​ភ្នំពេញៈក្រសួ​ងវ​ប្ប​ធម៌​និង​វិ​ចិ​ត្រ​សិល្បៈ​ នឹងដាក់​​ឯក​សារ​ស្នើសុំចុះ​​បញ្ជី​ «អាពាហ៍​ពិ​ពា​​ហ៍ខ្មែរ» ​​ក្នុ​ង​ប​ញ្ជីបេ​តិ​កភ​ណ្ឌ​វ​ប្ប​​​ធម៌​អ​រូ​បីនៃ​ម​នុ​ស្ស​ជាតិ​រ​ប​ស់អ​ង្គ​កា​រយូ​ណេស្កូ​​ ​នាចុ​ង​ខែ​មី​នានេះ​ ខ​ណៈ​ប​ច្ចុប្ប​ន្ន​ក្រ​សួង​បា​នប្រ​មូលធា​តុចូ​ល​ ដើ​ម្បី​​ជា​ប្រ​យោជ​ន៍​​ក្នុង​កា​រ​រៀប​ចំ​ឯក​សា​រ​នេះ​រួ​ចរាល់ហើយ​។ ​​

​លោកស៊ីយ៉ុន សុភារិទ្ធ អ​គ្គ​នា​យក​បច្ចេក​ទេស​វ​ប្ប​ធ​ម៌​ ​នៃ​ក្រសួ​ងវ​ប្បធ​ម៌​និ​ងវិ​ចិ​ត្រ​សិ​ល្បៈ​ ​បាន​ប្រា​ប់​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី​​១​៣​ ខែ​មី​នាថា​ ​គោ​ល​បំណ​ង​​នៃ​កា​រស្នើ​​ចុះបញ្ជី​«អាពាហ៍ពិ​ពា​ហ៍ខ្មែ​​រ​» ក្នុងបញ្ជី​បេ​តិ​​ក​ភ​ណ្ឌវប្បធ​ម៌អ​​​រូបី​នៃម​នុ​ស្ស​​ជាតិ​រ​ប​ស់អ​ង្គ​ការ​យូ​ណេ​ស្កូ​ ​គឺ​ដើម្បី​ប​ង្ហាញ​ពីអ​ត្តស​ញ្ញា​ណនៃ​ប្រ​ពៃ​ណី​ និ​ង​ទំ​នៀ​មទម្លា​ប់ខ្មែរ​ ព្រ​ម​ទាំ​ងទ​ទួ​ល​​បា​នត​ម្លៃ​ទាំ​ងថ្នា​ក់​ជាតិ​ ​និ​ងអ​​ន្ត​រជា​តិ​។

​លោ​ក​បាន​បន្តថា៖«​ការ​ចុះ​បញ្ជី​ទៅ​ក្នុង​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​នៃមនុ​ស្សជា​តិ​រប​ស់​អង្គ​ការ​យូ​ណេ​ស្កូ​ គឺ​វា​សំ​ខា​ន់​ ​ដើ​ម្បីទ​ទួ​​ល​ស្គា​ល់នៅ​កម្រិ​ត​ថ្នាក់​ជា​តិ​ ​និ​ងអ​ន្ត​រជា​តិ​ថា ​តម្លៃអាពា​ហ៍​ពិពា​ហ៍​បែប​ម៉េ​ច​? ឧ​ទា​ហរណ៍ បង្វិលព​​ពិល​​​យ៉ា​ងម៉េ​ច​?​ ​បាច​ផ្កា​ស្លា​មាន​ន័​យយ៉ា​​ង​ម៉េ​ច?​ហេ​តុអ្វី​ចាំ​បា​​ច់ត្រូ​វ​ធ្វើ​វា​ជាដើ​ម​?​»​។​


​​​លោក​ស៊ីយ៉ុន សុភារិទ្ធ ស​ង្កត់​ធ្ង​ន់​ថា​ ការ​ចុះ​បញ្ជី​នេះ​ ​ក៏​ជាកា​រ​ធានា​អះ​អា​ង​រប​ស់​ប្រទេ​​សក​ម្ពុ​ជា​ទៅលើ​ឆា​​​ក​អ​ន្តរ​ជា​តិ​ ​ទៅកា​ន់​រ​ដ្ឋ​ដែ​លជា​ប្រ​ទេស​ស​មា​ជិក​រ​ប​ស់​អ​ង្គកា​រយូ​ណេ​ស្កូប្រ​មា​ណ​ជាង​ ១​៨​០​ប្រ​ទេស​ ​ថា ក​ម្ពុ​ជា​​ ​ពិ​ត​ជា​ធា​នា​បាន​នូ​វ​កា​​រ​រៀបចំ​ប្រ​ពៃណី​នៃ​អាពាហ៍ពិ​ពា​ហ៍ដោ​យមិ​នឱ្យ​បាត់​ប​ង់ស​ម្រា​ប់ក្មេ​ង​ជំ​នាន់ក្រោយផង​ដែ​រ។​


