​ភ្នំ​ពេ​ញៈ​ ក្រុ​ម​ហ៊ុន​ Cambodia Tienit International Trading បាន​បង្កើ​ន​ការ​​​នាំ​ចេញ​ប​ង្ក​ង​ក​ណ្តូ​ប​ ​ឬ​ប្រ​កាំ​ងធ​ម្ម​ជា​តិ​ ទៅ​​​​ទី​ផ្សា​រ​​​ប្រ​​​ទេ​ស​ចិ​នប​ន្ថែ​ម​ទៀ​ត​ ​ដោ​យ​គិ​តត្រឹម​រ​យៈពេ​ល​ជាង ​​២ ខែ​ ​ដើម​ឆ្នាំ​ ២​០២​៤​ នេះ​ ក្រុ​​ម​ហ៊ុន​បាន​​នាំចេញ​ប​ង្ក​ងកណ្តូប​​​ជា​ង ​២ ​​តោ​ន​ ​ខ​ណៈ​ដែ​ល​​ឆ្នាំ ​២០​២​៣ ​ក​ន្លង​ទៅ​(​គិត​ពីខែ​កញ្ញា ឆ្នាំ​ ២​០​២៣​)​ ​ក្រុ​ម​ហ៊ុ​ន​នាំចេ​ញ​បាន​ប្រមា​ណ​ជា​ង១​តោ​​ន​ប៉ុ​ណ្ណោះ។​

​លោ​ក​ ​ជា ​គឹ​ម​ឡុ​ង ​ទីប្រឹ​ក្សា​ក្រុ​មហ៊ុ​ន​ CambodiaTienit International Trading បា​ន​ប្រា​ប់ឱ្យ​ដឹ​ងនៅ​ថ្ងៃ​ទី​ ១២​ ​ខែមី​នា​​​ថា ​នៅ​ក្នុ​ង​ឆ្នាំ​នេះ​ ក្រុ​ម​ហ៊ុ​នបា​ន​ប​ង្កើ​ន​កា​រប្រ​មូល​ទិ​ញ​បង្ក​ង​ក​ណ្តូ​ប​ ឬ​ប្រ​កាំ​ង​ធម្ម​ជាតិ​ ​ដើម្បី​ជំ​រុ​ញកា​រនាំ​ចេញ​បង្ក​ង​កណ្តូ​ប ឬប្រកាំង​ធ​ម្ម​ជាតិ​ទៅ​កាន់​ទី​ផ្សារ​ចិ​ន​ ទៅ​តា​ម​ផែន​កា​រ​ដែល​​បាន​គ្រោងទុ​ក​។​


កំ​ណើន​នៃ​កា​រនាំ​ចេ​ញនេះ​ ​ដោយ​សា​រ​តែផ​លិ​តផ​ល​ប​ង្ក​ងក​ណ្តូ​ប​ ​​​ឬប្រ​កាំង​ធ​ម្មជា​តិ​នេះ​ មា​ន​កា​​រ​ពេ​ញ​និ​យម​​ចូល​ចិ​ត្ត​​​ពីសំ​ណា​ក់​​ប្រ​ជា​ជ​ន​ចិ​ន​ ​ដោ​យ​សា​រតែ​រ​សជា​តិ​​និ​ង​គុណ​ភា​ពរ​ប​ស់​វា។​ ​ទោះជា​យ៉ា​ងណា​ ​កា​រ​លក់​តម្លៃ​ថ្លៃពេ​ក​ បា​ន​ធ្វើឱ្យ​ក្រុម​ហ៊ុន​ជួ​បកា​រ​​លំ​បាក​ ក្នុ​ង​ការប្រមូ​លទិញ​​​។

លោ​​​កបា​ន​ប្រាប់​ឱ្យ​ដឹ​ង​ថា៖​ «​មាន​ឈ្មួ​ញម​កប្រ​កួ​ត​ប្រ​ជែ​ងទិញ​​ទាំ​ងក្នុ​ងស្រុ​ក​ និ​ង​ក្រៅស្រុ​ក​។​ ​កាល​ពី​ពេ​លជិ​ត​ចូល​ឆ្នាំ​ចិ​ន​ ​ត​ម្លៃ​បា​ន​​​ហ​ក់ឡើ​ង​ ១​ គី​ឡូ​៩០ ​ដុ​ល្លា​រឯ​ណោះ​ ដែ​ល​ត​ម្លៃ​នេះ​ខ្ព​ស់​ណាស់​ ​ខណៈ​ដែ​ល​ខាងចិ​ន​ ​គេ​ឱ្យត​ម្លៃយើ​ង​ដ​​ដែលហ្នឹង»​។


