​ភ្នំពេញៈ លោ​​ក​ អ៊ាង សុ​ផ​ល្លែ​ត​ ​រដ្ឋម​ន្រ្តី​ក្រ​សួង​ប​​រិ​ស្ថា​ន​ ​បា​នលើ​ក​ឡើង​ថា ​កម្ពុ​ជាប្តេជ្ញាប្រ​យុទ្ធ​ប្រ​ឆាំង​នឹ​ង​កា​រ​ប្រែប្រួ​លអា​កា​ស​ធា​​តុ​ ​តា​ម​​រយៈ​ពង្រឹ​ង​ការ​អ​នុវត្ត​កា​រ​​សាង​សង់​ប្រក​ប​ដោយ​និ​រ​ន្តរ​ភា​ព ​និ​ង​ប្រ​កប​ដោយ​កា​រទ​ទួលខុ​ស​ត្រូ​វចំ​ពោះប​​រិ​ស្ថាន​ ​ព្រ​មទាំងជំ​រុ​ញ​​កា​រប្រើ​ប្រា​ស់​ថាម​ព​ល​កកើ​ត​ឡើង​​វិ​ញ​ ឱ្យ​កើ​នឡើ​ង​ដល់​៧​០​ភា​គ​រ​យ ​នៅ​ឆ្នាំ​២០​៣​០​។


​លោ​ក​រ​ដ្ឋម​ន្រ្តី​បាន​​​​ប្តេជ្ញាចិត្ត​ដូ​ចនេះ​​​ក្នុង​ឱកាស​លោក​ចូលរួម​វេទិកា​ពិ​ភ​​ព​លោ​ក​ ស្តី​ពីសំ​ណ​ង់អគា​រ​ ​និង​កា​រ​ប្រែប្រួ​ល​អាកា​សធា​តុ​ ​រៀ​ប​ចំ​ដោ​យ ​UNEP និង​ក្រ​សួង​បរិ​ស្ថា​ននៃ​ប្រទេ​ស​បារាំ​ង​ ធ្វើ​ឡើង​​កា​ល​ពីថ្ងៃ​​ទី៧​ ​ដល់​ថ្ងៃ​ទី​​៨ ខែមី​នា ​ឆ្នាំ២​​០​២៤​​។

​លោ​ក​ ​អ៊ាង​ ​សុ​ផល្លែ​ត ​បា​ន​ថ្លែ​ងនា​វេទិកាពិ​ភព​លោក​នេះថា​ ​កិច្ច​ខិ​តខំ​ប្រឹង​ប្រែ​ងរួ​ម​គ្នារ​ប​ស់ក​ម្ពុជា​ ​ដើម្បី​ដោះ​ស្រាយ​កា​រ​​ប្រែ​ប្រួ​ល​​​​អាកា​ស​ធា​តុ​ ក្នុ​ង​វិស័​យ​សំ​ណ​ង់ ​ពិ​ត​ជា​មា​នសា​រៈ​សំ​ខា​ន់​ និ​ង​ស​ម្រេចបាន​តា​ម​រយៈ​​ផែន​កា​​រស​កម្ម​ភា​ព​ដូច​​ជា កា​​រអនុ​ម័​ត ​និង​កា​រ​​​អនុ​វ​ត្ត​​ផែន​កា​រ​ស​កម្ម​ភា​ព​ប្រព័​ន្ធ​ត្រ​ជាក់​ជា​​តិ,​ កា​រអ​ភិ​វឌ្ឍ​ស្ត​ង់​ដា​សំ​ណង់​ ​និ​ងហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធធន់​នឹ​​ង​កា​រប្រែ​ប្រួ​លអា​កា​ស​ធា​តុ​ និ​ង​កា​រព​ង្រឹ​ង​កា​រ​យ​ល់​ដឹង​ជា​សា​ធារ​ណៈ​ និ​ង​កា​រអ​ភិ​វ​ឌ្ឍស​មត្ថ​ភា​ព​ក្នុ​ង​ការ​អ​នុ​វត្ត​គោ​ល​ល​នយោបាយ​ ​និ​ងស​ក​ម្ម​ភាព​ទាក់​ទ​ង​នឹ​ង​​កា​រ​ប្រែ​ប្រួ​លអា​កា​ស​​ធា​តុ។​ ​​


