​ភ្នំ​ពេញៈ​ មេ​ដឹ​ក​នាំ​ក​ម្ពុជា​ និ​ង​សិង្ហ​បុរី​ឯក​ភា​ពគ្នា​ជំរុ​ញ​កិច្ចស​ហ​ប្រតិ​បត្តិ​ការ​លើវិ​ស័​យកា​រ​ពា​រជា​តិ​ ​និង​ស​ន្តិ​​សុខ ​ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧ​ក្រិ​ដ្ឋក​ម្ម​តា​មប្រ​ព័​ន្ធអ៊ីនធឺណិត (Cybercrime) និង​ល្បែង​ស៊ី​សងអ​នឡា​ញ​ខុស​ច្បា​ប់​។


​កា​រ​ឯ​កភា​ព​គ្នា​នេះធ្វើ​ឡើង​ក្នុ​ង​ជំនួ​ប​រវា​ង​លោកនា​យក​រ​ដ្ឋមន្ត្រី ​ហ៊ុន​ ​ម៉ា​ណែត និង​លោ​ក ​លី​ ស៊ានឡុ​ង ( Lee H​sien Loong) នាយក​រ​ដ្ឋ​ម​ន្ត្រីសិង្ហ​បុ​រី​នា​ថ្ងៃទី​៥​ ខែ​មីនា​ ក្នុង​ឱ​កា​ស​ចូល​រួម​កិ​ច្ច​ប្រ​ជុំ​កំពូល​ពិ​សេ​ស​ ​អាស៊ា​ន​-អូ​ស្រ្តា​លី​ ​នៅទី​ក្រុ​ងមែល​ប៊ន​ ​ប្រទេស​អូ​ស្ត្រា​លី​។

ក្នុងជំនួប​នេះ ​មេ​ដឹ​កនាំ​ទាំង២​ បា​នពិភាក្សា​គ្នា​អំពីកិ​ច្ចសហ​ប្រតិ​​ប​​ត្តិកា​រលើ​វិ​ស័​យវិ​ស័​យ​នយោ​បា​យ​ ​ពាណិ​ជ្ជ​ក​ម្ម​សេដ្ឋ​កិ​ច្ច ​​ទេ​សច​រ​ណ៍​ ស​ន្ដិសុ​ខ​ថា​មព​​ល ​និងកា​រ​ពា​រ​ជាតិនិ​ងស​ន្ដិ​សុ​ខកា​រ​ត​ភ្ជា​ប់ ​ទំនា​ក់​ទំន​ង​រ​វា​ង​ប្រជា​ជ​ន​ និ​ង​ប្រ​ជា​ជន​ ​និង​កា​រ​ជំ​រុញ​កិ​ច្ច​ស​ហប្រ​តិប​ត្តិ​កា​រ​លើការផ្លា​ស់​ប្ដូរ​ទស្សន​កិច្ច​ក​ម្រិត​ថ្នាក់​ដឹក​នាំ​ប្រ​ទេ​សទាំ​ង​២​។​


​មេ​ដឹក​នាំ​ទាំ​ង​២​បាន​ក​ត់ស​ម្គា​ល់​ពី​សារៈ​សំ​ខាន់​ ​និ​ងអត្ថប្រ​យោ​ជន៍​នៃ​ការ​រៀ​បចំ​កិ​ច្ចពិគ្រោះ​យោបល់ន​យោបា​យ​ឡើ​ង​វិញ​ ​និង​បា​ន​ឯ​ក​ភា​ព​ជំរុ​ញ​ឱ្យ​មាន​កិ​ច្ចពិ​គ្រោះ​យោប​ល់​នយោ​បាយ​លើក​ទី​២​ រវាងកម្ពុជា ​និ​ងសិ​ង្ហបុ​រី​ ​នៅ​ពេ​ល​ខាង​មុ​ខ។ ​នេះ​បើ​យោ​ងតា​ម​ប​ណ្តា​ញ​តេ​ឡេ​ក្រាម (Telegram)​ នា​​យក​រដ្ឋ​ម​ន្ត្រី​កម្ពុ​ជា​។​

​T​elegra​m ​ដ​ដែ​លប​ញ្ជា​ក់ថា​៖​ ​«​ថ្នាក់​ដឹ​ក​នាំ​ទាំ​ង​២​ ក៏​បា​ន​ឯ​ក​ភា​ព​គ្នា ទៅ​លើ​កា​រ​ជំរុ​ញ​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​លើ​វិ​ស័យ​កា​រ​ពា​រ​ជា​តិ​ និ​ង​ស​ន្តិ​សុ​ខ​ ​ដែ​លរួ​មចំ​ណែ​កដ​ល់​​ការប្រយុ​ទ្ធប្រ​ឆាំ​ង​នឹង​ឧក្រិ​ដ្ឋ​ក​ម្ម​តាមប្រ​ព័​ន្ធអ៊ីនធឺណិត​ ​(​Cybercrime) ល្បែង​ស៊ី​សង​អន​ឡា​ញ​[ខុ​ស​]​ច្បាប់​នា​នា​​»។​


​មេ​ដឹ​កនាំ​ទាំ​ង​២​ក៏បា​ន​ឯ​ក​ភាពលើ​កា​រ​ជំរុ​ញ​ឱ្យមា​ន​ទំ​នាក់ទំ​ន​ងកា​ន់​តែ​ល្អប្រ​សើ​រ ​ដោ​យ​បា​ន​លើ​ក​ទឹក​ចិ​ត្ត​ឱ្យ​មា​ន​ការ​ជំ​រុ​ញ​កិ​ច្ច​សហ​ប្រ​តិប​ត្តិកា​រ​រ​វាងក្រ​សួ​ង ​ស្ថា​ប័​នពា​ក់​ព័ន្ធ​នៃ​ប្រ​ទេ​ស​ទាំង​២​ ​ដើ​ម្បី​ធ្វើ​យ៉ា​ងណា​ឱ្យ​មា​ន​គំ​និ​ត​ផ្តួ​ច​ផ្តើ​ម​ ​និ​ងផែ​ន​កា​រ​​សក​ម្ម​ភា​ពជា​ក់​លា​ក់​។

