ភ្នំពេញ៖ ទំនាក់ទំនង​ការទូត​រវាងកម្ពុជា និង​​បារាំង បាន​បង្ហាញ​ជំហរ​យ៉ាង​រឹង​មាំ​តាម​រយៈ​​គម្រោង​សហប្រតិបត្តិ​ការជាច្រើន​ រួមទាំង​​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធីបតី​បារាំង​នៅ​ឆ្នាំ​ក្រោយ​​។​

ក្នុង​កិច្ចពិភាក្សា​តុមូល​ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥​ លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​ពី​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការពង្រឹង​ចំណង​នេះ តាមរយៈ​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​លើ​វិស័យ​សំខាន់ៗ ​ដូចជា អភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ ​បេ​តិក​ណ្ឌ និង​ភាព​ធន់​នឹង​អាកាសធាតុ​។​

លោក Pellet បាន​ថ្លែង​ថា៖ «​​ទំនាក់ទំនង​រវាង​បារាំង និង​កម្ពុជា ​ស្គាល់​សន្ទុះ​ថ្មី​មួយ​ចាប់ពី​ចុងឆ្នាំ​២០២២»​។​


លោក​បាន​សង្កត់ធ្ងន់​លើ​វឌ្ឍនភាព​ដែល​បាន​ធ្វើឡើង​តាមរយៈ​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង អេ​មា​នុយ​អ៊ែ​ល ម៉ា​ក្រុង នៅ​ក​ម្ព​ជា​ក្នុង​ឆ្នាំ​២០២៦ ក្នុងឱកាស​កិច្ច​បរ​ជុ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​។

លោក​បាន​បន្ថែមថា៖ «​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​គូសបញ្ជាក់​ពី​ភាព​ស៊ីជម្រៅ និង​ការប្តេជ្ញាចិត្ត​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​» ដោយ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​របស់​វា​សម្រាប់​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​នាពេល​អនាគត​។​


តួនាទី​របស់​ប្រទេស​បារាំង​ក្នុងនាម​ជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​គឺ​បង្ហាញឱ្យឃើញ​ច្បាស់​ជាង​ពេលណាៗ​ទាំងអស់​។

ជំនួយ​បរទេស​របស់​បារាំង​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ល់​ហិរញ្ញប្បទាន​សរុប​ជាង ១,៥​ ពាន់​លាន​អឺរ៉ូ (១,៧ ពាន់​លាន​ដុល្លារ​) ដល់​គម្រោង​ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លងមក​នេះ​។​

ប្រធានាធិបតី​បារាំងលោក ​មា​នុយ​អ៊ែ​ល ម៉ា​ក្រុង និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​វិមាន Élysée ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៨ ខែមករា។ រូបថត​ STPM

AFD ផ្គ​ល់​ហិរញ្ញប្បទាន​ខ្ពស់បំផុត​មិន​ជ្លា​ប់​មាន​កាលពី​ឆ្នាំ​២០២៤ ដោយមាន​ចំនួន​ទឹកប្រាក់​២១៥​លាន អឺ​រ៉ូ​​ (២៤៤ លាន​ដុល្លារ​) ដើម្បី​គាំទ្រ​ដល់​កំណើន​របស់​កម្ពុជា​​ក្នុងការ​គ្រប់គ្រង​ទឹក កសិកម្ម ថាមពល និង​ធន់​នឹង​អាកាសធាតុ​។​

គម្រោង​មួយ​ក្នុងចំណោម​គម្រោង​សំខាន់ៗ​គឺ​​​រោងចក្រ​ប្រព្រឹត្ដ​កម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​៣ ​កម្ចី​ចំនួន​២០០​លាន​អឺ​រ៉ូ (២២៧ លាន​ដុល្លារ​) ក្នុង​គោលបំណង​ធានាឱ្យមាន​ការប្រើប្រាស់​ទឹកស្អាត ១០០ភាគរយ​ សម្រាប់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ២០៣០។​

នេះ​គ្រាន់តែ​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​ដែល​គាំទ្រ​ដោយ AFD ក្នុង​គោលបំណង​ពង្រឹង​ភាព​ធន់​របស់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​

គម្រោង​ស្តា​រអាង​ស្តុក​ទឹក​ស្វាយចេក ដែលមាន​ថវិកា​ចំនួន ៩១ លាន​អឺរ៉ូ (១០៣​ លាន​ដុល្លារ​) គឺជា​ឧទាហរណ៍​មួយទៀត ដែល​ផ្តោតលើ​ការកែលម្អ​លទ្ធភាព​ប្រើប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម និង​ការកែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី​។​

