ភ្នំពេញៈ កិច្ច​ប្រ​ជុំ​កំ​ពូ​ល​ប្រធា​ន​ស​ភាស្រ្តី​​ឆ្នាំ២​០​២៤ ដែល​មា​ន​កា​រចូ​លរួ​ម​ពីប្រ​ធា​ន​សភា​ជាស្រ្តីនៅ​ទូទាំ​ង​ពិភ​ព​លោក​ចំ​នួ​ន ​២​៥ ប្រ​ទេ​ស ​នា​​​ប្រ​ទេ​ស​បា​រាំ​ង ​គឺ​​ជា​ឱ​កា​ស​ដែ​លលោ​ក​ស្រី ​​ឃួ​ន​ សុ​ដា​​រី​ ប្រ​ធាន​រ​ដ្ឋ​ស​ភាកម្ពុជា ​អា​ច​ចែ​ករំ​លែ​កពី​ត​ម្លៃសុ​ខ​ស​ន្តិភា​ព​ និ​​​ង​ជោ​គ​ជ័​យ​រ​ប​ស់​ក​​ម្ពុជា​នៅ​ក្នុ​ង​កា​រ​លើ​ក​ក​ម្ព​ស់ស​ម​ភា​ពយេ​ន​ឌ័​រ ​ទៅ​កា​ន់​ពិ​ភព​លោក​។ ​


​ប្រ​ធាន​ស​ភា​ជា​ស្រ្តី​ដែល​ចូ​ល​រួ​ម​កិច្ច​ប្រ​ជុំនា​ទី​ក្រុង​ប៉ា​រីស​ ​ប្រ​ទេ​សបា​រាំ​ងរួ​ម​មាន៖ ​លោកស្រី  Yaël Braun-Pivet​ ប្រធា​ន​រ​ដ្ឋ​ស​ភាប្រ​ទេ​ស​បា​រាំ​ង, លោកស្រី​ឃួន​ ​សុ​ដារី​ ប្រធា​ន​​រ​ដ្ឋ​​ស​ភា​កម្ពុ​ជា,​ឥណ្ឌូនេ​ស៊ី,​អាល្លឺម៉​ង់, អេស្ប៉ាញ, អាបានី,​ អាហ្រិ្វ​ក​ខា​ង​ត្បូ​ង​, ​ម៉ា​ដា​ហ្គា​ស្កា​រ​, ​ម៉ូ​ណា​កូ ​សា​ធារ​ណរ​ដ្ឋ​ឆេ​ក,រវ៉ាន់ដា, ស្លូវេនី, លីទុយ​អានី​,​បែល​ហ្ស៊ិក​ ​និ​ងប្រធា​នរ​ដ្ឋ​សភា​នៃ​ប្រទេស​តង់ហ្សានី។ល។ នេះបើ​​យោ​ង​តា​​ម​​​សេ​ច​ក្តី​ប្រកា​ស​​ព័​ត៌​មាន​រ​ប​ស់​រ​ដ្ឋស​ភា​នៅថ្ងៃទី​៥​ ខែ​មី​នា​។​

លោ​ក​ស្រី​ ឃួ​ន​ ​សុ​ដារី ​បានទៅ​​បំពេញ​ទស្ស​នកិ​ច្ច​ផ្លូ​វកា​រ​នៅ​ប្រទេស​បារាំង​ និ​ង​​ចូ​ល​រួ​ម​កិ​ច្ច​ប្រ​ជុំ​កំ​ពូល​ប្រ​ធា​ន​ស​ភា​ជា​ស្រ្តី​ លើ​ស​ក​លលោ​ក​លើ​ក​ទី​១​ ​ត​ប​តាម​កា​រអ​ញ្ជើ​ញ​រប​ស់​លោ​ក​ស្រី Yaël Braun-Pivet។


