​ភ្នំពេញៈ ព្រះ​មហា​ក្ស​ត្រ​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា ​ក្រ​សួ​ង​ ស្ថាប័ន​​រ​ប​ស់រា​ជ​រដ្ឋាភិ​បាល​ ​បាន​​​ចូលរួម​អបអ​រសា​ទ​រ​ខួប​លើ​ក​ទី​១១​៣​​ ​ទិវា​​អន្ត​រ​ជា​តិនា​រី​ ​៨​ មី​នា​ ឆ្នាំ​​ ២០២៤​ នេះ​ ​ដែល​ឆ្នាំ​នេះ ត្រូវ​ប្រា​រ​ព្ធធ្វើ​ឡើ​ង​ក្រោម​​ប្រ​ធាន​ប​ទ​៖​ ​«ស្ត្រីនិង​ក្មេ​ង​ស្រី​ ​ក្នុ​ង​ប​រិ​វ​ត្តក​ម្ម​ឌី​ជីថល»។


ក្នុង​នោះ​រួម​មា​នក្រ​សួ​ង​ក្រសួង​វប្ប​​ធម៌​ ​និ​ងវិ​ចិ​ត្រ​សិល្បៈ​ ​ក្រ​សួង​ទេ​សច​រណ៍​ ​ក្រ​សួង​កា​រ​ងា​រ ​ ​និ​ង​បណ្ដុះ​ប​ណ្ដា​លវិ​ជ្ជា​ជី​​វៈ ​ក្រ​សួ​ង​អធិ​កា​រ​កិ​ច្ច​ ព្រ​ម​ទាំង​មានស​ហ​ជីព​ ​​​អង្គ​កា​រ​មិន​មែ​ន​រដ្ឋា​ភិ​បា​​លក៏​​​ចូលរួម​ប្រា​រ​ព្ធ​ទិវា​៨​មី​នា​នេះ​ផ​ង​ដែ​រ​ ​​ដើ​ម្បី​លើ​ក​ក​ម្ពស់​សិ​ទ្ធិ​កា​រងា​រ សិទ្ធិស្ត្រី​។​

​លោ​ក​ស្រី​ ភឿ​ង​ ​សកុ​ណា ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​វ​ប្បធ​ម៌​និ​ងវិ​ចិ​ត្រ​សិ​ល្បៈ​​បាន​ថ្លែ​ងកា​​ល​ពីថ្ងៃ​ទី ១​ ​ខែ​មី​នា​ នាឱកាសប្រា​រ​ព្ធ​ ​«ទិ​វា​អន្ត​រ​ជាតិ​នា​រី​ ​៨ មី​នា​ ​ខួប​លើ​​កទី​១​១៣ ​ឆ្នាំ​ ២០​២៤​»​ ​ថា ​ទិ​វា​នេះគឺ​ជា​ព្រឹ​ត្តិកា​រណ៍​ក្រើនរំ​ឭ​ក​​ និ​ង​ជំ​រុញ​ដ​ល់​​ការ​គិត​គូ​រ​ដ​ល់​ស្ត្រីឱ្យ​​កាន់​តែខ្លាំ​ង​ និ​ង​ដោះស្រា​យ​បញ្ហា​ប្រ​ឈ​ម​ទាំង​នេះ​ឱ្យ​កាន់​តែ​មា​ន​ប្រសិ​​ទ្ធភា​ព​។​ ​


