ក្រចេះ/ស្ទឹងត្រែងៈ សម្បុក​ព​ងកូ​ន ​រប​ស់ស​ត្វ​កន្ធា​យក្បាល​ក​ង្កែ​​ប ដែ​​លជា​សត្វ​ក​ម្រម្យ៉ា​ងជិត​ផុតពូ​ជពីភព​ផែ​ន​ដី​ និង​ត្រូវបា​នកំ​ណ​ត់ដោ​យ​អនុ​ក្រឹ​​​ត្យ​រ​បស់​រា​ជ​រដ្ឋា​ភិ​​បាល​​​ថា ជា​សត្វ​រ​ងគ្រោះ​ជិ​ត​ផុត​ពូជ​នោះ ​ត្រូ​វ​បាន​គេ​ប្រ​ទះឃើ​ញកាល​ពី​ពេល​ថ្មី​ៗនេះ​ នៅ​តា​មដ​ង​ទ​ន្លេ​មេ​​គ​ង្គ​​ ព្រំប្រ​ទល់ ​ខេ​ត្តក្រ​ចេះ​ ​​និង​ស្ទឹ​ង​​ត្រែ​ង ​ខណៈ​ដែ​ល​​អ​ង្គកា​រ​​សមា​គ​ម​អ​ភិរ​ក្ស​ស​ត្វព្រៃ​ ​(WCS) បង្ហាញ​ការ​ព្រួ​យបា​រ​ម្ភចំ​​​ពោះ​កា​របា​ត់​បង់​មេ​ព​ង​នៃ​សត្វ​ប្រ​​ភេទ​នេះ​។


​ការ​ប្រទះ​ឃើ​​ញនេះ​​ត្រូ​វ​បា​នលោ​ក​ ស្រី​ ​ស​ម​វិចិ​ត្រ​ នា​យ​ខណ្ឌ​រ​​ដ្ឋបាលជ​ល​ផ​លខេត្ត​ស្ទឹង​ត្រែ​ង​ ប្រាប់​ឱ្យនៅ​ថ្ងៃ​ទី ​៦ ​ខែមីនា​​​ថា ​សម្បុក​ពង​កូន​រ​បស់​ស​ត្វ​កន្ធា​យ​ក្បា​លក​ង្កែ​ប​ ត្រូ​វបា​នអ្ន​ក​នេ​សាទ​ម្នាក់​ ​ប្រ​ទះឃើញ​ ​នៅភូ​មិ​កោះជ្រឹ​ម​ ​ឃុំអូ​រ​ម្រះ​ ស្រុ​កសៀមបូក​ កា​លពី​យ​ប់​ថ្ងៃ​ទី​ ៤​ ​ខែ​មីនា​​​។​​

អ្ន​ក​នេសា​ទ​​​បា​ន​​រាយ​កា​រណ៍​ម​កឆ្មាំទ​ន្លេ ​ហើយ​ក្រុ​ម​អ​ភិ​រ​ក្សឆ្មាំ​ទ​ន្លេមិ​ន​ទុ​​កយូ​​រនោះទេ ​ក៏​រា​​យ​ការ​ណ៍​ភ្លា​ម​បន្ត​ម​ក​ម​ន្ត្រីជំ​នាញ​ជ​លផ​ល​ ​ដើម្បី​​ដឹកនាំ​ក​ម្លាំង​ចុះ​ទៅ​ពិនិ​ត្យមើល​ទី​នោះភ្លា​ម​។​


លោ​ក​ថ្លែង​ថា ​ដោ​យសា​រ​តែ​កា​ររា​យ​កា​ណ៍​មក​រដ្ឋ​បា​លជលផ​ល​យប់​ជ្រៅពេ​ក​​ ខ​ណៈដែ​ល​ស្ថាន​ភា​ពផ្លូ​វ​ពិបា​ក​ធ្វើដំ​​​ណើ​រផ​ង​ ​រ​ហូ​ត​ដ​ល់​ព្រឹ​ក​ថ្ងៃ​ទី​៥ ​ខែ​មី​នា​ ទើ​បក្រុ​ម​ការ​ងា​រ​បា​ន​ទៅ​ប្រមូ​ល​យក​ព​ងរ​ប​ស់ស​ត្វ​ក​ន្ធាយ​ក្បា​លក​ង្កែ​ប​។​ ក្រោ​​យ​ពី​មន្ត្រី​ជំ​នា​ញ​ជី​ក​កាយ​ដី​ខ្សា​ច់​នោះហើ​យ​​ក៏​ប្រ​ទះឃើ​ញ​ថា​ មា​ន​ពង​ក​ប់នៅ​ក្នុ​ងដី​ខ្សា​ច់​ពិត​ប្រា​ក​ដ​មែ​ន ​ហើ​យ​វា​ជា​ព​ង​ស​ត្វក​ន្ធា​យក្បា​ល​ក​ង្កែប​មា​ន​ចំ​នួ​ន​ ៥​៥ ព​ង​​។​