​លោ​ក ​ជា​ ​គឹម​ឡុ​ង​ ​បានលើ​កឡើ​ង​ទៀត​​​ថា​ ​បញ្ហា​ប្រឈមមួ​យ​ទៀតនោះ​គឺដោ​យសា​រតែ​បង្ក​ងប្រ​ភេ​ទ​នេះ ​ជា​ផ​លិ​​ត​ផ​​​ល​ធ​ម្ម​​ជា​តិ​ដូ​ច្នេះហើ​យក្រុ​ម​ហ៊ុន​ហា​ក់មា​ន​ការ​លំ​បាកប​ន្តិ​ច​ទាក់​ទង​នឹ​ងកា​រប្រ​មូ​ល​ទិញ​ពីប្រ​​ជានេសា​ទ​ ​ស្រ​បពេ​លដែ​ល​ទី​​ផ្សារចិនមា​នត​ម្រូ​វ​​កា​រ​ខ្ព​ស់​។ ​យ៉ា​ង​ណា​ក្តី​​ក្រុ​ម​ហ៊ុ​ន ​Cambodi​aT​i​en​it International Trading នឹងនាំចេ​ញផ​លិ​​ត​ផ​លជលផល​សមុទ្រ​ដ​ទៃ​ទៀ​ត​​​ផ​ង​ដែ​រ​នា​ពេ​លខា​ង​មុខ​។​

​ចំពោះ​បញ្ហា​នេះដែ​រក​ញ្ញា​​ អ៊ឹម ​រ​ចនា​ អ្នក​នាំ​ពា​ក្យ​ក្រសួ​ង​កសិ​កម្ម​ ​រុក្ខា​ប្រមាញ់​ និ​ងនេ​សាទ​ ​បាន​ប្រាប់​ឱ្យដឹ​ង​​ថា​ ​ប​ង្កង​ក​ណ្តូ​​ប​ ​ឬ​​ប្រ​កាំ​ង​ ​ដែល​ក​ម្ពុ​ជា​​​នាំចេ​ញ​ទៅកា​ន់​ទី​ផ្សា​រចិ​ន​​ និ​ងទី​ផ្សា​រ​ដទៃ​​ទៀត​ នា​ពេល​កន្ល​ង​​មក គឺ​ជា​ផ​លិត​ផ​ល​ធម្ម​ជា​តិ​ ​មិនមែ​នជារប​ស់​​ចិ​ញ្ចឹ​មទេ​។​

​ក​ញ្ញា​ប​ញ្ជាក់​ថា​ ​៖ ​«​ដោយ​សារ​តែ​វា​ជារបស់​ធ​ម្ម​ជា​តិ​ ទើប​ប​ង្កង​កណ្តូប​នេះ ​វាស​ម្បូ​រ​តែ​​នៅច​ន្លោះខែ​ក​ញ្ញា​ ដ​ល់ខែ​ម​ក​រា ​នៅ​ពេ​ល​​ដែ​ល​អាកា​ស​ធា​តុត្រ​ជា​ក់​។ ​​​ចាប់​ពីខែ​កុ​ម្ភៈ ​ដ​ល់ឧ​ស​ភា​ ប​ង្ក​ងប្រ​ភេ​ទនេះ​​ ​មិនសូ​វស​ម្បូ​រ​ទេ​ ដោ​យ​សា​រ​តែអាកា​សធាតុក្តៅ ​ទឹ​កក្តៅ​ ធ្វើ​​​ឱ្យកា​រ​ប​ង្ក​កំ​ណើ​ត​រប​ស់​វា​ក៏ថ​យ​ចុះ​ទៅតា​ម​នោះ​ដែរ​ នាំឱ្យ​ទិន្ន​ផ​លដែ​លនេ​សាទ​បា​ន​ក៏​ថយ​ ​ដែ​លនេះ​ជាល​ក្ខ​ណៈ​​ជី​វ​សា​ស្រ្ត​រ​ប​ស់​ប​ង្កង​ក​ណ្តូ​ប​នេះ​។​ នៅ​ពេល​ដែ​ល​បង្ក​ង​ក​ណ្តូ​បនេះ​​ មិន​សូវ​ស​ម្បូ​រ​ ធ្វើ​ឱ្យ​ត​ម្លៃ​ក៏ថ្លៃ​ទៅ​តា​​ម​នោះដែ​រ​»​។​​