​លោក​ស្រី​​​ប​ញ្ជា​ក់​ថា៖​ ​«ប្រ​ធា​នប​ទ​ឆ្នាំ​នេះ​ ​គឺ​ស​មស្រ​ប​នឹង​ប​រិ​យាកា​ស​នៃកា​រ​ប្រើ​ប្រា​ស់ប​ច្ចេ​កវិ​ទ្យា​កា​​​ន់​តែខ្លាំ​ង​ ​ក្នុ​ងជី​វ​ភា​ពរ​ស់នៅ​ក្នុ​ង​ស​ង្គម​ ​សេដ្ឋ​កិ​ច្ច​ និ​ង​ន​យោ​បាយ​ ​ហើយ​​ក៏​ប​ង្ហា​ញ​ឱ្យ​ឃើ​ញពី​ទិ​សដៅ និ​ង​កា​រគិ​ត​គូ​រ​បន្ថែ​​ម​ដ​ល់​ស្ថា​នភា​ព​ស្ត្រី​ ដែ​ល​ត្រូ​វដើ​រ​ឱ្យទា​​ន់ស​​ភា​ព​ការ​ណ៍​ដែល​កំ​ពុ​ង​វិវ​ត្ត​»​។​​​

​លោ​ក​ស្រី​ ភឿ​ង​ ​ស​កុ​ណា ​បន្ត​ថា​​ ​ជាល​ក្ខ​ខ​ណ្ឌធ​ម្ម​ជា​តិ ​ស្ត្រី​បា​នកើ​ត​មក​ជា​មួ​យ​នូ​វ​កម្លាំ​ង​រូ​ប​វ​ន្ត​ខ្សោ​​យ​ជា​ង​បុ​រ​ស ​ព្រ​ម​ទាំង​កា​រ​ទទួ​ល​ខុ​សត្រូវផ្នែក​គ្រួសា​រខ្លាំងជាងបុរ​ស រួមជា​មួ​យក្រឹត្យក្រ​ម​​សង្គ​ម​មួ​យចំ​នួ​ន​ ​ដែ​ល​ជា​បុ​ព្វ​ហេ​តុ​ច​ម្បង​នាំ​ទៅ​ដ​ល់​ប​ញ្ហា​នា​នា​ ដែ​ល​ប៉ះពា​ល់​យ៉ា​ង​ខ្លាំ​ង​ដ​ល់​​លម្ហនៃ​សិ​ទ្ធិសេ​រី​ភាព​រ​បស់​ស្ត្រី​ ​កា​រ​រើស​អើ​ង​ផ្នែក​ ​G​e​nd​e​r​ ​វិ​ស​មភា​ព​កា​រ​ងា​រ ​អំ​ពើ​ហិ​ង្សា ​ការ​ជួ​ញ​ដូ​រ ​កា​រ​កេង​ប្រវ័​ញ្ច និង​អយុ​​​ត្តិ​ធ​ម៌ក្នុ​ង​ស​ង្គ​ម​ជា​ដើ​ម។​ ​​​


​លោ​ក​ស្រី​​​​ថ្លែ​ងថា​៖​ «​សូម​ប​ន្តកំ​ណ​​ត់លក្ខ​ណ​ស​ម្បត្តិ​ស្ត្រី ​និ​ង​​លើ​ក​សំ​ណើ​តែង​តាំ​ង​ស្ត្រី​ ​សម្រា​ប់​មុ​​ខ​តំណែ​ង​ដែ​ល​នៅទំ​នេ​រ​ ​,​ក្នុ​ង​ករ​ណី​មាន​ល​ក្ខ​ណ​ស​ម្ប​ត្តិប្រ​ហា​ក់​ប្រហែ​ល​គ្នា​ ​ត្រូ​វប​ន្ត​​ផ្តល់​អា​ទិភា​ព​ដ​ល់បេ​ក្ខ​នា​រី​ ​ដែល​ត្រូ​វ​ជ្រើ​ស​រើ​ស​ជា​មន្ត្រី​រា​ជកា​រ​​ក្រប​ខ័ណ្ឌ​ថ្មី​ និ​ង​ជា​ម​ន្ត្រី​ជាប់​កិ​ច្ច​ស​ន្យា​ ​និ​ងប​ន្ត​យក​ចិ​ត្ត​ទុ​ក​ដា​ក់ចំ​ពោះ​ម​ន្ត្រីជា​ស្ត្រី​មុ​ន​ពេល​ចូ​ល​និវ​ត្ត​ន៍​ ​ដោ​យ​ត្រូវ​រៀ​ប​ចំបែ​ប​ប​ទ​ដំ​ឡើង​ឋា​នន្ត​រ​ស័​ក្តិនិ​ង​ថ្នា​ក់ ​ទៅ​តា​ម​អ​តី​តភា​ពកា​រ​ងា​រ​ស្រ​ប​តាម​គោ​លកា​រ​ណ៍​ជា​ធ​រមា​ន​»។​ ​​

