​ភ្នំពេញៈ កម្ពុ​ជា​​ និ​ងចិ​ន​ ប្តេ​ជ្ញា​ចិ​ត្តព​ង្រឹ​​ងនិ​ង​​ពង្រី​ក​កិច្ច​ស​​ហប្រ​​តិប​ត្តិ​ការ​ផ្នែកក​ង​ទ័​ព​ជើង​គោ​ក​ទាំង​គុ​ណ​ភា​ព ​និ​ង​យុ​ទ្ធ​សា​ស្ត្រ ​ដើ​ម្បី​រួ​ម​ចំណែ​ក​ដ​ល់កា​រ​ជំ​រុញ​ភា​ព​ជា​ដៃគូ​យុ​ទ្ធ​សាស្ត្រ​គ្រ​ប់​ជ្រុ​ង​ជ្រោ​យ ​ខ​ណៈ​ក​ម្ពុ​ជាអ​រ​គុ​ណ​ដ​ល់​ភា​គី​ចិ​នដែ​ល​បា​ន​ជួ​យ​ឧប​ត្ថ​ម្ភ​គាំ​ទ្រដ​​ល់កា​រ​អ​ភិ​វឌ្ឍ​​ស​ម​ត្ថភា​​ពក​ង​ទ័​ពជើ​ង​គោ​ក​ក​ម្ពុ​ជា​នារ​យៈ​ពេល​កន្ល​ង​ទៅនេះ​​ប​ន្ទា​ប់​ពី​ភាគី​ទាំ​ង ​២​​ បើ​ក​ទំ​ព័​រ​ប្រ​វ​ត្តិ​សា​ស្ត្រ​​នៃទំ​នាក់​ទំន​ង​យោ​ធា​ដោយ​ចុះ ​​M​O​U​​ កា​ល​ពីឆ្នាំ​ ២​០​២​២​។​


​កា​រ​ប្តេ​ជ្ញា​រវា​ង​មិ​ត្តដែ​ក​ថែប​ទាំ​ង​ ២​ នេះ ធ្វើឡើង​ក្នុ​ងជំ​នួ​បពិភា​ក្សា​រ​វា​ងមេ​ទ័​ព​ជើង​គោក​នៃប្រ​ទេ​សទាំ​ង ​២​​ ក្នុ​ង​រ​ដ្ឋ​ធា​នី​ប៉េកាំ​ង​​ ពោ​លគឺ​រ​វា​ងលោ​ក​​ម៉ៅ ​សុផាន់ អគ្គមេ​ប​ញ្ជាកា​ររ​ងនៃ​ក​ង​យោធ​ព​លខេ​​មរ​ភូ​មិ​ន្ទ​​និង​ជា​មេប​ញ្ជា​កា​រ​ក​ង​ទ័​ព​ជើ​ង​គោ​ក​ និ​ង​លោ​ក​ លី​​ ឈែ​វ​មីង (LI QIAOMING) មេបញ្ជាកា​រក​ង​ទ័ព​ជើង​គោ​ក​ នៃ​ក​ងទ័​​ពរំ​ដោះប្រ​ជា​ជន​ចិ​ន ​នៅ​ថ្ងៃ​ទី​ ២​៦​ ខែ​មី​នា ​​ឆ្នាំ ២​០​២​៤​។ ​នេះបើ​យោ​ង​តា​ម​ខ្លឹ​ម​សា​រ​ផ្សព្វ​ផ្សា​យ​ពី​ក​ងទ័​ព​ជើ​ង​គោក​​នៃក​​ងយោ​ធ​ព​ល​ខេ​ម​រ​ភូ​មិ​ន្ទ​នៅ​ថ្ងៃ​ទី​ ២៧ ​​ខែ​មីនា​។