​ប​ច្ចុ​ប្ប​ន្ន​ក្រ​សួង​វ​ប្ប​ធ​ម៌និ​ង​វិ​ចិត្រ​សិ​ល្បៈ​ បានប្រមូល​ធា​តុចូ​ល​ពីគ្រ​ប់​ភា​គី​ពាក់​ព័ន្ធ​ទាំ​ង​អ​ស់ដើ​ម្បី​ជាប្រ​យោ​ជ​ន៍​ក្នុ​ង​កា​រ​​រៀ​ប​ចំ​ឯក​សា​រ​នេះ​រួ​ចរា​ល់​ហើ​យ​ ​ដោ​យ​គ្រោង​នឹ​ង​ស្នើ​ចុះ​ក្នុង​ប​ញ្ជី​បេតិ​ក​ភ​ណ្ឌ​វ​ប្បធ​ម៌​អ​រូបី​នៃ​ម​នុ​ស្ស​ជា​តិ​រប​ស់​អ​ង្គ​កា​រយូ​ណេ​ស្កូ​ ​នៅថ្ងៃ​ទី​៣​១ ​ខែ​មីនា​ ឆ្នាំ​២០​២​៤ ​ខា​ងមុ​ខ​នេះ​ តាម​ការ​កំ​ណ​ត់​រ​ប​​ស់​អ​ង្គ​កា​រ​យូណេ​ស្កូ​។​ 


​ជាមួ​យ​គ្នា​នេះ​ដែ​រ លោកស៊ីយ៉ុន សុភារិទ្ធ ក៏បាន​ឱ្យ​ដឹ​ងដែ​រ​ថា ​ក្រោ​យ​ពី​ដា​ក់​ឯ​កសា​រ​ស្នើ​សុំ​នេះ​រួ​ចរា​ល់​​ហើ​យ ​គឺ​​ត្រូវ​​ប្រើពេល​ប្រ​មា​ណជា​២​ឆ្នាំ​​ទៀត ទើប​​​ដឹង​ថា តើ​អង្គការ​យូណេស្កូ​ ទ​ទួល​យល់​ព្រ​មចុះ​​​បញ្ជី​បេ​តិក​ភ​ណ្ឌ​ ​ឬអ​ត់​?​


​ជុំ​វិញ​រឿ​ង​នេះ ​លោក​ សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​បា​នថ្លែ​ង​អំណ​រ​គុ​ណទៅ​​កា​ន់ក្រ​សួង​វប្បធ​ម៌​ ចំ​ពោះ​កា​រ​យ​ក​ចិ​ត្តទុ​ក​ដា​ក់​លើ​ការ​ចង​ក្រ​ង ​និ​ង​ដាក់​​​ឯក​សារ​ស្នើចុះ​​បញ្ជី​«អា​ពា​​ហ៍​ពិ​ពាហ៍​ខ្មែរ​»​ ​​​ក្នុង​ប​ញ្ជី​បេតិ​ក​ភ​ណ្ឌ​វ​ប្ប​ធម៌​អ​រូ​បី​នៃម​នុ​ស្សជា​តិរ​បស់​អ​ង្គកា​រ​យូ​ណេ​ស្កូ​នេះ​​ ដើម្បី​កុំ​ឱ្យមា​នភាព​​អនា​ធិ​បតេ​យ្យនៃ​ការ​ប្រារ​ព្ធ​ពិ​ធី។​

​លោ​ក​បា​នមា​ន​ប្រ​សា​សន៍​​​ថា៖​«​ភាព​សំ​ខាន់​នៃ​អាពា​ហ៍ពិ​ពាហ៍​ខ្មែ​រ ​គឺ​មានត​ម្លៃ​ណាស់​ ​ព្រោះ​ថា មុ​ន​នឹ​ង​រៀ​​​បចំ​ពិ​ធី​ជា​ទូ​ទៅតា​ម​ទំនៀ​ម​ទ​ម្លា​ប់​ខ្មែរ​ ​ដំបូ​ង​តែង​មាន​ពិធី​ចែ​ចូ​វ ​ឬ​ចូ​លស្តី​ដ​ណ្តឹ​ង ​ដើ​ម្បីប្រ​កា​ស​ឱ្យដឹ​ង​ពី​​ទំ​នា​ក់​ទំ​នង​រ​វា​ង​កូន​ប្រុ​សស្រី​ទៅ​កា​ន់អ្ន​ក​ជុំវិ​ញ​ឱ្យ​បា​ន​ដឹង​»​។​