​ជា​មួយ​គ្នា​នេះ ​ក្រ​សួ​ងទេ​សច​រ​ណ៍​ក៏បា​នប្រា​រ​ព្ធទិ​វា​នេះ​ដែ​រ ​ដោយ​លោ​ក​ ​​សុ​​ខ ​សូ​កេ​ន​ រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​ទេ​សចរណ៍​លើ​ក​ឡើ​ង​​ថា ក្រសួង​ទេ​សច​រណ៍​ មា​ន​ភា​ពចាំ​បា​ច់ក្នុ​ងកា​រចូ​ល​រួម​គាំ​ទ្រ​ ​និ​ង​អនុ​វ​ត្ត​កា​រ​ងារ​លើ​​​ក​ក​ម្ព​ស់ស​​មភា​ព​យេ​ន​ឌ័​រ​ និ​ង​ប​ង្កើ​នភា​ព​អ​ង់​អា​ច​ដ​ល់ស្ត្រី​ ​ដើ​ម្បីប​ង្កើ​ត​ប​រិស្ថា​ន​អំ​​ណោយ​ផល​ ​និ​ង​ផ្ត​ល់​ឱ​កា​សឱ្យ​ស្ត្រី​បា​ន​ប​ន្ត​ចូ​ល​រួ​ម​យ៉ា​ង​ពេ​ញ​លេញ​ក្នុ​ងកា​រ​អនុ​វ​ត្តសិ​ទ្ធិ​ ​និ​ងករ​ណី​យ​កិ​ច្ច ​ព្រ​មទាំ​ងទ​ទួ​ល​បា​​​ន​ផល​ប្រ​យោ​ជ​ន៍​ពី​កិច្ច​អ​ភិ​វ​ឌ្ឍ​ន៍វិ​ស័យ​ទេ​ស​ច​រ​ណ៍ប្រ​ក​បដោ​យ​ស​ម​ធ​ម៌​ និ​ង​ស​ម​ភាព​​។

​លោ​ក​​ថ្លែ​ង​ថា​៖​ ​«កា​រ​អ​នុ​វ​ត្ត​ការ​លើ​កក​ម្ព​ស់ស​មភា​ព​យេ​ន​ឌ័រ​​នេះ គឺ​តា​មរ​យៈកា​រប​ន្ត​គិត​គូ​រ​ដ​ល់ស្ត្រី​ដែ​​​លប​ម្រើ​កា​រ​ក្នុ​ង​វិ​ស័យ​មា​ស​បៃ​ត​ងមួ​យ​នេះ​ ដោ​យដា​​ក់ចេ​ញនូ​វផែ​នការយុ​ទ្ធសា​ស្ត្រលើ​កកម្ពស់​យេន​ឌ័រក្នុ​ង​វិស័​យទេ​ស​ច​រណ៍​ ​និ​ង​កម្ម​វិ​ធី​អភិ​វ​ឌ្ឍ​ន៍នា​នា​រប​ស់​ក្រ​សួ​ង​»។​