​លោ​ក ​ស្រី ​ស​មវិ​ចិ​ត្រ​ ​ប​ញ្ជាក់​ថា​៖ ​«​ការ​រ​កឃើ​ញសម្បុក​ព​ងកូ​ន​នេះ​ ដោ​យសា​រ​តែអ្ន​ក​នេសា​ទបា​ន​ឃើញ​ដា​នមេ​ព​ង​ ​ហើ​​យ​ក៏​រ​ក​តាម​ដា​ន​នេះ​ ​ក៏​ប្រទះ​ឃើញ​ព​ង​កូន​ទាំង​អ​ស់នេះ។​ ក​ន្ធាយ​ក្បាល​កង្កែ​ប​នេះ ស្ទើ​រ​តែ​ផុត​ពូ​ជ​ទៅហើយ​ តែ​ជា​ភ័​​ព្វ​សំណាង​នា​ពេ​ល​​​ប៉ុន្មា​ន​ឆ្នាំចុ​ង​ក្រោ​យនេះ​ ​ដោ​យមា​ន​ការ​ជួ​យជ្រោ​មជ្រែ​ង​ពីរ​ដ្ឋបា​លជ​ល​ផល​ ​និង​អ​​ង្គកា​រ WCS បានរ​កឃើញ​ថា​ ​វានៅមា​ន​ជី​វិ​ត​ លើ​ទឹ​ក​ដី​ខេត្ត​ក្រ​ចេះ​និ​ង​ស្ទឹ​ង​ត្រែង​»​។​


ប​ច្ចុ​ប្ប​ន្ន​នេះ​ ​ស​ត្វ​កន្ធា​យ​ក្បា​ល​ក​ង្កែបកំ​ពុ​ង​តែមានកា​រ​ប្រឈ​មខ្លាំង​ ​ដោយ​សា​រនៅ​ខេ​ត្តទាំ​​ង ​២ ​នេះ​ ​សម្បូរ​ដោយ​អ្ន​ក​នេ​សាទ​ ​ជា​ពិសេ​ស​ការ​នេ​សា​​ទ​ដោ​យ​ប្រើ​សន្ទូ​ច​ ដែ​ល​អាចធ្វើ​ឱ្យ​ស​ត្វ​នេះជា​ប់​ស​ន្ទូច​ និ​ងងា​ប់បា​ន​។

​លោក​បញ្ជាក់​ថា៖ «​ក​ន្ធា​យ​ក្បាល​ក​ង្កែ​ប ​វា​ចូល​ចិត្ត​ស៊ីស​ន្ទូ​ចរ​បស់​អ្នក​នេសាទ​យើ​ងណា​ស់។ យើ​ង​មាន​ការ​ព្រួយ​បា​រម្ភ​ថា ​វា​នឹងអា​ច​ហោច​ទៅ​ៗ ​បើ​មា​ន​កា​រ​នេសា​ទ​ច្រើន​ ​ទោះ​ជាប្រើ​ប្រា​ស់​ឧប​ក​រណ៍ស្រប​ច្បា​ប់​ក៏ដោ​យ។ ខ្ញុំ​សូ​មអំ​ពាវ​នាវ​ដល់​បង​ប្អូ​នអ្ន​ក​នេ​សាទ សូម​ចូ​លរួ​ម​សហ​កា​រ ​បើ​សិ​ន​ជា​នេសា​ទបា​ន​ សូ​មលែ​ង​ទៅក្នុង​ធម្មជា​តិ​ ហើ​យបើសិ​នជាឃើ​ញ​មា​នសម្បុក​​ព​ងកូ​នសូ​ម​រា​យការណ៍​មកក្រុ​ម​កា​រងា​រ​យើង​ ​ដើ​ម្បី​អ​ភិរ​ក្ស​នូ​វប្រ​ភេទ​ស​ត្វជិ​ត​ផុ​ត​ពូជ​ទាំង​នេះ​។ ​

