
អង្គការ Earth League International (ELI)បានបង្កើត និងដាក់ឱ្យប្រើប្រាស់ឧបករណ៍រាយការណ៍ពីបទល្មើសសត្វព្រៃ នៅកម្ពុជា។ រូបថត ELI
ភ្នំពេញៈ គំនិតផ្តួចផ្តើមថ្មីដ៏សំខាន់មួយ ឈ្មោះ"វ៉ាយលីកស៍" (WildLeaks) ត្រូវបានដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជា ដើម្បីចូលរួមជួយទប់ស្កាត់បទល្មើសសត្វព្រៃ និងធនធានធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។
វ៉ាយលីស៍ (WildLeaks) គឺជាទំរង់រាយការណ៍ ដែលប្រកបដោយសុវត្ថិភាព និង អនាមិក ដើម្បីបង្កើនតម្លាភាព និងការគោរពច្បាប់ដើម្បី គាំទ្រការការពារសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃរបស់កម្ពុជា។
ឧបករណ៍ច្នៃប្រឌិតនេះត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅកម្ពុជា ដោយអង្គការអភិរក្សមួយឈ្មោះថា Earth League International (ELI) ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក។ ឧបករណ៍ច្នៃប្រឌិតនេះនឹងផ្តល់សិទ្ធិ អំណាចដល់បុគ្គលគ្រប់រូប ក្នុងការរាយការណ៍អំពីបទល្មើសបរិស្ថានដោយទំនុកចិត្ត និងរក្សាការសម្ងាត់ ដែលរួម ចំណែកដល់ការអភិរក្សជីវចម្រុះដ៏សម្បូរបែបរបស់ប្រទេសជាតិក្នុងរយៈពេលវែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ELI។
អង្គការ ELI បានលើកឡើងថា៖«ប្រទេសកម្ពុជា គឺជាជម្រកនៃប្រភេទសត្វមួយចំនួន ដែលជាប្រភេទសត្វកម្រនឹងកំពុងប្រឈម និងជិតផុតពូជនៅលើ ពិភពលោក។ សត្វទាំងនោះរួមមានដំរីអាស៊ី សត្វពង្រូល និងក្រពើភ្នំជាដើម។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពខុសច្បាប់ដូចជាការបរបាញ់ ការជួញដូរសត្វព្រៃ និងការកេងប្រវ័ញ្ចធនធាន ដែលមិនមាននិរន្តរភាព បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ធនធានធម្មជាតិទាំងនេះ»។
វ៉ាយលីកស៍ (WildLeaks) ផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ដែលមានក្តី បារម្ភពីបញ្ហានេះអាចចែករំលែកព័ត៌មានអំពីសកម្មភាពខុសច្បាប់ទាំងឡាយ ដែលកំពុងបំផ្លាញធនធានធម្មជាតិ។

អង្គការ Earth League International (ELI)បានបង្កើត និងដាក់ឱ្យប្រើប្រាស់ឧបករណ៍រាយការណ៍ពីបទល្មើសសត្វព្រៃ នៅកម្ពុជា។ រូបថត ELI
តាមរយៈការបង្កើនតម្លាភាព និងគណនេយ្យភាព វ៉ាយលីស៍ (WildLeaks) គាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាសម្រាប់សេដ្ឋកិច្ចប្រកបដោយចីរភាព ដែលផ្តល់ផលប្រយោជន៍រួមសម្រាប់ទាំងអស់គ្នា។ គំនិតផ្តួចផ្តើមនេះស្របតាមកិច្ចខិតខំប្រឹងប្រែងជាបន្តក្នុងការលើកកម្ពស់អេកូទេសចរណ៍និង ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការអភិរក្សដែលដឹកនាំដោយសហគមន៍។
ការការពារសត្វព្រៃ និង ជម្រកធម្មជាតិ មិនត្រឹមតែរក្សាបេតិកភណ្ឌវប្បធម៌ និងអេកូឡូស៊ីដ៏សម្បូរបែបរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងឱកាសសម្រាប់កំណើនសេដ្ឋកិច្ច ការស្រាវជ្រាវនិងការគ្រប់គ្រងបរិស្ថានដោយមានទំនួលខុសត្រូវ ដើម្បីផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយទៀតផង។
វ៉ាយលីស៍ (WildLeaks) ដំណើរការដោយមានកម្រិត នៃការសម្ងាត់ និងសុវត្ថិភាពខ្ពស់បំផុត ដោយធានាថា អ្នកដែលរាយការណ៍អំពីកង្វល់បរិស្ថាននៅតែរក្សាភាពអនាមិក។ ទម្រង់នេះងាយស្រួលក្នុងការប្រើប្រាស់ និងអនុញ្ញាតឱ្យចូលដំណើរការបាន ដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់បុគ្គលគ្រប់រូប ក្នុងការចូលរួម យ៉ាងសកម្មក្នុងការអភិរក្ស។
ខណៈពេលដែលប្រទេសកម្ពុជាកំពុងបន្តការកសាងអនាគតដែលផ្តោតទៅលើទាំងការអភិវឌ្ឍ និងការការពារធនធានធម្មជាតិ, វ៉ាយលីស៍ (WildLeaks) ផ្តល់នូវវិធីថ្មីមួយសម្រាប់សហគមន៍ អាជីវកម្ម និងអ្នក បង្កើតគោលការណ៍ ទាំងឡាយ ក្នុងការធ្វើការរួមគ្នាដើម្បីអនាគតបៃតង និងភាពរុងរឿងសម្រាប់ថ្ងៃអនាគត។
ការចាប់ផ្តើមនេះតំណាងឱ្យជំហានដ៏មានក្តីសង្ឃឹមទៅមុខក្នុងការធានាថាសត្វព្រៃ និងព្រៃឈើរបស់កម្ពុជានៅតែជាប្រភព នៃមោទនភាពជាតិ និងឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សជំនាន់ក្រោយ។
រាយការណ៍ធ្វើឡើតាមរយៈតណភ្ជាប់នេះ https://secure.wildleaks.org/ ៕