​ព្រះវិហារៈ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យដឹង​ថា ក្នុង​រយៈ​ពេល ២​ ខែ ក្នុង​ឆ្នាំ​២០២៤ នេះ ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ និង​​ប្រាសាទ​កោះកេ​រ ទទួល​បាន​ភ្ញៀវទេសចរ​ជាង ៣​ម៉ឺន​នាក់ ដែល​ក្នុង​ចំ​នួន​នេះ​ ភ្ញៀ​វ​ទេ​សច​រ​​អ​​ន្ត​រ​ជាតិ​មា​នកា​រ​កើ​ន​ឡើ​ង​ក្នុង​រ​ង្វ​ង់ ៨​០​ ភា​គរ​យ​ បើប្រៀប​ធៀ​ប​រ​​យៈពេ​ល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០២៣។

លោក គង់ ពុទ្ធិកា អគ្គ​នាយកនៃ​​អាជ្ញា​ធរ​​ជា​តិ​ព្រះ​វិហារ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា​​ថា ចាប់ខែមករា ដល់ខែកុម្ភៈ ក្នុង​ឆ្នាំ​២០២៤ ​នេះ រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ និងរ​មណីយ​ដ្ឋានប្រាសាទ​កោះ​កេរ បាន​ទទួល​ភ្ញៀវ​ទេ​សចរ​សរុប ៣៣ ៩៦៤នាក់។ ក្នុងនោះ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ មាន​​ភ្ញៀវ​ទេសចរ​សរុប ១៤ ៥៧៦​ នាក់ ដែលក្នុងនោះ​ភ្ញៀវ​ទេស​ចរ​ជាតិ​មាន​ចំនួន ១១ ៣៦៧ នាក់ និង​ភ្ញៀវ​ទេស​ចរ​បរទេស​មាន​ចំនួន ៣ ២០៩​ នាក់​។ 


លោក​បន្ត​ថា បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ​ ទទួល​បាន​ភ្ញៀវទេ​សចរ​សរុប​ ១៣ ៣៤៤ នាក់ ​ក្នុង​នោះ​ភ្ញៀវ​ទេស​ចរ​ជាតិ​មាន​ចំនួន ១១ ៤៤៣ នាក់ និង​ភ្ញៀវ​ទេស​ចរ​បរទេស​មាន​ចំនួន ១ ៩០១ នាក់​។

លោក​ប្រាប់ថា ដូច្នេះ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ ​ក្នុង​​រយៈ​ពេល​ ២​ខែ​ក្នុង​ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​ជាតិ​មាន​​ការ​​ថយចុះ​ចំនួន ០,៧% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​បរទេស មាន​ការ​កើន​ឡើង​ចំនួន ៦៨,៨% បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ​ដូច​គ្នា​ដែរ​។


លោក​ថ្លែ​ងប​ញ្ជាក់​ថា​៖ «ទោះបី​មា​នភ្ញៀ​វ​ទេស​ចរ​ជាតិ​ថ​​យចុះ​ក៏​ពិ​តមែន​ ​ប៉ុន្តែ​ដើ​មឆ្នាំ​នេះ​ ភ្ញៀវ​ប​រទេ​ស​មា​ន​​​ការ​​កើ​ន​ឡើង​ ​ហេតុ​នេះធ្វើ​ឱ្យ​ចំនួ​ន​ភ្ញៀវ​ស​រុ​ប​រ​យៈ​ពេ​ល២ខែ​នេះ​ ​បាន​កើ​ន​ឡើ​ង ​៩​,​២​​%​ ​បើ​ធៀ​ប​នឹ​ង​រយៈ​ពេ​ល​ដូ​ច​គ្នាក្នុ​ងឆ្នាំ២០២៣»។

