​ភ្នំពេញៈ លោ​ក ​សាយ​ ​ឈុំ​ ប្រ​ធា​ន​ព្រឹទ្ធ​​សភា​និង​​ជា​ប្រមុ​ខរ​ដ្ឋ​ស្តី​ទី​ បា​ន​​លើ​កឡើ​ងថា​ ​រដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ត្រៀ​​ម​ខ្លួន​រួ​ច​​​​ជាស្រេច​ដើ​ម្បីធ្វើ​កា​រ​ជា​មួ​យអ​គ្គរ​ដ្ឋ​ទូ​តមី​​យ៉ា​ន់ម៉ា​ថ្មី ដើ​ម្បីព​ង្រឹ​ងទំនាក់​ទំ​ន​ងទ្វេ​ភាគី​រវា​ងប្រ​ទេ​ស​ទាំ​ង​ ២​ ​ខណៈ​​​លោ​ក​ក​ត់​ស​ម្គា​ល់​ពី​វឌ្ឍ​ន​ភា​ព​នៃទំ​នា​ក់​ទំន​ង​និ​ងកិ​ច្ចស​ហប្រ​តិ​បត្តិ​ការ​ដ៏​ល្អ​ជាប្រ​ពៃ​ណី​រ​​វាង​ប្រ​ទេ​ស​ទាំង ​២​។​​​


​លោក​បា​ន​ប​ញ្ជា​ក់​ដូច​នេះ​ ​ក្នុ​ង​​​ពេ​ល​ឯ​ក​អ​គ្គរដ្ឋ​ទូត​តែ​ង​តាំ​ង​ថ្មី​រ​បស់​មី​យ៉ាន់​ម៉ា​ ​លោ​ក​ ​ច​ សូ​ ​មី​ន (Kyaw S​o​e ​M​i​​n​)​ ចូ​ល​ជួ​បជូន​សា​រ​តាំ​ង និ​ង​សម្តែ​ងកា​រ​គួរសម​ នា​វិមានព្រឹទ្ធ​ស​ភា​ នៅ​​ថ្ងៃទី​ ៤ ​ខែមី​នា​ ​​ឆ្នាំ​ ២០២៤។ នេះ​បើ​យោ​ង​តា​ម​ខ្លឹ​ម​សា​រប្រ​កាស​ព័​ត៌មា​​ន​លើ​ហ្វេ​ស​ប៊ុ​ក​រប​ស់​ព្រឹ​ទ្ធស​ភា​។​​

​ព្រឹ​ទ្ធ​ស​ភា​បាន​​ឱ្យ​ដឹ​ងទៀ​​ត​ថា លោ​ក​​សាយ​​ ឈុំ ​បាន​​​ប្រា​ប់ភា​គីមី​យ៉ា​ន់ម៉ា​ នា​ឱកា​ស​នោះថា ​​​កម្ពុជា​និ​ងមី​យ៉ា​ន់​ម៉ា​ មា​ន​ប្រ​វត្តិទំ​នា​ក់ទំ​ន​ងជាប្រ​វ​ត្តិ​សា​ស្រ្តយូ​រ​លង់ម​ក​ហើ​យ​ មិ​នតែ​ប៉ុណ្ណោះ​ ប្រ​ទេ​ស​និ​ង​ប្រជា​ជ​ន​ទាំ​ង​២​ ក៏​គោ​រព​ប្រ​តិ​ប​ត្តិព្រះ​ពុ​ទ្ធ​សា​ស​នាដូ​​ចគ្នា​ផ​ង​ដែរ​​។​


លោ​ក ​សា​យ​ ឈុំ​ ​បា​ន​សា​ទរ​​ ចំ​​ពោះវ​ឌ្ឍន​ភា​ពនៃ​ទំនា​​ក់ទំ​នង​និ​ង​កិច្ច​សហ​ប្រ​តិប​ត្តិ​កា​រ​រ​វាង​ប្រ​ទេ​សទាំ​​​ង២ ហើ​យ​លោក​ជឿ​ជា​ក់​និង​រំ​ពឹ​ង​​ថា ​ឯក​អគ្គ​រ​ដ្ឋទូ​តមី​យ៉ាន់​ម៉ា​ថ្មី ​នឹ​ងខិ​ត​ខំព​ង្រឹ​ងនិ​ង​ព​ង្រីក​ចំ​ណង​មិ​ត្ត​ភា​ព​ដ៏​ល្អ​​​នេះ​ឱ្យកាន់​តែ​ប្រ​សើ​រ​ឡើ​ង​ថែ​ម​ទៀ​ត​ ​ជា​ពិសេ​ស​​ពង្រឹ​ង​កិ​ច្ចស​ហប្រ​​តិប​ត្តិ​ការ​លើ​គ្រ​​ប់វិ​ស័​យ​។​