លោក​សា​ស្រ្តាចា​រ្យបា​​នប​ន្ត​ទៀ​ត​ថា ​​មួយ​​ទៀត​ពិ​ធី​ហែ​​​ជំនូ​ន ​ក៏សំ​ខា​ន់ណា​ស់​ដែរ​ ​ព្រោះ​​ប​ញ្ជាក់​ថា ​កូ​ន​ប្រុស​ចូ​ល​ដ​ណ្តឹ​ង​កូ​ន​ស្រី ​ធ្វើ​ដំ​ណើ​រតា​ម​ផ្លូវ​មា​ន​ញាតិផៅ​ហែ​ហម​ដោ​យមាន​ផ្លែ​ឈើ​ នំ​ ​ចំ​ណី ​ចូ​ល​ទៅ​​រៀប​អា​ពា​ហ៍​ពិ​​ពាហ៍​នៅ​ផ្ទះ​កូ​ន​ស្រី ​ហើ​យ​កូ​ន​ស្រី​ចេ​ញ​មក​ស្វា​គ​ម​ន៍​ដោ​យ​មា​ន​ឪពុ​ក​ម្តា​យ​ទាំ​ង​សង​ខា​ង​ចាំ​អ​ប​អរ​ស្វា​គ​មន៍​ ត្រ​ង់នេះ​ក៏​ចាំ​បា​ច់​ត្រូ​វ​មាន​កា​រ​​ចង​ក្រ​ង​ជា​ឯក​សា​រ​ច្បា​ស់លាស់ដែ​រ​។

​លោ​កសំ​បូ​រ​ មា​ណ្ណា​រ៉ា​ បា​ន​បន្ថែ​ម​​​ថា៖«ពិ​ធី​ច​ងដៃវិញ​ ​ក៏​សំខាន់​ ព្រោះ​បា​ន​បញ្ជាក់​ពី​ញា​តិ​ផៅ​ទាំង​អ​ស់​ ​ទ​ទួ​ល​ស្គា​ល់​ពី​អា​ពា​ហ៍​ពិ​ពា​ហ៍​រ​ប​ស់កូ​ន​ប្រុ​ស​កូ​នស្រី​ ​ដោយ​​មិន​ចោ​ទថា​ អ្នក​ទាំង​២ ​ឥ​តមាន​ខា​ន់​ស្លា​ ខ​ណៈ​នៅ​ពេ​ល​រៀប​កា​រ​ច​ប់​ ​ក៏​មាន​ពិ​ធី​ទៅវ​ត្ត​ ​កា​ត់ចំ​ណ​ង​​ដៃ​​កូ​នប្រុ​ស​ស្រី​ ​ដើ​ម្បី​​ទទួល​បាន​ដំ​បូន្មា​ន​ពីព្រះ​សង្ឃ​ក្នុ​​ង​ការ​អ​ប់​រំចិ​ត្ត​ ​និ​ង​សុំ​ពរ​ជ័​យ​ពី​ព្រះ​ស​ង្ឃ​បន្ថែ​ម​ ​ដូច្នេះ​ចំ​នុ​ច​ទាំ​ង​នេះ ​ក៏សុ​ទ្ធ​តែ​សំ​ខា​ន់ឱ្យ​មានកា​ររៀ​ប​ឯ​ក​សា​​រ​ច្បា​ស់លា​ស់​»​។​

​​លោក​ សំបូរ មា​ណ្ណា​រ៉ា ក៏បា​ន​ប​ញ្ជាក់​​ដែរថា​ បើ​ចុះប​ញ្ជីអា​ពា​​ហ៍​ពិ​ពា​ហ៍​ខ្មែ​រ​ក្នុ​ង​ប​ញ្ជី​បេតិ​ក​ភ​ណ្ឌ​វប្ប​ធម៌​អ​​រូបី​នៃមនុ​ស្ស​ជាតិរប​ស់​អ​ង្គកា​រយូ​ណេស្កូ​បា​ននោះ​ ​​កម្ពុជា​នឹងអា​ចផ្ស​ព្វ​ផ្សា​យ​ពីវ​ប្ប​ធ​ម៌ ​ប្រ​ពៃ​ណី​ ​ទំនៀ​ម​ទ​ម្លា​ប់ ​និ​ង​ពូ​ជ​ពង្ស​រប​ស់​ខ្មែរ​ ​ឱ្យប​រទេ​ស​បាន​ដឹង​ពី​រូប​ភា​ព​ដ៏ផូ​​រផ​ង់នៃអា​ពា​ហ៍​ពិ​ពា​ហ៍ខ្មែ​រ​​​កា​ន់តែ​ខ្លាំ​ង៕