
រយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រជាកសិករជាង ៦ពាន់គ្រួសារនៅក្នុងប្រទេសកម្ពុជា ដែល ៤៣ភាគរយដឹកនាំដោយស្ត្រី បានទទួលប្រាក់ចំណូលកើនឡើង។ រូបថត សហការី
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រជាកសិករជាង ៦ពាន់គ្រួសារនៅក្នុងប្រទេសកម្ពុជា ដែល ៤៣ភាគរយដឹកនាំដោយស្ត្រី បានទទួលប្រាក់ចំណូលកើនឡើង ដោយសារការខិតខំប្រឹងប្រែងរបស់ iDE Cambodia។
តាមរយៈការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មី និងការទទួលបានសេវាកម្មកាន់តែប្រសើរ ប្រជាកសិករទាំងនេះបានបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពី ៨៣០ ដុល្លារក្នុងមួយឆ្នាំដល់ជាង ៣៧០០ ដុល្លារ។
iDE បានប្រារឰនូវសមិទ្ធផលនេះនៅក្នុងព្រឹត្តិការណ៍បិទសម្រាប់គម្រោង «ការធ្វើពាណិជ្ជកម្មសាកវប្បកម្មវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ (CSmart) នៅក្នុងខេត្តសៀមរាបថ្ងៃទី ២៤ ខែមេសា។
គម្រោង ដែលត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ជាមួយនឹងមូលនិធិ ៥,៤ លានដុល្លារពីរដ្ឋាភិបាលនូវែលហ្សេឡង់ បានជួយប្រជាកសិករនៅខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ កែលម្អប្រពៃណីធ្វើកសិកម្មរបស់ពួកគេ។
តាមរយៈបច្ចេកទេសឆ្លាតវៃនឹងអាកាសធាតុ និងការតភ្ជាប់កាន់តែប្រសើរជាមួយទាំងវិស័យសាធារណៈ និងឯកជន កសិករទទួលបានដំណាំកាន់តែប្រសើរ ការអនុវត្តអាហារមានសុវត្ថិភាពជាងមុន និងសូម្បីតែប្រព័ន្ធទីផ្សារកាន់តែរឹងមាំ។

iDE បានប្រារឰនូវសមិទ្ធផលនេះនៅក្នុងព្រឹត្តិការណ៍បិទសម្រាប់គម្រោង «ការធ្វើពាណិជ្ជកម្មសាកវប្បកម្មវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ (CSmart) នៅក្នុងខេត្តសៀមរាបថ្ងៃទី ២៤ ខែមេសា។ រូបថត សហការី
លោក Kevin Robbins នាយកប្រចាំប្រទេសនៃ iDE Cambodia និយាយអំពីភាពធន់ និងការរីកចម្រើនរបស់ប្រជាកសិករ។
លោកបាននិយាយថា៖ «យើងបានផ្តោតលើការកសាងផ្នត់គំនិតសហគ្រិនក្នុងចំណោមកសិករ និងតួអង្គទីផ្សារ ដោយជួយឱ្យពួកគេមើលឃើញថា ដីស្រែចម្ការបស់ពួកគេអាចប្រែក្លាយទៅជាអាជីវកម្មដែលអាចផ្ដល់នូវប្រាក់ចំណេញដ៏ប្រសើរបាន»។
គម្រោងនេះបានធ្វើការជាមួយមនុស្សគ្រប់គ្នានៅក្នុងខ្សែច្រវាក់កសិកម្ម៖ កសិករ ពាណិជ្ជករ អ្នកផ្គត់ផ្គង់ធាតុចូល និងសូម្បីតែរដ្ឋាភិបាល ដែលធ្វើឱ្យប្រព័ន្ធទាំងមូលកាន់តែរឹងមាំ និងមាននិរន្តរភាព។
អ្នកស្រី Dana Avram លេខាទីមួយផ្នែកអភិវឌ្ឍន៍ប្រទេសនូវែលសេឡង់សម្រាប់កម្ពុជា ឡាវ និងថៃ បានសរសើរពីភាពជោគជ័យរបស់គម្រោងនេះ។
អ្នកស្រីបានថ្លែងថា៖ «វាជារឿងអស្ចារ្យដែលឃើញកសិករទាំងនេះមិនត្រឹមតែបង្កើនប្រាក់ចំណូលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែការត្រៀមខ្លួនកាន់តែច្រើនសម្រាប់បញ្ហាប្រឈមនៅខាងមុខ»។
ភាពជោគជ័យរបស់ CSmart ក៏ធ្លាក់ទៅលើភាពជាដៃគូក្នុងស្រុកផងដែរ។ លោក ប៉ាង វណ្ណាសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងពីសារសំខាន់នៃកិច្ចសហការរបស់ខ្លួនជាមួយអង្គការ iDE។
អ្នកស្រី Avram បានឱ្យដឹងថា៖ «ការធ្វើការជាមួយអង្គការ iDE យើងបានពង្រឹងទំនាក់ទំនងជាមួយទាំងកសិករ និងក្រុមហ៊ុនឯកជន បង្កើតទំនាក់ទំនងទីផ្សារកាន់តែរឹងមាំ»។

គម្រោង (CSmart) ក៏បានគាំទ្រដល់អ្នកប្រមូលទិញក្នុងតំបន់ប្រមាណ៣០០នាក់ ដែលពួកគេបានទិញ និងលក់ផលិតផលបន្លែនៅក្នុងទីផ្សារតាមភូមិ ឃុំ ស្រុក និងខេត្ដ។ រូបថត សហការី
គម្រោង (CSmart) ក៏បានគាំទ្រដល់អ្នកប្រមូលទិញក្នុងតំបន់ប្រមាណ៣០០នាក់ ដែលពួកគេបានទិញ និងលក់ផលិតផលបន្លែនៅក្នុងទីផ្សារតាមភូមិ ឃុំ ស្រុក និងខេត្ដ។
គម្រោងនេះបានជួយបង្កើតខ្សែច្រវាក់តម្លៃសម្រាប់ដំណាំដែលមានតម្រូវការខ្ពស់ដូចជា ត្រសក់ផ្អែម ប៉េងប៉ោះ ឈើរី មើមយ៉េន និងខ្ទឹមក្រហមជាដើម។
ជាមួយនឹងការផ្តល់មូលនិធិពីប្រទេសនូវែលសេឡង់ កិច្ចខិតខំប្រឹងប្រែងគម្រោងចុងក្រោយរបស់កម្មវិធី «សម្របសម្រួលការអភិវឌ្ឍន៍ជំនួញកសិកម្មកម្ពុជា» (CADF) បានធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កសិករជាង ២ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ដោយណែនាំប្រព័ន្ធធារាសាស្ត្រឆ្លាតវៃនឹងអាកាសធាតុ ដំណាំប្រភេទដំណក់ទឹក និងការអនុវត្តកសិកម្មកាន់តែប្រសើរឡើង៕