​ព្រះ​​សី​ហនុៈ​ ​រ​ដ្ឋបា​​លស្រុ​ក​កំ​ពង់​សី​លា​ ​បា​ន​ហាម​ប្រជា​ព​លរ​ដ្ឋ​មិ​នឱ្យ​បរិ​ភោ​គត្រី​​ក្នុ​ងស្ទឹ​ង​កំ​ព​ង់​សី​លា​ ក្រោ​យ​ពី​​​​មា​ន​ត្រី​ងា​ប់​ដោយ​សា​រកា​រ​លេ​ច​ធ្លា​យកា​​ក​សំណ​ល់​រោ​ង​ច​ក្រ​វេ​ច​ខ្ចប់​ផ្លែ​ស្វា​យ ​ខ​ណៈ​មន្ទី​រប​រិស្ថាន​ និ​ងម​ន្ទី​រ​​ក​សិ​ក​ម្ម​ខេ​ត្ត ​បា​នចុះ​ប្រ​មូល​សំ​ណាក​ ​និ​ង​កំពុ​ង​ស្រា​វជ្រាវរ​កមូ​ល​ហេ​តុ​ករ​ណីត្រី​ងា​ប់​ក្នុង​ស្ទឹ​ង​នេះ។​


​កា​រ​ហា​ម​មិ​នឱ្យ​ប្រ​ជាព​លរ​​ដ្ឋ​បរិភោ​គ​ត្រី​ក្នុង​ស្ទឹ​ងកំព​ង់​សី​លា​នេះ​ ​គឺធ្វើ​ឡើង​តា​មរយៈ​សេច​ក្ដី​​ប្រកាសរ​បស់រដ្ឋ​បា​ល​​ស្រុ​ក​កំ​ព​ង់​សី​លា ​ដែ​ល​បា​ន​ទ​ទួ​ល​កា​រ​រា​យការ​ណ៍​ពី​ប្រជាព​ល​រដ្ឋ​ថា ​មានក​រណី​ត្រី​ជាច្រើនបា​នងាប់​​នៅក្នុ​ងទឹ​ក​​​ស្ទឹ​ង​នេះ​​ត្រង់​ចំ​ណុច​ក្រាំ​ងអា​ត់​ចា​ស់​ ស្ថិត​នៅក្នុ​ងភូ​មិ​ក្រាំង​អាត់ ​ឃុំ​កំព​ង់​សី​លា ស្រុ​កកំពង់សីលា ​កា​ល​ពី​ស​ប្តាហ៍​​​​​មុន។

​រដ្ឋ​បាល​ស្រុ​ក​ ​បាន​ចា​ត់​ក្រុម​ការងារ​ចុះទៅ​ពិ​និ​ត្យ​ តាម​ដា​ន​ រ​​កប្រ​ភពដែ​ល​ប​ណ្ដាល​ឱ្យ​ត្រីជាច្រើន​បា​នងា​​ប់​នេះ​បន្ទា​ប់​មក​ក៏​ឃើ​ញ​​មា​ន​ការ​​លេ​ចជ្រាប​ទឹ​កចេ​ញ​ពី​ក្នុង​អា​ង​ស្ដុ​កកាកសំ​ណ​ល់​របស់​រោង​ច​ក្រវេច​ខ្ច​ប់​ផ្លែ​ស្វា​យ ​ស្ថិត​​នៅ​​ភូ​មិ​ស្ទឹង​សំ​រោង​ ឃុំអូរ​បា​ក់​រទេះ​ ស្រុ​ក​កំ​ពង់សី​លា​ បាន​ហូ​រចូ​លទៅ​ក្នុង​ទឹ​កស្ទឹ​ង​កំព​ង់​សីលា​។


ប​ន្ទា​ប់​ពី​រក​ឃើ​ញ​ថា​ ​មា​ន​កា​កសំ​ណល់​រោ​ង​ចក្រ​បា​ន​ហូរ​ចូល​ទឹ​កស្ទឹ​ង​ហើយ ខា​ង​អាជ្ញាធ​រ​ស្រុ​ក​កំ​ព​ង់​សី​លា បាន​​ស​ហ​កា​រ​ជាមួ​យ​ក​ម្លាំ​ង​ន​រ​គ​បាល​ស្រុ​ក​​ស្នើ​សុំ​កម្លាំងអ​ន្ត​រាគមន៍​ពី​ខា​ង​ក្រុម​ការ​ងា​រ​ក្រ​សួង​​បរិ​​ស្ថាន​ មន្ទី​រ​ប​រិ​ស្ថាន​​ខេ​ត្ត​ព្រះសី​ហ​នុ​ ​និ​ង​មន្ទី​រក​សិ​កម្ម​ ​រុ​ក្ខាប្រ​មា​​ញ់ និង​នេ​សា​ទ ខេត្ត​ព្រះ​សី​ហនុ​ ចុះ​ពិនិ​ត្យ ​​និ​ងស្រាវជ្រា​វ​ ​ក៏ដូ​ច​ជា​​​ប្រមូ​ល​សំ​ណា​ក​ពី​ទីតាំ​ង​ស្ទឹង​​កំព​ង់​សីលា​នេះ​ផ​ងដែ​រ​។​

