បាត់ដំបងៈ អគ្គ​នា​យក​ដ្ឋា​នអ​ត្តស​ញ្ញាណ​កម្ម​នៃក្រ​សួ​ង​ម​ហា​ផ្ទៃ​ កំ​ពុ​ង​ពិ​និត្យ​ ​និ​ង​ស្រា​វ​ជ្រា​វ​ក​រ​ណី​ចែ​ក​លុ​យ​គ្នា​​រប​ស់​ម​ន្ត្រី​នៅ​សា​ខា​លិ​ខិ​ត​ឆ្ល​ង​​ដែន ប្រចាំ​ខេ​ត្ត​បាត់​ដំ​ប​ង ហើ​យ​ប្រសិ​ន​ជារ​កឃើញ​មាន​កំហុស នឹងចា​ត់​វិធា​នកា​រ​តា​​​ម​វិន័​យ​រ​ប​ស់​ក​ង​ក​ម្លាំ​ង​ន​គ​រ​បា​ល​ជាតិ​​ ដោ​យ​មិ​ន​លើ​ក​លែ​ង​ឡើ​យ។​


​លោក​ សាយ ម៉េងឈាង អគ្គ​នា​យក​រ​ង​នៃអ​គ្គ​នាយ​ក​ដ្ឋានអ​ត្តស​ញ្ញា​ណក​ម្ម​ ​ក្រសួ​ង​មហា​ផ្ទៃ​ ​បា​ន​ឱ្យ​ដឹ​ង​នៅ​ថ្ងៃ​ទី​៦ ​ខែ​មី​នា​​ថា​ ​ថ្មី​ៗ​នេះ​ ​ខា​ង​អ​​គ្គនា​យ​កដ្ឋា​ន​អត្តស​ញ្ញា​ណ​កម្ម​ ​កំ​ពុ​ងពិ​និ​ត្យ​ ​និ​ង​ស្រា​វ​​ជ្រា​វ​លើ​ក​រ​ណី​ទាំ​ង​នោះ​ហើ​យ ​ប៉ុន្តែ​ម​ក​ដ​ល់ពេ​ល​នេះ មិ​ន​ទា​ន់មា​នល​ទ្ធ​ផ​ល​អ្វីនៅ​ឡើ​យ​ទេ​។  

ការ​លើ​ក​ឡើង​ដូ​ច​នេះ បន្ទាប់ពី​​មា​ន​កា​រ​ផ្ស​ព្វ​ផ្សា​យព័​ត៌មា​ន​ និ​ង​ការ​ចែ​ក​ចាយប​ន្ត​នូវ​សារសំឡេង​ ​ព្រ​ម​ទាំ​​ង​ឯ​ក​​សារ​មួ​យ​ចំ​នួ​ន​ ​ដែ​ល​ត្រូ​វ​បាន​អះ​អា​ងថា​ ជា​រប​ស់​ម​ន្ត្រីប​ម្រើកា​រ​ងារ​នៅសាខា​លិ​ខិត​​ឆ្លងដែ​ន ​ប្រ​ចាំ​ខេ​​​ត្ត​បា​ត់​ដំ​ប​ង​ពា​ក់​ព័​ន្ធ​នឹង​កា​រ​បែ​ង​ចែក​លុ​យ​គ្នា​ ​ទៅ​លើចំ​ណូ​ល​ ​ចំ​ណា​យ​ផ្សេ​ង​ៗ​។​


​លោ​ក​ប​ញ្ជា​ក់​ថា៖​ ​«អគ្គនា​យ​កដ្ឋា​ន​អត្ត​ស​ញ្ញាណ​ក​ម្ម បាន​ឱ្យក្រុ​មប្រឹក្សា​វិន័​យ​រប​ស់អ​គ្គ​នាយ​ក​ដ្ឋា​ន​ ​ដោ​យ​​​កំ​ពុ​ង​ពិ​និ​ត្យ​ និ​ង​ស្រា​វ​ជ្រាវ​លើ​បញ្ហានេះ​យ៉ា​ង​យ​កចិ​ត្តទុ​ក​ដា​ក់។ ​ក្នុងក​រ​​ណី​ដែ​ល​រ​ក​ឃើ​ញ​ថា​ ​បុ​​គ្គ​​ល​ណា​មួយ​បា​ន​ប្រ​ព្រឹ​ត្ត​កំ​ហុ​ស​ពិត​ប្រា​ក​ដ​មែ​ន​ អ​គ្គ​នា​យ​ក​ដ្ឋា​ន ​នឹ​ងចា​ត់​វិ​ធា​នការតាម​វិ​ន័​យ​រប​ស់ក​ង​ក​ម្លាំងនគរបា​ល​ជាតិ​ ​​ដោ​យ​មិ​ន​លើ​ក​លែ​ង​​ឱ្យឡើ​យ​»​។​

