ឱកាសសម្រាប់លោកអ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្ម តែមិនដឹងថាគួរបណ្តាក់ទុនទៅលើអាជីវកម្មអ្វី តោះ មកមើលទាំងអស់គ្នាថាក្រុមហ៊ុនស៊ី.ភី.មានអាជីវកម្មអ្វីខ្លះសម្រាប់ឱ្យលោកអ្នកជ្រើសរើសក្នុងការបណ្តាក់ទុនក្នុងឆ្នាំ ២០២៤ នេះ។ ក្រុមហ៊ុនស៊ី.ភី. មានអាជីវកម្មជាច្រើនក្នុងការបើក ជ្រើសរើសដៃគូសហការបន្ថែម ដោយអាជីវកម្មទាំងនោះមានដូចជា អាជីវកម្មហ្វាយស្តារ៍ អាជីវកម្មស្តារ៍ខហ្វហ្វី អាជីវកម្មហៃផក់ និងអាជីវកម្មស៊ី.ភី.ហ្រ្វេសហ្សប៖
១. អាជីវកម្មហ្វាយស្តារ៍ (Five Star)
អាជីវកម្មហ្រ្វេនឆាយ Five Star ជាមហ្រ្វេនឆាយដែលកំពុងពេញនិយម និងផ្តល់ប្រាក់ចំណូលខ្ពស់ បានស្ថិតនៅក្នុងបេះដូងអតិថិជនអស់រយៈពេលជាយូរមកហើយ។ ហ្វាយស្តារ៍ (Five Star) បានចាប់ផ្តើមដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០១៥ ហើយមកដល់បច្ចុប្បន្ននេះមានរយៈពេល ៩ ឆ្នាំ ព្រមទាំងបង្កើតបានប្រហែល ជិត ៣៦០ សាខាទូទាំងប្រទេសកម្ពុជា ដែលកំពុងតែដំណើរការអាជីវកម្មក្នុងពេលបច្ចុប្បន្ន។
អាជីវកម្មមហ្រ្វេនឆាយហ្វាយស្តារ៍ (Five Star) ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាបន្តបន្ទាប់ ផលិតផលមាន រសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាពល្អ មានអនាម័យ សុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ។ ម្ចាស់មហ្រ្វេនឆាយ Five Star មានឱកាសជោគជ័យច្រើន និងមានការរីកចម្រើនខ្ពស់ ជាបន្តបន្ទាប់ ព្រោះអាជីវកម្មនេះជួយបង្កើតប្រាក់ចំណូលបន្ថែមទៅលើការងារប្រចាំថ្ងែ និងជួយលើកកម្ពស់ជីវភាពគ្រួសារម្ចាស់មហ្រ្វេនឆាយឱ្យកាន់តែល្អប្រសើរឡើង។អាជីវកម្មមហ្រ្វេនឆាយហ្វាយស្តារ៍ Five Star មានលក់ផលិតផលជាច្រើនប្រភេទដូចជា មាន់បំពង ប៉ាតេ សាយ៉រ ប្រហិតសាច់គោ ប្រហិតសាច់មាន់ ប្រហិតសាច់ជ្រូក ហតដក និងផលិតផលអាហារសម្រន់ជាច្រើនទៀត។
២. អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)
បច្ចុប្បន្ន អាជីវកម្មការបើកហាងកាហ្វេជាអាជីវកម្មមួយដែលទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង តែការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើនក្នុងការបើកហាង ជាមួយគ្នាផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ដែលកំពុងដំណើរការជាង ៣០ សាខាទូទាំងប្រទេសកម្ពុជា ជាជម្រើសមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ ដោយអាជីវកម្មស្តារ៍ ខហ្វហ្វី (Star Coffee) ជាប្រភេទអាជីវកម្មមហ្រ្វេនឆាយដែលខាងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា មានការយកចិត្តទុកដាក់ ក៏ដូចជាជួយរឿងការតុបតែងហាង បង្រៀនពីការឆុងកាហ្វេ នឹងជួយប្រឹក្សារឿងទីផ្សារ លើសពីនេះទៅទៀតអ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូសហការជាមួយអាជីវកម្មមហ្រ្វេននឆាយស្តារ៍ខហ្វហ្វី (Star Coffee) បានដែរ។អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) មានលក់នូវផលិតផលភេសជ្ជៈជាច្រើនប្រភេទ ដូចជា កាហ្វេ តែបៃតង តែក្រូចឆ្មា សូដា និង ប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឈ្ងុយឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។