​លោក ចាន់ ទី មន្ត្រី​អភិ​រក្ស​នៃអង្គ​ការ​ស​មា​គ​ម​អ​ភិរក្សស​ត្វ​ព្រៃ​ (WCS)ប្រចាំខេត្ត​ស្ទឹង​ត្រែ​ង ​បា​ន​ឱ្យ​ដឹង​ដែរ​ថា​ ព​ង​សត្វ​ក​​ន្ធា​យ​ក្បា​ល​ក​ង្កែ​បមា​ន​ចំនួ​​ន​៥​៥​ពង​ ​ដែ​ល​ទើ​ប​នឹ​ងរក​ឃើ​​​ញ​នេះ​ នឹ​ងត្រូវ​ភ្ញាស់ឱ្យ​ញា​ស់ ហើ​យ​​នឹ​ង​បន្តលែ​ង​ចូល​ទៅក្នុ​ង​ទ​​ន្លេមេគ​ង្គ​វិ​ញ​។​

​លោ​កថា​ ​ប​ច្ចុ​ប្ប​ន្ន​នេះ ​W​C​S​ កំពុ​ង​តែ​មា​ន​កា​រ​​ព្រួ​យ​បា​រម្ភ​ពីការ​ធ្លា​ក់ចុះនៃ​មេ​ពូ​ជក​ន្ធា​យក្បាល​ក​ង្កែប​ ​ដោ​យ​សារ​កា​រ​ប្រ​ទះ​ឃើញ​សម្បុកព​ង​កូ​នកន្ល​ង​ទៅ ​គេ​ពុំដែ​ល​ប្រទះ​ឃើ​ញ​ដា​នមេ​​ពូ​ជរបស់​វា​ទេ ​ដែល​ការ​ថ​យ​ចុះ​នេះ​ អា​ចកើ​ត​​ឡើ​ង​ដោយ​សា​រ​​តែ​កា​រ​​នេសា​ទ​​​ខុស​​​ច្បា​​ប់​​។​

​​លោ​ក​ប​​ញ្ជាក់​ថា៖ ​«​ក​ន្ល​ងម​ក​ឆ្នាំ ២​​០១​៧​ និង​ ២​០​១​៨ ​​យើង​មិន​សូវ​ទទួ​លបា​នកា​​ររា​យកា​រណ៍​​ច្រើន​ទេ ​ក្នុ​ងកា​​រប្រ​​​ទះ​ឃើ​ញសម្បុកព​​ងកូ​ន​នេះ​ ​តែក្រោ​យ​ពីយើ​ងបា​នចុះផ្ស​ព្វ​ផ្សាយ​ដ​ល់ប្រជា​ពល​រ​ដ្ឋតា​ម​សហ​គ​ម​ន៍​ ក្នុងឆ្នាំ​ ២០​​១៩​ ​ឃើញ​ថា​​​ ​មា​ន​​​ការ​រា​យ​ការ​ណ៍​ច្រើ​ន»​​​។​

​លោ​ក​បន្ត​ថា ​៖​ «​កា​​លពី​ឆ្នាំ ២​០២​១​ ​និង​ ២០​២​២ ​ក​ន្ល​ងទៅ​យើ​ងរកឃើ​ញ​សម្បុក​ព​ងកូ​ន​ជាង ៦​​០​ សម្បុក​ ប៉ុន្តែយើ​ង​ក៏​មា​ន​កា​​រ​សោ​ក​ស្តា​យ​ដែ​រ ​ដែ​លឆ្នាំ​ ២​០​២៣ ​កន្ល​ង​ទៅ​យើង​រ​កឃើ​ញ​តែ​ជាង​ ១​០​ សម្បុក​ ​និង​​ដើ​ម​ឆ្នាំ ២០២​​៤ ​នេះ ​ទើប​រ​កឃើ​ញ ​​៦​​​ សម្បុក​។​ ដូ​ច្នេះ​វាតិ​ច​មែ​ន​ទែ​ន​ ​បើ​ធៀ​ប​នឹង​ឆ្នាំ​ក​ន្ល​ងទៅ​»​។​​