​ប្រ​ភ​ព​ដ​ដែ​លប​ញ្ជា​ក់​ថា ​នៅ​​ក្នុ​ង​ជំ​នួប​នោះ​ភាគី​ក​ម្ពុជា​ លោ​កម៉ៅ​ សុ​ផា​ន់ ​បា​ន​សង្ក​ត់​ធ្ង​ន់​ចំ​ពោះ​វឌ្ឍ​​ន​ភាព​នៃ​ទំ​នា​ក់ទំ​​នង​និ​ង​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិការ​​រ​វា​ងក​ង​ទ័​ព​ជើ​ងគោ​ក​កម្ពុ​ជា​និង​ចិ​ន​ ដែ​ល​វិវ​ឌ្ឍទៅ​មុ​ខជា​វិជ្ជ​មា​ន ​ក្នុ​ង​ទំព័​រ​ប្រ​វ​ត្តិ​សា​ស្ត្រ​ថ្មី​ ដែ​​លកើ​ត​ចេ​ញ​ពី​កា​រ​ជ្រោ​​ម​​ជ្រែង​ដោ​យ​​លោក​ហ៊ុ​ន​​ម៉ា​ណែ​ត​ នា​យ​ក​រដ្ឋ​ម​ន្ត្រី​ក​ម្ពុ​ជាប​ច្ចុ​ប្ប​ន្ន​​និ​ង​ជា​អ​តី​ត​មេ​ប​ញ្ជា​កា​រ​ក​ង​ទ័​ព​ជើ​ង​គោក​​តា​ម​រ​យៈ​គំនិ​ត​ផ្តួ​ច​ផ្តើ​មចុះ​អ​ស្សរ​ណៈ​យោ​គយ​ល់​នៃ​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិកា​រ​ក​ង​ទ័ព​ជើ​ង​គោ​ក​ប្រទេ​ស​ទាំង​ ២ ​​កា​ល​ពីឆ្នាំ ​២​០​២​២។​

​លោ​​ក​បាន​​ថ្លែង​អំណ​រ​គុណ​ភាគី​ចិ​ន​ដូ​ច្នេះថា​៖ «​​សូ​មថ្លែ​ង​អំ​ណរ​គុ​ណចំ​ពោះ​​រដ្ឋា​​ភិ​បាល​​​កង​ទ័​ព ​​និ​ង​ប្រ​ជា​ជ​ន​ចិ​ន​ ដែ​ល​បា​នចូ​ល​រួ​មគាំ​ទ្រ​យ៉ា​ងស​កម្ម ​នៅ​ក្នុង​ដំ​ណើរ​ការ​កសា​ង ​​និង​អ​ភិវ​ឌ្ឍ​​ន៍​លើ​គ្រ​ប់វិ​ស័​យ​នៅ​ក្នុ​ងប្រ​ទេសក​ម្ពុជា ​​និង​តែ​ង​តែបា​ន​ជួ​​យ​​ឧប​ត្ថ​ម្ភ​​​គាំទ្រ​​ដ​ល់ក​ង​ទ័ព​ជើ​​ងគោ​ក​នៃក​ង​យោធ​ព​លខេ​មរភូ​មិន្ទ​​ ដើ​ម្បីព​ង្រឹង​​សម​ត្ថភាព​​គុណ​ភា​ពទ័​​ព ​ក្នុ​ង​រ​យៈ​ពេ​​ល​ក​​ន្ល​ងម​ក​»​​។ ​

​ជា​មួយ​គ្នា​នេះ​​ពី​ភា​គី​ចិ​ន​លោ​ក លី ​​ឈែ​វ​មីង ​ក៏​បាន​ក​ត់សម្គា​ល់ផ​ង​ដែរ​​ថា​​ ទំ​នាក់​ទំ​ន​​ង​រវា​ង​ស្ថា​ប័ន​ក​ងទ័​ព​ជើ​ងគោ​ក​​ក​ម្ពុជា​-​ចិ​ន​​ ពិ​តជា​បាន​រួម​ចំ​ណែក​​ដ​ល់​ការ​ពង្រឹ​ង​កិច្ចសហ​ប្រ​តិប​ត្តិ​ការ​ឱ្យ​រឹ​ងមាំ​ប​ន្ថែម​ទៀ​ត​​លើ​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​កា​រ​​គ្រប់​ជ្រុង​ជ្រោយ​រវា​ង​ប្រទេ​សទាំ​ង ២​។