លោក Pellet បាន​កត់សម្គាល់ថា៖ «គម្រោង​ទាំងនេះ​ត្រូវបានបង្កើត​​ឡើង​មិន​ត្រឹមតែ​ដើម្បី​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ធានាថា ​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជាមាន​និរន្តរភាព និង​ធន់​នឹង​បញ្ហា​ប្រឈម​នាពេល​អនាគត»។

លោក​បន្ដថា​៖ «​​នេះ​គឺជា​ភាពជា​ដៃគូ​ដែល​ផ្អែកលើ​សាមគ្គីភាព និង​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​សម្រាប់​ពិភពលោក​ដែលមាន​សុវត្ថិភាព និង​ធន់​ជាង​មុន»។​

បច្ចុប្បន្ននេះ និស្សិត​កម្ពុ​ជាជាង ២៥០០០ នាក់​កំពុង​រៀន​ភាសា​បារាំង ដោយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ឃើញ​មានការ​កើនឡើង ៣០ភាគរយ​នៃ​សិស្ស​ចាប់ពី​ឆ្នាំ ២០២៣​ ដល់​ឆ្នាំ ២០២៤​​។​

ប្រទេស​បារាំង​ក៏​កំពុង​វិនិយោគ​លើ​ការបណ្តុះបណ្តាល​ភាសា​បារាំង​ដល់​គ្រូបង្រៀន​កម្ពុជា​ផងដែរ ជាមួយនឹង​មូលនិធិ​ចំនួន ១ លាន​អឺរ៉ូ (១,១ លាន​ដុល្លារ​) ​សម្រាប់​​បុព្វ​ហេតុនេះ​ក្នុង​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល ហ្វ្រង់កូហ្វូនី​ (ក្រុ​មប្រទេស​និយាយ​ភាសា​បារាំង) នៅ​ឆ្នាំ ២០២៦​។​

លោក Pellet បាន​កត់សម្គាល់ថា៖ «អស់​រយៈពេល​២​ឆ្នាំ​មកហើយ ស្ថានទូត​បារាំង​ប្រចាំ​ក​ម្ព​ជា​ដឹក​នា​គម្រោង​ផ្គ​ល់​ការគាំទ្រ​ដល់​ការបង្រៀន​ភាសា​បារាំង​នៅតាម​បណ្តា​អនុវិទ្យាល័យ និង​វិទ្យាល័យ​រដ្ឋ​នៅ​ក​ម្ព​ជា ដែល​ផ្គ​ល់​ឱកាស​ដល់​លោកគ្រូ អ្នកគ្រូ​ប្រម​ណ​៣៥០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​នៅ​ប្រទេស​បារាំង ក៏ដូចជា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​នៅ​កម្ពុ​ជា​»។

ប្រទេស​បារាំង​ជា​តួអង្គ​សំខាន់​ក្នុងការ​ជួសជុល​អង្គរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ជា​យូរ​មកហើយ​តាមរយៈ​ការសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​យូណេស្កូ​។​

ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក ប្រទេស​បារាំង​បាន​វិនិយោគ​ជាង ៥៦ លាន​អឺរ៉ូ (៦៣,៥ លាន​ដុល្លារ​) ទៅក្នុង​គម្រោង​បេតិកភណ្ឌ រួមទាំង​ការស្ដារ​ឡើងវិញ​នូវ​ប្រាសាទមេបុណ្យខាងលិច និង​ការសិក្សា​បន្ត​នៃ​អគារ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ភ្នំពេញ​។​

លោក Pellet ពន្យល់ថា៖ «កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ទំនុកចិត្ត​នេះ​ផ្តោតលើ​ការប្តេជ្ញាចិត្ត​ពហុភាគី​តាមរយៈ​ការបំពេញ​មុខងារ​រប​ស់​ប្រទេស​បារាំង​អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ ក្នុងនាម​ជា​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិ​វឌ្ឍន៍​រមណីយដ្ឋាន​អង្គរ និង​សំបូរ​ព្រៃ​គុក»។

លោកបន្ដថា​ ការ​សម្ភោ​ធ​ពិព័រណ៍​បដិមា និង​វត្ថុ​​សិល្បៈ​សំរឹទ្ធខ្មែរ​​កាលពីពេល​ថ្មីៗ​នេះ ក្នុងនោះ​មានប​ដិ​មា​ព្រះ​វិស្ណុផ្ទំ​ នៅ​សារមន្ទីរ​ហ្គី​ម​ក្រុងប៉ារីស ដោយ​សងការ​ជាមួយ​សារមន្ទីរ​ជាតិ​ភ្នំពេញ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អប្រសើរ​នេះ​។​