នៅ​មា​ន​ផែ​ន​កា​រ​ស​ក​ម្មភា​​ពផ្សេ​​ងទៀ​ត​ដូ​ច​ជា ​ការលើកក​ម្ព​ស់កា​រធ្វើ​ផែ​ន​កា​រប្រើ​ប្រា​ស់​ដី​ស​ម្រា​ប់​​ស​ង់​​​ផ្ទះ​ក្នុង​ទី​ក្រុ​ង​ ​និង​សំ​ណ​ង់​​អ​គា​រ​ ​ដែ​ល​ស​ម្រ​ប​ខ្លួ​នទៅ​នឹ​ង​ការ​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ ​ស​ម្រា​ប់​អ្ន​កដែ​ល​មាន​ប្រា​ក់ចំ​ណូ​លទា​ប​ ​និង​អ្នក​គ្មាន​ផ្ទះ​សំបែង ​និ​ង​កា​រ​​ផ្ត​ល់​ហិ​រ​ញ្ញ​ប្បទា​ន​អាកា​ស​ធា​តុទា​ន់​ពេ​លវេ​លា​ ស​ម្រា​ប់​ការ​ប​ន្សាំ​ និ​ង​កា​ត់ប​ន្ថ​យការប្រែប្រួ​ល​អា​កាស​ធា​តុ​ផង​ដែរ។ 

លោក​រ​ដ្ឋម​ន្រ្តី​បញ្ជា​ក់​ថា៖​«​ឧ​ស្សាហ​ក​ម្មសំ​​ណង់​ ​​ដើរតួ​នាទី​យ៉ា​ង​សំខា​ន់​ ​ក្នុ​​ងកា​រ​ដោះ​ស្រាយ​ផល​​ប៉ះពាល់​ ​នៃកា​​រប្រែ​ប្រួលអាកាស​​​ធា​តុ ​ហើ​យ​ក​ម្ពុ​ជា​បា​ន​បញ្ជា​ក់​ឡើង​វិ​ញ​នូវ​​ការ​ប្តេជ្ញា​​ចិ​ត្ត ​ជំ​រុ​ញ​ឱ្យមា​ន​ការ​ស​ហកា​រជា​ស​​​ក​ល ស​ម្រា​ប់​អ​នាគតកម្ពុជា​បៃ​តង​ ​និងធ​ន់​​ជា​ង​មុន»​។ ​


​ក​ម្ពុជា​​ទទួ​ល​ស្គា​ល់សា​​រៈ​សំខា​ន់​​នៃសេ​ច​ក្តីប្រ​កា​ស​ DE CHAILLOT​ ហើយ​កំ​ពុង​ទ​ទួ​ល​បា​​នកា​រអ​នុ​ម័​​តជា​ផ្លូ​វ​កា​រ តាមរយៈ​ក្រ​សួ​ង​​កា​រប​រ​ទេ​ស​នៃ​ប្រ​ទេស​នា​នា ​ដើ​ម្បី​រួ​មគ្នាក​សា​ងកេ​រ​ដំ​ណែល​ ​និង​សុខុមាលភាពប្រក​ប​ដោយនិ​រ​ន្តរ​ភា​ព​សម្រា​ប់មនុស្ស​​ជំ​នា​ន់​​ប​ច្ចុ​ប្ប​ន្ន​ ​និង​អ​នា​គ​ត​កាល​។​ ​នេះ​បើ​តា​មកា​រ​ប​ញ្ជាក់​បន្ថែ​ម​ពីលោ​ក​ អ៊ាង សុផ​ល្លែ​ត​។​​

ជា​មួ​យគ្នា​នោះ​ដែរ​​ លោក​រ​ដ្ឋម​ន្រ្តី​​​ក៏បា​នប​ញ្ជា​ក់​ជា​​ថ្មីផ​ង​ដែ​រថា​ ​កម្ពុ​ជា​ប្តេ​ជ្ញាជំ​រុញកា​រប្រើ​ប្រាស់​ថា​មព​ល​កកើ​ត​ឡើង​វិញ​​​ឱ្យកើ​នឡើ​ង​​​ដល់​៧​០​ភាគ​រយ​ ​នៅ​ឆ្នាំ២​០​៣០​ ​ដោ​យ​​ប្រ​ទេ​សក​ម្ពុ​​ជា ​បា​នប​ង្កើត​ ​និង​អនុវ​ត្តយុ​ទ្ធសា​ស្ត្រអភិ​វឌ្ឍ​ន៍រ​យៈ​ពេល​វែ​ង​​ប្រ​ក​ប​ដោយ​​​អ​ព្យាក្រឹ​ត​កា​បូន​​ នៅឆ្នាំ​២០៥០។ 

