បាត់​ដំបងៈ​ អាជ្ញាធ​រខេត្ត​បាត់​ដំបងនឹ​ង​រៀបចំ​ព្រឹត្តិ​ការណ៍​ស​ង្ក្រា​ន្ត​ឆ្នាំនេះ​ឱ្យ​មាន​ភាព​អ៊ូអរ​ជាង​ឆ្នាំ​មុន​ ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ជូន​ភ្ញៀវ​ជាតិ​-​អន្តរ​ជាតិ​ ខណៈ​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជា​តិ​-​អន្តរ​ជាតិ​ បាន​ណែ​នាំឱ្យ​រដ្ឋ​បាល​រាជ​ធានី​-​ខេត្ត​ រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឱ្យ​ស្រប​តាម​ប្រពៃ​ណី និង​រក្សា​ទំនៀម​ទម្លាប់​របស់​ជាតិ​។​


​គម្រោង​ផែន​ការ​លើក​មុខ​មាត់​ខេ​ត្ត​នេះត្រូវ​បាន​លើក​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​រៀបចំ​ព្រឹត្តិ​ការណ៍​ស​ង្ក្រា​ន្ត​បាត់​ដំបង​ឆ្នាំ​២០២៤ ​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​សហភា​ព​សហ​ព័ន្ធ​យុវជ​ន​កម្ពុជា ​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃទី ៦​ ខែមីនា ឆ្នាំ ​២០២៤​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​។​

​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​ សុខ លូ ​អភិ​បាល​ខេត្ត​បាត់​ដំបង​បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​រៀបចំ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ដ​ខេត្ដបាត់​ដំបង​ឆ្នាំ​នេះ ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ព្រឹត្តិ​ការណ៍​នេះ​មាន​ភាព​ភាព​អ៊ូអរ​ជាង​ឆ្នាំ​មុន ដើម្បី​ផ្ដល់​ភាព​រីក​រាយ​ កម្សាន្ត​ជូន​ប្រជា​ពលរ​ដ្ឋ​ផងនិង​ភ្ញៀវ​ទេសច​រ​ផង​។​ ជា​ពិសេស​គឺ​ចូល​រួម​ធ្វើយ៉ាង​ណា​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ចូល​មក​ទស្ស​នា​ខេត្ត​បាត់​ដំបង​ឱ្យ​កាន់​ច្រើន​ថែម​ទៀត ​តាម​រយៈ​ការ​រៀប​ចំ​ទីកន្លែង​សម្រាប់​លេង​ល្បែង​ប្រជា​ប្រិយ ​ប្រគំ​តន្ត្រី​ ក៏ដូច​ជា​ការ​តាំង​បង្ហាញ​នូវ​ផលិត​ផល​កសិ​កម្ម​រប​ស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ផង​ដែរ​។


​លោក​បានថ្លែង​ថា​៖ «​សូម​ណែ​នាំ​ដល់​ក្រុម​ការ​ងារ ​ត្រូវធ្វើ​យ៉ាង​រៀបចំ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ដ​បាត់​ដំបង​នេះ​ឱ្យ​កាន់​តែ​អធិក​អ​ធម​ថែម​ទៀត​ជាង​ឆ្នាំ​មុនៗ ​ពិសេស​មាន​រៀបចំ​នូវ​ស្ដង់​ដែល​បង្ហាញ​អំពី​ផលិត​ផល​កសិផ​ល ឬ​សក្ដានុ​ពល​ដែល​មាន​នៅ​តាម​ក្រុង​-​ស្រុក​ទាំង ​១៤ ​ក្នុង​ខេត្ត ​ក៏ដូ​ចជា​ការរៀប​ចំ​ទី​កន្លែង​សម្រាប់​លេង​ល្បែង​ប្រជា​ប្រិយ ​និង​រៀបចំ​តំបន់​ត្រជាក់​ចិត្ត​ឱ្យ​បាន​ល្អ​»​។​

​ស្រប​ពេល​ដែល​មាន​គម្រោង​រៀបចំ​កម្មវិធី​ទាំង​អស់​នោះ លោក​ក៏បាន​ណែ​នាំឱ្យ​ក្រុ​មការងារ​រៀបចំ​ព្រឹត្តិកា​រណ៍​សង្ក្រាន្ដ​ឆ្នាំនេះ​ ត្រូ​វមាន​ការយ​ក​ចិត្ត​ទុក​ដាក់ ​និង​គិត​គូរ​ទាំង​សុវត្ថិ​ភាព​ជូន​ដល់​អ្នក​ដែល​បាន​មក​លេង​កម្សាន្ត​នៅ​តំបន់​នេះ​តាម​រយៈ​ការ​ពង្រឹង​ការងារ​សន្ដិ​សុខ​ សណ្ដាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ជា​ភ្ញៀវទេ​សចរ​ជាតិ និ​ង​អន្ត​រជា​តិ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់អ្នក​មក​លេង​កម្សាន្ត​ក្រុង​បាត់​ដំបង ​ដោយ​មិន​ឱ្យភ័យខ្លា​ច​ផ្នែក​សន្ដិ​សុខ​​ឡើយ​។​


