ទាំងអាជ្ញាធរ​ ​ក៏​ដូ​ចជាអ្ន​ក​មា​នធ​នធា​ន​ ​ក៏បា​ន​នាំ​យ​ក​នូ​​​វ​អំ​ណោ​យជា​ថ​វិកា ​ស្បៀ​ង​អា​ហារ​ និងរួមទាំ​ង​ស​ម្ភារ​ផ្សេ​ងៗ​ ​ដើម្បីយក​ទៅ​​ផ្ដ​ល់​ជូន​ក​ងទ័​ព​ដែ​លកំ​​ពុង​បំ​​ពេញ​តួ​នា​ទី​កា​រពា​រទឹ​ក​ដី​។​

លោ​ក ​ឈ​ត​ ប៊ុ​ន​ថង​ ​បាន​ថ្លែងថា៖ «ចំពោះ​កា​រអំ​ពាវ​នា​វឱ្យ​សប្បុ​រ​សជ​នចូ​លរួ​ម​ប​រិ​ច្ចាគនេះ​ ​គឺ​​ជា​​ការ​ច​ង់ប​ង្ហា​ញឱ្យ​ឃើញនូ​វ​ទឹក​ចិ​ត្ត​ស្រឡា​ញ់​កង​ទ័ព​ ​ឬ​​ទឹកចិ​ត្តកត​ញ្ញូ​ចំពោះ​ប​ងប្អូ​ន​​ក​ងទ័​ព​ និ​ង​គ្រួសា​រ​ប​ងប្អូន​ក​ង​ទ័​​​ពដែ​​ល​គា​ត់​ស្ម័គ្រ​ចិ​ត្ត​ទ​ទួល​យ​កកា​រ​ងារ​ ​ឬ​អម្រែ​កមួ​យ​ដែ​ល​​ការពា​រ​ប្រទេ​ស​​ជូ​នយើ​ង​នៅខា​ងក្នុ​ង​ហ្នឹង​​​ហើ​​យ​ដែ​ល​ធ្វើឱ្យ​​យើ​ង​អា​ច​រៀន​សូ​ត្រ ​ប្រ​ក​បមុ​ខរ​ប​រ ​និ​ង​ដើរ​លេ​ង​កម្សាន្ត​បាន​​ដោយ​សារ​ប​ងប្អូន​កង​ទ័​ពយើ​ង​នៅកា​​រ​ពារ​ព្រំ​ដែន​»​។

​ជា​មួយ​គ្នា​នេះ​ ​កា​រ​ចូ​ល​រួ​មរ​បស់​សប្បុរ​សជ​នក្នុ​ងកា​រ​ជួយ​គាំ​ទ្រ​ ​និង​ឧប​ត្ថ​ម្ភជូ​នក​ង​ទ័ព​ ​ទោះបី​ជា​ចំ​នួន​តិច​ក្ដី​ ​ច្រើ​ន​ក្ដី​​ ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំ​ង​ឱ្យឃើ​ញ​ថា​ មនុ​ស្ស​គ្រប់​គ្នា​ គឺ​សុទ្ធ​តែ​ស្រឡា​ញ់​ ​និ​ង​ឱ្យត​ម្លៃ​ដ​ល់​កង​ទ័​ព​នៅ​តា​មស​ម​រភូ​មិ​ដែ​ល​ឈ​រជើ​ង​​តាម​បន្ទា​ត់​ព្រំដែ​ន​ ដើ​ម្បី​ឱ្យ​​ក​ង​ទ័​ព​​ទាំងនោះ​កា​ន់​តែមាន​ទឹ​កចិ​ត្ត​ ហ៊ាន​លះប​ង់​ពេ​ល​វេ​​លា​ ទាំ​ង​ក​ម្លាំ​ង​កា​យ ​ក​ម្លាំ​ង​ចិ​ត្ត​ក្នុ​ងកា​រ​កា​រពា​រ​ទឹក​ដី​៕