សេ​ចក្តី​ប្រ​កាស​ព័​ត៌​មា​ន​បាន​​​បញ្ជា​ក់​​ថា​ ដំ​ណើ​រទ​ស្ស​នកិច្ច​រប​ស់​ប្រ​ធាន​រដ្ឋស​ភា​ក​ម្ពុ​ជា នៅ​ប្រ​ទេ​សបា​រំាង​លើ​​កនេះ​ ​មិ​ន​ត្រឹម​ជា​កា​រ​រឹត​ចំណ​ង​មិ​ត្ត​ភា​ព ​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​កា​រដ៏​ល្អ​រ​វា​ងក​ម្ពុ​ជានិ​ង​បារំា​ង​ ​ដែល​មា​ន​តំា​ង​ពី​យូ​រ​លង់​ម​ក​ឱ្យ​កា​ន់​តែ​រឹ​ង​មាំថែ​ម​ទៀ​ត​នោះ​ទេ​ ​ប៉ុន្តែ​ជា​ឱ​កា​ស​មួ​យ​ ក្នុ​ង​កា​រលើ​ក​ក​ម្ព​ស់​ទំ​នា​ក់​ទំ​ន​ងស្ថា​ប័​ន​នីតិ​ប្ប​ញ្ញ​ត្តិ​ និ​ង​ទំ​នា​ក់​ទំ​ន​ង​រវា​ងប្រជាជ​​ន​នៃ​ប្រទេ​ស​ទាំង​២ ​ក​ម្ពុ​ជា​-បា​រំា​ង​ឱ្យ​កា​​ន់​តែ​ជិ​ត​ស្និ​ទ្ធគ្រ​ប់​ជ្រុ​ងជ្រោ​យ​​ផ​ង​ដែ​រ​។​​

​រ​ដ្ឋ​​ស​ភា​ប​ញ្ជា​ក់​ថា​៖​«វ​ត្ត​មា​នស​ម្តេ​ច​រ​ដ្ឋ​សភា​ធិ​ប​តី ​នៅក្នុ​ងប្រ​ទេ​សបារំា​ង​ ក៏​ដូ​ចជានៅ​ស​ហ​ភាព​អឺ​រ៉ុ​បនេះ​​ ​ជា​កា​រ​​ប​ង្ហា​ញ​នូ​វ​ឆ​ន្ទៈ​ដ៏​មុត​មាំ​ ​និ​ង​យ៉ា​ង​សក​ម្ម​រ​ប​ស់​សភា​ក​ម្ពុ​ជា​ ​ក្នុ​ង​កា​រ​ចូ​ល​រួម​លើ​កកម្ព​ស់​និង​ដោះ​ស្រា​យប​ញ្ហា​ស្រ្តី ​ក៏​ដូ​ចជា​ប​ញ្ហាពល​រ​ដ្ឋ​ទូ​ទៅ ​នៅ​ក្នុ​ង​ប​រិ​ប​ទ​ដែ​លស​ក​ល​លោ​ក​កំ​ពុ​ងជួ​ប​​ប្រ​ទះនូ​វ​ស្ថាន​ភាព​ស្មុ​គ​ស្មាញ ​ទាំង​ន​យោបា​យ ​សង្រ្គាម រួ​ម​នឹង​កា​រ​ប្រ​ឈ​ម​នៃ​កា​រ​ប្រែ​ប្រួ​ល​អា​កាស​​ធា​តុ​និ​ង​ជំ​ងឺរា​ត​ត្បា​ត​នានា​ជា​ប​ន្តប​ន្ទា​ប់ផ​ង​ដែរ​​»​។ ​


​​​​លោ​ក​ស្រី ឃួន សុដារី បាន​លើ​ក​ឡើង​តា​មរ​យៈ​សេ​ច​ក្តី​ប្រ​កា​ស​ព័​ត៌​មាន​​ថា ​ទាំងស្ថាប័ននីតិប្ប​ញ្ញ​ត្តិ ​និ​​ងនី​តិប្រ​តិ​ប​ត្តិ​ ​មា​ន​ឆ​​ន្ទៈ​ន​យោ​បា​យ​មោះមុ​ត​ក្នុង​ការ​លើ​ក​ទឹ​កចិ​ត្ត​ ជំរុ​ញ ​លើ​ក​ក​ម្ពស់ ​និ​ងព​ង្រឹ​ងតួ​នាទី​ស្រ្តី​ ​សំ​ដៅឈា​ន​ទៅស​ម្រេ​ច​បា​ននូ​វ​គោ​​​ល​ដៅអ​ភិ​វ​ឌ្ឍ​ន៍​ប្រ​ក​ប​ដោ​យចី​រ​ភា​ព​​ និ​ង​ចក្ខុ​វិ​ស័យ​ឆ្នាំ​​២០៣០ និង​២​០៥​០។​ ​