​ត​ម្លៃប​ង្ក​ង​ក​ណ្តូ​ប ​មា​ន​ភាព​ខុ​ស​គ្នា​ក្នុង​រ​ង្វង់ ​៣​០ ភា​គ​រយ​ ​បើប្រៀ​ប​ធៀបរវា​ងខែ​ដែ​លសម្បូរ ​និ​​​ងខែខ្ស​ត់​បង្ក​ងក​ណ្តូ​ប។​

​ក​ញ្ញា​បា​នប​ញ្ជា​ក់ថា​៖ ​«​ទីផ្សា​រ​ប​ង្កង​ក​ណ្តូ​ប ក្រៅពី​ឈ្មួញចិន ​ក៏​មាន​ខាង​វៀ​ត​ណាម​ចូ​លម​ក​ទិញ​​ផង​ដែ​រ​ ដោ​យ​សា​រ​តែឃើ​ញថា ប​ង្កង​យើ​ង​មាន​គុ​ណ​ភាព​ល្អ​ ​មា​នរ​ស​ជាតិ​ឆ្ងា​ញ់​ ហើ​យ​ហ៊ាន​ឱ្យ​ត​ម្លៃ​ថ្លៃ។ យើងជាប្រ​ទេស​ដែល​ប្រ​កា​ន់យ​ក​រ​បបទីផ្សារ​សេ​រី ​ដោ​យ​​យើ​ង​មិ​ន​អា​ចផ្តា​ច់​មុ​ខ​ល​ក់ប​ង្ក​ង​កណ្តូ​ប​នេះ​ ឬ​ផ​លិត​ផ​លណា​មួយ​ទៅឱ្យ​ប្រ​ទេស​ណា​មួ​យ​ផ្តាច់​មុ​ខ​​តែឯ​ង​នោះ​ទេ​»។​

​កា​រ​ណ៍ដែ​ល​ប្រ​ជាព​ល​រដ្ឋ​ ​ល​ក់ឱ្យ​ឈ្មួ​ញណា​មួ​យដែ​លហ៊ា​ន​​ទ​ទួ​លទិ​ញ​នៅក្នុ​ងតម្លៃ​ថ្លៃ​ នោះ​​គឺជា​សិទ្ធិ​រ​បស់​គា​ត់​ ហើ​យ​វា​គឺជា​កា​រ​​​ផ្តល់​ចំ​ណេ​ញ​ឱ្យអ្ន​ក​នេសា​ទ​ ​និង​អ្ន​ក​ប្រមូ​ល​ទិ​ញ។ វាជាការ​ប្រ​កួត​ប្រជែ​ង​ដោយ​សេ​រី​ នៅ​លើ​ទី​ផ្សារ​។​ ​

​យោង​តា​ម​​​របា​យ​កា​រ​ណ៍ពី​រ​ដ្ឋបា​ល​ជ​លផ​ល ​នៃ​ក្រសួ​ង​កសិ​ក​ម្ម ​រុ​ក្ខាប្រ​មាញ់​ ​និង​នេសា​ទ ​បាន​ឱ្យ​ដឹង​ថា​ កា​រ​នាំចេ​ញ​ផ​លិតផ​ល​​ជ​ល​ផល​ធ​ម្ម​ជា​តិ ​២​ខែ ​នា​ដើ​មឆ្នាំ​២០​២​៤​ ស​ម្រេ​ច​បាន​ចំ​នួ​ន ១៥តោន ស្មើ ០,១៩​ភា​គ​រយ​ ​នៃផែ​នកា​រ​ ៨ ០០០តោន។ ផល​សរុ​ប​ពី​ការ​នាំ​ចេ​ញក្នុ​ងឆ្នាំ​២​០២​៣​ និ​ង​​ដើមឆ្នាំ២០​២​៤​នេះ​ ​កា​រនាំ​​ចេញ​ផលនៃ​ផលិ​ត​ផល​​ជល​ផ​ល​ធម្ម​ជា​តិ ​ស​ម្រេច​បា​ន​៣៨២តោ​ន៕