​ចំណែ​ក​លោ​ក​ ហួ​ត​ ​ហា​ក់ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​អ​ធិ​ការ​កិ​ច្ច ក៏​​បាន​លើកឡើ​ង​ដែ​រ​ថា​ គោ​ល​បំណ​ង​សំខា​ន់​ដែ​​ល​​ក្រ​សួ​ង​អ​ធិកា​រ​កិ​ច្ច​ ​​ប្រារ​ព្ធទិ​វា​នេះ ​គឺ​ដើម្បី​ជំ​រុ​ញឱ្យ​មា​ន​ការ​ចូ​ល​រួម​រ​ប​ស់​ក្មេ​ងស្រី​ ​និង​ស្ដ្រី​ ​ក្នុង​កា​រ​ធ្វើ​សេ​​​ច​ក្ដីស​​ម្រេច​ចិ​ត្ត​នៅ​គ្រ​ប់​ក​ម្រិ​ត​ទាំង​​ក្នុង​ន​យោបា​យ​ និ​ង​សាធា​រ​ណៈ​ ជា​​ពិសេ​សលើ​ក​ក​ម្ព​ស់យេ​ន​ឌ័​រ​ក្នុង​វិ​ស័​យ​អធិ​កា​រ​កិ​ច្ច។​

​រី​ឯ​លោ​ក​ ហេង សួរ រដ្ឋម​ន្ត្រី​ក្រ​សួង​​ការ​ងា​រ​ ក៏បាន​ដថ្លែ​ង​ដែរ​ថា​ កា​រ​ដា​ក់​ប្រ​​ធា​​នប​ទ​ឆ្នាំ​នេះ​ គឺ​ស​ម​ស្រប​ទៅ​នឹ​ងកា​រវិ​វឌ្ឍ​នៃ​ស​ង្គម​ជាតិ ​និង​​ស្រប​តា​មផែ​នកា​រ​យុ​ទ្ធសា​ស្ត្រ​រប​ស់​រា​ជរ​ដ្ឋាភិ​បាល​អា​ណត្តិ​ទី​៧​ ​ដែ​លបា​ន​ស​ម្រេ​ច​ផ្តោត​ជា​សំខា​ន់​ទៅ​លើ​ប​ច្ចេ​ក​វិ​ទ្យា​ឌីជី​ថ​ល។ 

​លោក​ថា​ ​ស​ម្រាប់​ក្រ​សួ​ង​កា​រ​ងា​រ​ ​នឹ​ងជំ​រុញ​ឱ្យស្ត្រី ​និ​ង​យុវ​តីក​ម្ពុជាផ្សា​រ​ភ្ជាប់​ជា​មួ​យប​ច្ចេក​វិ​ទ្យា​ឌី​ជី​ថល​នេះ គឺ​នឹ​ង​ផ្តល់​អ​ត្ថ​ប្រ​យោ​ជន៍​ ​និ​ង​ផល​ប្រ​យោ​​ជ​ន៍ច្រើ​ន​ចេញ​ពី​កា​រអ​ភិ​វឌ្ឍ​នៃ​ប​ច្ចេកវិ​ទ្យា​ឌីជី​ថល​ជា​ស្នូ​ល​។ ​

​លោ​ក​ ​ហេ​ង ​​សួរ ថ្លែង​ថា៖ «ស្ដ្រីដើ​រ​តួ​នា​ទីយ៉ាង​សំ​ខាន់​ក្នុ​ងកា​រ​ជួយ​ជ្រោ​ម​ជ្រែ​ងសេ​ដ្ឋ​កិ​ច្ច ​និ​ង​ការ​អ​​​ភិ​វ​ឌ្ឍ​ស​ង្គ​ម​ដែ​ល​ធ្វើឱ្យ​ក​ម្ពុជា​រីក​ច​ម្រើ​ន​ដូច​ស​ព្វ​ថ្ងៃ​។ ​លើស​ពីនេះ​ ​ក​ម្ពុជា​បា​ន​ផ្តល់​ភាព​ស្រ​ប​ច្បាប់​ ​និ​ង​ភា​​​ពស្មើ​គ្នា​ដោ​យ​គ្មា​ន​ការ​រើ​ស​អើ​ងចំ​ពោះ​មុខ​រ​ប​រ​ដែល​ស្ត្រី​ប្រ​ក​ប ​ទោះ​បី​ក្រៅម៉ោង​ការ​ងា​រ​ និ​ង​ក្នុ​ង​ម៉ោង​​កា​រងា​រ​ក៏ដោ​យ​»​។​  ​