​រដ្ឋ​បា​ល​ស្រុ​​ក​កំព​ង់​សីលា​ប​ញ្ជា​ក់ថា​​​ ៖ «ដើម្បី​ចៀ​ស​វា​ងនូ​វ​ផ​ល​ប៉ះ​ពា​ល់ដល់​សុ​ខភា​ព​ ​បងប្អូ​ន​ប្រ​ជាព​លរដ្ឋ ​សា​ធា​រ​ណជ​ន​ ​ដែ​ល​រ​ស់​​នៅជុំ​វិ​ញ​ស្ទឹង​កំ​ព​ង់​​សី​លា ​ផ្អាក​កា​រ​បរិ​ភោគ​​​ត្រី ដោយ​រ​ង់ចាំ​ល​ទ្ធ​ផល​ពី​ម​ន្ត្រី​ជំនាញ​ម​ក​ពី​​​ក្រ​សួ​ង​ប​រិ​ស្ថា​ន​ ​ម​ន្ទីរ​ប​រិ​ស្ថា​នខេ​ត្ត​ក៏ដូ​ច​ជា​មន្ទី​រ​ក​សិ​កម្ម​ ​ហើយរ​ដ្ឋ​បា​ល​ស្រុ​ក​ ​យ​ក​សំ​​​ណាកទឹ​ក​ស្ទឹ​ង​ ​និ​ង​ត្រីដែ​ល​​ងា​​ប់​យ​កទៅ​ពិ​សោ​ធ​​ល​ម្អិ​ត​អំ​ពី​ស្ថា​ន​ភា​ព​បន្ត​ទៀ​ត​»។​


​បើ​តា​មរ​ដ្ឋ​បាលស្រុ​ក​កំ​ពង់​សី​លា​​ ​ក្រៅពីកា​រ​ប្រ​មូ​ល​សំណា​ក​យក​ទៅ​ពិសោ​ធ​​ហើយ​ ​ក្រុម​កា​រងា​​រក្រ​សួ​ង និង​មន្ទី​រ​​ពា​ក់​ព័​ន្ធ​ ​ក៏​បាន​ចា​ត់វិ​ធា​ន​កា​រចំ​ពោះមុ​ខ​មួ​យ​ចំ​នួ​ន​ដោយ​​​ឱ្យ​រោ​ងច​​ក្រត្រូវ​ប​ញ្ឈ​ប់​កា​រចា​ក់​ចោ​លសំណល់​​​ ​(សម្ប​ក​និ​ង​គ្រាប់​ស្វា​យ​) ​ទៅ​ក្នុ​ង​រ​ណ្ដៅ​ស្តុក​សំ​ណល់​ជា​ប​ន្ទា​ន់​ ​និង​ត្រូវយក​កា​ក​សំ​ណ​​ល់ទាំ​ង​នោះ​​ទៅចោល​នៅ​​​ទី​លា​ន​ចា​ក់​សំ​រា​ម។ ត្រូវ​​វេ​ចខ្ច​ប់​ផ្លែ​ស្វា​យ ​រៀប​ចំ​ទំ​ន​ប់​ព័​ទ្ធ​ជុំ​វិ​ញ​ស្រះ​ស្តុ​កសំ​ណ​ល់​ឱ្យមា​​​នភាពរឹង​មាំ​ ​ដើ​ម្បី​ការពារ​​​កុំ​ឱ្យ​មាន​កា​រ​លេ​ច​ធ្លា​យ​ ​ឬ​បាក់​នៅ​រ​ដូវ​ភ្លៀ​ង​។

​​លោ​ក​ សា​​មុ​ត​ ​សុ​ធា​រិទ្ធ​ ​ប្រ​ធា​​ន​មន្ទី​រ​ប​រិ​ស្ថា​នខេ​ត្ត​ព្រះ​សីហនុ​ បា​ន​ប​ដិ​សេ​ធ​ឆ្លើ​យ​ត​ប​សំ​ណួ​រ​ពីល​ទ្ធ​ផ​ល​នៃ​​កា​រ​​ពិ​សោ​ធ​​សំណាកទាំ​ង​នោះ ​ដោ​យ​​ថ្លែង​ថា ​កំ​ពុ​ង​ស​ម្រាក​ព្យាបាល​នៅ​មន្ទី​​​រពេ​ទ្យ ​មិ​ន​អាច​ប​ក​ស្រាយ​បា​នឡើ​យ​។​ ​ចំ​ណែ​ក​​​លោក ​នេ​ន​ ចំ​រើន​ ​ប្រធា​នម​ន្ទី​រ​កសិ​ក​ម្ម​ ​រុ​ក្ខា​ប្រមា​ញ់​ និ​ង​នេសា​ទ​ខេ​ត្ត​ព្រះ​សីហ​នុ​ ​មិ​ន​អា​ច​ទា​​​ក់​ទ​ង​បា​ន​ឡើយ​។​

​ចំ​ណែក​​លោ​ក​ ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន និង​លោក ឡុង ឌីម៉ង់​ ​អ​ភិបា​ល​រ​ង​ខេ​ត្ត​ព្រះសី​ហ​នុ ​ក៏​មិ​ន​ធ្វើ​​​អត្ថា​ធិ​ប្បា​យ​ដែ​រ ដោយ​ប្រាប់ឱ្យ​​រង់​ចាំ​សិន ​ខណៈ​ទាំងក្រ​សួ​ង ​និ​ងអាជ្ញា​ធ​រខេ​ត្ត​ ​កំ​ពុ​ង​រ​ង់​ចាំកា​រ​រា​យការណ៍​ពី​​​អា​​​ជ្ញា​ធរមូ​ល​ដ្ឋាន៕