
ការបិទច្រកចាំយាម ខេត្តកោះកុង កាលពីថ្ងៃទី៨ មិថុនា។ កម្ពុជាថ្មី
ស្ថានទូតថៃនៅភ្នំពេញបានបង្ហាញវិធានការ និងម៉ោងកំណត់ក្នុងការបើក និង បិទព្រំដេននៅតាមច្រកព្រំដែនជាច្រើនរវាងថៃនិងកម្ពុជា ទោះបីជាភាពតានតឹងនៅតាមព្រំដែនមិនវិវត្តកាន់តែខ្លាំងក៏ដោយ បន្ទាប់ពីភាគីទាំងសងខាងបាន «កែសម្រួល« កម្លាំងរៀងៗខ្លួនងគេនៅតាមព្រំដែន។
ការអនុវត្តប្រតិបត្តិការច្រកព្រំដែនប៉ះពាល់ដល់ច្រកព្រំដែនអចិន្ត្រៃយ៍និងបណ្តោះអាសន្ននៅទូទាំងខេត្តជាច្រើនរបស់ថៃ ប៉ុន្តែក៏មានបទប្បញ្ញត្តិជាក់លាក់សម្រាប់សិស្ស ការរឹតបន្តឹងលើយានយន្ត និងការកំណត់លើសកម្មភាពឆ្លងព្រំដែនផងដែរ។
ស្ថានទូតថៃបានអះអាងថា វិធានការទាំងនេះមានគោលបំណងគ្រប់គ្រងចលនាឆ្លងព្រំដែននិងក្តីបារម្ភអំពីសន្តិសុខ។ ការបិទច្រកមួយចំនួនត្រូវបានអនុវត្តតាំងពីសប្តាហ៍មុន រួមមាននៅខេត្ត ខេត្តច័ន្ទបុរី ត្រា ស្រះកែវ ស៊ីសាកេត បុរីរាម អ៊ូប៊ុនរាជធានី និង សុរិន្ទ របស់ថៃ ព្រមទាំងយ៉ាងហោចណាស់កន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅខេត្តស៊ីសាកេត។
ខេត្តច័ន្ទបុរី និង ត្រាត
នៅខេត្ត ច័ន្ទបុរី និង ត្រា ច្រកព្រំដែនអចិន្ត្រៃយ៍ ដែលនៅកម្ពុជាហៅថាច្រកព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង, ច្រកផ្សារព្រំ នៅខេត្តប៉ៃលិន និងច្រកចាំយាមនៅខេត្តកោះកុង បានកែសម្រួលម៉ោងប្រតិបត្តិការទៅម៉ោង ៨ ព្រឹកដល់ ៤ ល្ងាច។
សិស្សកម្ពុជាដែលរស់នៅក្នុងប្រទេសថៃប៉ុន្តែសិក្សានៅកម្ពុជាជាករណីលើកលែង ហើយអាចឆ្លងកាត់បានចន្លោះម៉ោង ៦ ព្រឹកដល់ ៥ ល្ងាច។
ច្រកព្រំដែនផ្សេងទៀតនៅក្នុងខេត្តទាំងនេះ ដែលប្រើជាចម្បងសម្រាប់ពាណិជ្ជកម្មក្នុងស្រុកនិងការចូលទៅកាន់សហគមន៍ ក៏នឹងបើកពីម៉ោង ៨ ព្រឹកដល់ ៤ ល្ងាចផងដែរ។
ខេត្តស្រះកែវ
នៅខេត្តស្រះកែវ ពលរដ្ឋថៃទាំងអស់ត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់សម្រាប់គោលបំណងលេងល្បែងស៊ីសង ឬទេសចរណ៍ ខណៈដែលរថយន្តដឹកទំនិញដែលមានកង់លើសពីប្រាំមួយត្រូវប្រើស្ពានមិត្តភាពកម្ពុជាថៃ នៅច្រកស្ទឹងបត់។ ស្ពាននេះនឹងបើកពីម៉ោង ៨ ព្រឹកដល់ ៤ ល្ងាច។
សិស្សកម្ពុជាត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់សម្រាប់ទៅសាលារៀនចន្លោះម៉ោង ៦ ព្រឹកដល់ ៨ ព្រឹក និង ៥ ល្ងាចដល់ ៦ ល្ងាច។
ច្រកអន្តរជាតិប៉ោយប៉ែត និងច្រកភ្នំដី នឹងដំណើរការពីម៉ោង ៨ ព្រឹកដល់ ៤ ល្ងាច។
ខេត្តបុរីរាម
ច្រកទ្វារជុបគគី នៅខេត្តឧត្តរមានជ័យ នឹងអនុញ្ញាតឱ្យបុគ្គលឆ្លងកាត់ដើម្បីចូលទៅកាន់ទីផ្សារពីម៉ោង ៩ ព្រឹកដល់ ១២ ថ្ងៃត្រង់នៅថ្ងៃអង្គារ ពុធ និងព្រហស្បតិ៍។ មិនអនុញ្ញាតឱ្យយានយន្តឆ្លងកាត់ទេ។