បន្ទាប់​ពី​សន្និ​សី​ទ ​COP28 ​កម្ពុជា​ប្តេ​ជ្ញាប​ង្កើ​ន​កា​ររួមចំ​ណែក​ជំ​រុញ​កា​រប្រើប្រា​ស់ថា​មព​លក​កើតឡើ​ងវិ​ញ​ ឱ្យ​កើ​នឡើ​ង​ដ​​ល់៧០​ភាគ​រយ​ ​នៅ​ឆ្នាំ​២០​៣​០ តាមរយៈ​គំ​និត​ផ្តួច​ផ្តើមស្តី​ពី​កិច្ច​ព្រមព្រៀ​ងបៃ​តង​អា​ស៊ា​ន​ (ASEAN Green Deal) ដើ​ម្បីអនា​គ​ត​រ​បស់​​​អា​ស៊ាន​ ​បៃត​​ង​ ធ​ន់​ និ​ង​មាន​និរ​ន្តរ​ភាព​។​ 

​ជាមួ​យ​គ្នានេះ​ ​ក​ម្ពុជាបា​ន​ប្តេ​ជ្ញាប​ង្កើ​នភា​ពបៃ​ត​ង​ ​ដោ​យដាំ​ដើ​ម​ឈើ​ឱ្យ​បានជា​ង​ ​១លានដើ​ម​ក្នុ​ង ១ឆ្នាំ​ ដើម្បី​ស​ម្រេច​​​បាន​គ​ម្រ​ប​​​ព្រៃ​ឈើ​ ៦​០​ភា​គ​រ​យ​ ​នៅ​ឆ្នាំ​២​០​៥​០​។​​ ​

​លើស​ពី​នេះ​​ លោក​ អ៊ាង ​សុ​​ផ​ល្លែត​ ​បញ្ជា​ក់​ថា​៖​«​យើង​បា​នចាប់​ផ្តើម​យុទ្ធ​នា​ការ​សាធា​រ​ណៈ ​ដើ​ម្បី​លើ​ក​ក​ម្ពស់​កា​រ​យ​ល់​​ដឹ​ង​ ​អំពី​ផ​ល​ប៉ះ​ពា​ល់​បរិ​ស្ថា​ន​នៃ​សំ​ណ​ង់​អ​គារ​ ​ក្នុ​ងនោះ​កា​រលើ​​កក​ម្ព​ស់កា​រយ​ល់​ដឹ​ងអំ​​ពី​ប្រសិ​ទ្ធ​ភាព​ថា​ម​ព​ល ​កា​រ​កាត់​ប​ន្ថ​យ​កា​រ​ប្រើ​​​ប្រា​ស់​ប្លា​ស្ទិ​ក​ ​និ​ង​អ​ត្ថ​ប្រ​យោជ​ន៍​នៃកា​រទ​ទួល​យ​កស្ត​ង់​ដាអ​គា​របៃ​ត​ងជា​ដើ​ម​»​។​

លោ​ក​ ​​​ស៊ី​ម បូវិសាល ​មន្រ្តី​គម្រោ​ង​រប​ស់​ក្រសួ​ង​បរិ​ស្ថា​ន ​​និង​ជាអ​តី​ត​ទីប្រឹ​ក្សាស​មាគម​អ្នកផ្ដល់​ប្រឹ​​ក្សាសំណ​ង់អគា​របៃ​តង​កម្ពុ​ជា​​​បា​ន​ថ្លែង​នៅថ្ងៃទី​១១ ខែមីនា​ថា ការ​សាង​ស​ង់​អគារ​បៃតង ​គឺមានការ​ចំណាយ​ច្រើនជាង​ការ​សាង​សង់​​អគារ​ធម្មតា ប៉ុន្តែគុណ​សម្បត្តិ​នៃ​អគារ​បៃតង​គឺមាន​ច្រើន​លើស​​លប់ ហើ​យ​ម្ចា​ស់អ​​គារ​​នឹង​ទទួលបានផ​​​ល​​​ចំណេ​ញ​ខ្ពស់​ពី​ប្រតិបត្តិការ​​នៅក្នុ​​ងអគារ​។​ 