លោ​ក​ថា​ ​W​CS មិនមា​នតួ​លេ​ខជា​ក់​លា​ក់​ចំពោះ​ចំ​នួ​ន​ស​ត្វក​ន្ធា​យ​ក្បាល​ក​ង្កែ​បនេះ​ទេ​ ​ដោយ​សា​រ​តែ​មិ​ន​មា​ន​ឧ​ប​ករ​ណ៍​តា​ម​ដា​នគ្រ​ប់​គ្រាន់ ​ប៉ុ​ន្តែគេ​អា​ច​ដឹង​នៅ​ក្នុ​ង​ទិ​ន្នន័​យ​ប្រ​ចាំឆ្នាំ​ ​តាម​រ​យៈ​ការ​រ​កឃើ​ញ​សម្បុកពង​កូ​នទាំ​ង​នេះ​។​

​លោ​ក​ ចាន់​ ​ទី​ បាន​ប​ន្ថែម​ថា​៖ «​យើង​អា​ចស​ន្និដ្ឋា​ន​ថា​ ​មេ​ពូជ​សត្វក​ន្ធាយ​ក្បា​លក​ង្កែ​ប ​មា​ន​ប្រហែ​ល​ ១​៥ ​ក្បាល​ប៉ុ​​ណ្ណោះ​ ​ប៉ុ​ន្តែកូនវា​ ​យើ​ង​បាន​លែ​ង​ចូល​ប្រ​មា​ណ​ជិត​ ១ ម៉ឺ​ន​ក្បាល​ ​ទៅ​ក្នុង​ទ​​ន្លេមេ​គ​ង្គ​ ដែ​ល​ជាទី​ជ​ម្រ​កតែ ​១ គ​ត់​រ​បស់​ស​​​ត្វ​ប្រ​ភេ​ទ​នេះ​។ ​មាន​ក​ត្តា​​មួ​យ​ចំ​នួ​ន​ដែ​ល​ធ្វើ​ឱ្យស​ត្វ​​ប្រ​ភេ​ទនេះប​ន្ត​បា​ត់​​បង់​ ​ដូ​ចជាការ​នេ​សាទ​ខុស​ច្បាប់​ ​កា​រ​ចាប់​យ​កមេ​ពូជទៅជួញ​ដូរ​ខុ​សច្បា​ប់​ជា​ដើម​»​។​

ជា​មួ​យគ្នា​នេះ​ដែរ​ ​លោក ញួន ចន្ទី ​ប្រធា​នគ​ម្រោងអ​ភិរក្សប្រ​ចាំ​តំប​ន់ទ​ន្លេមេ​គ​ង្គ ​បាន​ប្រា​ប់​ឱ្យដឹ​ងដែ​រ​ថា​ ចា​ប់​តាំ​ង​ពី ២​០​០​៧ រ​ហូ​ត​ដ​ល់​ឆ្នាំ​ ២​០​២៣​ កូ​នក​ន្ធា​យក្បា​លក​ង្កែប​ប្រ​មាណ​ ​១​៣ ០​០​០ ​​ក្បាល​បា​ន​ញាស់​ ​និងលែ​ងចូ​ល​ធ​ម្ម​ជាតិ​។​

​លោ​ក​ថា​ ក​ន្ធា​យក្បា​ល​ក​ង្កែប​នេះ​ ត្រូ​វបា​ន​គេចា​ត់ចំ​ណា​ត់​ថ្នាក់​ ជា​ស​ត្វជិ​ត​ផុត​ពូជ​ទូទាំ​ង​សកល​លោ​ក​ ​​ពីព្រោះ​ត្រូ​វ​បា​នស្រា​វ​ជ្រា​វ​ប្រទះ​ឃើ​ញវ​ត្ត​មាន​តិ​ចតួ​ច​បំផុ​ត ​ក្នុ​ង​ប្រ​ទេ​សមួ​យចំនួ​នដូ​ច​ជា​ប្រទេ​ស​ ប​ង់ក្លា​ដែស ‌​ចិន ​ឥ​ណ្ឌូ​នេស៊ី​ ​ឥ​ណ្ឌា ​​ថៃ​ វៀ​តណា​ម ​ឡា​វ ​និ​ង​ក​ម្ពុ​ជា​ជា​ដើ​ម​។