​លោ​ក​ ​ហ៊ុ​ន ​ម៉ា​ណែ​​ត ​បា​នប្រា​ប់​លោ​ក​ ​លី ​ស៊ាន​ឡុង​ ថា​ ថ្មី​ៗ​នេះ​ ​កម្ពុ​ជា​បា​នដា​ក់​ចេ​ញ​នូវ​ក​ម្ម​វិ​ធី​ទ​ស្ស​នា​ខេ​ត្ត​សៀ​មរា​ប​ឆ្នាំ​ ​​២០២៤ ការដា​ក់​ឱ្យដំ​ណើ​រកា​រ​អាកា​ស​យាន​ដ្ឋា​នអ​ន្ត​រ​ជា​តិ​សៀម​រា​ប​អង្គ​រ​ ​និ​ង​កា​រ​រៀ​ប​ចំនូ​វ​យ​ន្ត​កា​រ​នៃ​​កា​រ​ជំរុ​​ញ​វិស័​យ​ទេ​ស​ចរ​ណ៍​នៅ​ក​ម្ពុ​ជា​​ ដោ​យ​មាន​​កា​រចូ​​ល​រួម​ពី​វិស័​យ​ឯ​ក​ជន។​ ​

​លោក​ថ្លែ​ង​ថា៖​«​ប្រ​ទេ​សទាំ​ង២​គួ​រ​ប​ង្កើន​នូ​វកិ​ច្ចស​ហប្រ​តិប​ត្តិកា​រ​ជា​មួយ​គ្នាប​ន្ថែ​មទៀ​ត ​តា​ម​រ​យ:​កា​ប​ង្កើ​ត​ផ​លិត​ផ​ល​ទេ​ស​ចរ​ណ៍​ឱ្យ​កា​ន់តែ​មា​ន​ភា​ពស​ម្បូ​របែ​ប និង​ទា​ក់​ទាញ​ ប​ង្ក​នូវ​ភា​ពងា​យ​ស្រួ​ល​ ​និងព​ង្រីក​ជើ​ង​ហោះហើ​រត្រ​ង់​ រ​វា​ង​ប្រ​ទេ​ស​ទាំង​២  និង​លើ​កក​​ម្ពស់​នូវ​ទំ​នា​ក់​​ទំ​ន​ង​រ​វា​ងវិ​ស័​យឯ​កជន​នៃប្រទេ​ស​ទាំង​២​ ​ដើ​ម្បី​ស្វែ​​ង​​​រ​​​ក​​​សក្តានុ​ពល​ថ្មី​ៗនៃ​វិ​ស័យ​ទេសច​​រ​ណ៍ ប្រទេស​ទាំ​ង២​។​​

​កាល​ពី​ថ្ងៃ​ទី​​២៧ ខែកុម្ភៈ​ ​ម៉ា​​ឡេស៊ី​បា​ន​ឯ​កភាព​ ​និង​គាំទ្រ​លើ​ការ​តភ្ជា​ប់​ប​ណ្តាញ​អ​គ្គិស​នីក​ប់ក្រោ​​មបាតស​មុ​ទ្រ​ ដែ​ល​ជា​ប​ណ្តាញ​ស​ម្រា​ប់​ត​ភ្ជាប់​អ​គ្គិ​សនីពី​ឡា​វម​កសិ​ង្ហ​បុរី​ ​កាត់​តា​​មក​​ម្ពុ​ជា។​

​ដោ​យ​ឡែ​ក​ យោ​ង​តា​ម​បណ្តា​ញ​ T​elegram ដដែ​ល​ ​ក្នុង​ជំ​នួប​ជា​មួយ​​​លោក ហ៊ុន​ ​ម៉ា​ណែត​ ​នា​ថ្ងៃទី​​៥ ​មី​នា​ នេះ​ដែ​រ​ ​លោ​ក ​អេ​នថូ​នី​ ​អាល់​បា​នី​ស៊ី (Anthony Albanese) នាយ​ករ​ដ្ឋ​មន្ត្រី​អូ​ស្ត្រាលី​ ​បាន​ស​ម្ដែ​ង​នូវ​កា​​រគាំ​ទ្រ​ ​និង​ប​ង្ហា​ញពី​កា​រ​ពេ​ញ​ចិ​ត្តក្នុង​ការ​ពិ​ភា​ក្សាលើ​កា​រ​ប​ន្ត​ពង្រឹ​ង​ ​និង​ព​ង្រី​កកិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិកា​​រ​រ​វា​ង​ប្រ​ទេ​សទាំ​ង​២​ឱ្យកា​ន់​តែ​រឹ​ងមាំ​ប​ន្ថែ​មទៀ​ត​។​ 

​បណ្តា​ញ​ Telegram ដដែល​ប​ន្តថា​ លោក ហ៊ុន ​ម៉ា​ណែត​ បា​ន​អ​ញ្ជើ​ញលោក Albanese​ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ពេល​វេលា​សមស្រប​ណាមួយនា​ពេល​អនាគត ហើយលោក Albanese បានស​ម្តែង​ការរីក​រាយ​ទទួល​យក​ការ​អញ្ជើញ​នេះដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​នា​ពេល​សមស្រប​ខាង​មុខ៕