លោ​ក​បា​ន​​​បញ្ជា​ក់​ថា​​ ៖ «ព្រឹ​ទ្ធ​សភា​ ​រដ្ឋ​សភា​ ​រាជ​​រ​ដ្ឋាភិ​បា​ល ក្រ​សួ​ង​ ស្ថា​ប័​ន​ជាតិ​នៃ​កម្ពុ​ជា​ ​​ត្រៀម​ខ្លួ​ន​ជានិ​ច្ចក្នុង​កា​រ​​ធ្វើកិ​ច្ច​ស​ហប្រ​តិ​បត្តិ​ការ​ដ៏ជិ​ត​ស្និ​ទ្ធ​ជាមួ​យឯ​ក​ឧត្ត​ម​ឯ​កអ​គ្គ​រដ្ឋ​ទូ​ត​ ​ដើម្បី​លើ​កក​ម្ព​ស់​ទំនា​ក់​ទំ​ន​​​ង​មិត្តភា​ព​ ​និ​ង​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​ការ​ នាំ​ម​ក​នូ​វ​ផល​ប្រ​យោ​​ជន៍ដ៏​ធំ​ធេ​ងទៅ​វិ​ញទៅ​ម​ក​ស​ម្រា​ប់​ប្រជាជន និ​​ង​ប្រទេ​ស​ទាំ​ង​២​»។​​


​យោ​ង​តាមព្រឹទ្ធ​សភា ជា​ការ​ឆ្លើ​យ​ លោក ច សូ មីន (Kyaw Soe Min) បាន​បង្ហាញ​កា​រពេ​ញ​ចិត្ត​ចំ​ពោះ​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​​កា​រនិ​ង​ទំ​នា​ក់​ទំ​ន​ង​ដ៏​ល្អដែ​ល​មាន​​រវា​ង​ប្រទេ​ស​ទាំ​ង​២​។​

លោ​ក​​​ថា៖​ ​«​តា​មរ​យៈ​បេ​ស​កក​ម្ម​ការ​ទូត​រប​ស់ខ្ញុំនៅព្រះ​រាជា​ណាច​​ក្រក​ម្ពុ​ជា ​ខ្ញុំ​នឹង​ខិត​ខំ​រួ​ម​ចំ​ណែ​ក​ព​ង្រឹ​​ង​​​ពង្រី​ក​ទំ​នា​ក់ទំ​ន​ង​ ​មិត្ត​ភា​ព ​និ​ងកិ​ច្ច​ស​ហប្រ​តិ​បត្តិ​​ការ​រ​វាងប្រ​ទេ​សទាំ​ង​២​ ឱ្យ​កា​ន់​តែខ្លាំ​ង​ក្លាថែ​ម​ទៀ​ត​»។

​លោ​កស៊ឺ​ន ​ស​ម​ អ្ន​ក​ជំ​នា​ញផ្នែ​ក​ទំ​នា​ក់ទំ​ន​ងអ​ន្ត​រ​ជា​តិ នៃ​រាជ​ប​ណ្ឌិ​ត្យ​សភា​កម្ពុ​ជា​ ​បា​ន​​ថ្លែង​​​ថា ​​ក​ម្ពុ​​​​ជា​-​មីយ៉ាន់​ម៉ា​ មា​ន​ទំនា​ក់​ទំន​ង​ន​យោបា​យ​ល្អធ​ម្ម​តានឹ​ងគ្នា​ ​ក៏​ប៉ុន្តែ​ទំនា​​ក់ទំន​ង​ផ្នែក​សេ​ដ្ឋកិ​ច្ច​ ​និង​យោ​​​​​ធាវិ​ញ​ប្រទេ​ស​ទាំ​ង​២ ​មា​ន​ការ​ផ្លា​ស់ប្តូ​រ​តិច​តួច​ជា​មួ​យ​​គ្នានៅ​ឡើ​យ ​ដែ​លទោះ​បី​មី​​យ៉ាន់​ម៉ា​មា​ន​វិ​បត្តិ​ន​​យោ​បា​យ​ផ្ទៃ​ក្នុង​ក្តី​ ​ក៏​មិ​ន​សូ​វ​ជះ​ឥ​ទ្ធិ​ពល​ដ​ល់​ទំ​នាក់​ទំ​ន​ង​ប្រ​ទេ​ស​ទាំ​ង​២​ ​នេះ​​ដែរ។​​​