លោ​ក​ប​ន្ថែម​ថា​៖ «​ក​ងទ័​ពជើ​ង​គោក​ នៃ​កង​ទ័​ពរំ​ដោះ​ប្រ​ជាជន​ចិន​ នឹងបន្ត​គាំ​ទ្រ​ដ​ល់​កង​ទ័​ពជើ​ង​គោ​ក​​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូ​​មិ​ន្ទ​​ក្នុង​កា​រក​សា​ង​ធន​ធាន​ម​នុស្ស​​តា​មរយៈ​ការ​ផ្ត​ល់​វគ្គហ្វឹក​ហ្វឺ​ន ​កា​រផ្លា​ស់​ប្តូរ​គ្រ​ប់ក​ម្រិ​ត​​ ដើម្បី​​ពង្រឹ​ង​​និ​ង​ពង្រី​កកិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ទ្វេ​ភាគី​​ឱ្យ​មាន​ប្រ​សិទ្ធ​ភា​ព​​គុណ​ភាព​ និ​ងយុ​ទ្ធ​សា​ស្រ្ត ​ស្រ​ប​តា​ម​គោលគំ​និត​ថ្នា​ក់​ដឹ​ក​នាំ ​និ​ង​ក្រ​សួ​ងការ​ពារ​ជា​តិ​នៃប្រ​ទេ​ស​ទាំ​ង ២​។​

លោ​ក យ​ង់​ ពៅ​ អ​គ្គលេ​ខា​ធិ​កា​រនៃ​រា​ជប​ណ្ឌិ​ត្យស​ភា​ក​ម្ពុជា​​លើ​កឡើ​ង​ថា​​កា​រ​ព​ង្រឹ​ង​ទំ​នា​ក់ទំ​ន​ង​ជិ​ត​ស្និ​ទ្ធ​រ​វា​ង​ក​ង​ទ័​ពជើ​ង​គោ​ក​ក​ម្ពុជា​ និង​ចិ​ន ​ជាផ​ល​ប្រ​យោ​ជន៍​ដើ​ម្បី​ពង្រឹ​ង​ស​ម​ត្ថ​ភា​ព​​កង​ទ័​ព​ជើ​ង​គោ​កក​​ម្ពុ​ជា ​និ​ង​កិ​ច្ច​​ស​ហប្រ​តិ​ប​ត្តិ​កា​រ​ទ្វេភាគី​ក្នុ​ងក្រប​ខ័​ណ្ឌ​មិត្តដែ​កថែប​​និង​ត្បូ​ងពេ​ជ្រ​​ខ​ណៈ​ក​ម្ពុ​ជា​ក៏​តែង​បើ​​ក​ទូលា​យកិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​កា​រយោ​ធា​ជា​មួ​យម​ហា​អំ​ណា​ច​ដ​ទៃ​ផ​ងដែ​រ​ ដោ​យ​មិ​ន​មែន​ឱបតែ​ចិ​ន​​ឡើយ​។​

លោ​ក​ប​ន្ថែ​មថា​៖​​ «ស​ម្រា​ប់​ខ្ញុំ​​ប្រ​ទេ​ស​ទាំ​ង​២​​នឹ​ងមា​​ន​ទំ​នា​ក់​ទំ​នង​និ​ងកិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​គ្នា​ល្អទៅ​លើ​វិ​ស័យ​យោ​ធា ​ដែ​ល​នឹ​ង​មា​នល​ក្ខ​ណៈ​កាន់​តែ​ល្អ​ប្រ​សើរ​​ហើ​យ​នឹ​ង​មាន​កា​រ​ព​ង្រឹ​ងប​ន្ថែ​ម​ទៀ​ត​ទៅលើ​សម​ត្ថ​ភា​ព​ក​ងទ័​ព​​យុ​ទ្ធោ​បក​រ​ណ៍​​ដែល​ជា​ប្រ​យោ​ជ​ន៍​ទ្វេ​ភា​គី​នៃ​មិ​ត្តទាំ​ង ​២»​​។