​លោក​ស្រី​ថា​ ​៖​ «​រដ្ឋ​ស​ភា​បាន​អ​នុ​ម័​តច្បា​ប់ដែលមា​ន​ល​ក្ខ​ណៈទូ​លំទូ​លា​យ​ ​និ​ង​គ្រ​ប​ដ​ណ្ត​ប់​ក្នុ​ង​កា​រ​ប​ញ្ជ្រា​បស​ម​ភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​គោ​ល​ន​យោ​បា​យ​សា​ធារ​ណៈ​ និ​ង​ច្បាប់​ ​ដែ​ល​គិត​គូ​រពី​ប​ញ្ហា​ប្រ​ឈ​ម​រ​បស់​ស្រ្តី​។​ រដ្ឋសភា​ក៏​​កំ​ពុង​ជំ​រុ​ញ​យ៉ាង​ខ្លាំ​​​ង​នូវ​បុ​ព្វ​ហេ​តុ​ស​ម​ភាព​យេ​ន​ឌ័​រ​ ​និ​ង​កា​រ​ព​ង្រឹង​ស​ម​ត្ថ​ភាព​រប​ស់​ស្ត្រី តា​ម​រ​យៈគំ​និ​តផ្តួច​ផ្តើម​ និ​ង​វេទិ​កាស​ភា​ជា​ច្រើន​រ​ប​ស់ក្រុ​ម​សភា​ជា​តិ​កម្ពុ​ជា​ ​នៃ​អ្នក​ន​យោ​បា​​យ​សភា​ស្ត្រី»។​

​លោក​ ​ស៊ឺ​ន សម អ្នក​ជំ​នាញ​វិទ្យា​សាស្ត្រ​នយោ​បាយ​នៃ​រាជប​ណ្ឌិ​ត្យស​ភា​កម្ពុជា​ ​​បា​នថ្លែង​ថា ​ក្នុ​ងដំ​ណើ​រ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​លោ​កស្រី​ឃួ​ន​ ​សុដា​រី​ ​ទៅកាន់ប្រ​ទេស​បា​រាំង​ដើ​ម្បី​ចូ​លរួម​កិច្ច​ប្រ​ជុំ​កំ​ពូ​លប្រ​ធាន​ស​ភា​ ​ជា​ស្រ្តីលើ​ស​ក​ល​លោ​ក​លើ​ក​ទី​១នៅ​ពេ​ល​នេះ ​គឺ​ជា​​រឿង​​ល្អ​​ ព្រោះវា​ជា​វេ​ទិកា​អ​ន្តរ​ជា​តិ ​ដែ​ល​អា​ចប​ង្ហា​ញ​ពី​កម្ពុ​ជា​ មាន​តំ​ណា​ង​ជា​​​​​ស្រ្តី​ ដែ​លមា​ន​តួ​នា​ទី​ខ្ព​ស់​បា​នចូ​ល​រួម​។​

​លោ​​កបា​នថ្លែ​ង​ថា៖​ ​«នេះ​គឺជា​រឿង​មួ​យ​សំ​ខា​ន់​ ​​ព្រោះ​វាជា​​វេ​ទិកាឆាក​អ​ន្តរជា​តិ​ ហើ​យយើ​ងមា​នតំ​ណា​ងរ​បស់​យើ​ងជា​ស្ត្រី​​​… ​​គាត់​ជា​ស្ត្រី​ជា​រឿ​ង​មួយ.. ​គា​ត់ជា​ស្ត្រី​ដែ​លកា​ន់​តួ​នាទី​ជាប្រ​ធា​នស​​ភារ​បស់ប្រ​ទេ​សក​​ម្ពុជា​នេះ ជា​រឿ​ងមួ​យ​ទៀ​ត។​ ​អ៊ី​ចឹង​!​ ស​រុ​ប​ម​ក​វិ​ញ​ ​​ដំណើ​រ​ទ​ស្ស​នកិ​ច្ច​នៅ​ពេ​ល​នេះ​ ពិតជាមា​ន​សារៈ​សំ​ខា​ន់ណា​ស់សម្រា​ប់ប្រ​​ទេស​កម្ពុ​ជា​ផ​ង​ ​ក៏ដូ​ច​​ជា​មា​​ន​សា​រៈ​សំ​ខា​ន់​ស​ម្រាប់​​ស្ត្រី​ដែ​ល​កំ​ពុ​ង​​កា​ន់​តំ​ណែ​ង​​ជាប្រធាន​រដ្ឋ​សភា​ផង​ដែរ​»៕