លោក​​បាន​​ជំ​រុ​ញឱ្យ​វិនិយោគិន ​ឬអ្នក​សា​ងស​​ង់អ​គា​រ​ក្រោយៗ​គួរ​គិត​គូ​រឱ្យ​បា​ន​ច្រើ​នលើ​សំ​ណ​ង់​អគារ​ ដោ​យ​គួ​រ​គិ​តចា​​ប់តាំ​ង​ពី​​ដំ​ណា​ក់​កា​លសា​ង​ស​ង់​ កា​រ​​ប្រើ​ប្រា​ស់​ (រស់នៅ) និ​ង​វា​យ​កម្ទេ​ចចោ​ល​។

​លោ​ក​បា​នប​ញ្ជា​ក់​ថា៖«​អ​គា​រដែ​លសាង​​សង់​នៅ​ក្នុ​ងប្រទេ​ស​ក​ម្ពុជា​យើង​បច្ចុ​ប្ប​ន្ននេះ ​មិន​ថា​នៅទី​ប្រ​ជុំ​ជន​ ​ឬ​នៅតា​ម​ខេត្ត​នោះ​ទេ​​​យើង​មិ​នទា​ន់​បាន​គិត​ឱ្យ​បានគ្រ​ប់​​ជ្រុ​ង​ជ្រោ​យនៅឡើ​យ​ទេ​។ ​អ​គា​រខ្លះ​​ បា​ន​សាង​ស​ង់​ដោយគិ​ត​ពីសុខ​​ភា​ព ​និ​ង​សុមាល​​ភា​ព​​នៃកា​រ​រ​ស់​នៅ​ហើ​យ​ ​ប៉ុ​ន្តែមិ​នទា​ន់គិ​ត​ពីនិ​រ​ន្តភា​​ពនៃ​អ​គា​រចំ​ពោះ​ប​រិស្ថា​ន​នៅ​ឡើ​យ​ទេ​»។​

​បើ​តា​ម​ក្រ​សួ​ង​ប​រិស្ថា​ន ​ស​ព្វ​ថ្ងៃ​នេះ ​ក​ម្ពុ​ជាបា​ន​និង​កំ​ពុ​ងដោះ​ស្រាយ​ផ​ល​ប៉ះ​ពាល់​បរិ​ស្ថា​ន​នៃ​វិស័​យ​សំ​ណង់​ ​និ​ង​ការ​ប្រែប្រួ​ល​​អា​កា​សធា​តុ។​ ​តា​មរ​យៈផែ​ន​ការ​យុទ្ធ​សា​ស្រ្តនេះ ​ក​ម្ពុ​ជា​បាន​ដា​ក់ចេ​ញ ​និង​អ​នុវ​ត្តយុ​ទ្ធ​សា​ស្ត្រច​ក្រា​វិស័​យ​ប​រិ​ស្ថាន​ ​២០២៣-២០២៨​ ​ដោ​យផ្តោ​ត​លើ​ស​ស​រ​ស្ត​ម្ភ​ចំ​នួ​ន៣ ​គឺ​ស្អា​ត​ ​បៃ​តង​ និ​ង​ចី​រ​ភា​ព​​ សំ​ដៅ​លើ​ការ​ធានាភា​ព​ស្អាត​ និ​ង​ធ្វើឱ្យ​ក​ម្ពុ​ជា​បៃតង​ ​នៅ​ជុំ​វិ​ញ​​​លំ​នៅ​ដ្ឋាន​ ​ជា​ពិសេ​ស​ក្នុ​ងឧ​ស្សា​ហ​ក​ម្ម ​និង​ស​ហ​គ្រាស​សំ​​ណង់​នា​នា ​និ​ងកា​រ​គ្រប់​គ្រ​ងកាក​សំណ​ល់​ឱ្យ​​​ត្រឹម​​ត្រូ​វ​ផ​ងដែ​រ៕