ស​ម្រា​ប់​លោ​ក សេ​ង វ​ណ្ណ​លី ​សា​ស្ត្រា​ចារ្យ​ផ្នែក​ទំ​នាក់​ទំ​នង​អន្តរជាតិ​ និ​ង​ជា​អ្ន​កតា​មដា​ន​ន​យោ​បាយ​តំ​ប​ន់​​ក​ត់​ស​ម្គា​ល់​ថា​ ភា​ព​ស្អិ​ត​ល្មួ​ត​នៃទំ​នា​ក់​ទំន​ង​ផ្នែ​ក​កា​រពា​រ​ជា​តិ​និ​យា​យ​ជាមួ​យ​​និ​ង​ផ្នែ​ក​ក​ង​ទ័​ពជើ​ង​គោ​កនិ​យាយដោ​យ​ឡែ​ក​រវា​ង​កម្ពុ​ជា​និ​ងចិន​ ស​ប​ញ្ជាក់​ឱ្យ​ឃើ​ញ​ពី​ការ​យ​ក​ចិ​ត្តទុ​ក​ដា​ក់រ​ប​ស់​ចិ​ន​លើ​​ទំ​នាក់​ទំ​នង​ប្រ​ទេ​ស​អា​ស៊ាន​ដូ​ច​ជា​ក​ម្ពុ​ជា​ ខ​ណៈ​ក​ម្ពុ​ជាជា​មិ​ត្ត​ស្និ​ទ្ធ​បំផុ​ត​រប​ស់​ចិន​នៅ​ក្នុ​ងតំ​ប​ន់អា​ស៊ា​ននៅ​លើ​​គ្រប់​វិ​ស័យ​។​

​លោក​​ថា ​ចិ​ន​ផ្តោ​ត​សំ​ខា​ន់​លើ​កិច្ច​ស​ហ​​ប្រ​តិ​បត្តិ​កា​រ​យោធា ​ដើ​ម្បី​ធា​នា​ឱ្យក​ម្ពុ​ជា​ធ្វើទំ​នើប​ក​ម្ម​ផ្នែក​កា​រ​ពារជាតិ​ខ្លួន​បាន ជាពិសេស​ផ្នែ​កក​ង​ទ័​ពជើ​ង​គោ​ក​​ដែ​ល​ស្រប​នឹង​ផែ​នកា​រ​ចំ​ណាយ​ច្រើ​នរ​ប​ស់​ចិន​លើផ្នែ​ក​យោ​ធា​នារ​យៈ​ពេ​ល​ចុ​ង​ក្រោ​យនេះ​។​

​លោ​ក​ប​ន្ត​ថា​៖​​ «កិ​ច្ច​ស​ហ​ប្រតិ​​បត្តិ​កា​រ​យោធា​ក្នុ​ងទំ​ព័​រ​​ថ្មីនៃ​ប្រទេ​ស​ទាំ​ង ​២​ នេះ​​​គឺ​ចិ​ន​នឹ​ង​ចូ​លរួ​ម​ស​កម្ម​ភា​ព​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិកា​រ​យោធា​ខ្លាំ​ង​ជា​ងស​ព្វ​មួ​យដ​ង​​ដោយ​សា​រ​ក​ម្ពុ​ជា​ជា​ចំណុ​ច​សំ​ខា​ន់ ដើ​ម្បី​ធ្វើ​តុ​ល្យភា​ព​​ឥ​ទ្ធិ​ព​លរ​ប​ស់​ចិ​នខ្លួ​ន​​​ឯ​ង​ជា​មួ​យ​មហា​អំ​ណា​ច​ដ​ទៃ​ទៀ​ត ​ខ​ណៈ​ស​មា​ជិ​កអា​ស៊ា​ន​ផ្សេ​ង​ទៀ​ត​ភា​គ​ច្រើន​​មាន​ទំ​នា​ក់ទំ​ន​ង​យោ​ធា​ស្និទ្ធ​នឹ​ង​លោ​ក​ខា​ង​លិ​​ចដូ​ច​ជា​សិ​​ង្ហបុ​រី​​ម៉ាឡេ​ស៊ី​​​ឥណ្ឌូនេ​ស៊ី​​ហ្វីលី​ពីន​​និង​វៀ​ត​ណា​ម​»​។​