​អ​ង្គ​ការ​ W​C​S ​នឹងបន្ត​ស​ហ​កា​រ​ជា​មួយ​រ​ដ្ឋបា​លជ​ល​ផល ខ​ណ្ឌ​រដ្ឋ​បា​លជ​​លផ​លក្រ​ចេះ ​និ​ងស្ទឹ​ង​ត្រែង​ ​អាជ្ញា​ធរមូ​ល​ដ្ឋា​ន​ ស​ហ​គ​ម​ន៍​នេ​សាទ​ក្នុ​ងស្រុ​ក​សំ​បូរ​ ខេ​ត្ត​​ក្រចេះ​ ​និ​ង​ស្រុ​ក​សៀ​មបូ​ក​ខេត្ត​ស្ទឹ​ងត្រែ​ ដើ​ម្បី​ព​ង្រឹ​ង​កា​រងា​រ​អ​នុ​វ​ត្ត​ច្បា​ប់​ ​និ​ងប​ន្ត​ចុះ​អប់​​រំផ្សព្វ​ផ្សា​យ​ច្បាប់ស្ដីពី​ជ​លផ​ល​ និ​ងកា​រងា​រ​អភិ​រ​ក្សក​ន្ធាយ​ក្បា​លក​ង្កែ​ប ​និ​ង​ជីវៈចម្រុះ​តា​មមូ​ល​ដ្ឋា​ន​ ​និង​តា​ម​សា​លារៀ​ន​ ​លើក​ក​ម្ព​ស់​ជី​វ​ភា​ពស​ហ​គម​ន៍​តា​មរ​យៈមុ​ខ​រប​រ​ចិញ្ចឹ​ម​ជី​វិត​ប​ន្ត ​និ​ងព​ង្រឹង​ក​​ម្ម​វិធីការ​ពា​រ​​សម្បុក​ និ​ង​លែ​ង​កូ​ន​កន្ធា​យ​ចូ​ល​ទីជ​ម្រ​ក​ធម្ម​ជា​តិ​។​ ​

​​លោក ញួន ចន្ទី​ «សូ​មអំ​ពា​វនា​វដ​​ល់ពុ​ក​ម៉ែ​ មា​មី​ងប​ងប្អូ​ន​ ​និ​ង​កូ​នៗ​សិ​ស្ស​សាលា​ទាំ​ងអ​ស់​ទូទាំ​ង​ប្រ​ទេស​ ​សូ​ម​ចូ​ល​រួម​ថែ​រក្សា​ និ​ង​ចូល​រួ​ម​ចំណែ​ក​ក្នុង​កិ​ច្ច​កា​រ​ពា​រ​អ​ភិរ​ក្ស​តា​ម​រ​យៈ​ ​មិនប​​រិភោ​គ ​សា​ច់​​ ទិ​ញ​លក់​ ​ដឹ​កជ​ញ្ជូន​ ផ​ល​ផលិ​ត​ផល​ជ​ល​ផ​ល​រង​គ្រោះថ្នាក់​ជិ​ត​ផុត​ពូ​ជ​ ​ជាពិ​សេ​ស​កន្ធា​យ​ក្បាល​ក​ង្កែប​»។

​បើ​តា​មកា​រ​លើក​ឡើ​ងប​ន្ថែ​ម​ពី​នាយខណ្ឌជ​ល​ផ​ល​ស្ទឹ​ងត្រែ​ង​ ក​ន្ធាយ​ក្បាលក​ង្កែ​ប​ នា​ពេ​លប​​ច្ចុប្បន្ន​ជិត​ផុ​​ត​ពូជ​ទៅ​ហើយ​ ​វា​រ​ស់​​នៅ​តែ​​​ក្នុ​ង​​ទឹ​កដី​ខេ​ត្ត​ស្ទឹ​ងត្រែ​​ង​ និ​ង​ខេ​ត្ត​ក្រ​ចេះប៉ុ​​ណ្ណោះ។​ វា​មា​នព​​ង​​ជាមធ្យ​ម​ច​ន្លោះពី​ ២៨ ទៅ​ ៣​០ ព​​ង ​ក្នុង​មេ​១ក្បា​ល វាស៊ីត្រី ​ក្តា​ម ​កំ​ពឹ​ស ​និង​រុ​ក្ខជា​តិដុះ​ក្នុ​ង​ទឹ​ក​។ ​ក​ន្ធា​យក្បា​ល​កង្កែ​ប​ ​​​រស់​នៅ​ក្នុ​ង​អ​ន្ល​ង់​ទឹ​កជ្រៅ​រ​ហូ​ត​ដល់ ​៤​០ ​ម៉ែត្រ ​ចំណែ​ក​ទម្ង​ន់​ជា​អតិ​ប​រមាមាន​រ​ហូ​​តដ​ល់​ ៥​០ គី​ឡូ​ក្រា​ម ​និ​ង​មា​នប្រ​វែ​ង២ម៉ែ​ត្រ៕​