​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​នេះ​លោក ​លី វណ្ណៈ នាយក​រដ្ឋបាល​ខេត្ត​សៀម​រាប​ បាន​ឱ្យដឹង​ដែរ​ថា ​ដោយ​សារ​ឆ្នាំនេះ ខេត្ត​សៀម​រាប ជា​អ្នក​រៀបចំ​ពិធី​បុណ្យ​ទន្លេ ​ដូច្នេះ​ហើយ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​សៀម​រាប​ឆ្នាំ ​២០២៤ ​ខាង​មុខ​គឺមាន​សកម្ម​ភាព​មួយ​ចំនួន​ដូច​ពិធី​បុណ្យ​ទន្លេ​ដែរ​។ ក្នុង​នោះ​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ គ្រោង​រៀបចំ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត ​ដោយ​មាន​កម្មវិធី​ជិះទូក​កម្សាន្ត ​ការ​សម្តែង​សិល្បៈ ​និង​ការ​ប្រគំ​តន្ត្រី​ទាំង​សម័យ​ និង​បុរាណ ​ក៏ដូចជា​​រៀបចំ​​ឱ្យមាន​តំបន់​បាញ់​ទឹក និង​មាន​កន្លែង​លេង​ល្បែង​ប្រពៃ​ណី​ប្រចាំ​តំបន់​ជាដើ​ម​។​

​លោក​បាន​បញ្ជាក់ថា​​៖ «​ឆ្នាំ​នេះ​យើង​រៀបចំ​ព្រឹត្តិកា​រណ៍​សង្ក្រាន្ដ​ត្រឹម​ក្របខ័​ណ្ឌ​ថ្នាក់​ខេត្ត​ទេ មិន​ធំ​ដូច​ឆ្នាំ​មុន​នោះទេ ដែល​ជា​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ដ ​មាន​ការ​ចូលរួម​រៀបចំ​តាំងពី​ថ្នាក់​ក្រសួង ​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​»​។​

​ទោះបី​​ឆ្នាំនេះ​ រៀបចំ​ត្រឹម​ក្រប​ខ័ណ្ឌ​ថ្នាក់​ខេត្ត​ក៏ដោយ ​ប៉ុន្តែ​រាល់​កម្មវិធី​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ គឺ​សុទ្ធតែ​ចូល​រួម​លើក​ស្ទួយ​ថែរ​ក្សា​កេរ​ដំណែល​វប្បធម៌​ទំនៀម​ទម្លាប់​បុព្វ​បុរស​ខ្មែរ ​ពិសេស​នោះ​គឺ​ដើម្បី​បំផុស​គំនិត​ រួបរួម​កម្លាំង​សាមគ្គី​ភាព​រវាង​ប្រជា​ជន ​និង​មន្ត្រីរា​ជការ​ក្នុង​ខេត្ត​សៀម​រាប​ក៏ដូចជា​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​ទាំង​អស់​ បាន​ចូល​រួម​ទស្ស​នា​សប្បាយ​រីក​រាយ​ជា​មួយគ្នា​​ក្នុង​ឆ្នាំ​ថ្មី​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក ​លី វណ្ណៈ​។​

​ខណៈ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ខិត​ជិត​មក​ដល់​ ពោលគឹ​ចាប់​ពី​ថ្ងៃទី​ ១៣-១៦ ខែ មេសា ឆ្នាំ​ ២០២៤​ ខាង​មុខ​ គណៈ​កម្មា​ធិ​ការ​ជាតិ ​រៀបចំ​បុណ្យជា​តិ​-​អន្តរ​ជាតិ​ ក៏បាន​ដាក់​ចេញ​ផែន​ការ​ណែនាំ​មួយ​ចំនួន​ដល់​ក្រសួង​-​ស្ថា​ប័ន​ និង​រដ្ឋ​បាល​រាជ​ធានី​-​ខេត្ត​ទាំងអ​ស់​ពី​ការរៀប​ចំ​បុណ្យចូ​លឆ្នាំថ្មី ប្រពៃ
ណីជា​តិ​ដើម្បីឱ្យ​​ការរៀបចំ​ពិធីបុ​ណ្យ​នេះ​ស្រប​តាម​ប្រពៃ​ណី និង​រក្សា​ទំនៀម​ទម្លាប់​របស់​ជាតិ​គង់​វង្សនិង​ប្រកប​ដោយ​ភាព​រុង​រឿង​៕