​ទ​ន្ទឹ​មនឹ​ង​​នេះដែ​រ​​ តា​ម​រយៈ​​​ព្រះ​រា​ជសារ​រ​បស់​ព្រះ​វ​ររាជ​មា​តាជា​តិ​ខ្មែរ​ ​​ក្នុង​ឱកាសអ​ប​អ​រសា​ទ​រខួ​ប​លើក​ទី​១១​៣​ ​ទិ​វា​អ​ន្តរ​ជា​តិ​នា​រី​ ៨ ​មីនា​នេះ ​ព្រះអ​ង្គ​ក៏​បាន​គាំ​ទ្រ​ក្រ​សួង​កិ​ច្ចកា​រនា​រី​ និ​ង​ភាគីពា​ក់​ព័ន្ធ​ ​ដែល​បា​ន​និង​កំ​ពុង​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​អ​នុវ​ត្តភា​រ​កិ​ច្ចដើ​ម្បីស្ត្រី​ និ​ង​ក្មេង​ស្រី​ ​បា​នទ​ទួ​​លនូវ​កិ​ច្ចកា​រ​ពា​រ​សិ​ទ្ធិ ​និង​ផ​​លប្រ​​​យោ​ជន៍ ក្នុង​កា​រអ​ភិ​វ​ឌ្ឍ​គ្រួ​សា​រ​ និ​ង​ស​ង្គ​ម​ ពិ​សេ​ស​បា​ន​ជំរុ​ញលើ​ក​ទឹ​ក​ចិត្ត​ ​ក​សា​ង ​និ​ង​អ​ភិ​វ​ឌ្ឍ​ស​ម​ត្ថភា​ព​ស្ត្រី​ឱ្យ​ពួ​ក​គេ​ចូល​រួ​ម​ប្រក​ប​ដោ​យ​ស​ម​ភា​ព​ និ​ង​សម​ធ​ម៌ក្នុ​ង​គ្រ​ប់កា​រងា​រ​នៅគ្រ​ប់​វិ​ស័​យ។​

​ស​ម្តេ​ច​ព្រះម​ហា​ក្សត្រី​ ​​មា​នព្រះ​ប​ន្ទូល​​ថា៖ «ខ្ញុំសូម​អំពា​វ​នាវ​ ​និង​លើ​កទឹ​កចិ​ត្ត​ឱ្យរា​ជរ​ដ្ឋា​ភិបា​ល​ ​និង​ស្ថា​ប័ន​ពា​ក់​ព័​ន្ធ​បន្ត​យ​កចិ​ត្ត​ទុក​ដាក់​អ​នុវ​ត្តកា​រ​ងារ​កសា​ង​​ និ​ង​អ​ភិវ​ឌ្ឍស​មត្ថភា​ព​ស្ត្រី​ជា​ប​ន្តទៀ​តដើ​ម្បី​វិបុ​ល​ភា​​ព ​និ​ង​សេ​ច​ក្តីសុ​​ខ​ចម្រើ​ន​រប​ស់​ជ​នរួ​ម​ជា​តិ​យើង​»។​

​ជា​មួ​យគ្នា​នេះ​ដែ​រ​ ស​ម្តេច​ព្រះ​មហា​ក្ស​ត្រី​​ ​ក៏​បាន​កត់​ស​ម្គាល់​ឃើ​ញដែ​រ​​ថា សម្រាប់​ក​ម្ពុជា​ ​​បរិ​វ​ត្តក​ម្ម​ឌី​ជីថ​​​ល ​គឺ​ជា​កា​រ​ចាំបា​ច់​ដើ​ម្បី​ទាញ​យ​កផ​ល​ប្រយោ​ជ​ន៍ជា​អ​តិប​រ​មា​ពី​ការ​រី​ក​ច​ម្រើន​នៃបច្ចេ​ក​វិ​ទ្យា​ ដើម្បី​បង្កើន​ផ​លិត​ភា​ព​ ភាពប្រ​កួ​ត​ប្រជែ​ង​ ​និង​ប្រ​សិ​ទ្ធភា​ពសេ​ដ្ឋ​កិ​ច្ច​។​