ប៉ុន្តែ​វា​មិន​ត្រឹមតែ​អំពី​វប្បធម៌ និង​ការអភិវឌ្ឍ​ប៉ុណ្ណោះ​ទេ បារាំង​ក៏​ចូលរួម​យ៉ាងខ្លាំង​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​

រដ្ឋាភិបាល​បារាំង តាមរយៈ​គោលនយោបាយ​សុខ​ភាពជា​សាកល​របស់ខ្លួន និង​ភាពជា​ដៃគូ​ក្នុងស្រុក បានផ្តល់​ឧបករណ៍​ក្នុងការ​បណ្តុះបណ្តាល​គ្រូពេទ្យ​កម្ពុ​ជាជាង ១២០០នាក់ និង​ផ្តល់​មូលនិធិ​យ៉ាងច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដូចជា មេរោគ​អេដស៍​/​ជំងឺអេដស៍ ជំងឺរបេង និង​គ្រុនចាញ់​។​

ប្រទេស​បារាំង​ក៏​ជា​ប្រទេស​ផ្តល់ជំនួយ​ធំ​ទី​ពីរ​ដល់​វិស័យ​សុខាភិបាល​របស់​កម្ពុជា​ផងដែរ ដោយបាន​ប្តេជ្ញាចិត្ត​ចំនួន ៧ លាន​ដុល្លារ​សម្រាប់​រយៈពេល ២០២៤-២០២៦។​

លោក Pellet បានថ្លែង​ថា៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខភាព​របស់​យើង យើង​មាន​គោលបំណង​លើកកម្ពស់​​សមត្ថភាព​របស់​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សុខ​ភាពជា​សាកល និង​ដើម្បី​ធានាថា ​មនុស្ស​ជំនាន់​ក្រោយ​ទទួលបាន​អត្ថប្រយោជន៍​ពី​បរិស្ថាន​ដែលមាន​សុខភាព​ល្អ និង​មាន​និរន្តរភាព​ជាង​មុន​»​។​

ទំនាក់ទំនង​រវាង​បារាំង​និង​កម្ពុជា​ក៏​ពង្រីក​ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ដែល​បាន​ពង្រឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

ការហ្វឹកហ្វឺន​ភាសា​បារាំង​សម្រាប់​យោធា​កម្ពុជា រួម​ជាមួយនឹង​ការហ្វឹកហ្វឺន​ការរក្សា​សន្តិភាព​រួមគ្នា និង​ការផ្លាស់ប្តូរ​មន្ត្រី គឺជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដើម្បី​បង្កើន​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។​

ផ្នែក​សេដ្ឋកិច្ច​នៃ​ទំនាក់ទំនង​ក៏​កំពុង​រីកចម្រើន​ផងដែរ ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​បារាំង និង​កម្ពុជា កើនឡើង ៨,៣% ក្នុង​ឆ្នាំ ២០២៤ ដែល​ឈានដល់ ១,៤៨ ពាន់​លាន​អឺរ៉ូ (១,៦៨ ពាន់​លាន​ដុល្លារ​)​។​

អាជីវកម្ម​របស់​បារាំង រួមទាំង​ក្រុមហ៊ុន​យក្ស ​ដូចជា Total, Vinci និង Accor បាន​បង្កើត​វត្តមាន​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​ការងារ និង​រួមចំណែក​ដល់​ការរីកចម្រើន​នៃ​វិស័យ​ដូចជា សំណង់ ថាមពល និង​ទេសចរណ៍​។​

លោក Pellet បាន​សន្និដ្ឋានថា៖ «​​ភាពជា​ដៃគូ​របស់​យើង​គឺ​ផ្អែកលើ​សាមគ្គីភាព និង​តម្លៃ​រួមគ្នា ហើយ​យើង​ប្តេជ្ញា​ក្នុងការ​កសាង​អនាគត​មួយ​ប្រកបដោយ​ភាពរុងរឿង និង​ធន់​។ វេទិការ​ធុរកិច្ច​បារាំង​-​កម្ពុជា ដែលរៀបចំ​ឡើង​រៀងរាល់​ពីរ​ឆ្នាំម្ដង​ដើម្បី​ពង្រឹង​បម្លាស់ប្តូរ​វោ​ង​ប្រទេស​ទាំងពីរ ត្រូវបាន​រៀបចំ​កាលពី​ខែ​ក្ក​ជា ឆ្នាំ​២០២៤​»៕