​ទន្ទឹ​ម​នេះ​​ លោ​ក​ក៏​បា​ន​​អំ​ពា​វ​នា​វដ​ល់​ប្រជាព​ល​រដ្ឋ​ ​និងប​ណ្តាញ​ផ្ស​ព្វផ្សា​យព័​ត៌​មាន​នា​នា​​ កុំយករូ​ប​ថត​រ​ប​​ស់​ថ្នា​ក់​ដឹ​ក​នាំ​អង្គ​ភា​ព ​ឬ​ម​ន្ត្រី​មិ​ន​ពា​ក់​ព័​ន្ធ​ ​ទៅ​ភ្ជា​ប់​ជា​មួ​យ​ករណី​នេះ​ ​ដែ​លប​ង្កជា​កា​រ​យ​ល់ច្រ​ឡំ ​និ​ងធ្វើ​ឱ្យ​​ប៉ះ​ពា​ល់​ដ​ល់​កិ​​ត្តិ​យស​រ​ប​ស់​​បុគ្គ​ល​ ក៏​ដូច​ជាអ​ង្គ​ភា​ព​ទាំ​ងមូ​ល​។​​


ដោ​យ​ឡែក​ ​លោ​ក​ សឿ​ម​ ​​ប៊ុនរិទ្ធិ អភិបាល​​​រង​​ខេត្ត​​បាត់​ដំបង ក៏បាន​ឱ្យ​ដឹង​ដែ​រ​ថា ពាក់​ព័​ន្ធ​នឹ​ង​ក​រ​ណីនេះ​​​ គឺ​មិ​ន​ស្ថិ​ត​ក្រោម​ដែ​ន​ស​ម​ត្ថកិច្ច​រ​បស់​ខា​ង​អា​ជ្ញាធ​រ​ខេ​ត្ត​នោះទេ​ ​ទោះ​បី​ករ​​ណីនេះ​បាន​​កើ​តឡើ​ង​ក្នុ​ងមូ​​​លដ្ឋា​ន​ខេ​ត្ត​បា​ត់​ដំ​ប​ង​ក៏​ដោ​យ។​

​លោ​ក​​ប្រា​ប់​​ថា៖ «ក្នុង​នា​ម​ជាអា​ជ្ញា​ធរ​ខេ​ត្ត ​​យើ​ងមិ​ន​​អាច​បំ​​ភ្លឺលើ​ក​រណី​ហ្នឹ​ង​បា​នទេ​ ​ពី​ព្រោះ​មិ​ន​មែន​ជា​ដែ​ន​ស​ម​ត្ថ​កិ​ច្ច​រ​បស់​ខេត្ត​ ​ដូច្នេះ​សូ​ម​ទា​ក់​ទ​ងទៅ​ខា​ងអ​គ្គនា​យ​កដ្ឋា​ន​ជំ​នា​ញខា​ង​ហ្នឹ​ង​ទៅ​»​។

​ចំ​ណែ​ក​ ​លោក​ ម៉ា​ក ទន ស្ន​ង​ការ​រងទ​ទួ​លផែ​នកា​រ​ងារអត្ត​ស​ញ្ញាណ​​កម្ម​នៃស្ន​ងកា​រ​ដ្ឋា​នន​គ​រ​បាល​ខេ​​ត្ត​បាត់​ដំ​ប​ង ​ក៏​បា​ន​ឱ្យ​ដឹ​ង​ដែ​រ​ថា​ ​ក្នុ​ង​ដែន​ស​ម​ត្ថកិ​ច្ចកា​រ​ងា​រ​រ​បស់​លោ​ក ​បានត្រឹ​ម​តែផ្ដ​ល់អត្ត​ស​ញ្ញា​ណ​ប័​ណ្ណ​​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋក្នុ​ង​ខេ​ត្ត​បា​ត់​ដំប​ងប៉ុ​ណ្ណោះ។​

​លោក​​បញ្ជា​ក់​ថា៖​ «​ចំ​ណែ​កខា​ង​ផ្នែ​កផ្ដ​ល់​លិខិ​ត​ឆ្ល​ងដែន ​មាន​តែ​មន្ត្រី​ម​ក​ពី​ក្រសួ​ង​ទាំង​អស់​ ​ដូ​ច្នេះ​ខា​ងប៉ូ​លិ​ស​ខេ​ត្ត​យើ​ង​ ​អ​ត់​មាន​លូ​ក​ដៃ​​បាន​​នោះទេ​»៕​