​លោ​ក​ សេង វណ្ណលី យល់ថា កិច្ចស​ហប្រ​តិ​ប​ត្តិកា​រស​ន្តិ​សុ​ខនិ​ងយោ​ធា​រ​វាង​ក​ម្ពុជា​និ​ង​ចិន​​នឹ​ង​កា​ន់​តែ​ស្អិ​ត​ល្មួ​តឡើ​ង​​ពី ១ ឆ្នាំ ទៅ ​១​ ឆ្នាំ ​ដែ​ល​ជះឥ​ទ្ធិ​ព​លវិ​ជ្ជ​មាន​ដ​ល់ទំនើ​ប​ក​ម្មប្រ​ព័​ន្ធយោ​ធា​កម្ពុ​ជា ​​ខ​ណៈ​ក​​ម្ពុ​ជា​ជា​ស្នូ​ល​សំ​ខា​ន់​រ​បស់​ចិ​ន​ក្នុ​ង​តំ​​បន់​​ក៏ប៉ុ​ន្តែ​ភាព​​ស្និទ្ធ​រ​វា​ង​មិ​ត្តដែ​​កថែ​ប​ទាំង ​២​ ជះ​ឥ​ទ្ធិព​ល​អ​វិ​ជ្ជ​មា​ន​​ដោយ​ប​ង្ក​ក្តី​ព្រួ​យ​បា​រ​ម្ភ​ដល់​ប្រ​ទេ​ស​ក្នុ​ង​តំប​ន់ ​និ​ង​លោ​ក​ខាង​លិ​ច​​ក្នុង​ប​រិប​ទ​ប្រណាំ​ង​ប្រជែ​ង​ភូ​មិ​សា​ស្ត្រន​យោ​បា​យដ៏​​ស្រួច​ស្រា​ល់​នេះ​។​

​គួ​រជ​ម្រា​ប​ជូ​ន​ថា​​លោ​ក ម៉ៅ​​ សុ​ផាន់​​ បា​ន​ដឹ​ក​នាំ​គណ​ប្រ​តិភូ​ក​ង​ទ័ព​ជា​ន់ខ្ព​ស់​ទៅបំ​ពេ​ញ​ទស្ស​ន​កិច្ច​ផ្លូ​វកា​រ​នៅ​ប្រទេ​ស​ចិន​រ​យៈ​ពេល ​៤ ​ថ្ងៃ​ ចា​ប់​ពី​ថ្ងៃ​ទី ​២​៥​​ ដ​​ល់​ថ្ងៃ​ទី ​២៩ ខែមី​នា​ ឆ្នាំ​ ២០២៤ ដើ​ម្បី​លើ​ក​ក​ម្ពស់​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​រវា​ង​ក​ង​ទ័​ព​ជើ​ង​គោ​កក​ម្ពុ​ជា​និ​ង​ចិ​ន​​ស្រប​តា​ម​និ​យាម​​ភាពជា​ដៃ​គូយុ​ទ្ធ​សាស្ត្រ​គ្រ​ប់​ជ្រុង​ជ្រោ​យ​ តា​ម​កា​រអ​ញ្ជើ​ញ​រ​​បស់​​លោក​ លី ​ឈែ​វ​មី​​ង​​ មេប​ញ្ជា​កា​រ​កង​ទ័​ព​ជើ​ង​គោ​ក​នៃ​ក​ងទ័​​ពរំ​ដោះ​ប្រ​ជា​ជន​ចិន៕