លោក គង់ ពុទ្ធិកា ឱ្យដឹង​ទៀតថា ចំណែករមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​វិញ ក្នុង​រយៈ​ពេល​២​ខែ ក្នុង​ឆ្នាំ​២០២៤​ នេះ បាន​ទទួល​ភ្ញៀវ​ទេសចរ​​សរុប ១៩ ៣៨៨​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេស​ចរ​ជាតិ​មាន​ចំនួន ១៣ ៥៩២ នាក់ និង​ភ្ញៀវ​ទេស​ចរ​បរទេស​មាន​ចំនួន ៥ ៧៩៦​ នាក់​។ 

បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ រមណីយ​ដ្ឋាន​ប្រាសាទ​កោះកេរ ​ទទួល​បាន​ភ្ញៀវទេ​សចរ​សរុប​ ៩ ៣៧៦នាក់ ​ក្នុង​នោះ​ភ្ញៀវ​ទេស​ចរ​ជាតិ​មាន​ចំនួន ៦ ៣៣០ នាក់ និង​ភ្ញៀវ​ទេស​ចរ​បរទេស​មាន​ចំនួន ៣ ០៤៦នាក់​។

លោក​ថា ដូច្នេះ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះកេរ ​ក្នុង​​រយៈ​ពេល​ ២​ខែ​ក្នុង​ឆ្នាំ​២០២៤ នេះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​​ការកើន​ឡើងចំនួន ១១៤,៧% និងភ្ញៀវ​ទេសចរ​បរទេស មាន​ការ​កើន​ឡើង​ចំនួន ៩០,៣% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។

លោក​ថ្លែ​ង​ថា៖​ «ដូ​ច្នេះ​ចំ​នួន​ភ្ញៀវ​ទេ​សច​រស​រុបចូ​ល​មកទ​​ស្សនា​រ​មណី​យ​ដ្ឋា​នប្រា​សាទ​កោះ​កេ​រ​ ​ក្នុង​រ​យៈ​ពេ​ល​ ​២​ខែ​នេះ ​មា​ន​កា​រកើ​ន​ឡើង​ចំ​នួ​ន​ ​១០៦,៨% បើធៀ​ប​នឹ​ងឆ្នាំ​២​០២​៣​»​។​

​លោ​ក​ ​ម៉ម​ រិ​​ទ្ធី ប្រធាន​​សហព័ន្ធ​​សហជីព​​វិស័យ​​ទេស​​ចរណ៍ និង​សេវា​កម្ម​កម្ពុជា បាន​ថ្លែងថា​ ​ទោះ​បី​ដើ​ម​ឆ្នាំ​នេះ​ មា​ន​កា​រកើ​ន​ឡើ​ងភ្ញៀ​វទេ​ស​ច​រពី​​ក្រៅក៏​ពិ​តមែ​ន ប៉ុន្តែ​លោ​ក​នៅតែ​ច​ង់ឱ្យ​រាជ​រដ្ឋា​ភិបាល​ ​ក៏​ដូច​ស្ថា​ប័​ន​​​ពា​ក់ព័​ន្ធ​កុំ​ប្រើ​យុ​ទ្ធ​សាស្ត្រ​ដ​ដែល​ៗ​ស​ម្រាប់​ប​ម្រើសេ​វា​ក​ម្ម​ទេស​​ច​រណ៍ ក៏ដូចជា​កា​រ​​​ផ្ស​ព្វ​ផ្សាយពី​វិស័យ​ទេសចរណ៍។ 

លោក​បន្ថែម​ថា៖ «ដូច្នេះ​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍ គួរ​តែ​កែ​ប្រែ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន កុំប្រើ​​យុទ្ធ​សាស្ត្រ​ដដែលៗសម្រាប់​អនុវត្ត មាន​ទាំង​ផ្នែ​កស​ម​​ត្ថ​ភាព ប​ច្ចេ​ក​ទេស សេ​​វាក​ម្ម ​ហើ​យ​និង​ការ​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍ ត្រូវ​តែ​ពង្រឹង​ផ្នែក​ទាំង​នោះ​ឡើង​វិញ​»៕