៣.អាជីវកម្មហៃផក់ (Hi-Pork)
បច្ចុប្បន្ន អាជីវកម្មចំណីអាហារជាអាជីវកម្មមួយ ទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាយ៉ាងខ្លាំង ប៉ុន្តែការបើកជាអាជីវកម្មចំណីអាហារ មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះត្រូវចំណាយដើមទុនជាច្រើនក្នុងការបើកហាង។ ជាមួយគ្នាផងដែរ អាជីវកម្មហៃផក់ (Hi Pork) ដែលជាអាជីវកម្មមួយរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ជាជម្រើសមួយដ៏ល្អសម្រាប់លោកអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
ហៃផក់ កំពុងដំណើរការមាន ៤ សាខានៅរាជធានី-ខេត្តក្នុងប្រទេសកម្ពុជា អាចជាមុខរបរគោល និងជាមុខរបរបន្ថែមក៏បាន ព្រោះជាមហ្រ្វេនឆាយដែលត្រូវការដើមទុនតិច ចំណូលកាន់តែច្រើន ជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់មានអាជីវកម្មផ្ទាល់ខ្លួន លោកអ្នកមិនចាំបាច់ព្រួយបារម្ភទេ ព្រោះមានក្រុមការងារចាំជួយផ្តល់ការប្រឹក្សាគ្រប់ដំណាក់កាល។
អាជីវកម្មហៃផក់ (Hi Pork) មានលក់នូវផលិតផលច្រើនប្រភេទដូចជា សាច់ជ្រូកអាំង សាច់ជ្រូកបំពង បាយសាច់ជ្រូក សាច់ជ្រូកបន្ទះអាំង ឆ្អឹងជំនីរជ្រូកអាំងម្រេចខ្មៅ និងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ ដែលវត្ថុធាតុដើមសុទ្ធសឹងតែផលិតចេញពីសាច់ជ្រូកក្នុងស្រុកផ្ទាល់ មានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។
៤. អាជីវកម្ម ស៊ី.ភី. ហ្រ្វេសហ្សប (CP Fresh Shop)
ការជ្រើសរើសសាច់ដែលមានគុណភាព ស្រស់ អនាម័យ នឹង សុវត្ថិភាព ជាកត្តាសំខាន់មួយដែលនាំឱ្យរាល់ការចម្អិនគ្រប់មុខម្ហូបមានរសជាតិឆ្ងាញ់ និងជួយទ្រទ្រង់ឱ្យសារពាង្គកាយមានសុខភាពមាំមួន។ យ៉ាងណាមិញ អាជីវកម្ម ស៊ី.ភី. ហ្រ្វេស ហ្សប (CP Fresh Shop) របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ជាប្រភទ អាជីវកម្មហ្រ្វេនឆាយ ដែលបើក ឱកាសឱ្យអ្នកដែលនឹងចាប់ផ្តើម បើកអាជីវកម្មផ្ទាល់ មានឱកាស ក្លាយជាម្ចាស់ហាង ដែលផ្គត់ផ្គង់នូវ ផលិតផលសាច់ស្រស់ គុណភាព អនាម័យ និងសុវត្ថិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូបរបស់ CP ជាច្រើន ព្រមទាំងមានលក់នូវគ្រឿងទេស ងាយស្រួលសម្រាប់ការដើរទិញផលិតផលក្នុងហាងផងដែរ។
លើសពីនះទៅទៀតខាង ក្រុមហ៊ុនបានយកចិត្តទុកដាក់ ដល់ដៃគូសហការជាច្រើនផងដែរ ក្នុងការជួយរចនាហាង បង្រៀនពី ការហាន់ ឬកាត់សាច់នឹងជួយធ្វើ ទីផ្សារដើម្បីឱ្យអាជីវកម្មដំណើរការល្អ។
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food ) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី. ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។
ដូច្នេះ ដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ខ្លួន ដែលមានប្រាក់ចំណូលប្រចាំថ្ងៃ ហ្រ្វេនឆាយទាំង ៤ ខាងលើជាជម្រើសដ៏ល្អ សម្រាប់អតិថិជនដែលទើបនិងចាប់ផ្តើមធ្វើអាជីវកម្មថ្មី។ អតិថិជនដែលចាប់អារម្មណ៍ចង់បើកជាមួយក្រុមហ៊ុនអាចទំនាក់ទំនងមកកាន់ផេក CP Cambodia Co.,Ltd/Five Star Cambodia /Star Coffee /Hi Pork Cambodia and CP Fresh Shop នឹងទំនាក់ទំនងមកលេខ ០៩៦ ៦៦ ១១១ ៦៦/ ០៩២ ៨៦៣ ៨៧៣ និងស្កែនព័ត៌មានខាងក្រោម៕