ខេត្តឧត្តមរាជធានី
ច្រកអានសេះ នឹងអនុញ្ញាតឱ្យបុគ្គលចូលទៅកាន់ទីផ្សារនៅថ្ងៃព្រហស្បតិ៍ ពីម៉ោង ៩ ព្រឹកដល់ ១២ ថ្ងៃត្រង់។ មិនអនុញ្ញាតឱ្យយានយន្តឆ្លងកាត់ទេ។
ខេត្តស៊ីសាកេត
ច្រកអន្តរជាតិអន្តរជាតិជាំ នឹងបើកពីម៉ោង ៨ ព្រឹកដល់ ៣ ល្ងាចនៅថ្ងៃចន្ទ ពុធ និងសុក្រ។ បុគ្គលនិងយានយន្តអាចឆ្លងកាត់តាមបទប្បញ្ញត្តិដែលមានស្រាប់។ ការដឹកជញ្ជូនសម្ភារៈសំណង់ត្រូវបានហាមឃាត់។
លើសពីនេះទៀត កន្លែងទេសចរណ៍ Pha Mo I Daeng នៅក្នុងឧទ្យាន Khao Phra Wihan ត្រូវបានបិទរហូតដល់មានការជូនដំណឹងជាថ្មី ដោយរង់ចាំឱ្យស្ថានភាពធម្មតា។
ខេត្តសុរិន្ទ
ច្រកអន្តរជាតិអូរស្មាច់ នឹងបើកពីម៉ោង ៨ ព្រឹកដល់ ៣ ល្ងាចនៅថ្ងៃចន្ទ ពុធ និងសុក្រ។ បុគ្គលនិងយានយន្តអាចឆ្លងកាត់តាមបទប្បញ្ញត្តិដែលមានស្រាប់ លើកលែងតែការដឹកជញ្ជូនសម្ភារៈសំណង់ដែលត្រូវបានហាមឃាត់។
ស្ថានទូតថៃនៅកម្ពុជាបានលើកទឹកចិត្តឱ្យអ្នកធ្វើដំណើរនិងអ្នកជំនួញ និងអ្នកដឹកទំនិញ រៀបចំផែនការឱ្យបានត្រឹមត្រូវ និងអនុវត្តតាមម៉ោងនិងការរឹតបន្តឹងថ្មី។
ការរឹតបន្តឹងព្រំដែននេះគឺជាការឆ្លើយតបទៅនឹងស្ថានភាពតានតឹងរឿងព្រំដែន ក្រោយពេល កម្ពុជាប្រកាសពីការនាំយកតំបន់ចំនួនបួន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយឲ្យច្បាស់លាស់។
ការសម្រេចចិត្តនាំយករឿងក្តីទៅកាន់ ICJ បានកើតឡើងបន្ទាប់ពីប៉ះទង្គិចគ្នានៅថ្ងៃទី២៨ ឧសភា នៅតំបន់មុំបីដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់។
នៅថ្ងៃទី១០ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសេចក្ដីសម្រេចចុះថ្ងៃទី៦ មិថុនា ស្ដីពីការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីមុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ដោយណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ដឹកនាំគណៈកម្មការនេះ។
គណៈកម្មការដែលមានសមាជិក ១៥ រូបនឹងអមដោយអ្នកច្បាប់អន្តរជាតិដើម្បីនាំរឿងក្តីទៅ ICJ ដូចដែលបានស្នើដោយក្រុមកិច្ចការច្បាប់របស់រដ្ឋាភិបាល ដែលបង្កើតឡើងនៅក្នុងសេចក្ដីសម្រេចនេះ។
ក្រុមកិច្ចការច្បាប់នឹងធ្វើការជាមួយមេធាវីអន្តរជាតិដើម្បីចងក្រងឯកសារចាំបាច់ ដែលបន្ទាប់មកនឹងត្រូវបានពិនិត្យដោយគណៈកម្មការ។ គណៈកម្មការក៏នឹងត្រួតពិនិត្យក្រុមការទូតដែលបានបង្កើតឡើងនៅក្នុងសេចក្តីជូនដំណឹងដូចគ្នានេះ។
គណៈកម្មការនឹងធ្វើការជាមួយ ICJ ដើម្បីបន្តរឿងក្តី និងតំណាងឱ្យកម្ពុជានៅចំពោះមុខតុលាការ ចាប់ពីការដាក់ពាក្យបណ្តឹងរហូតដល់ការបញ្ចប់នីតិវិធី។
គណៈកម្មការនេះនឹងរាយការណ៍ដោយផ្ទាល់ទៅនាយករដ្ឋមន្ត្រី និងស្វែងរកការណែនាំនៅពេលចាំបាច់៕