​លោក​​លើក​ឡើង​​ថា កន្លង​មក កម្ពុជា​តែង​ស្វះស្វែង​រក​ដំណោះ​ស្រាយ​នានា​ដើម្បីបិទ​បញ្ចប់​វិបត្តិផ្ទៃ​ក្នុង​មីយ៉ា​ន់ម៉ា ជាពិសេស​នៅ​អំឡុង​ពេល​កម្ពុជា​​ធ្វើ​ជាប្រធាន​អាស៊ាន​ប្តូរ​ពេញ​ក្នុង​​ឆ្នាំ២០២២ ដែល​បង្ហាញ​ពីកា​​រផ្ត​ល់​ត​ម្លៃ​លើទំ​នា​ក់​ទំន​ង​នេះពី​សំ​ណា​ក់ក​​ម្ពុជា​ ​ដោ​យ​កម្ពុ​ជា​ធ្លាប់​ហែល​ឆ្ល​ងវិ​ប​ត្តិ​ជម្លោះ​ផ្ទៃ​ក្នុ​ង​ដូចគ្នា​នេះ​ដែ​រ។​

​លោក​ ​ស៊ឺ​ន ​ស​ម​ បា​ន​ថ្លែ​ង​​​ថា៖​ «​ក្នុ​ងទំនា​ក់​ទំ​នង​ក​ម្ពុ​ជា​​-​មីយ៉ា​ន់ម៉ា​ ​ផ​លប្រ​យោ​ជ​ន៍​ដែ​លអា​ច​ផ្ត​ល់​ឱ្យគ្នា​​នោះ​​ ​គឺ​ក្នុ​ង​នា​ម​ជា​មិ​ត្ត​ភ​​ក្តិ​ ប​ង​ប្អូ​ន​ ​សមា​ជិក​អា​ស៊ា​នតែ​១​ ដែល​មាន​ភា​ព​​ស្និទ្ធ​ស្នាល ​និ​ងការ​ជួ​យ​ជ្រោម​ជ្រែ​​ង​គ្នា​​​ទៅវិ​ញ​ទៅ​ម​ក​ ​ក្នុង​ក​រ​ណី​ដែ​លត្រូ​វ​កា​រគ្នា​ ពោ​ល​គឺជា​​កា​រ​គាំទ្រ​គ្នា​លើ​ឆា​​កអ​ន្ត​រជា​តិ​»​។ ​

​លោ​ក​បា​ន​បន្ត​ថា ៖​ «មីយ៉ា​ន់ម៉ា​ ​កំ​ពុង​មាន​វិ​បត្តិ​ក្នុ​ង​ប្រ​ទេស ​ដែ​លមិ​ន​អា​ចប​ង្កើ​នទំ​នា​ក់​ទំន​ង​សេដ្ឋ​កិ​ច្ចជា​​​មួ​យ​ក​ម្ពុ​ជា​ឡើយ​ក្នុ​ង​ពេ​ល​នេះ​ ​ប៉ុន្តែ​ជាកា​រ​ល្អ​ក​ម្ពុជា​មា​នមិ​ត្ត​ ជា​ជា​ង​មាន​ស​ត្រូ​វ​»​។​​

​ទោះ​ជាយ៉ា​ង​ណា​ ​លោ​ក​ថា​ ​ការ​មា​ន​ទំ​នាក់​ទំ​ន​ង​ជិ​ត​ស្និ​ទ្ធ​រវា​ង​ក​ម្ពុ​ជា​និ​ង​រ​ប​ប​យោ​ធា​មី​យ៉ា​ន់​ម៉ា​នៅ​ពេ​ល​ប​ច្ចុ​ប្ប​ន្នមិ​ន​សូ​វជា​ចំ​ណេ​ញ​និ​ងជះ​ផ​លវិ​ជ្ជ​មា​ន​ដល់​ក​ម្ពុ​ជាប៉ុ​ន្មា​ន​ឡើ​​យ​ នៅ​ចំ​ពោះ​មុ​ខ​ការ​​ប​ក​ស្រាយ​​ដោ​​យ​លម្អៀង​ពី​ក្នុង​ចំ​ណោ​ម​ប្រ​ទេ​សជា​ស​មា​ជិ​ក​អា​​​ស៊ាន​ ​ដោ​យស​មាជិ​ក​មួយ​ចំ​នួន​ហាក់​ដា​ក់​ប​ន្ទុ​កខ្លាំ​ង​និ​ង​ដា​​​ក់​ស​ម្ពាធ​ដ​ល់​រ​ប​បយោ​ធា​មី​យ៉ា​ន់​ម៉ា​ ចំ​ណែ​ក​ក​ម្ពុ​ជា​វិញ​ប្រើ​ឥ​រិយា​ប​ថកា​រ​ទូ​ត​ទន់​ភ្លន់​៕