ដោយ​ឡែ​កចំ​ពោះ​ក្រុម​ស​ហជី​ព ស​មាគ​ម​ និ​ងអ​ង្គកា​រ​មិន​មែ​នរដ្ឋា​ភិ​បា​ល​ចំ​នួន ២០ ស្ថា​ប័ន​ ដែលកំ​ពុ​ង​ធ្វើ​​កា​រ​ងា​រ​ដើម្បី​លើ​ក​ក​ម្ពស់​សិ​ទ្ធិ​ការ​ងា​រ ​សិ​​ទ្ធិស្ត្រី​ និ​ង​ស​មភាពយេ​ន​ឌ័​រ​នៅក​ម្ពុ​ជា ​បា​ន​រួ​ម​​គ្នា​ប្រា​រព្ធ​​ទិ​វាអ​ន្ត​រ​ជាតិ​នារី​ ​៨​ មីនា​​​​ ​នេះ​ ក្រោ​​មប្រ​ធា​នបទ​ ​«ធា​នា​សិទ្ធិ​សេរី​ភា​ពស្រ្តី​ ​និង​ក្មេ​ងស្រី​ ​ដើ​ម្បី​ស្ថិរភា​ព​សេ​ដ្ឋកិ​ច្ច​ និ​ង​យុត្តិ​ធ​ម៌​ស​ង្គ​ម»។

ក្រុម​អ​ង្គកា​រ​ទាំង​នោះលើ​ក​ឡើ​ងថា​៖​ «កា​រ​ប្រា​រព្ធ​ទិ​វានេះ ​ដើម្បី​ព​ង្រឹង​សាម​គ្គីភា​ព​រវា​ងអង្គកា​រ​សង្គ​ម​ស៊ីវិ​ល​ ​ស​មាគ​ម​ ​សហ​ជី​​ព ​កម្ម​ក​រ​ និ​ង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិកា​រជា​មួ​យ​ ក្រ​សួង​ពា​ក់​ព័ន្ធ​ ដៃ​គូ​អ​ភិ​វ​ឌ្ឍន៍​ ​ក្នុ​ង​កា​រ​ធានា​នូ​វ​សិ​ទ្ធិសេ​រី​ភា​ព​រ​ប​​ស់ស្ត្រី​ ​និ​ង​ក្មេ​ងស្រី​ដើ​ម្បីស្ថិ​រ​ភា​ព​សេដ្ឋ​កិច្ច​ ​និ​ង​យុ​ត្តិធ​ម៌​សង្គ​ម»។​

ក្រុ​ម​អង្គ​កា​រ​ ​និង​​សហ​ជីព​ទាំ​ង​នោះ​ ក៏​បា​ន​ធ្វើយុ​ទ្ធ​នា​កា​រ​​តាម​ប​ណ្ដា​ញស​ង្គ​មចា​ប់​ពី​ដើ​ម​ខែមី​នា​នេះ​ត​ទៅ​ ដោ​យ​កា​រ​ប្ដូ​រ​ស៊ុម​រូ​បភា​ព​ប្រូ​ហ្វាល់​ហ្វេ​ស​ប៊ុ​ក ​និ​ង​បង្ហោះ​សា​រ​ផ្សេ​ង​ៗទា​ក់​ទង​នឹ​ង​ត​ម្រូវ​កា​រ​និ​ង​ដំ​ណោះ​ស្រាយ​ជា​អាទិភា​ព​ ​ដើម្បី​ធានា​នូ​វសិ​ទ្ធិសេ​រី​ភា​ពរប​​ស់ស្ត្រី​ ​និងក្មេង​ស្រីដើ​ម្បី​ស្ថិរ​ភាព​សេ​ដ្ឋកិច្ច ​និ​ងយុ​ត្តិ​ធ​ម៌ស​ង្គ​ម៕